នាយតូចងក់ក្បាល វាពិតណាស់ដែលគេមិនធ្លាប់មកនោះដោយសារមមាញឹកនិងការសិក្សាទេីបចេះបធិសេធលោកប៉ាមករហូតជុងហ្គុកញញឹមស្រាលៗហេីយអង្អែលក្បាលនាយតូចថ្នមៗមុននិងបណ្ដេីរចូលទៅខាងក្នុងដោយមានលោកអែនឌីម៉ាជាអ្នកនាំពីមុខ ។
" សង្ឈឹមថាអ្វីៗនិងល្អប្រសេីរ " នាយតូចពិតជាព្រួយបារម្ភជាងខ្លាំងអំពីរឿងមួយនេះ ចំនួនទឹកលុយវាហួសឆ្ងាយពីសមត្ថភាពអ្នកផ្សេងទៀតធ្វេីទៅដល់ អ៊ីចឹងហេីយថេហ្យុងមិនស្រណុកចិត្ដតាំងពីជុងហ្គុកយល់ស្របតាំងពីដំបូងម្ល៉េះ
អង្គប្រជុំដោយមានអ្នកវិយោគទន់ជាច្រេីនកំពុងអង្គុយរង់ចាំវត្ដមានរបស់លោកអែនឌីម៉ាពីព្រោះលោកបានប្រកាសប្រជុំជាបន្ទាន់ដោយមានរឿងសំខាន់ចង់ប្រាប់មកដល់ពួកគេ ។
" នោះគាត់មកហេីយ " សំឡេងខ្សឹបខ្សៀវនៅក្នុងបន្ទប់ប្រជុំក៏បន្លឺឡេីងយ៉ាងអ៊ូអរដោយវែកញែកនូវរឿងមួយនេះ វាជាប្រធានបទក្ដៅគគុកព្រោះជាធម្មតា លោកអែនឌីម៉ាមិនដែលមានការប្រជុំទាន់ហន់ដូច្នេះឡេីយ ។
" ជាដំបូង សូមអាធ្យាស្រ័យផងអ្នកទាំងអស់គ្នា ដោយសារខ្ញុំមានបញ្ហាបន្ដិចបន្ដួច ដូច្នេះយេីងចូលប្រធានបទវិញ ខ្ញុំចង់និងផ្ទេរដំណែងអគ្គនាយកនៃក្រុមហ៊ុន អែនឌីម៉ា ទៅឲ្យជុងហ្គុក ហ្រ្វាស្ដូរ៉ាណាត្រូវជាកូនប្រសាររបស់ខ្ញុំចាប់ពីពេលនេះតទៅ " លោកអែនឌីម៉ាប្រកាសក្ដែងៗ ថាគាត់និងផ្ដល់សិទ្ធជាអគ្គនាយកឲ្យទៅនាយក្រាស់ជាកម្មសិទ្ធពេញលេញដោយមានឯកសារភ្ជាប់មកជាមួយនិងចុះហត្ថលេខានូវមុខអ្នកវិយោគទាំងអស់គ្នា ធ្វេីជាសាក្សីផងដែរ
ក្រោយពីទទួលបានដំណែងហេីយ ជុងហ្គុកក៏ឆ្លៀតពេលថ្ងៃនាំនាយតូចទៅញុំាបាយនៅហាងអាហារល្បីមួយកន្លែងក្នុងទីក្រុងសេអ៊ូលផងដែរ ជុងហ្គុកដឹកដៃនាយតូចចូលទៅក្នុងហាងដោយបេីកចំហរពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈផងដែរ ។
" ជុងហ្គុក លែងដៃ " នាយតូចអៀនមុខក្រហមអស់ហេីយគិតខុសឬត្រូវទេដែលយល់ព្រមមកទីនេះ មេីលចុះម្នាក់ៗសម្លឹងមុខគេដូចមនុស្សចម្លែកចឹង ថេហ្យុងព្យាយាមរេីកម្រាស់ដកដៃចេញពីគេ ។
" កុំរេីមេីល ប្រយ័ត្នបងថេីបខ្មាស់គេ " នាយក្រាស់បន្លឺឡេីងដោយគម្រាមឲ្យថេយ៍នូវស្ងៀម ព្រោះមិនធ្វេីតាមគេទេ នាយនិងថេីបគេមុខមហាជនទាំងអស់គ្នាតែម្ដង ។
" ឆេីស " នាយតូចខ្ចប់មាត់ហេីយបន្ដដំណេីរទៅមុខទៀតដោយមានបុគ្គលិកបង្ហាញពីបន្ទប់ដែលគេត្រូវអង្គុយ ជុងហ្គុកចង់បានបរិយាកាសស្ងៀមស្ងាត់ទេីបគេជួលបន្ទប់វីអាយភីសម្រាប់ទទួលទានអាហារពីរនាក់នាយតូច ។
" អង្គុយមក " ជុងហ្គុកទាញកៅអីអោយថេហ្យុងជាស្រាច់ដេីម្បីឲ្យថេហ្យុងចូលអង្គុយលេីកៅអីមួយនោះ ។
" អរគុណ បងហេីយ " ថេហ្យុងញញឹមបន្ដិចហេីយទាញមីនុយមកមេីលថាតេីគួរកម្ម៉ង់អ្វីមកញុំាខ្លះ ។
" បងចង់ញុំាអ្វី " ថេហ្យុងចោទសួរអ្នកចំពោះមុខព្រោះអីមុខម្ហូបអស់នេះសុទ្ធតែគេញុំាអស់ហេីយ ថែមទាំងទ្រលាន់ទៀតផងអ៊ីចឹងទេីបគេប្ដូរជាសួរនាយក្រាស់វិញតេីគួរញុំាមួយណា ។
" គឺមួយនេះ " នាយក្រាស់ចាប់ផ្ដេីមរៀបរាប់មុខម្ហូបបួនប្រាំមុខទុកសម្រាប់បរិភោគព្រោះអីនាយគិតថាប៉ុណ្នឹងអាចញុំាបានបួនប្រាំនាក់ឯណោះ ។
" សូមរង់ចាំបន្ដិច ខាងពួកយេីងនិងលេីកឲ្យ "
" បាទ អូនយ៉ាងម៉េចនិងមុខដូចស្លេកស្លាំងម្ល៉េះអូនឈឺឬ " ជុងហ្គុកក្រឡេកឃេីញទឹកមុខរបស់ថេហ្យុងស្លេកស្លាំងខុសពីធម្មតាក៏រហ័សរំកិលកៅអីមកក្បែរថេហ្យុងដោយដៃស្ទាបថ្ងាស់របស់ថេហ្យុងតេីមានក្ដៅខ្លួនដែរឬទេ ?
" គ្រាន់អូនមិនស្រួលខ្លួន បន្ដិចប៉ុណ្ណោះបងកុំបារម្ភអី " ថេហ្យុងព្យាយាមនិយាយបន្លំថាខ្លួនមិនអ្វីនោះទេ ។
" យ៉ាងម៉េចកុំសំងំលឺទេប្រាប់បងណា ថេយ៍ "
" បាទអូនដឹងហេីយ "
បុគ្គលិកក៏លេីអាហារមកដាក់លេីតុ រួចក៏ពួកគេចាប់ផ្ដេីមទទួលអាហារពេលថ្ងៃត្រង់ ជុងហ្គុកហាន់សាច់ចាប់ឲ្យថេយ៍ហេីយគេញុំាបន្លែវិញ តាមទម្លាប់ដេីមគេមិនសូវចេះញុំាសាច់ឡេីយតែថេយ៍កំហូចគេគឺពូកែញុំាណាស់ តែមេីលរាងចុះគ្មានបែកសាច់ទៅណាសោះ ចង្កេះឬរាងរបស់គេដដែលគ្មានផ្លាស់ប្ដូរបន្ទាប់ពីបញ្ចប់អាហារពេលថ្ងៃត្រង់រួចរាល់មក ជុងហ្គុកបបួលថេយ៍
ដេីរកំសាន្ដលេងបន្ដិច ព្រោះស្មាននេះវាក្ដៅអ៊ីចឹងបានត្រឹមអង្គុយក្នុងឡានប៉ុណ្ណោះ ជុងហ្គុកអង្អែលប្រអប់ដៃនាយតូចដោយស្នាមញញឹមជាប់ គេសប្បាយចិត្ដដែលមានពេលវេលាសម្រាប់គ្នាដូច្នេះ ។
" អូនឃេីញបងញញឹមមួយថ្ងៃហេីយ តេីមានអ្វីសប្បាយចិត្ដឬ អាច
ចែករំលែកបានទេ " ថេហ្យុងសួរដូច្នេះដោយសារតែជុងហ្គុកញញឹមមិនរុះរោយឡេីយ ស្នាមញញឹមមួយនេះហាក់ផ្សាភ្ជាប់និងផែនថ្ពាស់របស់គេតែម្ដង មេីលចុះញញឹមចឹងដឹងថាសង្ហាដែរទេ ។
" បងសប្បាយចិត្ដដែលបានក្បែរអូន " ជុងហ្គុកសារភាពអារម្មណ៍ពិត ដោយសារជួបជុំគ្នាសារជាថ្មី នាយមិនដែលស្រមៃធ្លាប់គិតថានិងជួបថេយ៍ឡេីយ តាំងពីថ្ងៃនោះកេីតឡេីងមក ស្នាមញញឹមរបស់គេក៏ជ្រុះបាត់ទៅតាមម្ចាស់បណ្ដូលចិត្ដ ។
" តេីពីមុនបងលំបាកទេដែលគ្មានអូននៅក្បែរ " ថេហ្យុងមិនសូវស្រណុក
ចិត្ដឡេីយព្រោះលឺគេស្រដីដូច្នេះ អ៊ីចឹងគេអាចកាត់ន័យយល់បានថា ជុងហ្គុកមិនដែលសប្បាយចិត្ដឡេីយដោយគ្មានរូបខ្លួន ។
" ពិបាក សូប្បីតែដកដង្ហេីម " ជាការពិតនាយពិបាករស់នៅណាស់ការដកដង្ហេីមរបស់គេ វាដង្ហក់ៗហេីយបេះដូងវាប្រេះស្រាំស្ទេីរក្លាយជាលំអរធូលីទៅហេីយ វាវេទនាណាស់ រាល់ការលេីកពាក្យនេះមកវាចាក់ចំក្រអៅបេះដូងរបស់គេហេីយ ។
" អូនមិនគួរណាទុកបងចោលយូរទេ ជុងហ្គុក " ថេហ្យុងក្រសោបមុខរបស់ជុងហ្គុកហេីយថ្ងាស់ទល់គ្នាដោយកែវភ្នែកពួកគេទាំងពីរនាក់ប្រសព្វគ្នាយ៉ាងស្រទន់ ដោយនាយក្រាស់ឱនទៅក្រែបផ្ដិតយកធាតុផ្អែមពីបបូរមាត់របស់នាយតូច ។
ជុងហ្គុកថេីបបបូរមាត់ក្រមិចរបស់ថេយ៍ថ្នមៗមិនកម្រោលឡេីយព្រោះខ្លាចបបូរមាត់ស្រស់ស្អាតមួយនេះមានស្នាមឬខូចទម្រង់គេក្រែបជញ្ជក់ដោយស៊កអណ្ដាតទៅគ្រលែងយកសារធាតុផ្អែមក្នុងនោះចេញមក ប្រហែលមួយសន្ទុះទេីបនាយក្រាស់ព្រមដកបបូរមាត់ចេញ ខណះនោះផងដែរថេហ្យុងដកដង្ហើមដង្ហក់ព្រោះនាយស្រូបយកអុកស៊ីហ្សែនរបស់គេស្ទេីរតែអស់ពីខ្លួនហេីយនេះបម្រុងថេីបផ្ដាច់ជីវិតមនុស្សឬ ។
" មនុស្សឆ្គួតចង់សម្លាប់ដោយសារស្នាមថេីបរបស់បងមែនទេ " ថេហ្យុងសម្រួលផ្លូវដង្ហេីមហេីយសម្លក់មុខដោយបន្លឺស្ដីបន្ទោសឲ្យនាយ ទៅដាច់ដាបមកពីណាទេីបថេីបស្អីក៏ថេីបយ៉ាងនេះ ។
" អត់ទេដោយសារវាផ្អែមទេីបបងជក់ចិត្ដមិនចង់លែង " ជុងហ្គុកញញឹមក្រែបបបូរមាត់យ៉ាងកំហូចហេីយសម្លឹងទៅមាត់ក្រមិចរបស់នាយតូចដោយសារវាអ៊ីចឹងទេីបគេថេីបមិនចង់ដកចេញនោះ ។
" មនុស្សឆ្គួត " មេីលសម្ដីនាយវាចាមកចុះ ផ្អែមពេកមិនដាច់ចិត្ដប្រលែងចឹងឬ ចុះគេផ្ដាច់ដង្ហេីមបានស្អីថេីបទៀត ។
" បានហេីយចាំទុកថាលេីកនិងបងសូមទោសទៅចុះ ថ្ងៃក្រោយបងមិនថេីបចឹងទៀតទេ " ដោយមិនចង់ឈ្លោះទេីសទាស់គ្នានាយក្រាស់ក៏បន្លឺដោយទទួលកំហុស វាមិនថ្វីទេ ជាកំហុសគេដែលធ្វេីដូច្នេះតែថ្ងៃក្រោយនាយលែងហេីយ ។
" គ្មានថ្ងៃក្រោយឡេីយ ឆេីស " នាយតូចឱបដៃហេីយងាកមុខចេញខ្ពើមព្រមតាម កុំថាឡេីយម្ដងសូប្បីក្បែរកាយក៏មិនឲ្យប៉ះដែលចាំតែមេីលទៅ ។
" ឱកាសនូវតែមាន ប្រសិនយេីងចេះបង្កេីតវា " កុំថាឡេីយគេចកុំថាឡេីយមិនឲ្យប៉ះ គ្មានថ្ងៃដែលជុងហ្គុក ហ្រ្វាស្ដូរ៉ាណាធ្វេីមិនបាននោះទេសម្បត្តិត្រឹមប៉ុណ្នឹងស៊ីផុយនោះ គេនិងប៉ះឲ្យបានចាំមេីលថាថេហ្យុងចង់ធ្វេីអ្វីមកកាន់គេដែរ ។
" ត្រឡប់ទៅផ្ទះអូនងងុយហេីយ " ដោយមិនចង់បន្ដសន្ទនាទៀតថេហ្យុងរកលេសថាខ្លួនងងុយគេងហេីយត្រូវការសម្រាកនូវឯផ្ទះ ។
" អូនអាចគេងលេីសាឡុងក្នុងក្រុមហ៊ុនបានតេី ចាំបាច់អីទៅផ្ទះ " ជុងហ្គុកស្រែកតវ៉ាភ្លាមៗ ចង់ទៅផ្ទះយ៉ាងម៉េច ក្រុមហ៊ុនមានសាឡុងតេីអាចសម្រាកបានមិនអីទេ ពូកឬសាឡុងដូចតាសគ្នាហេីយណាមួយនាយទេីបបានក្រសោបថេយ៍ពេញៗដៃផង បម្រុងចង់រត់ចោលគ្នាមែន ។
" អូនមិនចេះគេងទេ " ថេហ្យុងគ្រវីក្បាលបធិសេធគេម៉េចនិងអាចគេងលេីសាឡុងបានទៅ ចង្អៀតហេីយគ្មានខ្នេីយឱបផងឲ្យគេគេងដោយរប្រៀបណាទៅ ។
" មិនចេះក៏រៀនទៅ បងមិនខ្វល់ឡេីយសំខាន់អូនត្រូវនៅក្បែរបង "
ជុងហ្គុកស្រដីដាច់អហង្ការថាគេមិនយល់ស្របនិងមតិរបស់ថេយ៍ឡេីយ មិនចេះរៀនទម្លាប់និងវាទៅព្រោះអី គេមិនមែនទុកឲ្យថេយ៍ក្នុងផ្ទះរហូតឯណា អាចនិងស្ពាយ៍ទៅក្រុមហ៊ុនរាល់ថ្ងៃក៏ថាបានដែរ ។
" ក្បែរបងមួយយប់កន្លះថ្ងៃហេីយមិនពេញចិត្ដទៀតឬ " ថេហ្យុងចងចិញ្ចេីម
ចោទសួរនាយក្រាស់ តេីនាយមិនចេះធុញទេឬដែលនូវក្បែរគ្នាដូច្នេះនោះ ។
" មួយជីវិតក៏បងមិនចេះស្កប់ស្កល់ដែរថេយ៍ " ក្បែរយ៉ាងណាក៏គេគ្មានអារម្មណ៍ថាធុញទ្រាន់ដែរ មានតែពេញចិត្ដនិងសប្បាយចិត្ដប៉ុណ្ណោះសម្រាប់វត្ដមានរបស់ថេហ្យុង ។
" សម្ដីផ្អែមយ៉ាងនេះ មានលាក់ស្ករសនៅក្នុងមាត់ទេនេះ " ថេហ្យុងញញឹមដោយក្ដីរីករាយ គេមិនជឿនិងត្រចៀកដែលនាយក្រាស់ចេះពាក្យផ្អែមល្ហែមដាក់ខ្លួន សម្ដីលេបខៃគេមិនសូវអៀនប៉ុណ្ណាទេតែកែវភ្នែកខ្លារខិនមួយគូរនោះសម្លឹងគេមិនព្រិចភ្នែកសោះ ។
" អាចភ្លក់បានដឹងថាមានឬអត់ " ជុងហ្គុកវៃចិញ្ចេីមយ៉ាងច្រឡេីម ។
" ឆ្គួត ត្រឡប់ទៅក្រុមហ៊ុនទៅក្រែងបងភ្នាល់ជាមួយលោកប៉ាមិនអ៊ីចឹង ប្រយ័ត្នចាញ់គាត់ណា " បង្វែងដាននិយាយរឿងផ្សេងល្អជាងប្រសិនបន្ដវាចារឿងនេះទៀតគេនិងហេីយអៀនជ្រែកដីនោះ ។
" ល្អទៅក៏បាន មុននិងទៅអូនចង់ញុំានំនិងទឹកដោះគោអ្វីអត់ចាំបងចុះទៅទិញឲ្យណា " ជុងហ្គុកសួរដូច្នេះព្រោះខ្លាចថេហ្យុងកំដរគេនៅក្រុមហ៊ុនអផ្សុក ។
" ល្អៗទិញមក " គ្រាន់លឺរបស់ញុំាភ្លាម នាយតូចសប្បាយអរជាងគេត្រូវឆ្នោតបីលេខយ៉ាងអ៊ីចឹង របស់ញុំាគឺក្ដីសុខបំផុតសម្រាប់គេ ។
" អូខេតោះទៅ " ជុងហ្គុកងក់ក្បាលហេីយបេីកឡានសម្ដៅទៅផ្សារទំនើបជាន់ទី០១ដោយរហ័សទៅទិញរបស់មួយចំនួនហេីយឲ្យគេគិតលុយនិងប្រញាប់មករកថេហ្យុងដែលកំពុងចាំនៅក្នុងឡានថេហ្យុងអង្គុយអូសទូរសព្ទលេងតាមធម្មតា ដោយមិនបានដឹងទេថាមានមនុស្សមកតាមពីក្រោយឡានរបស់ពួកគេ ។
តុកៗ សំឡេងគោះកញ្ចក់ឡានក៏បន្លឺឡេីងធ្វេីឲ្យថេហ្យុងងាកទៅមេីលឃេីញសង្សារចាស់ រោគចិត្ដតាមដានខ្លួនដូច្នេះ ថេហ្យុងភ័យខ្លួន អង្គុយបន់ឲ្យជុងហ្គុកឆាប់ត្រឡប់មកវិញ ។
" ថេយ៍បេីកទ្វាឲ្យបង " នាយទះកញ្ចក់ខ្លាំងៗ បណ្ដោយឲ្យនាយតូចភ័យខ្លួនឡេីងញ័រទទ្រើតហេីយ ព្រោះសង្សារចាស់របស់គេមិនមែនដូចអ្នកដទៃឡេីយគឺរោគចិត្ដខ្លាំង គេព្យាយាមចង់បៀតបៀនរាងកាយខ្លួនជាច្រេីនសារ ប៉ុន្ដែសំណាងដែលជីមីនជួយទាន់ពេលវេលា ទេីបថេយ៍សម្រេចចិត្ដសុំបែកដូច្នេះ ចម្លែកទេមនុស្សគេមិនខ្វះអ្នកស្រឡាញ់ឡេីយ ហេតុអ្វីមកស្រឡាញ់មនុស្សប្រភេទនេះចឹង ។
" ជុង ហ៊ឹកហ៊ឹក " ថេហ្យុងឆ្លេឆ្លាធ្វេីអ្វីលែងត្រូវ កាលដែលឃេីញបុរសព្យាយាមបំពានផ្លូវភេទចំពោះខ្លួន ថេយ៍ខ្លាចស្លេកស្លាំងមុខមាត់អស់ហេីយ ព្រោះមនុស្សដូចជានាយនិងណា អាក្រក់ព្រៃផ្សៃចូលចិត្ដធ្វេីទារុណកម្មលេីដៃគូរ នេះគ្រាន់ខ្លួនជាសង្សារបិះស្លាប់បិះរស់ដោយសារបុរសម្នាក់នេះ ទាំងប៉ាម៉ាក់គេខំថែដូចគ្រាប់ពេជ្រ ។
" បេីកទ្វាថេយ៍ " នាយនៅតែព្យាយាមទះកញ្ចក់ឲ្យអ្នកខាងក្នុងបេីកទ្វាឡានឲ្យខ្លួន គេខំស្វែងរកដំណឹងរបស់ថេហ្យុងយូរហេីយព្រោះតាំងពីខ្លួនជាប់ពន្ធធនាគារមក គេលែងទទួលដំណឹងអំពីថេហ្យុង ។
" ហ៊ឹកហ៊ឹក " ថេហ្យុងនៅព្យាយាមរំកិលខ្លួនចេញពីកៅអីខាងមុខទៅខាងក្រោយទាំងអាការះស្លន់ស្លោ ព្រោះអ្វីដែលខ្លួនតែងតែខ្លាចជាងគេនោះគឺម្នាក់ជាសង្សារចាស់និងហេីយ នាយតូចយំញ័រខ្លួនទទ្រេីតដោយក្នុងចិត្ដបន់ស្រន់ទេវតាមានភ្នែកឲ្យមានមនុស្សមកជួយខ្លួនទាន់ពេលវេលាផង ។
" ថេយ៍ឆាប់បេីកទ្វាភ្លាម ប្រយ័ត្នបងបំបែកកញ្ចក់ " ដំបូងឡេីយគេមិនចង់ប្រេីចរិតពាលដាក់ថេយ៍ឡេីយដោយគិតថាថេយ៍ជាមនុស្សដែលខ្លួនស្រឡាញ់ ដូច្នេះហេីយមិនចង់បង្កស្នាមដោយប្រេីអំពីហិង្សាឡេីយ ថេហ្យុងគ្រវីក្បាលទឹកភ្នែកចេះតែហូរមកយ៉ាងសស្រាក់សស្រាំ ។
" ថេហ្យុង អែនឌីម៉ា កុំឲ្យបងក្ដៅក្រហាយទាន់ " នាយស្រែកមួយទំហឹងមុខក្រហមដោយក្ដីកំហឹង ស្អីនិយាយស្រួលបួលមិនព្រមចុះមែនទេ ចង់ឲ្យគេប្រេីអត្ដចរិតបាតផ្សារមកដាក់ឬទេីបព្រមចុះខ្លួនឯងដោយគេមិនអូសកចេញមកនោះ ។
" ខ្ញុំមិនទៅទេ ហ៊ឹកហ៊ឹក លោកជាមនុស្សអាក្រក់ " ថេហ្យុងនូវតែប្រកាន់ភ្ជាប់ពាក្យស្រដីដដែល គ្មានថ្ងៃឡេីយដែលខ្លួនបេីកទ្វាចុះឲ្យមនុស្សអាក្រក់ដូចជាគេនេះណា មកធ្វេីបាបខ្លួនឥតអំពេីនោះ ។
" ល្អ " នាយកំលោះងក់ក្បាលហេីយដេីរចេញទៅក្រៅ ប៉ុន្ដែកុំគិតថាគេចេញនេះទៅបាត់នោះ គឺមិនមែនឡេីយគេសម្ដៅទៅសួនដេីម្បីយកដុំថ្មមកបំបែកកញ្ចក់ឡានប៉ុណ្ណោះ កុំយល់ច្រឡំ ។
នាយតូចឈ្ងោកមុខចុះដោយក្រសោបជង្គង់ជាប់ទាំងរន្ធត់ចិត្ដលាយឡំនិងភាពភ័យខ្លាច តេីពេលណាទៅទេីបជុងហ្គុកត្រឡប់មកនេះគេចេញទៅណាយូរម្ល៉េះ ដឹងទេថាគេកំពុងជួបគ្រោះថ្នាក់ហេីយ ។
" ហ៊ឹកហ៊ឹក ជុង អូនខ្លាចណាស់ " ថេហ្យុងទន្ទេញឈ្មោះរបស់នាយក្រាស់ជាប់មាត់ គេខ្លាចតេីពេលណាទៅដែលជុងហ្គុកបានមកបង្ហាញខ្លួន ស្ថានភាពពេលនេះគេមិនខុសពីមនុស្សវិកលចរិតទេ ឈ្ងោកមុខទាំងភ័យខ្លាច ចិត្ដព្រួយបារម្ភស្ទេីរធ្លាយចេញមកក្រៅនាយកំលោះដែលជាសង្សារចាស់របស់ថេហ្យុងនោះក៏បានត្រឡប់មកវិញដោយដៃរបស់គេមានដុំថ្មមួយដុំមកជាមួយផងដែលធ្វេីឲ្យថេហ្យុងខ្លាចមួយកម្រិតទៀត ។
" ទេវតាអេីយ សូមអង្វរ ហ៊ឹកហ៊ឹក " ថេហ្យុងបង្ហូរទឹកភ្នែកមកទាំងចិត្ដគេខ្លាចរអាស្ទេីរចង់រលាត់ជីវិតហេីយ គេមិនសង្ឈឹមឡេីយបេីសិនសង្សារចាស់វាយបំបែកនោះគេនិងទៅជាបែបណានាខាងមុខ ។
ប្រាវ កញ្ចក់ឡានកន្លែងបេីកក៏ត្រូវបែកខ្ទេចភ្លាមៗ ដោយបង្ហាញទឹកមុខឃៅរបស់នាយកំលោះយ៉ាងកាចសាហាវ គេលូកដៃទៅបេីកគន្លឹះចុចបេីកទ្វាខាងក្រោយនៃឡានរួចរាល់ហេីយញោចស្នាមញញឹមចុងមាត់ គិតឬថាគេចផុតពីគេបានងាយៗនោះ ។
" អ្អាយ ហ៊ឹកហ៊ឹក កុំដេីរមកអី " ថេហ្យុងលេីកដៃសំពះអង្វរនាយកុំព្យាយាមដេីរមកក្បែរទ្វាខាងក្រោយឡានអី គេសុំចិត្ដទៅចុះគេខ្លាចហេីយ កុំព្យាយាមបន្លោចគេលេីសហ្នឹងអី ។
" ខិខិ ប៉ុណ្នឹងខ្លាចហេីយ បងមិនបានធ្វេីអ្វីអូនទេ ថេយ៍ " នាយនូវរក្សាទឹកមុខរាបស្មេីថែសដដែល គេបេីកទ្វាឡានហេីយចាប់កដៃរបស់ថេហ្យុងជាប់ ធ្វេីឲ្យសាមីខ្លួនប្រហោងពោះព្រោះមិននឹកស្មានថាគេមកលឿនដូច្នេះទេ ។
" អ្អាយ លែងខ្ញុំ ហ៊ឹកហ៊ឹក " ថេហ្យុងព្យាយាមរេីបម្រាស់ដោយដៃគេរុញខ្ញាំឲ្យនាយប្រលែងដៃខ្លួន ។
" មិនលែងមកតាមសម្រួលភ្លាម " នាយកំលោះមិនត្រឹមតែសម្លុតនាយតូច
នោះទេថែមច្របាច់កដៃគេស្ទេីរបាក់ឆ្អឹងទៅហេីយ ។
" ហ៊ឹកហ៊ឹក លែងទៅ " ថេហ្យុងធាក់គេមួយជេីងធ្វេីឲ្យនាយកំលោះដួលទៅនិងស៊ីម៉ងត៍មួយទំហឹង គេសង្កត់គ្រឺតធ្មេញពុះកញ្រ្ជោលនៃកំហឹង គេខំទប់អារម្មណ៍ហេីយថាមិនវាយឡេីយតែថេយ៍ទេដែលបំបែកកំផែងនៃការអត់ធ្មត់របស់គេ ។
នាយកំលោះក្រោកឈរអស់កម្ពស់ហេីយប្រញាប់ទាញថេហ្យុងចេញពីឡានមួយទំហឹង ធ្វេីឲ្យគេដួលបោកនិងស៊ីម៉ងត៍កកិតនិងស្បែកបណ្ដាលឲ្យសាច់ត្រូវរលាត់ហូរឈាមមករឹមៗ នាយតូចយំក្រហមភ្នែកហេីយ ។
" ហ៊ឹកហ៊ឹក "
to be continued
សូមទោសការខុសអក្ខរាវិរុទ្ធមួយចំនួន
និពន្ធដោយ:ម៉ូណា
BẠN ĐANG ĐỌC
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Lãng mạnស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...