ភាគ៣២៖ស្នាម!!

380 44 0
                                    

" ជុង " ថេយ៍សម្លឹងមើលដៃដែលត្រូវជុងគុកចាប់ការយ៉ាងស្អិតនោះរួចបន្លឺ
ឈ្មោះយ៉ាងស្រទន់
" មានអ្វីមែនទេថេយ៍ " ជុងគុកងាកមុខមកសម្លឹងគេដោយក្រសែភ្នែកពោរ
ពេញទៅដោយក្ដីបារម្ភ
" គ្រាន់ចង់ហៅប៉ុណ្ណោះ គ្មានអ្វីទេ " ថេហ្យុងគ្រវីក្បាល វាពិតគ្មានអ្វីមែន
" អូ!! ពួកយើងដើរបន្ដិចទៀតទើងដល់ហាងណា ទ្រាំបន្ដិចសិនទៅថេយ៍ "
ជុងគុកងក់ក្បាល ក៏វាចាមកប្រាប់កុំឲ្យគេពិបាកសួរខ្លួន
" វាមិនអីទេ ជុង "
ពួកគេដើរប្រហែល៥នាទីក៏មកដល់ហាង តាមពិតជិះឡានមកចតនៅហាងក៏
បានដែរ ប៉ុន្ដែវត្ដមានរបស់នាយអាចបង្កភាពភ្ញាក់ផ្អើលដល់មនុស្សម្នាចឹងគេ
ធ្វើដំណើរថ្មើជើងហើយ ៕
" សូមស្វាគមន៍មកកាន់ហាងយើងខ្ញុំ " បុគ្គលិកបើកទ្វាឲ្យភ្ញៀវចូលហើយ
ឱនគំនាបនិងនិយាយរាក់ទាក់ទៅកាន់ភ្ញៀវ
" ហ៊ឹម " ជុងគុកក្រហឹមដើមក នាយសម្ដៅទៅកន្លែងអ្នកចាប់ការប្រចាំហាង
ដើម្បីរៀបចំកន្លែងឯកជនសម្រាប់ខ្លួន
" សូមស្វាគមន៍ លោកចង់បានអ្វីដែរ " កុំឡើយតែបុគ្គលិកសូប្បីអ្នកចាប់ការ
ក៏ឱនរាក់ទាក់ភ្ញៀវដែរ
" យើងត្រូវការបន្ទប់ឯកជនមួយ "
" លោកមកគ្នាប៉ុន្មាននាក់ដែរ " មេការក៏រហ័សសួរភ្ញៀវ គាត់និងរៀបចំបន្ទប់
នោះទៅតាមការកម្ម៉ង់របស់អតិថិជន
" ២នាក់ "
" បាទ សូមរង់ចាំបន្ដិច " មេការប្រញាប់ទៅប្រញាប់បុគ្គលិកឲ្យរៀបចំបន្ទប់
" ជុង " ឃើញមនុស្សចេញទៅផុត កន្លែងគេឈរស្ងាត់មនុស្សក៏ទាញជ្រាយ
អាវរបស់នាយក្រាស់តិចៗហាក់មានបំណងចង់និយាយអ្វីមួយ
" បាទ "
" តើយូរទៀតទេ ??ថេយ៍ឃ្លាន!! " ថេយ៍រលើងរលោងពេបមាត់រកយំក្រពះ
របស់គេធ្វើទុក្ខហើយ តើពេលណា រង់ចាំយូរទៀតទេ?
" ចាំបន្ដិចណា ក្មេងឆ្លាត " ជុងគុករៀងចង់សើចបន្ដិចអត់តិច នាយជូតទឹក
នេត្រាជ្រាបចេញពីរង្វង់ភ្នែកល្អស្អាតចេញមកយ៉ាងថ្នមៗ
" បាទ "
២នាទីក្រោយ មេការក៏នាំផ្លូវពួកគេសម្ដៅទៅបន្ទប់ដោយជុងគុកមិនប្រលែង
ដៃស្រឡូនរបស់ថេយ៍ឡើយ នាយកាន់ជាប់មិនខ្ចីរបេះ
" នេះជាបន្ទប់របស់លោក "
" អរគុណ " ជុងគុកនាំកាយតូចច្រឡឹងដូចមនុស្សស្រីចូលក្នុងបន្ទប់ នាយ
ប្រលែងដៃថេយ៍រួចទាញកៅអីឲ្យថេហ្យុងចូលអង្គុយ នាយតូចរហ័សអង្គុយ
ដូចចិត្ដមើលទៅទំនងជាឃ្លានណាស់ហើយ ៕
" យកម្ហូបប៉ុន្មានមុខនេះមក " ជុងគុកចង្អុលមុខម្ហូបមួយចំនួនរួចស្រេច បុគ្គលិកកត់ត្រាទុកហើយក៏ចាកចេញទៅដើម្បីយកវាទៅកម្ម៉ង់ចុងភៅ នាយ
ក្រាស់ចាក់ទឹកចូលកែវហុចឲ្យនាយតូច
" ញុំាវាសិនទៅ ថេយ៍ "
" បាទ អរគុណជុង " ថេហ្យុងទទួលយកមកផឹកសន្សឹមៗក្រោមកែវភ្នែក
របស់នាយក្រាស់
" ថេយ៍គិតថានិងចូលរៀនបន្ដទៀតទេ " ដោយសារស្នាមនោះធ្វើទុក្ខទើប
ធ្វើឲ្យគេផ្អាករៀនមួយរយះធំ
" ថេយ៍គិតទៅថានិងចូលវិញ ប្រសិនវាធូរស្បើយជានេះ " ថេហ្យុងដាក់
កែវលើតុ រួចចង្អុលទៅលើស្នាមកញ្ចឹងកខ្លួន កាលពីមុនគេខ្លួនឯងផ្ទាល់មិន
សង្ឈឹមថានិងអាចរស់រានមានជីវិតឡើយ ជាពិសេសទៀតគេគិតថានិងអស់
ជីវិតនាពេលខាងមុខ គួរអរគុណដល់ជុងគុកដែលរកថ្នាំពូកែឲ្យខ្លួនលេប ៕
" ចឹងល្អហើយ "
" ជុង "
" អឹម " ជុងគុកក្រហឹមបន្ដិចហើយមើលមុខថេយ៍រង់ចាំសំនួរ
" ថេយ៍ឃើញជុងរវល់ណាស់ ហើយនៅឆ្លៀតមើលថែថេយ៍ទៀតនេះកុំ
ប្រាប់ថាជុងគុកសម្រាកពីការសិក្សា " មួយរយះហ្នឹងឃើញជុងគុករវល់ដកឃ្លាស្ទើរគ្មានពេលសម្រាកតើគេរវល់ការងាររហូតដល់សម្រាកពីការសិក្សាមែនទេ គេពិតជាបន្ទុកនាយមែន ជុងគុកហត់ពីការងារហើយមក
ត្រូវហត់និងគេទៀត ។
" ហ៊ឹម តាមមើលវាប្រហែលដែរ ណាមួយថេយ៍កុំមានអារម្មណ៍ថាជាបន្ទុក
យើងសម្រាកមកពីចង់មានពេលលំហែកាយខ្លះប៉ុណ្ណោះ " ជុងគុករហ័ស
វាចាការផ្ដាច់ភាពអវិជ្ជាមានរបស់ថេហ្យុងភ្លាមៗ វាមិនមែនជាបន្ទុកទេតែ
ជាទំនួសខុសត្រូវមើលថែអនាគតគូរជីវិតនាខាងមុខប៉ុណ្ណោះ ៕
" តើពិតឬ?? " ថេហ្យុងសួរបញ្ជាក់ គេពិតជាខ្លាច និងរអៀសចិត្ដមែនទែន
" មុខយើង សមនិងកុហកទេថេយ៍ "
" មិនសមទេ " ថេហ្យុងគ្រវីក្បាល គេមិនសមជាមនុស្សចេះកុហកឡើយ
" វាជាការល្អណាស់ "
អាហារត្រូវបានបុគ្គលិករុញចូលមកខាងក្នុង បន្ទាប់ពីពួកគេបញ្ចប់ការសន្ទនា
ជុងគុកអង្គុយស្ងៀមមិនស្រដីអ្វីទាំងអស់ រហូតបុគ្គលិកហាងចេញអស់ទើប
គេចាប់ផ្ដើមបន្លឺមក៖
" ថេយ៍ គួរញុំាអានេះ វាជំនួយសុខភាពណា " ជុងគុកចាប់ម្ហូបប៉ូវសុខភាពឲ្យ
ទៅថេហ្យុង នាយតូចទទួលឆ្លើយតបអរគុណរួចសម្ងំញុំាអាហារយ៉ាងឆ្ងាញ់
មាត់ គេពិតជាឃ្លានស្ទើរដាច់ពោះហើយ ដូច្នេះដើម្បីប៉ះប៉ូវត្រូវញុំាឲ្យឆ្អែត៕

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Donde viven las historias. Descúbrelo ahora