ស្នាមក្រហមកំពុងបង្ហាញឲ្យនាយភ្ញាក់ព្រើតមិននឹកស្មានថាជួបនិង
វាសារជាថ្មីឡេីយ ម៉េចក៏ក្មេងតូចរូបនេះមានស្នាមមួយហ្នឹងចឹងតេី
វាអាចទៅរួចបែបណា ហេីយនរណាក៏ប្រហេីនហ៊ានធ្វេីដាក់
សំណប់ចិត្ដរបស់គេ? ? នរណាគេ? ?
" នរណាគេ " សំឡេងរបស់នាយស្រែកកោះរំពងដោយគ្មាន
មនុស្សណាលឺឡេីយព្រោះលឺដរាបណាម្នាក់នោះជាអមនុស្សឬ
មនុស្សក្រោមអំណាចគេប៉ុណ្ណោះដែលលឺ តែចម្លែកអ្វីម៉េចក៏ក្មេង
ចំពោះមុខរបស់គេលឺសំឡេងស្រែកក្នុងចិត្ដរបស់គេដូច្នេះ
" តេីលោកសម្ដៅទៅនរណា? ? " ថេហ្យុងបង្ហាញទឹកមុខងឿង
ឆ្ងល់នៅពេលលឺសំឡេងរបស់នាយក្រាស់បន្លឺឡេីងដោយផ្ទៃមុខ
គេបិទជិតឈឹងគ្មានឃេីញសូប្បីប្រឡោះភ្នែក ទោះព្យាយាមមេីល
ប៉ុណ្ណាក៏មិនអាចឃេីញដែរ
" ក្មេងតូចតេីឯងកំពុងសួរយេីងមែនទេ " ជុងគុកក៏មកអង្គុយក្បែរ
ថេយ៍ដោយងាកមុខមកចោទសួរថេយ៍ថាតេីគេកំពុងសួរខ្លួនឬតែ
ម៉េចក៏ថេយ៍លឺសំឡេងរបស់គេចឹង ក្មេងម្នាក់នេះកាន់តែគួរឲ្យ
ចាប់អារម្មណ៍ណាស់
" មែនហេីយ ខ្ញុំលឺលោកនិយាយថា នរណាគេ លោកចង់សម្ដៅ
ទៅនរណាទៅ " ថេហ្យុងងក់ក្បាលតិចៗដោយលេីកប្រយោគ
មួយដែលជុងគុកបានស្រដីចេញផុតពីមាត់រួចមកត្រឡប់សារជាថ្មី
ដេីម្បីឲ្យជុងគុកបានដឹងកាន់តែច្បាស់
" ស្ដាប់ច្រឡំទេដឹង ក្មេងតូចយេីងមិនបានសួរឡេីយ " ជុងគុកគ្រវី
ក្បាលបធិសេធថាខ្លួនមិនបាននិយាយឡេីយ
" តែខ្ញុំលឺពិតមែនណា " ថេហ្យុងនូវឧទានរឿងហ្នឹងដដែល ហេីយ
ណាមួយគេលឺច្បាស់ពេញត្រចៀកណាម៉េចហ្នឹងអាចដូចសម្ដីគេ
បានទៅ
" ប៉ុន្ដែយេីងមិនបាននិយាយហេីយក៏មិនដឹងដូចគ្នា " ក្រោយឃេីញ
ផ្ទៃមុខក្រពុំរបស់នាយតូចហេីយគេលួចញញឹមក្នុងចិត្ដគេសប្បាយ
ចិត្ដប៉ុណ្ណាដែលបានឃេីញផ្ទៃមុខស្រទន់នាយតូចនោះគេខាន
ឃេីញពេញភ្នែកយូរហេីយពិសេសសំឡេងស្រទន់ពិរោះរបស់គេ
" ហ៊ឹម " មិនដឹងតបបែបណាសមទេពេលគេថាមិនលឺដូច្នេះអីចឹង
ហេីយបានត្រឹមដកដង្ហេីមធំប៉ុណ្ណោះ
" មានរឿងអ្វីពិបាកចិត្ដឬ ក្មេងតូច " លឺការដកដង្ហេីមធំរបស់នាយ
តូចហេីយ ជុងគុកញ័របបូរមាត់ចោទសួរដេីម្បីដឹងពីសុខទុក្ខរបស់
ថេយ៍ហេីយមួយទៀតគេបានក្បត់ការសន្យានិងជំនិតហេីយគេមក
មុនថ្ងៃកំណត់ដោយសារគេ អន្ទះសាពេក
" លោកបានឃេីញវាហេីយ " ថេហ្យុងចង្អុលស្នាមលេីកញ្ចឹងកខ្លួន
គេមិនយល់សោះម៉េចក៏សាច់ញាតិថាវាជាបណ្ដាសាអ៊ីចឹងហេីយ
ម៉េចក៏រកមុខអ្នកដាក់មិនឃេីញចឹង តេីគេគួរជឿអត់ហេីយណាមួយ
វាពិតជាអាក្រក់មេីលណាស់ហេីយគេបានលឺពីមាត់ប៉ាថាគេជិត
អស់ពេលវេលាហេីយដូច្នេះតេីគួរបណ្ដោយឲ្យវាចប់ដោយសេច
ក្ដីទុក្ខសោកឬដោយសេចក្ដីរីករាយ? ?
" តេីឯងគិតយ៉ាងម៉េចចំពោះវា " ជុងគុកមិនបានស្រដីអ្វីផ្សេងទេគេ
ងាកមកចោទសួរថេហ្យុងវិញ
" វាអាក្រក់សម្រាប់ខ្ញុំ ប្រសិនខ្ញុំកេីតមកគ្មានវាប្រហែលជាល្អ "
ថេហ្យុងងេីយមុខសម្លឹងមេឃដោយកែវភ្នែករលេីងរលោងគេពិត
ជាមិនពេញចិត្ដហ្នឹងស្នាមមួយហ្នឹងមែនហេីយក៏មិនដឹងថាមានវិធី
ណាដែលបំបាត់វាចេញទៅដែរ ?
" អ៊ីចឹងមានន័យថាឯងស្អប់វាមែនទេ " ដោយដៅចិត្ដរបស់ថេហ្យុង
បានហេីយគេក៏ចោទសួរតេីវាពិតទេ
" មែនហេីយ ប្រសិនវាបាត់វាប្រហែលជារឿងល្អសម្រាប់ខ្ញុំ "
" ពេលខ្លះក៏អាចជារបស់ម្យ៉ាងការពារឯងដែរ " ជុងគុកបានដឹង
ហេីយថាវិធីបំបាត់ស្នាមហ្នឹងចេញបានយ៉ាងងាយដោយគ្រាន់តែ
គេគ្រវីដៃបន្ដិចក៏រលាយទៅបាត់តែគេមិនធ្វេីឡេីយគ្រាន់ចង់ឲ្យវា
ជាប់លេីកាយនាយតូចដេីម្បីការពារនាយតូច វាជារនាំងមួយដែល
អាចគេចផុតពីពពួកអមនុស្សប៉ុន្ដែវាគ្រាន់អាក្រក់សម្រាប់មនុស្ស
" ម៉េចក៏លោកនិយាយដូច្នេះ " ថេហ្យុងលឺចឹងហេីយចម្លែកចិត្ដម៉េច
ក៏ជុងគុកនិយាយអ៊ីចឹងកេីតវាទៅការពារខ្លួនត្រង់ណា មានតែរឿង
ចូលមកបំផ្លាញខ្លួនប៉ុណ្ណោះ ហេីយគ្មានអ្វីផ្សេងឡេីយ
" មិនបាច់ចង់ដឹងទេ ល្ងាចហេីយឯងគួរត្រឡប់ទៅផ្ទះវិញទៅ "
ជុងគុកបារម្ភប្រសិនថេយ៍បន្ដនៅទៀតវាអាចគ្រោះថ្នាក់ហេីយណា
មួយគេមិនអាចបង្ហាញសមត្ថភាពខ្លួនឡេីយ ព្រោះគេជាប់ខសន្យា
មួយដែលគេបានសន្យាហ្នឹងមនុស្សម្នាក់ ក្នុងមួយថ្ងៃគេអាចបង្ហាញ
ឬប្រេីប្រាស់វាបាន៣ដងប៉ុណ្ណោះ ហេីយមិនអាចប្រេីតាមចិត្ដទេ
ដរាបណាជួបគ្រោះមិនអ៊ីចឹងទេកម្លាំងគេហ្នឹងធ្លាក់ចុះ
" ដឹងហេីយ លាហេីយ " ម៉េចក៏គេស្ដាប់សម្ដីមនុស្សប្រុសលាក់មុខ
ម្នាក់នេះចឹង ហេីយអាជេីងចង្រៃក៏ក្រោកឡេីងទៀងម៉េចចឹង? ?
ក្រោយពីបានជជែកគ្នាហេីយថេហ្យុងក៏ក្រោកតាមសម្ដីរបស់ម្នាក់
បិទមុខឈឹងនោះ ម៉េចក៏គេមានអារម្មណ៍ថាចម្លែកចិត្ដដូច្នេះហេីយ
ពេលក្បែរគេម៉េចក៏មានសុវត្ថិភាពនិងកក់ក្ដៅអ៊ីចឹង
" តេីគេជានរណា " ថេហ្យុងបោះជំហានចេញជារឿយៗក្រោម
ក្រសែភ្នែករបស់នាយក្រាស់ តែអ្វីដែលចម្លែកពេលនាយតូចទៅ
បាត់កាយក្រាស់ក៏បាត់ស្រមោលដូចគ្នាហេីយ ទិន្នភាពហ្នឹងក៏មិន
បង្កឲ្យមានមនុស្សភ្ញាក់ផ្អេីលឡេីយ ម៉េចក៏អ៊ីចឹង ? ? ដោយសារ
ការបង្ហាញខ្លួនរបស់គេវាស្ថិតក្រោមអាថ៌កំបាំងជានិច្ចដូច្នេះហេីយ
វាធម្មតាទេដែលគ្មានរណាចាប់អារម្មណ៍នោះ ។
ក្រោយពីបានសន្ទនាហេីយនាយក្រាស់ក៏ត្រឡប់មកដល់បន្ទប់គេ
ក៏ផ្ដួលខ្លួនទៅលេីគ្រែដោយដកដង្ហេីមធំបន្ដិច ព្រោះវាអាចហ្នឹងយូរ
បន្ដិចទៀតទេីបជួបថេយ៍បានហេីយណាមួយរឿងស្នាមកញ្ចឹងក
ទៀតតេីគេរកវិធីដោះស្រាយរប្រៀបណាទៅ? ?
" ហ៊ឹម នរណាចិត្ដខ្មៅធ្វេីបាបគ្រួសារអូនដូច្នេះ ថេយ៍បងសង្ឈឹមថា
បងព្យាបាលអូនទាន់ពេលវេលា ទោះបងមិនខ្លាំងដូចមុនយ៉ាងណា
បងហ្នឹងព្យាយាមធ្វេីវាឲ្យបានណា ចាំបងលឺទេ "
ជុងហ្គុកឧទានទាំងខូចចិត្ដពេលឃេីញស្នាមលេីកញ្ចឹងកមនុស្សជា
ទីស្រឡាញ់ដូច្នេះហេីយអ្វីដែលគេមិននឹកស្មានថាជួបប្រទះនិងវា
ម្ដងទៀតនោះក៏ប្រែជាកេីតឡេីងសារជាថ្មី! ! ហេតុអ្វីទេវតាដដាច់
ធម៍មេត្ដាដូច្នេះ? ?
តុកៗៗ សំឡេងគោះទ្វាបន្លឺសូរឡេីងធ្វេីឲ្យអ្នកកំពុងអ្នកដែលកំពុង
អណ្ដែតអណ្ដូងងាកមុខមកចាប់អារម្មណ៍ខ្លោងទ្វានាយគ្រវីដៃតិច
ដោយមិនបន្លឺសំឡេងអ្វីទាំងអស់ ម៉េចក៏នាយហ៊ានបង្ហាញថាខ្លួន
អាចធ្វេីអ្វីលេីសមនុស្សដទៃនោះ ? ? តេីនាយមិនខ្លាចគេដឹងនិង
ចោទប្រកាន់ថានាយជាធ្មប់ទេឬ ? ?
" លោកម្ចាស់ " បុរសដែលបង្ហាញចំពោះមុខនាយនោះគឺជាចំណិត
គេហ្នឹងហេីយដូច្នេះគេទៅបារម្ភអំពីវាធ្វេីអ្វីទៀត! ! ទាំងជំនិតគេដឹង
សព្វគ្រប់ហេីយសព្វថ្ងៃមានតែពីរនាក់ប៉ុណ្ណោះដែលរស់រានជីវិត
បានយូរនិងកំដរនាយក្រាស់អស់រយះពេលរយឆ្នាំមកនេះ ដោយ
សារពួកគេស្បថស្បែថាគេមិនទៅណាចោលនាយឡេីយដរាប
ណានាយក្រាស់មានវត្ដមាននៅលេីផែនដីមួយនេះ ដូច្នេះក្នុងនាម
នាយជាកូនចៅស៊ូស្លាប់ក៏មិនរុញរាឡេីយសម្រាប់តាមបម្រេីម្ចាស់
របស់ខ្លួននោះ ។
" ហ៊ឹម " នាយក្រាស់គ្រហឹមដេីមកប៉ុណ្ណោះ មុននិងកម្រេីកបបូរ
មាត់បន្លឺសូរសម្លេងចេញមកខាងក្រៅ
" មានការអ្វី ស្ទេរ៉ារៀយ៍ " នាយមុខមាំមិនបង្ហាញស្នាមញញឹមចេញ
មកដូចកាលស្រដីជាមួយនាយតូចឡេីយ វាមិនចម្លែកសម្រាប់គេ
ទេដែលជុងហ្គុកបញ្ចេញទឹកមុខមាំម៉ឺងម៉ត់ដូច្នេះនោះ
" ប្រលឹងមាតាលោកម្ចាស់ចាប់ផ្ដេីមបញ្ចេញឥទ្ធិពលខ្លាំងឡេីង
ហេីយលោកម្ចាស់ ទ្រង់កំពុងប្រឆាំងនិងរនាំងដែលលោកម្ចាស់
បានដាក់លេីកមុន ខ្ញុំបារម្ភថាទ្រង់និងបង្កបញ្ហាដល់លោកម្ចាស់ "
តេីអ្នកចាំបឹងមួយដែលមាននៅរាជវាំងទេ ហេីយជាបឹងមួយដែល
មានប្រវត្តិអាក្រក់ព្រៃផ្សៃបំផុតប្រចាំប្រវតិសាស្រ្ដវាជាបឹងឃុំឃាំង
ប្រលឹងវិញ្ញាណដែលកំណត់ដោយនាយក្រាស់ប៉ុណ្ណោះ
" ប្រឆាំង ចង់រេីចេញវាមិនងាយទេ ឯងចេញទៅវិញចុះ " នាយមិន
ព្រួយបារម្ភដូចអ្វីដែលជំនិតស្រដីឡេីយ? តេីខ្លាចអ្វីទៀតឃុំឃាំង
បានម្ដងទៀតតេី ម៉េចនិងបណ្ដោយឲ្យប្រលឹងកំណាចចេញមក
បំផ្លាញពិភពខាងក្រៅទៅ ហេីយណាមួយច្បាប់គេចាប់ចែងអ្វីខ្លះ
ប្រលឹងតៃហោងមិនអាចមកអុកឡុកឋានះមនុស្សណាដរាបណា
គ្មានការអនុញ្ញាតពីម្ចាស់នៃដែនប្រលឹង ហេីយម្នាក់នោះជាអ្នកណា
គ្មាននរណាក្រៅពី ជុងហ្គុក អែលសូឌ្វៀឬ ជុងគុក ហ្រ្វាស្ដូរ៉ាណាទេ
នាយជាយមរាជដែលទេីបទទួលតំណែងថ្មីៗ
" អ៊ីចឹងមានន័យថា ... " នាយហាក់ដូចយល់សម្ដីរបស់ម្ចាស់ប្រុស
គេហេីយ វាចម្លែកបន្ដិចតែថ្វីទេគេជឿជាក់លេីស្នាដៃរបស់នាយ
ក្រាស់ គេក៏មានសង្ឈឹមខ្ពស់ផងដែរ
" មែនហេីយ " ឃេីញប្រតិកម្មនិងការទទួលដឹងលឺរបស់ជំនិតគេក៏
ងក់ក្បាលបញ្ជាក់ថាវាពិតប្រាកដណាស់អ្វីដែលគេគិតគឺមិនខុសទេ
" វាមិនព្រៃផ្សៃពេកទេ លោកម្ចាស់ "
" សម្រាប់ពួកទ្រង់ ប៉ុណ្នឹងនៅស្ទេីរណាស់ ស្ទេរ៉ារៀយ៍ "
នាយក្រាស់គ្រវីដៃបន្ដិចក៏រំលេចទៅដោយផ្លិតពណ៍ទឹកសមុទ្រ
លាយបៃតងតិចៗដោយមានផ្កាបាក់លំអរពីលេីនោះវាជាវត្ថុមួយ
ដែលបន្សល់ទុកមុនពេលដែលថេយ៍ចាកចេញពីគេកាលពីជាតិទី
២មកម្ល៉េះ គេចូលចិត្ដយកវាមកបក់ប៉ះនិងច្រមុះខ្ទង់ខ្ពស់តិចៗដោយ
គិតពិចារណារាល់ហេតុការណ៍ណាមួយដែលរៀបហ្នឹងកេីតឡេីង។
ទោះខុសឆ្គងលេីកអ្នកមានគុណតែពួកទ្រង់ទេដែលមានគំនិតចង់
សម្លាប់គេដូច្នេះកុំបន្ទោសគេឲ្យសោះ គេក៏ចង់រស់ទ្រង់ក៏ចង់មាន
ព្រះជន្ម អ្វីវាស្មេីគ្នា ទង្វេីទ្រង់ទាំងប៉ុន្មានគេទូរទាត់សងអស់ហេីយ
ចឹងមានតែទ្រង់ទេដែលជំពាក់គេនោះ គឺជំពាក់ជីវិត ? ?
ក្រោយពីការសន្យារបស់គេរវាងស្ទេរ៉ារៀយ៍ហេីយនាយពិតជាបាន
ទៅក្បែរថេយ៍មែន នោះគេត្រូវបានស្ទេរ៉ារៀយ៍នាំទៅចុះឈ្មោះធ្វេី
ជាសិស្សសាលា! ! តេីកំប្លែងទេដែលនាយមករៀនដូច្នេះនោះ?
" តេីលោកម្ចាស់ប្រាកដហេីយមែនទេ ថាទៅរៀនសាលានោះ "
គេបេីកឡានបណ្ដេីរចោទសួរនាយក្រាស់បញ្ជាក់បណ្ដេីរ អាចផ្លាស់
ប្ដូរចិត្ដបានវាមិនទាន់ហួសពេលឡេីយព្រោះនាយមិនទាន់បំពេញ
ឯកសារពេញលេញទេ ។
" ហេតុអ្វីមិនបាន ក្រែងពេលមុននោះ ឯងយល់ស្របហ្នឹងយេីង
ហេីយណា ស្ទេរ៉ារៀយ៍ កុំប្ដូរសម្ដីឯងឲ្យសោះ " នាយនិយាយ
ចឹងក៏ដោយសារខ្លាចជំនិតប្ដូរគំនិតឲ្យគេទៅសាលាផ្សេងចឹងទៅ
គេខ្លាចមិនបានជួបសំណប់ចិត្ដទៀត
" មិនទេទាន តែខ្ញុំមិនចង់ឲ្យលោកម្ចាស់ត្រូវអ្នកគាំទ្ររញ៉េរញ៉ៃ
ប៉ុណ្ណោះ " គេព្រួយបារម្ភរឿងនេះជាចម្បងដោយសារជុងគុក
មានឈ្មោះល្បីល្បាញពេកខ្លាចមានរឿងចលាចលកេីតឡេីង
" មិនអីទេរឿងហ្នឹងយេីងចេះចាប់ចែងហេីយ ឯងធ្វេីអ្វីតាមដែល
យេីងបានប្រាប់ទៅ ស្ទេរ៉ារៀយ៍ " រញ៉េរញ៉ៃយ៉ាងណាក៏ទ្រាំដេីម្បី
ក្បែរបណ្ដូលចិត្ដ ដោះដូរតិចតួចវាមិនថ្វីទេត្រូវអត់
" បាទ លោកម្ចាស់ " លឺប៉ុណ្នឹងហេីយនាយជំនិតស្ងាត់មាត់ដោយ
ផ្ដាតលេីការបេីកបរប៉ុណ្ណោះ ណ្ហេីយបណ្ដោយតាមលោកម្ចាស់ទៅ
ចុះម៉េចម៉ាគាត់ជាអ្នកដោះស្រាយគេត្រឹមជួយទប់ៗប៉ុណ្ណោះ។
ឡានក៏ចេះរំកិលទៅមុនជារឿយៗរហូតទៅដល់សាលានាយតូច
កំពុងសិក្សា អ្វីដែលសំខាន់វាក៏ក្លាយជាចំណាប់អារម្មណ៍សិស្សក្នុង
សាលាផងដែរនូវពេលឃេីញឡានពណ៍ខ្មៅពីរគ្រឿងបេីកចូល
សាលដូច្នេះ ? ? តេីកូនអ្នកធំមកពីណាទៅទេីបមានអ្នកអបសម្បេីម
យ៉ាងហ្នឹងនោះ ព្រោះមួយសាលានេះគឺសំបូរទៅដោយសិស្ស
អាហារូបករណ៍ជាងសិស្សបង់ប្រាក់សុទ្ធ
" ឯងមេីលចុះ ទំនងជាអ្នកមានណាស់ហេីយបានអង្គរក្សចុះមក
អមដូច្នេះ សាលាយេីងមិនងាយមានទេក្រៅពី ថេហ្យុង អែនឌីម៉ា
នោះ ក្រៅពីនិង ហ៊ឹមចប់ " ម៉េចក៏មានតែនាយតូចអ៊ីចឹងក៏ដោយ
សាលានិងជារបស់បងប្រុសធម៍នាយតូចនោះ ណាមជូន អែនឌីម៉ា
ហ្នឹងហេីយ ត្រកូលពួកគេដូចគ្នាណាស់ហេីយចិត្ដគំនិតរបស់គេ
និងណាមជូនក៏មិនខុសគ្នាដែរ? ?
" ស្ងាត់មាត់ហេីយប្រញាប់ចូលរៀនមិនចឹងទេ លោកនាយកស្ដីឲ្យ
ឥឡូវហេីយ "
ក្រោយពីសិស្សប្រញាប់ចូលថ្នាក់រៀងៗខ្លួនមិនទៅចាប់អារម្មណ៍
រឿងនិងទៀតទេ តែពួកនាងមិនបានដឹងឡេីយថាតារាប្រចាំចិត្ដ
នាងមករៀនទីនេះ អាយុរបស់នាយក្រាស់ពួកគេមិនអាចកំណត់
បានទេដោយសារជុងគុកមានសម្រល់ដូចក្មេងអាយុ១៨ឆ្នាំចឹង។
នាយក្រាស់ចុះពីឡានមកដោយទាញកាតាបមកស្ពាយ៍ហេីយក៏
បោះជំហានសម្ដៅទៅទីចាប់ការដេីម្បីបំពេញឯកសារមួយចំនួន
ហេីយនាយត្រូវលោកនាយកនាំទៅថ្នាក់ដោយផ្ទាល់ គេដេីរតាម
ពីក្រោយដោយមានអង្គរក្សអមអ៊ីចឹងមិនអាចអ្នកណាមេីលដឹងទេ
" សួស្ដីប្អូនៗ " សម្លេងគ្រលររបស់នាយក៏បន្លឺមកធ្វេីឲ្យពួកគេងាក
ងាកមកចាប់អារម្មណ៍លោកនាយកកំពុងសម្រល់សាច់ចាំកម្ពស់ក៏
បានមុខមាត់រាងក៏បានមួយស្អាត នរណាមិនចាប់ចិត្ដលេីនោះ
" ចា/បាទ សួស្ដីលោកនាយក "
" ថ្ងៃនេះមានសិស្សថ្មីចង់ណែនាំឲ្យពួកប្អូនស្គាល់ ប្អូន " ណាមជូន
ហៅនាយក្រាស់ដែលឈរចាំនៅខាងក្រៅឲ្យចូលមកក្នុង
ជុងគុកលឺអ៊ីចឹងក៏ប្រញាប់បោះជំហានដេីរចូលមកដោយដំណេីរ
ស្វាហាប់ធ្វេីឲ្យសិស្សនារីៗស្រឡាំងកាំងស្ទេីរដកដង្ហេីមមិនដល់គ្នា
តេីវាជាសុបិន្ដមែនទេដែលជុងគុក ហ្រ្វាស្ដូរ៉ាណាមកឈរចំពោះ
មុខពួកនាងនោះ? តេីនេះជាមនុស្សឬទេវតាឲ្យប្រាកដ ? ហេតុអ្វីក៏សង្ហាដូច្នេះ? ?
" ជួបគ្នាទៀតហេីយក្មេងតូច " នាយក្រាស់ញញឹមបន្ដិចដោយលួច
គិតក្នុងចិត្ដ គេឃេីញទឹកមុខនាយតូចបាញ់សម្លឹងមកគេដោយសេច
ក្ដីភ្ញាក់ផ្អើលមិនចាញ់នាងៗក្នុងថ្នាក់ទេ
សូមទោសជាមុនសម្រាប់សរសេរខុសអក្ខរាវិរុទ្ធ
To be continued
និពន្ធដោយ:ហាណែល
BẠN ĐANG ĐỌC
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Lãng mạnស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...