វាឈឺនូវពេលដែលត្រឡប់មកអានរឿងខ្លួនឯងដូច្នេះ តើវាសមទេ?? ទេវតាពិតជាលេងសើចជីវិតរបស់គេមែន តំណក់ទឹកភ្នែក
ដែលហូរឥតឈរសោះ ៕ ខិខិ ពិតជាអស់សំណើចណាស់ដែលលំដាប់នាយមកហូរទឹកនេត្រាអ៊ីចឹងនោះ ហ៊ើយ ខ្សែជីវិតរបស់
គេវាវែងឆ្ងាយពេកហើយ !! ថ្នាក់គេរស់រាននូវលើលោកនេះអស់រាប់រយឆ្នាំជួបរឿងមិនចេះតិច ប៉ុន្ដែ ហេតុអ្វី?? កាលនោះនេត្រា
គេមិនទន់បង្ហូរមកពេលអានរឿងនេះអ៊ីចឹង ៕
" ជុង ... " នាយតូចឃើញចឹង គេមិនសូវស្រួលក្នុងចិត្ដទេដែលមនុស្សរឹងមាំដូចជានាយមកយំដោយសាររឿងប្រលោមលោក
មួយនេះចឹង តើរឿងនេះមានអត្ថន័យបែបណា វាកម្សត់ពេកឬ តែគេជាអ្នកស្ដាប់មិនកម្សត់ផង !!! តើមូលហេតុអ្វីឲ្យប្រាកដ ???
" ហ៊ឹម " នាយរហ័សជូតទឹកភ្នែកចេញយ៉ាងលឿន ម៉េចមកទន់ជ្រោយចំពោះមុខមនុស្សដែលខ្លួនស្រឡាញ់ដូច្នេះ !! នាយក្រហឹម
ដើមកបន្ដិចដោយកែវភ្នែកសម្លឹងទៅកាន់ថេយ៍ជាប់
" ម៉េចក៏ជុងយំ "
" ឯណា ថេយ៍ស្រវាំងភ្នែកទេដឹង " នាយក្រាស់គេចវេសមិនព្រមទទួលការពិតថាខ្លួនពិតជាយំមែន គេប្រកែកញាប់មាត់ថាមិន
ពិតនោះទេ
" ជុង កុំកុហកថេយ៍ តើមានបញ្ហាអ្វីក្នុងចិត្ដទើបជុងយំដូច្នេះ ឆាប់ប្រាប់ថេយ៍មក " នាយតូចទទូចនៅចង់ការពិតត្រឡប់មកវិញគេ
មិនខ្វល់នោះទេ អ្វីដែលគេត្រូវខ្វល់ខ្វាយខ្លាំងបំផុតនោះចិត្ដរបស់នាយក្រាស់ហ្នឹងហើយ
" សត្វចូលភ្នែកទើបប្រឹងព្រិចពេក បានហូរទឹកភ្នែកនោះ "
" ឃើញទេ កុហកទៀតហើយ " ថេយ៍មិនជឿសម្ដីគេនិយាយឡើយ
" ស្ដាប់តទេ " ថេយ៍កាន់សួរដេញដោលនាយមាត់រឹងមិនព្រម
ប្រាបដដែលហេីយក៏សួរនាយតូចតេីចង់ស្ដាប់រឿងមួយនេះបន្ដទេ
គេនិងបន្ដអានអោយស្ដាប់ទៀត
ថេយ៍សម្លឹងមុខគេបន្ដិចហេីយងក់ក្បាលដោយមិនបញ្ចេញសូរ
សម្លេងបន្ដ គេសម្ងំរង់ចាំនាយក្រាស់អានរឿងឲ្យស្ដាប់
( ក្មេងដែលរៀនមន្ដវិជ្ជាងងឹតនោះរួច គេក៏បន្ដធ្វេីវាជារឿយៗ
រហូតឈានទៅដល់គេពេញវ័យ ហេីយក៏ជាថ្ងៃដែលគេហ៊ានចេញ
ទៅស្វែងរកឱពុកម្ដាយរបស់គេផងដែរ តេីអ្នកដឹងទេ ក្មេងដែល
មិនដឹងពីសញ្ញាសម្គាល់របស់ពួកគាត់ ហេីយដេីររកពេញទីក្រុងនៃ
រាជវាំងអ៊ីចឹងឬ ពិតជាកំប្លែងណាស់ គេខាំមាត់សង្កត់ចិត្ដមិនចុះចាញ់
នោះឡេីយ គេគ្មានថ្ងៃដែលបង្ហាញឲ្យចិត្ដទន់ជ្រាយទៅតាមពេល
វេលាទេ .... ) ជុងគុកផ្អាកឧទានហេីយឱនមេីលមុខនាយតូចក៏
ឃេីញគេគេងលង់លក់បាត់ទៅ គេក៏ឈប់អានហេីយបិទសៀវភៅ
នោះដោយគ្រវាសបន្ដិចក៏បាត់ស្រមោលសៀវភៅនោះបាត់ គេមិន
ឲ្យថេយ៍ឃេីញសៀវភៅមួយក្បាលហ្នឹងទេ
" ថេយ៍ អូនដឹងទេ បងនឹកអូនណាស់ " នាយអង្អែលសក់របស់គេ
ថ្នមៗដោយបន្លឺក្នុងចិត្ដពីសេចក្ដីនឹករលឹករបស់ខ្លួនចំពោះនាយតូច
" ប៉ុន្មានឆ្នាំនេះ បងខំប្រឹងណាស់ដេីម្បីរកអូន ទីបំផុតវាសមបំណង
របស់បងហេីយ ក៏ប៉ុន្ដែ ...! ! ! " នាយឧទានប៉ុណ្នឹងហេីយក៏លេប
សម្ដីនោះចូលក្នុងពោះវិញ ព្រោះវាតក់ស្លុតនូវពេលឃេីញថេយ៍
ក្នុងសភាពគួរឲ្យខ្លោចចិត្ដហេីយក៏ជាការចងចាំដំបូងបង្អស់ដែល
គេឃេីញថេយ៍ជាតិទី០១ផងដែរ ហ៊ឹម គិតទៅគេស្រមៃឃេីញ
កាលនោះគេគ្មានសមត្ថភាពគ្រប់គ្រាន់អាចជួយថេយ៍ចេញពី
រណ្ដៅនរកនោះបាន ទេីបបណ្ដោយឲ្យថេយ៍ចាកចេញគេលឿន
ដូច្នេះ ។
" ប៉ុន្ដែអូនពិតជាទៅចោលបងលឿនពេកហេីយ " គេក៏បន្លឺបន្ដ
ទាំងឈឺផ្សារពេញប្រអប់ទ្រូង
" អូនដឹងទេ កាលនោះ បងពិបាកទទួលណាស់នូវពេលដែលបង
មិនអាចកំដរអូននៅដង្ហេីមចុងក្រោយ " នាយជីកកកាយរឿងអតីត
ដែលកាលនោះថេយ៍បានស្លាប់អំឡុងពេលកំពុងមានសង្រ្គាម
យ៉ាងសស្រាក់សស្រាំ ឈាមជ្រាបដានពេញដីហេីយក្លិននៃឈាម
ដែលហូរចេញពីទាហាននោះឡេីងឆ្អាបឆួលពេញច្រមុះហេីយវា
ជាវាលពិឃាតដែលសាហាវព្រៃផ្សៃបំផុត ។
(អ្នកមិនយល់អាចបកទៅអានភាគដំបូងៗបានណា )
" ឥឡូវនេះបងឈប់យកវាមកពាក់ព័ន្ធទៀតហេីយ បងក្បែរអូនជា
និច្ចណា " គេប្រលែងរឿងឈឺចាប់ដែលកប់ក្នុងចិត្ដគេរាប់ឆ្នាំនោះ
ចោលហេីយ គេក៏ឈប់សាររេីសហេីយ បញ្ចប់ត្រឹមហ្នឹងចុះហេីយ
គេបេីកទំព័រថ្មីនៃជីវិតរបស់គេនិងថេយ៍ ៕
រយះពេល៤ម៉ោងដែលថេយ៍សម្រាក ជុងគុកក៏សរសេរសំបុត្រ
មួយសន្លឹកទុកលេីទុកហេីយគេចុះទៅខាងក្រោម ព្រោះគេត្រូវធ្វេី
អ្វីម្យ៉ាងដេីម្បី surprise ថេយ៍ ដោយមានការសហការពីប៉ាម៉ាក់
របស់ថេយ៍ទៀត ? ?
នាទីបន្ទាប់ក៏ក្លាយជាមួយម៉ោងនៃការភ្ញាក់ពីដំណេករបស់នាយតូច
ថេយ៍ក្រោកមកដោយកម្លាំងកំហែងមិនទាន់មាន គេប្រឹងក្រឡេក
មេីលរកវត្ដមានរបស់ជុងគុក ប៉ុន្ដែពុំឃេីញសោះ ! ! តែគេប្រទះ
ភ្នែកឃេីញសំបុត្រមួយសន្លឹក
( ថេយ៍ បេីឯងភ្ញាក់ហេីយសម្អាតខ្លួនរួចចុះទៅខាងក្រោមណា
យេីងចាំនៅសួនលឺទេ យេីងមានរបស់ចង់បង្ហាញ )
ពីយេីង ជុងគុក ហ្រ្វាស្ដូរ៉ាណា
ថេយ៍ឃេីញអ៊ីចឹងហេីយក៏ប្រឹងងេីបយ៉ាងប្រញាប់ទោះគេមិនសូវ
មានកម្លាំងតែកម្លាំងចិត្ដរបស់គេនោះទេដែលជំរុញអោយក្រោក
មកដេីរទៅមុខឆ្ពោះទៅរកជុងដែលរង់ចាំគេនូវឯសួន ? ?
២០នាទីនៃការសម្អាតខ្លួនរបស់គេបូករួមនិងផ្លាស់ប្ដូរសម្លៀកបំពាក់
រួចរាល់នោះ ថេយ៍ក៏បោះជំហានមួយៗសម្ដៅមកជាន់ខាងក្រោម
គេដេីរតម្រង់ទៅខ្លោងទ្វា តែត្រូវបង្អាក់ដោយសារសម្លេងម្ដាយ
" អូ! ! ថេយ៍ទៅណានិងកូន " អ្នកស្រីក្រឡេកកន្ទុយភ្នែកឃេីញនាយតូចកំពុងដេីរសន្សឹមៗមិនទាន់មានកម្លាំងកំហែងសម្ដៅទៅខ្លោងទ្វាផ្ទះ ពិតជាចម្លែកមែនដែលឃេីញនាយតូចចេញក្រៅនោះ
" កូនទៅក្រៅមួយភ្លែត " នាយតូចញញឹមស្ងួតដោយបន្លឺសូរមកខ្សោយៗគ្មានទឹកដង
" ឲ្យគេជូនទេ " ដោយឃេីញដូច្នេះគាត់មិនទុកចិត្ដឲ្យនាយតូចទៅណាមកណាម្នាក់ឯងឡេីយ
" មិនបាច់ទេម៉ាក់ កូនអាចទៅខ្លួនឯងបាន! ! " នាយតួចក្រវីក្បាល
បធិសេធរឿងប៉ុណ្នឹងគេធ្វេីខ្លួនឯងបានហេីយមិនបានមានអ្នក
តាមនាំឲ្យទេីសដៃទេីសជេីងទេ
" បាន កូនទៅចុះ ប្រយ័ត្នប្រយែងផងណាកូនម៉ាក់ "
" បាទអ្នកម៉ាក់ "
ជំនិតរបស់នាយក្រាស់ប្រឹងរកម្ចាស់សឹងស្លាប់ក៏មិនឃេីញមិនដឹង
បាត់ទៅណាតាំងពីប្រលឹមអាលូវត្រូវទៅថតទៀតមិនឃេីញសោះ
នេះគេចវេសការងារច្បាស់ណាស់
" លោកម្ចាស់ តេីលោកទៅណា ម៉េចក៏បំពុលទុក្ខអ្នកដទៃដូច្នេះ "
គេដេីរចុះដេីរឡេីងដោយបបូរមាត់រអ៊ូមិនឈប់ គេគ្រឺតខ្នាញ់និង
ម្ចាស់មានះរឹងរូសមួយនេះណាស់ ទៅណាមិនដែលប្រាប់គេសោះ
ឥឡូវមានបញ្ហាធំចឹង តេីគេដោះស្រាយរប្រៀបណាទៅលោក ? ?
ថេយ៍ដេីរសន្សឹមៗសម្ដៅទៅសួនខាងក្រោយដោយមាននាយ
ក្រាស់រង់ចាំខ្លួនជាស្រេច។
" ថេយ៍ " គ្រាន់តែលឺសម្រិបជេីងរបស់ថេយ៍ភ្លាមគេបែរខ្លួន
ដោយក្រសែភ្នែករបស់គេសម្លឹងទៅកាន់ថេហ្យុងជាប់ដោយក្ដី
រំភេីប នេះថេយ៍ប្រឹងខំដេីរមកដេីម្បីជួបគេ អ៊ីចឹងហេីយគេអាចជា
មានសង្ឈឹមជាហ្នឹងទៅទៀត ។
" ជុង " សម្លេងខ្សោយៗក៏បន្លឺមកទាំងស្នាមញញឹមស្ងួតបូកហ្នឹង
ទឹកមុខរបស់គេនៅស្លេកស្លាំងនូវឡេីយ
នាយក្រាស់មិនចាំយូរក៏រហ័សមកជួយគ្រាយ៍ថេហ្យុងមកដោយ
ពួកគេដេីរសម្ដៅទៅដេីមឈេីមួយដែលពោរពេញទៅដោយ
ការតុបតែងល្អឯក ! !
" អង្គុយចុះទៅណា " នាយក្រាស់ទាញកៅអីឲ្យនាយតូចបង្គុយ
ហេីយគេក៏ប្រញាប់យកកៅអីមកដាក់ក្បែរ ថេហ្យុងដេីម្បីងាយ
ក្នុងការមេីលថែខ្លួនរបស់គេផងដែរ។
" អរគុណជុង "
" ថ្ងៃនេះយេីងមានអ្វីចង់បង្ហាញឯងណា ថេយ៍ "
" តេីវាជាអ្វីជុង " នាយតូចពិតជាចង់ដឹងណាស់ថាតេីវាជាអ្វីឲ្យប្រាកដទៅ ដែលគេចង់បង្ហាញឲ្យខ្លួនឃេីញនោះ
" គឺនេះ " ប្រអប់ពណ៍ខ្មៅបានដាក់លេីតុ ជុងបានព្យាយាមធ្វេីវា
អស់មួយយប់ទេីបអាចផលិតចេញមក ហេីយវាជារបស់កម្របំផុត
ដែលគ្មានអ្នកណាបានសូប្បីតែឃេីញផង
" តេីនោះវាជាអ្វីជុង " គេពិតជាឆ្ងល់ណាស់ថាវាជាអ្វីឲ្យប្រាកដទៅ
" ឆាប់បេីកមេីលទៅ " ជុងគុកមិនតបឡេីយហេីយគេប្រញាប់
ដាស់តឿនឲ្យថេយ៍បេីកមេីលឲ្យលឿន
" នេះជាអ្វីជុង " ដៃស្រឡូក៏ឆាប់ផ្ដេីមបេីកមកយឺតៗបង្ហាញឲ្យ
ឃេីញគ្រាប់ថ្នាំចំនួន10 វាមានពណ៍បៃតងដិតហេីយសំខាន់ក្លិនវា
សាយភាយមកក្រអូបដូចទឹកអប់អ៊ីចឹង ថេយ៍ចាប់ថ្នាំមួយគ្រាប់ក្នុង
ចំណោមនោះលេីមកចោទសួរដោយក្ដីចម្ងល់ ចិញ្ចេីមវិញជ្រួញ
ចូលគ្នាហេីយ ។
" វាជាថ្នាំបន្សាបកាត់បន្ថយស្នាមខ្មៅនោះ យេីងមិនចង់ឲ្យវាកាន់
តែអាក្រក់ទៅឡេីយ ដូច្នេះយេីងសង្ឈឹមថាថេយ៍ហ្នឹងពេញចិត្ដ "
មនុស្សគេមិនចេះសារភាពតាមត្រង់ឡេីយ គ្រាន់និយាយថាយេីង
មិនពេញចិត្ដហ្នឹងស្នាមមួយនោះ យេីងចង់ឲ្យថេយ៍ស្អាតប៉ុណ្នឹង
សោះក៏ពិបាកដែរ
" ខ្ញុំអរគុណហេីយណា ជុង " គេមិនស្ទាក់ស្ទេីរឡេីយ យកថ្នាំនោះ
ដាក់ចូលក្នុងមាត់ភ្លាម បន្ទាប់ពីបញ្ចប់ប្រយោគនិយាយរបស់ខ្លួន
គ្រាន់តែលេបចូលភ្លាម រយះពេល៥នាទីថ្នាំនោះចាប់ផ្ដេីមសាយ
ភាយបណ្ដេីរៗវាធ្វេីឲ្យនាយតូចមានកម្លាំងកំហែងជាមុនបន្ដិច
រីឯស្នាមនោះក៏ឆាប់រលាយបាត់ទៅបន្ដិចផងដែល វាពិតជាថ្នាំ
ដែលមានប្រសិទ្ធភាពលឿនមែនទែន នេះប្រសិនគេលេបវា
ច្រេីនទៅប្រាកដជាអាចជាខ្លះ
" ប៉ុន្ដែវាអាចលេបតែមួយគ្រាប់ក្នុងរយះពេលពីរថ្ងៃមិនអ៊ីចឹងទេ
វាមិនបញ្ចេញប្រសិទ្ធភាពឡេីយ ដឹងទេ " គេរហ័សបញ្ជាក់ឲ្យ
ច្បាស់ដេីម្បីជៀសវាងមានបញ្ហានាខាងមុខ
" ហេតុអ្វី " គេពិតជាឆ្ងល់ម៉េចក៏អ៊ីចឹង ក្រែងវាល្អសម្រាប់គេមិនចឹង
ម៉េចក៏បម្រាមលេបរយះពេលពីរថ្ងៃម្ដងចឹង ? ?
" វាខ្លាំងពេកយេីងខ្លាចថេយ៍ពិបាកទ្រាំអ៊ីចឹងហេីយធ្វេីតាមការ
ណែនាំរបស់យេីងទៅ អូ! ! ហេីយកុំសង្ឈឹមថាអាចលួចលេប
បានយេីងហ្នឹងយកថ្នាំឲ្យម៉ាក់ប៉ាឯងកាន់អ៊ីចឹង ទេីបសុវត្ថិភាពជាង "
ជុងគុកមិនទុកចិត្ដហ្នឹងការឲ្យថ្នាំមួយនេះទៅថេយ៍ឡេីយព្រោះគេ
ដឹងពីចរិតនាយតូចច្បាស់គឺហ៊ានហេីយមានះចង់ជាខ្លាំងអ៊ីចឹង
ហេីយជម្រេីសដល់ល្អគឺផ្ញេីលេីពួកគាត់ ៕
សូមទោសសម្រាប់ការខុសឆ្គងមួយចំនួន
ថ្ងៃហ្នឹងបានតិចទេខ្ញុំអត់ស្រួលខ្លួន
ហាណែល
YOU ARE READING
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Romanceស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...