ភាគ១៦៖ខ្ញុំនឹកលោក!!

571 52 2
                                    

"​ លោកក៏ដឹងថាពួកយេីងទេីបស្គាល់គ្នាទេ​ អ៊ីចឹងលោកសូមយល់ផងណា​ "​ ថេហ្យុង​និយាយតាមអារម្មណ៍ដែរខ្លួនមាន​ គេម៉េចអាចនិងព្រមតាមគេភ្លាមៗ​ បានទៅ​ ថ្វីលឺសំឡេង​យំ​ខ្សឹបខ្សៀវ​ក្បែរត្រចៀកក្ដី​ ប៉ុន្ដែគេពិតជាមិនអាចយល់ស្របបានមែន​ គេសូមទោសនាយក្នុងចិត្ដទៅចុះ​ ។
"​ ហុឹម​ មិនអីទេ​ អូនចូលក្នុងចុះ​ "​ ជុងហ្គុក​ងក់ក្បាលតិចៗ​ហេីយក៏ព្រមប្រលែងថេហ្យុង​ គេយល់ហេីយ​ មិនអីទេ​ គេមិនបង្ខំថេយ៍ឡេីយ​ គេនិងរង់ចាំទទួលក្ដីស្រឡាញ់ត្រឡប់មកវិញ​ ។
"​ អរគុណដែរយល់​ "​ ថេហ្យុង​បែរមុខទល់មុខគេហេីយលេីដៃមកជូតទឹកភ្នែកឲ្យនាយចេញស្អាតមុននិងដេីរទៅគេនិយាយបន្ទោសនាយបន្ដិចបន្ដួច ។
"​ ថ្ងៃក្រោយមានរឿងអ្វីលោកមិនគួរយកទឹកភ្នែកមកដោះស្រាយទេ​ លោក​ហ្រ្វាស្ដូរ៉ាណា​ "​ ថេហ្យុង​ញញឹ​មស្រាលៗហេីយបោះជំហានចូលទៅខាងក្នុង​ ដោយដំណេីររបស់គេក្រោមក្រសែភ្នែករបស់នាយក្រាស់សម្លឹងពីក្រោយទាំង​អាល័យ​ ។
"​ បងនិងរង់ចាំអូន​ "​ ជុងហ្គុក​វាចាប៉ុណ្នឹងហេីយក៏ដេីរទៅក្នុងឡានដោយ
បញ្ជាឲ្យកូនចៅបេីកឡានចេញទៅ​ ព្រះអាទិត្យ​រះចែងចាំងពណ៍ទឹកក្រូច​ ឡេីងខ្ពស់ដោយមាននាយតូចក្រោកចេញពីគ្រែសម្ដៅទៅបន្ទប់ទឹកដេីម្បីសម្អាតកាយមុននិងទៅសាលា​ ថេហ្យុង​សម្អាតខ្លួនរួចរាល់ហេីយ​ ប្រមូលសៀវភៅដាក់ចូលក្នុងកាតាបរួចដេីរចុះទៅខាងក្រោមដោយមានប៉ាម៉ាក់
របស់គេរង់ចាំជាស្រាច់ ។
"​ អរុសួស្ដី​កូនម៉ាក់​ "​ អ្នកជាម្ដាយឃេីញកូនចុះមកដល់ក្រោមភ្លាមគាត់និយាយ​រាក់ទាក់​គេភ្លែតទាំងស្នាមញញឹម​ មួយជីវិតថេហ្យុងមិនដែលជួបលំបាកឬ​អន់ចិត្ដម្ដងណាឡេីយ​ ប៉ានិងម៉ាក់គេតែងតែថ្នាក់ថ្នម​និងស្រទន់ដាក់គេជានិច្ច​ ។
"​ អរុសួស្ដី​អ្នកម៉ាក់លោកប៉ា​ "
"​ ថ្ងៃនេះមេីលទៅកូនប៉ា​ស្រស់ស្រាយដល់ហេីយ​ "​
"​ មានឯណា​ ប៉ា​ធម្មតាៗ​ទេតេី​ "​ ថេហ្យុង​សេីចញឹមៗ​ប្រហែលមកពីគេបានគេងលក់ស្រួលហេីយមេីលទៅបាន​លោកប៉ាវាចាមកដូច្នេះ ។
"​ អ៊ីចឹងកូនឆាប់ញុំានិងបាន​ ទៅសាលា​ " ការទទួលទានអាហារពេល​ព្រឹកក៏រួចរាល់​ នាយតូចប្រញាប់ឡេីងឡានបេីកសម្ដៅទៅសាលារបស់ខ្លួន​ ព្រោះគេយឺតបន្ដិចប្រាកដជាត្រូវមាត់គ្រូហេីយ​ ថេហ្យុង​ក៏មកដល់ហេីយរហ័សទៅថ្នាក់ទាំងត្រហេបត្រហប​ដង្ហក់ខ្យល់​រួចសម្រួលដង្ហេីមបន្ដិចដេីរចួលទៅតុ
អង្គុយដោយមាន​ជីមីននៅទីនេះជាស្រាច់ ។
"​ ថ្ងៃនិងម៉េចក៏យឺតម្ល៉េះថេយ៍​ "​ ជីមីនកេះសួរមិត្ដក្រែងរាល់ដងថេយ៍តែងតែមកលឿនជាប្រចាំ​ ខុសប្លែកថ្ងៃនេះទេដែរថេយ៍យឺតនោះប្រហែលមានបញ្ហាអ្វីហេីយ ។
"​ មកពីយេីងបេីកឡានមកយឺតពេកនិងណាគ្មានអ្វីទេ​ "​ ថេហ្យុង​ញញឹមញឹមៗគ្មានបញ្ហាអ្វីមែន​ គេរៀងបេីកយឺតជារាល់ដងប៉ុណ្នឹង ។
"​ ដឹងថា​សាលាឆ្ងាយចឹងហេីយនូវបេីកយឺតទៀត​ ឯងនេះ​ "
"​ ទៅៗចាំទុកថាមេរៀន​ អាលូវគ្រូមកហេីយ​ "​ ថេហ្យុង​គ្រវីក្បាល​តិចៗហេីយប្រមូលអារម្មណ៍មកផ្ដាតលេីការសិក្សាវិញ ។
ងាកមកមេីល​ជុងហ្គុក​វិញនាយកំពុងត្រៀមខ្លួនទៅនគរនោះដេីម្បីរាល់វិញ្ញាណដែរប្រឆាំងនិងខ្លួ​ន​ គេមិនងាយដោះលែងឡេីយលុះត្រាពួកគេ​សម្របតាមខ្លួនប៉ុណ្ណោះនាយគ្រោងឈុត​បុរាណដែរជុងហ្គុករក្សាវាទុកហេីយមានមួយឈុតទៀតដែរគេតាំងវាក្បែរនេះ​ វាជារបស់​ថេហ្យុង​កាលពី
មុននាយអង្អែលក្រណាត់ឈុតនោះថ្នមៗដោយនឹកនាទៅដល់ម្ចាស់ ។
"​ សង្ឈឹមថាពួកយេីងនិងរួមរស់ក្បែរគ្នាម្ដងទៀត​ ថេហ្យុង​ "
ដោយ​សាលារៀនម៉ោងទំនេរឡេីង៣ម៉ោងទេីបដល់ម៉ោងទៅផ្ទះថេហ្យុង​ក៏បោះជំហានសម្ដៅទៅ​បណ្ណាល័យ​ដេីម្បីយកសៀវភៅនោះមកមេីលម្ដងទៀត​ អ្វីគួរឲ្យចាប់​អារម្មណ៍​គឺ​ឈ្មោះរបស់អ្នកនិពន្ធ​ ក្រែងកាលគេអានមុនៗគ្មានមិនអ៊ីចឹង​ ប៉ុន្ដែម៉េចក៏ស្រាប់តែលេចមកដូច្នេះ ។
"​ ហេតុអ្វីក៏មានឈ្មោះគេ​ ជុងហ្គុក​ ហ្រ្វាស្ដូរ៉ាណា​ រឿងនេះពិតដូចលោកនិយាយតេីពិតដែរទេ​ "​ ថេហ្យុង​សញ្ជឹងគិត​នូវរឿងកេីតហេតុកាលពី​ម្សិលមិញ​ដែរ​ជុងហ្គុក​រៀបរាប់អំពីដំណេីរនៃដេីមទងរឿងរបស់សៀវភៅមួយក្បាលនេះយ៉ាង​ក្បោះក្បាយ​មែនទែនជាងខ្លួនអានច្រេីនដងទៅទៀត​ ពីមុនគេក៏មិនទាន់ប្រាកដចិត្ដទេតែលេីនេះគេប្រាកដចិត្ដហេីយថា​ ជុងហ្គុក​ជាម្ចាស់សៀវភៅនិងមែន ។
"​ ត្រូវទៅសួរគេបញ្ជាក់​ "​ នាយតូចប្រញាប់ចាកចេញពី​បណ្ណាល័យ​ដោយក្រសោបកាន់សៀវភៅមួយក្បាលនិងជាប់នូវក្នុងដៃរបស់គេ ។
"​ អ្វីក៏ដោយមិនអាច​ររាំងខ្ញុំឡេីយ​ "​ ថេហ្យុង​បន្លឺក្នុងចិត្ដគេដាច់ខាតត្រូវតែដឹងរឿងហេតុមួយនេះ​ ម៉េចក៏វត្ដមានរបស់នាយលេចមកស្រាប់ប្រែប្រួលទាំងអស់អ៊ីចឹង​ ទំព័រដែរគេដាក់បញ្ចប់ដោយមានការសរសេរតពីជីវិតរបស់នាយនិង​ព្រះរាជទាយាទ​អ៊ីចឹងដោយកាល​ថេហ្យុង​បេីកទំព័រដំបូងដេីម្បីពិនិត្យមេីលឈ្មោះអ្នកនិពន្ធរួចរាល់ហេីយគេក៏ប្រញាប់ទៅបេីកមេីលទំព័រនៃបញ្ចប់រឿងក្នុងសៀវភៅនេះ​ ប៉ុន្ដែអ្វីក៏ផ្លាស់ប្ដូរមានការសរសេរបន្ដរៀបរាប់អំពីកាលជួបគ្នាលេីកទី០២ក្នុងជាតិថ្មីរបស់គូរស្នេហ៍គេ​ វាពិតជារឿងមិនគួរឲ្យជឿនោះគឺ​ខ្លឹមសារ​នៃសៀវភៅសុទ្ធតែរឿងហេតុកេីតកាលពី​ម្សិលមិញ​ទាំងអស់​ សូប្បីពាក្យដែរគេនិយាយជាមួយប៉ាម៉ាក់ក៏មាននូវក្នុងនិងដែរ​ ហេតុអ្វីក៏ក្លាយទៅជាអ៊ីចឹង ។
"​ លោកជាអ្វីឲ្យប្រាកដ​ ជុងហ្គុក​ "​ នាយតូចប្រញាប់បេីកឡានចេញសម្ដៅវិមានដែលមាន​អាសយដ្ឋាន​នូវក្នុងសៀវភៅជាស្រាច់​ គេគ្រាន់បេីកមកដល់មុខរបងនៃវិមានភ្លាមស្រាប់តែ​របងនោះបេីកហាក់​ស្វាគមន៍​នាយយ៉ាងអ៊ីចឹងដោយមិនបានគិតច្រេីនគេក៏ប្រញាប់បេីកចូលទៅខាងក្នុងវិមាន ។
ដំបូងឡេីយជុងហ្គុកបម្រុងនិងរំសាយខ្លួនទៅនគរចាស់ទៅហេីយស្រាប់តែញាណរបស់គេបញ្ជាក់ថាថេយ៍និងមកដល់ក្នុងនាឆាប់ៗអំឡុង​ថ្ងៃនិងតែម្ដង​ ដូច្នេះហេីយវាធ្វេីឲ្យគេញញឹមញញេីតសប្បាយចិត្ដដែរ​បណ្ដូលចិត្ដ​មកអ៊ីចឹង​ ជុងហ្គុក​ឲ្យអ្នកបម្រេីក្នុងផ្ទះរៀបចំចំណីអាហារមួយចំនួនសម្រាប់ទទួលទានជាមួយថេយ៍ ។
ជុងគ្រោងអាវសាមីពណ៍ផ្ទៃមេឃមួតដៃឡេីងត្រឹមពាក់កណ្ដាលដោយខោជាខោកាប៊យវែងពណ៍ខ្មៅ​ គេឈរចាំនៅមុខខ្លោងទ្វាចូលផ្ទះជាស្រាច់​ ងឺត​ ឡានថេយ៍ក៏ឈប់ចតដោយមានអ្នកឈរចាំដេីម្បីយកឡានថេយ៍ទៅទុកនៅចំណតឡាន ។
"​ ហុឹម​!! "​ ថេហ្យុង​សម្រួលអារម្មណ៍​បន្ដិចហេីយស្រវាយកកាតាបនិងសៀវភៅមកអោបជាប់និងទ្រូងហេីយរុញទ្វាចេញដោយដេីរមករកគេទាំងទឹកមុខក្រម៉ូវ​ ។
"​ ឆាប់ចូលក្នុងមក​ បងដឹងថាអូនកំពុងចង់និយាយអ្វីមួយហេីយ​ "​  ជុងហ្គុក​ថយទៅក្រោយបន្ដិចដេីម្បីឲ្យថេយ៍ចូលទៅក្នុងតែនាយតូចមិនព្រមហេីបជេីងដេីរទៅឡេីយបែបស្ងៀមសម្លឹងមុខគេ ។
"​ ហេតុអ្វីក៏ដឹងថាខ្ញុំមកទីនេះ​ "​ ថេហ្យុង​មុខក្រម៉ៅមិនញញឹមសោះឡេីយគេខឹងដោយសារតែជុងហ្គុកទេីបខួរក្បាលគេគិតហេីយគិតទៀតគិតសឹងក្លាយជាមនុស្សឆ្គួតហេីយ​ ។
"​ បងជាគ្រូទាយទេដឹង​ ឆាប់ចូលទៅប្រយ័ត្នខ្មៅស្បែក​ "​
"​ ឆេីស​ "​ ថេហ្យុង​ដេីរចូលក្នុងវិមានទាំង​ក្រអឺតក្រទម​ហាក់ដូចខ្លួនជាម្ចាស់នៃវិមាននេះយ៉ាងអ៊ីចឹង​ ជុងហ្គុក​សម្លឹងពីក្រោយខ្នងក្មេងតូចក្រមិចនេះទាំងអស់សំណេីច​ គេតាំងពីថេយ៍ចាកចេញមកគ្មានអ្នកណាថ្លេីមធំដូចថេយ៍ឥឡូវទេ ។
នាយតូច​សម្លឹងមេីលការ​រចនាម៉ូដ​នៃវិមានមួយនេះ​ ទាន់សម័យ​ណាស់ជាពិសេសគ្រឿងលំអរសុទ្ធរបស់មានតម្លៃថ្លៃដែរអ្នកមានមួយចំនួនមិនអាច​ទិញវាមកបាន​ វាជាប្រភេទ​ថូរបុរាណឬ​គ្រឿងលំអរផ្សេងៗផងដែរ​ ។
ថេហ្យុង​ទៅអង្គុយនៅនិងសាឡុងមុនម្ចាស់ផ្ទះ​ គេផ្ដួលខ្លួនទម្លាក់ទៅនិងសាឡុងទាំងកាយវិការ​ហត់នឿយ​ ត្រូវហេីយគេបេីកឡានមកផ្ទះរបស់ជុងហ្គុកមិនមែន​តិចគីឡូទេណា​ បេីកឡេីងលែងចង់មកជួបហេីយ ។
"​ ម៉េចក៏ស្គាល់​វិមានរបស់បង​ "​ ជុងហ្គុក​មកអង្គុយជិតនាយតូចដោយចោទសួរថាគេដឹង​អាសយដ្ឋាន​របស់ខ្លួនដោយរប្រៀបណាទាំងគេមិនដែល
ប្រាប់ថេយ៍សូប្បីម្ដង ។
"​ សៀវភៅ​ "​ ថេហ្យុង​ចង្អុលសៀវភៅដែរគេទុកវាលេីតុ ។
"​ អូនជឿហេីយឬ​ "​ ជុងហ្គុក​ញញឹមញញែម​ពេលដែលដឹងថាថេយ៍ដឹងទីតាំងវិមាននេះដោយតាមរយះសៀវភៅ​ វាមិនអន់ទេដែលនាយខំចំណាយពេលសរសេរវានោះ​ ។
"​ មិនជឿគឺមិនបានទេ​ ប៉ុន្ដែចម្លែក​ តែវាថ្វីទេ​ ទោះខ្ញុំនិយាយមកក៏លោកថាវាជារឿងធម្មតាដែរ​ "​ អ្វីដែរគេនិយាយគឺសម្ដៅទៅលេីរឿងហេតុការណ៍មួយចំនួនដែរនាយសរសេរលេីសៀវភៅមួយក្បាលនេះ​ ទោះចង់ថាគេធ្វេីវាដោយរប្រៀបណាក៏គេឆ្លេីយតបសេីចចំអកដាក់គេដែរ​ ភ្លេចហេីយឬថាជុងហ្គុកជាអ្វីរឿងប៉ុណ្នឹងវាគ្រាន់ជារឿង​សមញ្ញ​ប៉ុណ្ណោះ​ ។
"​ ហ៊ឹម​ "​ ជុងហ្គុក​លេីចិញ្ចេីមម្ខាងទាំងឆ្ងល់​ មិននិយាយគេម៉េចនិងដឹងថាថេយ៍សម្ដៅមកគេជារឿងធម្មតានោះតែគេមិនបានសួរដេញដោលឡេីយ​ នាយវាចាបន្ដ ។
"​ អូនញុំាអាហារជាមួយបងទេ​ បងនិងធ្វេីវាជូនអូនជាពិសេស​ "​  ដោយមិនចង់​បរិយាកាស​ស្ងៀមស្ងាត់​ពេកនាយក៏បន្លឺឡេីងដោយញញឹមដាក់​ថេយ៍យ៉ាងស្រស់ដោយចោទសួរតេីព្រមទទួលទេ ។
"​ អឹម​!! កំពុងឃ្លានផង​ ទីនេះមាននំទេ​ ខ្ញុំអាចញុំាវាទ្រពោះទម្រាំលោកចំអិនរួច​ "​ ថេយ៍​រហ័សសួរគេរឿងចំណី​ វាជាចំណង់ចំណូលចិត្ដខ្លួនហេីយ ។
"​ មាន​ "​ ជុងហ្គុក​ងក់ក្បាលហេីយក្រោកពេញកម្ពស់ដេីរទៅយកនំមួយចានដាក់លេីតុហេីយគេទៅចំណីអាហារដោយដៃខ្លួនឯងផ្ទាល់ដោយមិនបាច់នរណាជាអ្នកធ្វេីឡេីយ​ ។
ថេយ៍ទាញចានមកដាក់លេីភ្លៅហេីយកាន់ញុំាមកញុំាយ៉ាងរីករាយ​ គេគោះជេីងតិចទៅនិងឥដ្ឋ​ការ៉ូបណ្ដេីរញុំាបណ្ដេីរឯ​ជុងហ្គុក​កំពុង​មមាញឹក​ក្នុងការចំអិនអាហារ មួយស្របក់ក្រោយ​ ថេយ៍ញុំានំហេីយក៏ទន់កគេងទៅលេីសាឡុងបាត់ទៅ​ ជុងហ្គុក​ឃេីញ​ចឹងក៏អស់សំណេីច​ ទម្លាប់គេមិនចោលសោះញុំាឆ្អែតគេងលក់និង​ នាយក្រាស់មក​លុតជង្គង់​ជិតគេបន្ដិចហេីយអង្អែលសក់​រលោងរបស់ថេយ៍ថ្នមៗ ។
"​ តេីបងអាចរស់នៅក្បែរអូនរាល់ថ្ងៃដែរទេថេយ៍​ ទោះបងចង់ប៉ុន្ដែបងមិនអាចធ្វេីវាបានឡេីយ​ "​ ជុងហ្គុក​បន្លឺខ្សឹបៗម្នាក់ឯងទាំងទឹកមុខស្រពោនពេកក្រៃ​ គេពិតជាចង់បានពេលវេលាមួយនោះណាស់ ។
"​ បងនឹកអូនណាស់ដឹងទេ​ នឹកស្ទេីរផុតដង្ហេីមទៅហេីយ​ គ្មានថ្ងៃណាបងមិននឹកអូនឡេីយថេយ៍​ "​ នាយក្រាស់​បន្លឺទាំងអួលណែលពេញទ្រូង​ គេពិតជា​អន្ទះអន្ទែង​ចង់ក្រសោបកាយតូចទុកក្នុងរង្វង់ដៃណាស់ប៉ុន្ដែហេតុអ្វីក៏នាយតូចមិនព្រមនិងខ្លួនអ៊ីចឹង​ តេីវាពិតជាលឿនពេកសម្រាប់គេមែនទេ​ ? ?
នរណាយល់អារម្មណ៍គេទៅ​ បែកបាក់​គូរស្នេហ៍អស់រាប់រយឆ្នាំបែបជួបគ្នាត្រឹមសម្លឹងមុខគេដោយក្ដីស្រឡាញ់មិនរលាយសាបសូន្យទៅតាមពេលវេលា​ វាចេះកេីនជារឿយៗ​រហូតគេ​ចង់ក្រសោបនាយតូចទុកក្នុងដៃមិនអោយរេីបម្រាស់ទៅណាឡេីយ​ ប៉ុន្ដែវាត្រឹមជាការរំពឹងទុកប៉ុណ្ណោះ​ ប្រហែលគ្មានថ្ងៃកេីតឡេីងនោះទេ​ ។
"​ តេីបងគួរធ្វេីអ្វីមុនទៅថេយ៍​ "​ ជុងហ្គុក​ញញឹមស្ងួតទាំងក្ដីអស់សង្ឈឹមមួយឆាកជីវិតនេះគេទទួលការបរាជ័យច្រេីនដងលេីសលុបហេីយតែបរាជ័យមួយដែរគេឈឺចាប់ស្ទេីរផុតដង្ហេីមនោះគឺក្ដីស្រឡាញ់របស់ថេយ៍និងការរួមរស់ជាមួយនិងគេ​ វាជាបរាជ័យអាក្រក់បំផុត ។
"​ បងអាចទេ​ បងមិនដែលសង្ឈឹមអ្វីឡេីយនាខាងមុខ​ បងគឺ​..​.​ ហុឹមប្រហែលត្រឹមសម្លឹងអូនពីចម្ងាយហេីយ​ "​ នាយក្រាស់បន្លឺទាំងភ្នែកក្រហមរលេីងរលោងហេីយគេថប់ដង្ហេីមអួលណែលពេញ​ឱរ៉ាវាចាស្ទើរមិនចេញ​ ជុងហ្គុក​សម្រួលអារម្មណ៍​បន្ដិចហេីយបរិយាយបន្ដទាំង​ត្រដិតមាត់​ បំពង់កគេជាប់ស្អិតរបស់ម្យ៉ាងអ៊ីចឹងហាក់មានបំណងមិនឲ្យនាយប្រេីប្រាស់ប្រយោគនិងចេញមកខាងក្រៅ​ ។
"​ វាមិនអាចទេ​ "​ ថេយ៍ទ្រាំស្ដាប់និងពាក្យពេចន៍ឈឺចាប់របស់ជុងហ្គុកលែងបានហេីយ​ គេចោទសួរខ្លួនឯងដំណេីរគ្នានិងសំនួរដែរជុងហ្គុក​បន្លឺចេញមក​ គេព្យាយាមប្រកែកនិងសម្ដីគេ​ នាយក្រាស់អាចក្រសោបគេទុកបាន​ ហេីយអាចហាមឃាតគេនូវមួយកន្លែងបាន​ គេ​អនុញ្ញាត​ហេីយប៉ុន្ដែ​គេមិនអាចហារស្ដីមកក្រៅបានត្រឹមយល់ស្របក្នុងចិត្ដ​ បន្ទាប់ពីស្ដាប់ការវាចារបស់​ជុងហ្គុក​យូរហេីយប្រអប់ទ្រូងខាងឆ្វេងវាឈឺចាប់ស្ទេីរទប់ទឹកភ្នែកមិនបាន​ នេះឬការ
ឈឺចាប់រាប់ឆ្នាំដែរគេ​ទន្ទឹង​រង់ចាំ​ខ្លួននោះ​ ថេហ្យុង​បេីកភ្នែកក្រឡង់ដោយឆ្លេីយតបទៅកាន់សំនួរចុងក្រោយរបស់​ជុងហ្គុក​យ៉ាងដាច់អហង្ការ​ ។
"​ ថេយ៍​ "​ ជុងហ្គុក​ភ្ញាក់ព្រើត​នូវពេលលឺអ្នកម្ខាងទៀតឆ្លេីយតបដូច្នេះនេះកុំប្រាប់ថាពាក្យ​អម្បាញ់មិញ​នាយតូចស្ដាប់លឺអស់ហេីយណាពុទ្ធោ​ម៉េចក៏អ៊ីចឹងតេីគេមានមុខស្អីប្រឈមនិងថេយ៍នោះ​ ជុងហ្គុក​រហ័សក្រោកឈរពេញកម្ពស់ដោយមុខគេចពីក្រសែភ្នែករបស់ថេហ្យុង​ទាំងអៀនព្រាន ។
"​ ខ្ញុំមិនប្រលែងលោកឡេីយ​ ហេីយក៏មិន​អនុញ្ញាត​ឲ្យលោក​សម្លឹងខ្ញុំពីចម្ងាយដូចគ្នា​ "​ ថេហ្យុង​ញញឹមយ៉ាងស្រស់ហេីយក៏ងេីបអង្គុយងេីយមុខសម្លឹងទៅរាងក្រាស់យ៉ាងស្រទន់​ គេមិនដឹងទេថាពេលនេះខ្លួនកំពុងធ្វេីអ្វី​ ដឹងត្រឹមម្យ៉ាង​ថាគេមាន​មនោសញ្ចេតនា​យ៉ាងសុីជម្រៅជាមួយនាយក្រាស់​ប៉ុណ្ណោះ ។
"​ ថេយ៍​ "​ ជុងហ្គុក​បេីកភ្នែកភ្លឹះៗពេលលឺសម្ដីថេយ៍មកដូច្នេះ ។
"​ ខ្ញុំ​អនុញ្ញាត​អោយលោកនៅក្បែរហេីយម៉េចក៏លោកថ្មឹងដូច្នេះ​ " ថេហ្យុង​ក្រោកចេញពីសាឡុងដោយកាយទៅអោបនាយមួយទំហឹងហេីយផ្អឹបមុខទៅនិង​ដេីមទ្រូងហាប់ណែលរបស់នាយក្រាស់ ។
"​ ថេយ៍​ "​ ជុងហ្គុក​រំជួលចិត្ត​មែនទែនពេលលឺ​មនុស្សដែលខ្លួនចាំជាយូរមកដូច្នេះ​ គេអង្អែលសក់រលោងដូចសរសៃសូត្រថ្នមៗ ។
"​ ខ្ញុំនឹកលោក​ "​ ឃេីញទេសូប្បីមួយប្រយោគនេះក៏បេះដូងរបស់គេជម្រុញវាចេញមកដែរ​ គ្រាន់ស្រដីពាក្យនិងហេីយទ្រូងរបស់គេគឺធូរស្បើយ​ហាក់ដូចដកដុំថ្មរាប់រយគីឡូចេញយ៉ាងអ៊ីចឹង​ ។
to be continued
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន​និងការ
អខានផុស​រឿង
សរសេរដោយៈ​ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Onde histórias criam vida. Descubra agora