ភាគ៣០៖ក្មេងកំហូច!!

397 47 0
                                    

ដោយឃេីញ​កាយវិការរបស់ថេយ៍ដូច្នេះ នាយក្រាស់ញញឹមរីកដូចផ្កាត្រូវទឹកភ្លៀងអ៊ីចឹង មើលចុះថេយ៍អីពិតជាក្លាហានមែន ហើយ
ក៏នាយចិត្ដចូលផងដែរ៕
" លោកម្ចាស់. ម្ចាស់តូចរៀងធូរខ្លះហើយមែនទេ!!! " នាយជំនិតសង្កេតមើលដំណើររបស់នាយតូច មើលទៅអាចគ្រាន់បើជាងមុនឆ្ងាយណាស់ ពីមុន ដើរក៏គាត់គ្មានកម្លាំងផង
" ត្រូវហើយ គេគ្រាន់បើខ្លះហើយ " នាយអង្អែលក្បាលនាយតូចថ្នមៗ ដោយក្ដីសុខឃើញអាការះចាប់ផ្ដើមប្រសើរចឹង គេសង្ឈឹម
ថាស្នាមមួយនោះហ្នឹងបាត់ចេញពីនាយតូចជារៀងរហូត
" ប្រសើរណាស់ ថ្នាំនោះអាចជួយម្ចាស់តូចចឹងខ្ញុំហ្នឹងព្យាយាមរករុក្ខជាតិកម្រមកធ្វើវាបន្ថែម " គេសប្បាយចិត្ដមិនចាញ់នាយក្រាស់
ទេ គេក៏រីករាយដែរមិនងាយទេរកថ្នាំនោះត្រូវនិងស្នាមអាក្រក់ដែលរីកសាយលើកញ្ចឹងកនាយតូច ៕
" យើងក៏សង្ឈឹមចឹងដែរ " ជុងគុកឱនថើបសក់នាយតូចហើយក៏ងាកសម្លឹងមើលទេសភាពខាងក្រៅ គេរស់នៅលើលោកនេះយូរ
គួរសមហើយ ណាមួយអត្ដចរិតក៏គេមើលឆ្លុះទៀត ហើយតំណែងមួយនោះគេបន្ដកាន់រហូត លុះត្រាមានអ្នកបន្ដវេនពីគេ តើម្នាក់
នោះបង្ហាញខ្លួនពេលណា??
" លោកម្ចាស់បន្ដិចទៀតជិតទៅដល់ទន្លេហានហើយទាន "
" ហ៊ឹម !! ថេយ៍ " ជុងគុកទះស្មានាយតូចតិចៗឲ្យភ្ញាក់ ជិតដល់ទន្លេហាន
" អឹម !! ជុង " គេមិនមែនក្មេងទ្រម៉ក់ទេ ដាស់បន្ដិចក៏ភ្ញាក់ដែរងើបមុខចេញពីទ្រូងរបស់នាយដោយញីភ្នែកតិចៗដូចកូនក្មេង
" ជិតដល់ហើយ នេះជូតមុខទៅណា " ជុងគុកទាញកន្សែងត្រជាក់
ឲ្យថេយ៍ជូតហ្នឹងឆាប់ស្វាងងងុយ
" អរគុណជុង "
" នេះពួកយើងត្រូវពាក់វា ព្រោះពេលដើរក្រៅហ្នឹងមានគ្រោះថ្នាក់ " ជុងគុកទាញម៉ាស់និងមួកឲ្យថេយ៍ គេរៀបចំទុកវាការពារ
ខ្លួនរហូត កាលណាចេញក្រៅម្ដងៗ
" បាទ " ថេយ៍ទទួលហើយពាក់វា
នាយជំនិតក៏ឈប់ចតឡាននៅកន្លែងស្ងាត់ ពីភ្នែកមនុស្សបន្ដិចជុងគុកក៏ទាញដៃថេយ៍ចេញដោយបើកទ្វាខ្លួនឯងដោយមិនបាច់
ឲ្យជំនិតចុះមកបើកទេ គេបោះជំហានដំណើរហ្នឹងនាយតូច
" យ៉ាងម៉េចចេញក្រៅម្ដង ស្រឡាស់ខ្លួនទេថេយ៍ "
" បាទ យើងទៅខាងនោះទៅ " ថេយ៍ទាញដៃដោយអូសគេទៅរកកន្លែងស្អាតៗ ដោយមិនភ្លេចហុចទូរសព្ទខ្លួនឲ្យជុងគុក បំណង
គេគឺថតរូប
" ថតបន្ដិចមកណា " ថេយ៍រៀបឬករៀបពារថតរូបឲ្យស្អាតគេហ្នឹងយកវាទៅផ្ដិតដាក់តាំងក្នុងបន្ទប់ វាជាជំហាននៃការវិវត្ដស្នាមមួយនោះ ៕
" អូខេ ត្រៀមខ្លួនលឺទេ មួយ ពីរ បី " ក្រឹប នាយក្រាស់ថតរូបព្រឹតព្រៀងណាស់ខ្លាចរូបសំណប់ចិត្ដចេញមកមិនស្អាត ពួកគេបន្ដថតរូបជាមួយគ្នាយ៉ាងច្រើន​ ទម្រាំដាច់ចិត្ដបន្ដដំណើរទៅមុខទៀត
សកម្មភាពគ្រប់យ៉ាងរបស់ពួកគេត្រូវថតជាប់ដោយ អ្នកកាសែត ពួកគេឆ្ងល់ថាបុរសស្អាតតូចមួយនោះជាអ្នកណា ?? ហើយមានពាក់ពន្ធ័ហ្នឹងនាយក្រាស់ទៅ   ពួកគេរហ័សបញ្ជូនរូបឲ្យទៅខាងក្រុមហ៊ុន បន្ទាប់មកគេបន្ដតាមប្រម៉ាញ់រូប ៕
" ចម្លែក !! អម្បាញ់មិញឃើញនៅត្រង់ហ្នឹងទេតើ " គ្រាន់រវល់បន្ដិចសោះ ស្រាប់តែបាត់ស្រមោលជុងគុកនិងថេយ៍បាត់ឲ្យឈឹង
" ពិតជាដូចជុងនិយាយមែន " ថេយ៍លាន់មាត់ភ្ញាក់ផ្អើល !!! វាដូចអ្វីដែលជុងគុកស្មានដឹងមុនអ៊ីចឹង
ត្រឡប់មកសកម្មភាពពួកគេថតរូបបន្ដិច ដោយនៅសុខៗនាយក្រាស់ស្រាប់មានអារម្មណ៍មួយយល់ថាមានអ្នកតាមដានពួកគេហើយ នៅយូរទៀតប្រាកដណាស់គឺមានមិនខាន
" ថេយ៍ "
" មានរឿងអ្វីមែនទេ?? ជុង " ថេយ៍កំពុងឈ្លក់វង្វេងក្នុងការថតរូបផង ជុងគុកមកក្បែរខ្លួនដោយបន្លឺទាំងសម្លេងស្មើ ឯទឹកមុខវិញមិនសូវស្រល់បោះដូចមកមុនដំបូងឡើយ ។
" មានអ្នកតាមដានពួកយើង "
" ពិតឬ " គ្រាន់លឺចឹង ថេយ៍គេមិនសប្បាយចិត្ដមួយរំពេច
" ហ៊ឹម ពួកយើងគួរប្ដូរទៅកន្លែងផ្សេងហើយ " គេអាចដឹងថាពួក
នោះកំពុងរវល់ធ្វើអ្វីម្យ៉ាង ទើបរហ័សទាញដៃថេយ៍ចេញពីទីនោះយ៉ាងលឿន មួយរំពេចសោះពួកគេមកដល់កន្លែងអ៊ូអរ ពួកគេដើរក្នុងចំណោមនោះយ៉ាងសប្បាយមិនព្រួយបារម្ភរឿងអ្នកកាសែត
" ពួកយើងទៅណាបន្ដ " ក្រោយពីដើរលេងឆ្អែតហើយថេយ៍ងើយមុខសម្លឹងនាយក្រាស់ទាមទារយោគបល់ពីគេ
" ទិញអីវ៉ាន់ "
" តែវាអាចពិបាកសម្រាប់ជុងណា "
" វាមិនអីទេ ម៉ោះ!! យើងនាំថេយ៍ទៅមើលខោអាវស្អាតៗ " ជុងគុកមិនខ្វល់ឡើយថាមានបញ្ហាអ្វីសំខាន់គេផ្ដាតទៅលើថេយ៍ប៉ុណ្ណោះ
" ជុង " គេបារម្ភសុវត្ថិភាពជុងគុកច្រើនជាង ការទិញសម្លៀកបំពាក់ស្បែកជើងអស់នោះគេមិនរំជួសចិត្ដទេសូមប្រាប់
" មិនអីទេណាថេយ៍ កុំបារម្ភពេកមើល " ជុងគុកអង្អែលដៃគេថ្នមៗលួងលោមវាមានបញ្ហាទេ សូប្បីជំនិតខ្លួនក៏គាំទ្រទង្វើគេឥឡូវដែរ
" អូខេ " ថេយ៍ងក់ក្បាល ប្រឹងប្រកែកយ៉ាងម៉េចក៏មិនអាចឈ្នះ ក៏បណ្ដោយតាមហ្នឹងចុះ
" មុនហ្នឹងទិញអីវ៉ាន់ថេយ៍ឃ្លានទេ " មុនហ្នឹងដើរទៅមុខគេសួរនាយតូចបញ្ជាក់សិនខ្លាចយូរពេកថេយ៍អាចហ្នឹងឈឺក្រពះ
" មិនឃ្លានទេ " នាយល្អិតគ្រវីក្បាលគេមិនអាចប្រថុយឡើយ កាលទៅទិញអីវ៉ាន់វាបញ្ហាធំហើយចុះទម្រាំញុំាអីក្នុងហាងតែពីរនាក់នោះគេមិនហ៊ានស្រមៃឡើយថាមានរឿងអ្វីកើតឡើងទៅ ។
ថេយ៍និងជុងគុកនាំគ្នាសម្លឹងមើលខោអាវដែលខ្លួនពេញចិត្ដ មិនបានចាប់អារម្មណ៍ទៅលើមនុស្សដែរបាញ់សម្លឹងមើលយ៉ាងម៉ឺងច៉ត់ប្រៀបគ្នានិងរូបភាពក្នុងទូរស័ព្ទពួកគេឡើយ
" ជាជុងគុក " ពួកនាងលាន់មាត់ដោយក្ដីរំភើប វាចៃដន្យមែនដែលឃើញអាយដលខ្លួននូវខាងក្រៅដូច្នេះ សំខាន់ជុងគុកសង្ហាជាងក្នុងរូបភាពទៀត ពួកនាងលួចថតមិនសំចៃដៃទេ រួចក៏ប្រញាប់រកក្រដាសនិងប៊ិចមួយដើមហើយចូលទៅជិតនាយក្រាស់
" អត់ទោស លោកជុងគុកមែនទេ " នាងតូចចូលទៅសួរនាយក្រាស់យ៉ាងគួរសម
" មែនហើយ "
" ខ្ញុំជាអ្នកគាំទ្ររបស់លោក តើខ្ញុំអាចសុំឲ្យលោកស៊ីញ៉ែនិងរូបថតមួយចំនួនបានទេ "
" បាទបានណា " មុនហ្នឹងឆ្លើយតបគេក៏ងាកមុខមកសួរនាយតូច តើព្រមទេ?? ឃើញថេយ៍ងក់ក្បាលចឹងគេក៏ឆ្លើយយល់ព្រមយ៉ាងសុភាព
" ចាអរគុណ " នាងលឺចឹងសប្បាយចិត្ដស្ទើរហោះឡើងទៅមេឃ
ហើយ នាងងាកឃើញថេយ៍ហើយក៏ប្រញាប់សុំឲ្យគេថតរូបឲ្យ ៖
" លោកសុំជួយថតរូបឲ្យខ្ញុំបន្ដិចមកណា "
" បាទ " ថេយ៍ទទួលទូរស័ព្ទនោះហើយក៏ថយជំហានរៀងឆ្ងាយគួរសម រួចក៏ប្រាប់ឲ្យពួកគេត្រៀមខ្លួននិងញញឹមឲ្យស្អាត
" ត្រៀមណា មួយ! ពីរ! បី! ក្រឹប " ថេយ៍ចុចពីរបីប៉ុស្ដិ៍រួចប្រគល់វាឲ្យទៅនាងវិញ
" ចាអរគុណ ឯងចូលទៅយើងថតឲ្យ " នាងថតរូបឲ្យមិត្ដរួចអោនអរគុណនាយក្រាស់ដែលបំពេញបំណងខ្លួន ជុងគុកញញឹមតបយ៉ាងកក់ក្ដៅ វាហាក់ខុសពីពាក្យចចាមរាមដែលលឺតៗគ្នាមក ថានាយឬកណាស់តែមើលចុះខុសទាំងស្រុង
" បាទមិនអីទេ អូ!! នេះកាដូរសម្រាប់ពួកនាង " គេប្រញាប់ដើរទៅយកខ្សែបូរចងសក់មនុស្សស្រីចំនួនពីរហើយហុចឲ្យនាង គេកម្រហ្នឹងឲ្យណាស់ ចាប់ទុកថានាងមហាសំណាងហើយ
" ចាអរគុណ " ពួកនាងចេញទៅបាត់ ជុងគុកប្រញាប់រើសសម្លៀកបំពាក់ឲ្យលឿនតាមអាចធ្វើបានហើយគឺលុយ គេទាញដៃថេយ៍ដើរចេញជាប្រញាប់ នាយទាយមិនខុសអ្នកគាំទ្រគេហ្នឹងមករកគេឲ្យសុំស៊ីញ៉ែនៅហាងហើយ ដោយដើរលឿនពេកថេយ៍អស់កម្លាំងទន់ជង្គង់ស្ទើរតែដួលហ្នឹងដី តែសំណាងជុងគុកចាប់ជាប់ដោយប្ដូរមកគ្រាយ៍វិញ
" អួយនោះៗ គឺគាត់ សង្ហាណាស់ អាយៗ " នាងៗនាំគ្នារត់សម្ដៅទៅរកជុងគុកដោយគេកំពុងគ្រាយ៍ថេយ៍ចេញពីការដេញប៉ុន្ដែមើលចុះរោមឲ្យដូចស្រមោចចឹង រត់រួចឬអត់ទេ
" ថេយ៍ រត់ " នាយក្រាស់មិនចាំយូរ ស្ទះលើបីនាយតូចរត់គេចចេញយ៉ាងលឿនគ្មានអ្នកណាតាមទាន់ឡើយ រហូតដល់កន្លែង
ស្ងាត់គ្មានមនុស្សបានគេទម្លាក់នាយតូចចេញពីដៃ
" ខិខិ សប្បាយណាស់ " គេកម្រឃើញទិន្នភាពចឹងណាស់
" សប្បាយឬ ថេយ៍ " គេហត់សឹងស្លាប់ហើយមកសប្បាយចឹងរៀង
ហួសចិត្ដដែរ
" សប្បាយមែនណា ជុង " គេមានទៅហត់អី នៅលើដៃជុងគុកហ្នឹង
ជុងហ្គុកប្ដូរពីហួសចិត្ដមកអស់សំណើចវិញ ហើយក៏នាំថេយ៍ទៅ
ឡានវិញ ដោយមិនភ្លេចសួរជំនិតអំពីចំណីញុំាឡើយ
" បានទិញរបស់ញុំាមកទេ "
" បាទទិញមកលោកម្ចាស់ " នាយលូកយកថង់ដែរដាក់នៅកៅអី
ទទឹមគ្នានោះហុចឲ្យនាយហើយគេក៏បើកឡានរកកន្លែងគួរសម
សម្រាប់ទទួលទានវាដូចគ្នា
" ថេយ៍ឃ្លានឬនៅ "
" ឃ្លានហើយមានអ្វីញុំាខ្លះ "
" ភ្លៅមាន់បំពងនិងស្លាបមាន់ណា ហើយនៅដំឡូងបំពងទៀត
វាអាហារទ្រពោះសិនប៉ុណ្ណោះ!! ប៉ុណ្នឹងគ្រាន់ដែរទេ?? " នាយ
ខ្លាចថានាយតូចញុំាមិនឆ្អែតថ្វីត្បិតចំណីនេះមិនអាចឆ្អែតក្រពះ
ដូចបាយក៏ដោយ ៕
" ប៉ុណ្នឹងច្រើនពេកហើយជុង "
" ចឹងថេយ៍ញុំាវាចុះ " ជុងរុញវាឲ្យទៅថេយ៍ទាំងអស់ដោយមិន
ទុកមួយចំណេកសម្រាប់ខ្លួនឡើយ
" ចុះជុងនោះ " ឲ្យគេទាំងអស់ចឹងជុងគុកបានអ្វីញុំា??
" មិនអីទេ!!! ថេយ៍ញុំាចុះណា " ជុងគុកគ្រវីក្បាលបធិសេធគេ
អាចទ្រាំបាន តែមនុស្សទើបក្រោកពីឈឺដូចជាថេយ៍នោះវាមិន
អាចទេ
" ចឹងថេយ៍ក៏មិនញុំាដែរ " នាយតូចឆ្លើយតបទាំងងរ ហើយយក
ថង់នោះទុកនៅកៅអីមុនវិញហើយឱបដៃទាំងឬកពារក្រមិចក្រមើម
" ថេយ៍ " គេពិតជាក្មេងក្បាលរឹងមែន ម៉េចក៏ខឹងគេគ្រាន់រឿង
ប៉ុណ្នឹងសោះ??
" កុំមកហៅគេ " កម្លោះតូចងាកមុខចេញដោយខាំមាត់ទាំងខឹង
ម្ដងនេះគេលែងងរខ្មោចយ៍ហើយ គឺខឹងត្រូវឲ្យនាយលួងហើយ
និងធ្វើតាមអ្វីដែរបានវាចាចេញមកទាំងអស់ ៕
" អូខេៗ ឥឡូវថេយ៍ចង់បានបែបណា " គេអស់សំណើចក្នុងចិត្ដ
ក្មេងនេះកាន់តែស្គាល់កាន់តែពូកែងរង៉ក់មិនឈប់ហើយសំខាន់
មើលចរិតខ្យូតៗរបស់គេចុះគួរឲ្យគ្រឺតខ្នាញ់ ។
" ជុងត្រូវញុំាវាជាមួយខ្ញុំ " នាយតូចចង្អុលថង់នោះ
" អូខេ យើងតាមចិត្ដកម្លោះតូចមួយថ្ងៃចុះ "
" យ៉េស ៗ " នាយតូចដៃទះទាំងសប្បាយចិត្ដ
" នេះញុំាទៅ យើងបញ្ជូល " ជុងគុកទាញភ្លៅមាន់ដោយដៃម្ខាង
ទៀតទ្រកម្ទេចវាកុំឲ្យធ្លាក់ ថេយ៉ុងញុំាយ៉ាងមានក្ដីសុខ គេមិនភ្លេច
ឲ្យជុងគុកបញ្ចុកខ្លួនឯងផង ៕
" នេះទឹក " ញុំារួចជុងគុកមួលទឹកឲ្យហើយ ហុចឲ្យថេយ៉ុង
" អរគុណ "
" ពួកយើងប្រហែលត្រូវទៅវិញ ហើយព្រោះម៉ោង៨យើងជាប់
ការងារ " ជុងគុកព្យាយាមឆ្លៀតការងារហើយ ព្រោះមួយរយះ
នេះគេអសកម្មច្រើនណាស់ ចឹងហើយនាយជំនិតផ្ដល់យោគបល់
មួយចំនួន និងរឿងថ្ងៃនេះតាមពិតគេដើរលេងជាមួយថេយ៉ុង
ហើយបានសម្រាក តែដោយសារគេពន្យាការងារថតផលិតផល
នោះពេកហើយ ដូច្នេះមិនចង់ឲ្យម្ចាស់ប្រេនអក់អន់ស្រពោនចិត្ដ
គេត្រូវបន្ដថតដល់យប់ចឹង ៕
" ប៉ុន្ដែ ពេលនេះយប់ជិតហើយជុង "
" ការងារយើងវាមិនអាស្រ័យលើយប់ឬថ្ងៃឡើយ ថេយ៉ុង !! "
" ជុង " ថេយ៉ុងពិតជាមិនចង់ឃើញគេហត់នឿយពេកទេ
" វាមិនអីទេ ថេយ៉ុង យើងជូនទៅផ្ទះក្មេងឆ្លាត " គេមិនអាចនាំនាយ
តូចទៅយប់ជ្រៅទេ គេត្រូវការសម្រាកឲ្យមានកម្លាំងជាងហ្នឹងទៀត
" ជុង "
" ចាំស្អែកណា យើងឲ្យទៅតាម តែពេលនេះថេយ៉ុងមិនអាចទៅ
បានទេ " គេអាចទាយដឹងពីជម្រៅចិត្ដរបស់នាយតូចមានចំពោះ
ខ្លួន ទោះយ៉ាងណាក៏នាយមិនបណ្ដោយថេយ៍ទៅតាមខ្លួនទាំង
យប់ចឹងទេ ៕
" ទៅផ្ទះថេយ៍ ហើយចាំទៅកន្លែងថត " នាយក្រាស់លួងថេយ៍
ហើយងាកប្រាប់ជំនិត
" បាទលោកម្ចាស់ "
ថេយ៍មិនអង្គុយលើកៅអីស្ងៀមឡើយគេប្រញាប់ឡើងអង្គុយលើ
ភ្លៅរបស់នាយហើយផ្ដួលក្បាលនិងទ្រូងដោយដៃក្រសោបចង្កេះ
នាយក្រាស់ជាប់ ៖
" ថេយ៍សុំឱបមួយភ្លែតណា សង្ឈឹមថាជុងមិនខឹង "
" មិនអីទេថេយ៍ " ពួកគេស្ងាត់មាត់រៀងខ្លួន ថេយ៍សម្ងំគេងព្រោះ
គេក៏ខ្សោះកម្លាំងគួរសមដែរ
ពេលវេលាចេះរំកិលទៅមុខជារឿយៗ រហូតឡានពួកគេមកដល់
ផ្ទះដោយនាយជាអ្នកបីនាំកម្លោះតូចទៅបន្ទប់ដោយផ្ទាល់
" រាត្រីសួស្ដីណា ក្មេងកំហូចរបស់បង សឺត " ជុងគុកមុនហ្នឹងចេញ
ទៅធ្វើការបន្ដសុំថើបមួយខ្សឺតឲ្យមានកម្លាំងកំហែងធ្វើការងារ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Donde viven las historias. Descúbrelo ahora