នាទីបន្ទាប់ក៏កន្លងផុតជាម៉ោងហេីយក៏ប្រែជាមួយសប្ដាហ៍តេីវាពិត
ជាលឿនមែនទេ តែសម្រាប់ជុងគុកគឺគេស្ទះខ្យល់ទៅហេីយ ម៉េច
ក៏នាយតឹងទ្រូងនោះ ដោយសារគេជួបមុខរបស់ថេហ្យុងបានមួយ
ថ្ងៃចូលរៀនដំបូងប៉ុណ្ណោះ ស្អែកឡេីងជាប់រវល់ការងារដកឃ្លាមិន
ចង់ចេញ រហូតឈានដល់មួយអាទិត្យ ឃេីញទេនេះហេីយមូល
ហេតុដែលគេអន្ទះអន្ទែងចង់ឃេីញមុខល្អហួសរបស់នាយតូច ។
" ទីបំផុតរួចរាល់ហេីយ " នាយថតចប់រួចក៏ទៅប្ដូរសម្លៀកបំពាក់
ចេញដោយឧទានទាំងនឿយហត់ កម្លាំងកំហែងរបស់គេក៏អស់ទៅ
តាមការខំប្រឹងប្រែងមួយរយះនេះផងដែរ អ្វីដែលសំខាន់គឺគេរវល់
ថ្នាក់មិនបានគេងមួយអាទិត្យ នេះហេីយទេីបបណ្ដោលឲ្យគេហត់។
" លោកម្ចាស់ " ដោយបន្ទប់គ្មានមនុស្សនៅក្បែរនាយក្រាស់នាយ
ជំនិតក៏បន្លឺសូរដោយហុចទឹកមួយដបឲ្យនាយទទួលទាន
" ហ៊ឹម " ជុងគុកគ្រហឹមដេីមកដោយភ្នែករបស់គេបិទភ្នែកមិនបាន
បេីកមកសម្លឹងមុខជំនិតទេ
" លោកម្ចាស់គួរសម្រាកមួយថ្ងៃយកកម្លាំងសិនទៅ ចាំទៅជួប
ម្ចាស់តូច " ឃេីញប៉ុន្មានថ្ងៃនេះគេអាណិតម្ចាស់មិនស្ទេីរទេធ្វេីការ
មិនដឹងយប់ថ្ងៃ បាយក៏មិនត្រង់មាត់ ហេីយអ្វីដែលសំខាន់នាយចង់
ទៅរៀននូវថ្ងៃស្អែកទៀត នេះមិនគិតរកពេលសម្រាកសិនទេឬ
" យេីងមិនសម្រាកទេ យេីងមិនហត់ឡេីយ ដូច្នេះស្អែកយេីងហ្នឹង
ទៅរៀន ឯងកុំហាមឃាត់យេីងអី " នាយក្រាស់បេីកភ្នែកមកដោយ
ការមិនពេញចិត្ដ គេមិនចូលចិត្ដនរណាហាមគេច្រេីនដងទេម្ដងគេ
អាចហ្នឹងធ្វេីតាម តែក្រោយៗគេអាចហ្នឹងម៉ួម៉ៅឬខឹងថ្នាក់វាយធ្វេី
បាបតាមអារម្មណ៍ដែលកំពុងស្មុកក៏ថាបានដែរ ។
" បាទ " ដោយដឹងពីចិត្ដម្ចាស់គេមិនហាមទេ បណ្ដោយតាមគាត់
ទៅចុះ ព្រោះម្ចាស់គេនេះមហាក្បាលរឹងនិងផ្ដាច់ការមែនទែន
" រៀបចំឡាន បន្ដិចទៀតយេីងចេញទៅផ្ទះ " គេមិនទុកពេល
ចោលទេ គេត្រូវប្រញាប់ទៅវិមានដេីម្បីទៅមេីលខុសត្រូវនៅ
ឋានះនរក គេចោលនៅទីនោះយូរគួរសមហេីយអ៊ីចឹងត្រូវទៅឲ្យ
ឆាប់និងជំរះបញ្ជេីប្រលឹងខ្មោចអនាថាមួយចំនួនដែលពូកែលួច
ចេញពីឋានះមួយនេះដោយគ្មានការអនុញ្ញាត ? ?
" ឲ្យលឿនផង យេីងមិនចូលចិត្ដការងចាំទេ " នាយមិនភ្លេចបោះ
ស្រដីគម្រាមជំនិតឡេីយគេស្អប់នរណាធ្វេីការងារយឺតយ៉ាវ
" តេីពេលនេះអូនយ៉ាងម៉េចហេីយ ថេយ៍ " នាយក្រាស់សម្លឹងមេីល
ពិដាននឹកគិតដល់នាយស្ដេីងដែលគេទន្ទឹងរង់ចាំជួបមុខរបស់ថេយ៍
ហេីយក៏គ្មានអ្វីក្រៅពីព្រួយបារម្ភខ្លាចនាយតូចមានបញ្ហាទេ ។
" សូមទោសដែលបងទុកអូនចោលណា ថេយ៍ " នាយក្រាស់បន្លឺ
ដោយក្ដីដឹងខុស គេមិនគួរណាបណ្ដោលឲ្យពេលវេលាដេីរទៅមុខ
អស់មួយសប្ដាហ៍ទេ ដឹងហេីយថាពេលវេលារបស់ថេយ៍កាន់តែរំ
កិលទៅរកក្ដីមរណះហេីយ ម៉េចក៏មិនក្រសោបពេលសំខាន់ហ្នឹង
ទុកទៅ គេពិតជាអត់បានការ គ្មានប្រយោជន៍អ្វីសោះ ៕
ខណះដែលជុងគុកកំពុងនឹកគិតដល់ថេយ៍ ឯម្ចាស់សាមីខ្លួនក៏នឹក
គេដូចគ្នា គេងឿងឆ្ងល់ថាបាត់ស្រមោលនាយក្រាស់ទៅណាអស់
រយះពេលមួយអាទិត្យនេះ ម៉េចក៏បាត់សូន្យឈឹងអ៊ីចឹង នេះឬមិត្ដ
ដែលគ្មានផ្ដល់ដំណឹងដល់ខ្លួនទេឬ ? ?
" លោកទៅណា ម៉េចក៏មិនមករៀន តេីលោកឈឺមែនទេ "
ថេយ៍ក្រសោបជង្គង់ឱបនឹកគិតទៅដល់នាយក្រាស់ គេព្រួយបារម្ភ
ខ្លាចនាយមានបញ្ហាអ្វី ហេីយព្យាយាមបញ្ឈប់ការគិតទៅដល់គេ
តែខ្លួនធ្វេីវាមិនបាន តេីគួរធ្វេីបែបណាទៅ ហ៊ឹម ! ! !
" តេីលោកមិនអីទេមែនទេ ជុងគុក ហ៊ឹម " គ្រាន់ស្រដីប៉ុណ្នឹងហេីយ
ថេហ្យុងដកដង្ហើមធំយ៉ាងវែង រួចក៏ប្រលែងដៃចេញរួចគេក្រោក
ទៅសម្អាតខ្លួនមុនហ្នឹងចូលគេង គេមួយរយះនេះកាន់តែល្វេីយទៅ
ហេីយ សង្ស័យគេជិតអស់ពេលហេីយ វាមិនអីទេ ធម្មតាៗឈប់គិត។
នាយតូចបោះជំហានចូលទៅបន្ទប់ទឹកបាត់ស្រមោលភ្លាម វត្ដមាន
របស់ជុងគុកក៏បង្ហាញក្នុងបន្ទប់នាយតូច គេលេចស្នាមញញឹមមាន
ក្ដីសុខពេលឃេីញបណ្ដូលចិត្ដចាប់ផ្ដេីមចេះខ្វាយខ្វល់បារម្ភខ្លួនដូច្នេះ
ហេីយអ្វីដែលអស្ចារ្យ ថេយ៍ចាប់ផ្ដេីមមានចិត្ដគេហេីយ ទោះថេយ៍
មិនវាចាក៏គេអាចមេីលចិត្ដធ្លុះដែរ ។
" ក្មេងខូច អាលូវចេះបារម្ភបងហេីយឬ មិនអីទេណា ស្អែកជួបគ្នា "
ជុងគុកស្រដីប៉ុណ្នឹងហេីយក៏រំសាយខ្លួនបាត់ស្រមោល គេគ្មានទៅ
ណាក្រៅពីចាប់ចែងរឿងប្រលឹងខ្មោចនោះទេ ហ្នឹងហេីយជាការ
ងារដែលគេបានកាន់កាប់អស់យូរឆ្នាំ ! !
នាថ្ងៃស្អែកក៏ចូលមកដល់
ព្រះអាទិត្យបញ្ចេញកាំរះស្មេីយ៉ាងចែងចាំងល្អឯកបង្ហាញពន្លឺពណ៍
ទឹកក្រូចរះមកយ៉ាងស្រស់ស្អាត គួរឲ្យចង់គយគន់ ថេយ៍ក្រោក
ចេញពីគ្រែដេីរទៅសម្អាតខ្លួនក្នុងបន្ទប់ទឹក គេចាប់ទាញច្រាស់ដុសធ្មេញនិងដាក់ថ្នាំពីលេីបម្រុងនិងដុសទៅហេីយតែប្រទះភ្នែកឃេីញ
ស្នាមរបស់គេរីករាលដាលខ្លាំងជាងមុន ហេីយមានឈាមហូរមករឹមៗ
" នេះវាខ្លាំងពេកទេដឹង ហ៊ឹម " ថេហ្យុងដកដង្ហើមធំកាត់ព្រឹកប្រលឹម
គេមិននឹកស្មានថាស្នាមមួយនេះរាលដាលអាក្រក់អ៊ីចឹងទេ គេដាក់
ច្រាសដុសធ្មេញចុះហេីយទៅយកកន្សែងមកផ្ដិតឈាមនោះចេញ
" ពេលណាទេីបរាងកាយស្អាតដូចគេទេ " គេប្រាថ្នាចង់បានស្បែក
ស្អាតភ្លឺរលោងមិនមែន ស្នាមរញ៉េរញ៉ៃអ៊ីចឹងទេ
ថេហ្យុងសម្រួលអារម្មណ៍គេមិនអន់ចិត្ដចំពោះរឿងដែលកេីតឡេីង
ចំពោះគេឡេីយ វាជាវាសនាដែលគេទទួល វាមិនអីទេ គេអាចទ្រាំ
ទ្របាន គេរឹងមាំ ស្នាមប៉ុណ្នឹងចាប់ទុកថាលំអរកាយទៅចុះ ។
" រួចរាល់ " ថេហ្យុងរៀបចំកាយនិងកាតាបរួចហេីយគេក៏ជូតញេីស
លេីថ្ងាស់ចេញបន្ដិចដោយបន្លឺយ៉ាងស្រទន់ គេពិតជាធ្វេីវាលឿន
ជាងមុនទៀត ! !
ថេហ្យុងចុះទៅជាន់ក្រោមដោយបោះជំហានសន្សឹមៗមិនបង្កជា
សម្លេងរំខានទៅដល់អ្នកផ្ទះទេ គេបោះជំហានជិតផុតពីខ្លោងទ្វា
ទៅហេីយស្រាប់មានមនុស្សចង់ជួបមុខ ។
" ថេយ៍ " បុរសចំណាស់ឧទានហៅនាយតូចដោយស្រទន់
" បាទលោកប៉ា " ថេហ្យុងងាកមកញញឹមស្រាលៗដាក់
" កូនគិតចង់ទៅរៀនបន្ដទៀតឬ មិនចំណាយពេលវេលាជាមួយ
ប៉ានិងម៉ាកទេឬ កូនសម្លាញ់ " គាត់បន្លឺដោយទឹកមុខស្រងូតស្រងាត់
ជាទីបំផុត គេមិនហ៊ានហារឡេីយតែខ្លាចបាត់កូនហេីយខ្លាចមិន
បាននៅក្បែរកូនជាលេីកចុងក្រោយប៉ុណ្ណោះ ៕
" លោកប៉ា " នាយតូចរលេីងរលោងទឹកភ្នែកពេលលឺស្រដីប៉ាខ្លួន
មកដូច្នេះ គេមិនមែនមិនចង់នោះទេគ្រាន់គេចង់ទៅជួបមុខជុងគុក
សិនប៉ុណ្ណោះ គេហ្នឹងឈប់រៀនហេីយ ៖
" មិនបាច់ទៅទេ កូន " អ្នកជាម្ដាយយំយ៉ាងសស្រាក់សស្រាំពេល
ឃេីញសភាពរបស់កូនប្រុស គាត់ដឹងថាថេហ្យុងមានពេលមិនយូរ
ទេហ្នឹងចាកចេញទៅហេីយ ដឹងទេចិត្ដជាម្ដាយវាគ្រាំឈឺប៉ុណ្ណាដែរ
ត្រូវជាខ្លួនឈរសម្លឹងមេីលមនុស្សដែលមានសក់ពណ៍ខ្មៅទៅមុន
ដូច្នេះនោះ ! !
" កូនទៅតែមួយថ្ងៃទេ ប៉ាម៉ាក់ កូនសូមអនុញ្ញាតណា កូនមានមិត្ដ
ដែលកូនត្រូវទៅលា " ថេហ្យុងមិនបង្ហាញភាពក្ដុកក្ដួលក្នុងចិត្ដទេ
គេតាំងជំហារមុខមាំតែសម្លេងស្រទន់ដដែល
" ថេយ៍ " ម្ដាយគ្រវីក្បាលបធិសេធ គាត់មិនបណ្ដោយទៀតទេ
" ហ៊ឹម មិនអីទេ កូនមិនទៅក៏បានដែល អ៊ីចឹងកូនទៅខាងលេីសិន
ហេីយណា " ដោយមិនចង់ឲ្យម្ដាយកេីតទុកក៏ងក់ក្បាលយល់ស្រប
ថាមិនទៅសាលាវិញ ប៉ុន្ដែក្នុងចិត្ដចង់ជួបនាយក្រាស់ជាលេីកចុង
ក្រោយ មុនហ្នឹងគេចាកចេញពីពិភពលោកមួយនេះ។
ក្រោយពីប៉ាម៉ាក់បធិសេធមិនឲ្យទៅរៀនរួចមក ថេហ្យុងក៏ឡេីង
ទៅសម្ងំក្នុងបន្ទប់ដោយភាពឈឺចិត្ដ
" ពេលខ្លះរស់នៅក្រោមដំបូលផ្ទះដល់ស្កប់ស្កៃវាមិនប្រាកដថាអាច
មានសេចក្ដីសុខរហូតទេ វាដូចពេលហ្នឹងអ៊ីចឹង! ! " នាយតូចសម្លឹង
មេីលទេសភាពតាមបង្អួចដោយទឹកមុខក្រៀមក្រំ គេត្រៀមចិត្ដនិង
សេចក្ដីស្លាប់ គេក៏មិនអស់ចិត្ដដូចគ្នា គេមិនទាន់បានធ្វេីអ្វីគ្រប់យ៉ាង
ដេីម្បីប៉ាម៉ាក់របស់គេឡេីយទេ ៕
" ប្រសិនបេីជាតិក្រោយមានពិតសូមកុំឲ្យខ្ញុំមានអាយុខ្លីចឹងទៀតអី
ខ្ញុំមិនចង់បានឡេីយសម្រាប់មនុស្សចាស់ជូនសក់ខ្មៅទេ ខ្ញុំអាណិត
ពួកគាត់ ហ៊ឹកហ៊ឹក..." នាយតូចសម្រក់ទឹកនេត្រាយ៉ាងសស្រាក់សស្រាំខ្លោចចិត្ដហ្នឹងព្រេងវាសនារបស់ខ្លួន វាខ្លីពេកហេីយហាក់
គ្មានចិត្ដមេត្ដាកាត់ផ្ដាច់សង្ខារជីវិតគេអ៊ីចឹង
" ទេ វាមិនមែនទេ ឯងមិនអាចស្លាប់បានឡេីយ " សម្លេងគ្រហឹម
ដេីមករបស់គេបន្លឺដោយត្រជាក់ប្រឹងទប់ភាពញាប់ញ័រក្នុងចិត្ដគេ
គ្មានថ្ងៃឡេីយឲ្យកេីតរឿងហ្នឹងម្ដងទៀត ? ?
" លោកលឺវាមែនទេ " នាយតូចអាចដឹងលឺ ថ្វីគេបាំងខ្លួនគ្មាន
ស្រមោលពិតមែន តែក្លិនរបស់នាយក្រាស់សាយភាយប៉ះច្រមុះ
របស់គេ វាជាលេីកទី២ហេីយដែលលឺសម្លេងបុរសអាថ៌កំបាំង
រូបនេះ អ្វីដែលចម្លែកគេមិនបង្ហាញរូបរាងដូចលេីកជួបដំបូងឡេីយ
" មែនយេីងលឺ ហេតុអ្វីមិនទៅរៀន ម៉េចក៏មកអង្គុយយំអ៊ីចឹង "
បុរសឈុតខ្មៅក៏ដេីរចេញពីជ្រុងម្ខាង ដោយមិនភ្លេចចោទសួរនាយ
តូចថាតេីម៉េចក៏មិនទៅរៀន គេខំអង្គុយយ៉ាងយូរ ដូច្នេះគេក៏
សម្រេចចិត្ដតាមមកដល់ផ្ទះ អ្វីដែលឃេីញគឺសភាពរបស់ថេយ៍កាន់
តែស្លេកស្លាំងហេីយ ។
" តេីខ្ញុំគួរប្រាប់លោកបែបណាទេីបសមទៅ " តេីគួរបកស្រាយពី
ចំនុចណាមុនទៅ គេច្របូកច្របល់អស់ហេីយ ណាមួយក្នុងចិត្ដ
របស់គេឥឡូវនេះមានតែពាក្យថាតូចចិត្ដនិងព្រេងវាសនាប៉ុណ្ណោះ។
" អ៊ីចឹងឯងបម្រុងបៀមវាទុករហូតឬ " នាយបោះជំហានមក
សន្សឹមៗក្បែរកាយតូចដែលមិនភ្លេចចោទសួរចំពោះរឿងហេតុ
នៃការសោកសៅរបស់គេ
" ហ៊ឹម លោកដឹងទេ " ថេហ្យុងញឹមៗទៅកាន់នាយក្រាស់ដោយ
បន្លឺបន្ដ " ពេលខ្លះខ្ញុំច្រណែលជីវិតអ្នកដទៃណាស់ " នាយតូច
ស្រដីមកដូច្នេះប្រាកដមានរឿងអ្វីលាក់កប់ក្នុងចិត្ដរបស់គេហេីយ
ទេីបការនិយាយស្ដីរបស់ ថេហ្យុងប្លែកៗយ៉ាងហ្នឹងមោះ ។
" ហេតុអ្វី ? " ជុងគុកក៏បន្ដចោទសួរទៀត តេីមូលហេតុអ្វីទៅបាន
ជាថេយ៍ច្រណែលជីវិតអ្នកដទៃ ទាំងថេយ៍មានគ្រប់យ៉ាង ថេយ៍
មានម៉ាក់ មានប៉ា ហេីយកេីតក្នុងត្រកូលអ្នកមាន ខ្ពង់ខ្ពស់ក្នុងសង្គម
តេីមានអ្វីដែលថេយ៍ត្រូវច្រណែលអ្នកដទៃទៀតនោះ ? ?
" ជីវិត " ចម្លេីយមួយម៉ាត់មានន័យ បង្កប់អត្ថន័យសែនជ្រៅក្នុងនោះ
ត្រូវហេីយគឺជីវិត ដែលថេយ៍ច្រណែល គេកេីតមកត្រូវបានកំណត់
ថារស់រានបានតែមួយរយះខ្លីប៉ុណ្ណោះ ទាំងគេមិនបានសូប្បីតែធ្វេីអ្វី
មួយបានសម្រេចផងនោះ តេីគេមិនច្រណែលអ្នកផ្សេងបានដោយ
របៀបណាទៅ គេអាចធ្វេីបាន ហេីយថែមឲ្យគ្រួសារពេញចិត្ដនិង
ស្នាមញញឹមជាប់លេីផ្ទៃមុខ រីឯគេវិញមានអ្វីខ្លះដែលឲ្យប៉ាម៉ាក់
បានពេញចិត្ដនិងសប្បាយរីករាយនោះ គ្មាននោះទេក្រៅពីទុក្ខពួក
គាត់ពេលនេះកំពុងក្រៀមក្រំនៃការចាកចេញរបស់គេ តេីដឹងទេ? ?
តេីឈឺទេឃេីញក្រុមគ្រួសារខ្លួនជួបរឿងហេតុដូច្នេះនោះ ? ?
" ដោយសារស្នាមមួយនោះឬ " ជុងគុកកាត់ន័យយល់បានយ៉ាង
ច្បាស់ ថេហ្យុងកំពុងពិបាកចិត្ដរឿងស្នាមហ្នឹងទេតេី ហេីយមេីល
សភាពថេយ៍ចុះ ស្លេកស្លាំងសម្បេីមណាស់ ។
" មែនហេីយ " ថេហ្យុងងក់ក្បាលតិចៗ
" យេីងមានវិធីព្យាបាលឯងណា ថេយ៍ " ជុងគុកមិនបានកុហក
ឡេីយគេពិតជាមានវិធីព្យាបាលបំបាត់ស្នាមនោះចេញពីរាងកាយ
របស់នាយតូចបានហេីយអាចរកមូលហេតុពីក្រោយឃេីញទៀត។
" ពិតឬ " ថេហ្យុងលឺអ៊ីចឹងហេីយ ត្រេកអរជាខ្លាំងតេីជុងគុកមិនបាន
កុហកឲ្យគេសប្បាយអរមួយពេលទេណា កុំធ្វេីឲ្យគេមានសង្ឈឹម
ហេីយមកបំបាក់ពីក្រោយ គេមិនចូលចិត្ដទេ ! !
" យេីងទៅកុហកឯងធ្វេីអ្វី ថេយ៍ " គេមិនកុហកឡេីយគេពិតជា
មានវិធីមែន ហេីយណាមួយគេក៏មិនឲ្យរឿងហេតុពីមុនមកកេីត
ឡេីងចំពោះថេយ៍សារថ្មីនោះទេ វាគ្មានថ្ងៃឡេីយ ។
" ពិតជាល្អណាស់ ខិខិ " ថេហ្យុងញញឹមហេីយសេីចកក្អឹកៗមុន
និងវាចាបន្ដ " ខ្ញុំទុកចិត្ដលេីលោកហេីយណា " ក្ដីសង្ឈឹមគ្រប់
យ៉ាងគេដាក់លេីបុរសឈុតខ្មៅរូបហ្នឹងហេីយ គេជឿទុកចិត្ដហេីយ
សង្ឈឹមថាលទ្ធផលចេញមកដូចក្ដីរំពឹងទុកទៅចុះ
" បាទ " ជុងគុកងក់ក្បាល រឿងមួយនេះគេនិងប្រញាប់រកវិធីឲ្យ
លឿនតាមអ្វីដែលអាចធ្វេីបាន គេធ្វេីដេីម្បីឲ្យថេយ៍អាចមានសាច់
ឈាម ស្នាមញញឹមស្រស់មួយនេះ ។
" អូ! ! លោកកុំភ្លេចជួយទៅប្រាប់ ជុងគុកផងណា ថាមិនយូរទេ
ថេយ៍ទៅរៀនបានគ្នាវិញហេីយ កុំភ្លេចណា " ទោះយ៉ាងណាក៏
នាយតូចមិនភ្លេចមិត្ដតែួយគ្រាប់របស់ខ្លួនដែរ មិនដឹងពេលនេះគេ
យ៉ាងម៉េចយ៉ាងម៉ានោះទេ
" ដឹងហេីយ " ជុងគុកញញឹមពេលលឺថេហ្យុងរកខ្លួនដូច្នេះ
" ខ្ញុំគេងហេីយ " គេល្វេីយណាស់គ្មានកម្លាំងអ្វីទៅនិយាយស្ដីបន្ដ
នោះទេ សម្រាកយកកម្លាំងទុកក្រោកពេលក្រោយទៀត ថេហ្យុង
ដាក់ខ្លួនគេងលេីគ្រែ មួយរំពេចសោះ ថេហ្យុងគេងលង់លក់បាត់
ទៅហេីយ ។
To be continued
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយៈហាណែល
YOU ARE READING
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Romanceស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...