🗡️ទាយាទសាតាន🗡️

4.6K 193 2
                                    

[ EPISODE 1 ]

ផាំង~~~

សម្លេងទះតុមួយទំហឹងដោយស្នាដៃបុរសវ័យ44ឆ្នាំម្នាក់ឮឡើងយ៉ាងសន្ធោសន្ធៅពេញវិមានវ៉ារីផ្ទាល់ ធ្វើអោយបុរសវ័យ39ឆ្នាំមួយរូបទៀតភ្ញាក់មួយទំហឹងតែមិនហ៊ានបញ្ចេញសកម្មភាពអ្វីដែលបានត្រឹមតែឱនមុខចុះ

< បងប្រាប់ហើយថាកុំឲ្យនាំក្មួយមីនទៅណា ហេតុអីឯងមិនស្ដាប់បង ពេលនេះឲ្យបងដោះស្រាយជាមួយនឹងជុងហ្គុកថាម៉េច ? គេត្រឡប់មកកូរ៉េឆាប់ៗនេះ ចុះបើក្មួយមីនមិននៅតើឲ្យបងនិយាយជាមួយគេថាម៉េច ? >លោកចន វ៉ារី មានប្រសាសន៍ទាំងទឹកមុខពិបាកពណ៌នាទៅកាន់ប្អូនប្រុសរបស់ខ្លួនដែរអង្គុយឱនមុខចុះមិនតបតអ្វីមួយម៉ាត់

< បងប្រុសតែមីនគេនៅក្មេងណាស់ ខ្ញុំមិនអាចឲ្យកូនរៀបការជាមួយបងប្អូនជីដូនមួយជាមួយគ្នាទេ វាខុសណាបងប្រុស > លោកផាក វ៉ារី ពន្យល់ប្រាប់បងប្រុសខ្លួនមួយៗឲ្យគាត់យល់ ព្រោះថាគាត់មិនអាចឲ្យកូនរៀបការទាំងនៅក្មេងខ្ចីបែបនេះនោះទេ ហើយរិទ្ធិតែមិនអាចព្រោះពួកគេជាបងប្អូនជីដូនមួយនឹងគ្នា

< បងមិនបានឲ្យមីនរៀបការនៅពេលនេះទេ តែបងនឹងឲ្យមីនរៀបការនៅអាយុ22ឆ្នាំ យ៉ាងណាស្អែកនេះឯងត្រូវតែនាំមីនមកវិញ បងខ្ចិលដោះស្រាយច្រើនជាមួយអ្នកប្រុសណាស់ >

< ខ្ញុំនឹងនិយាយជាមួយ គីមហ៊ុន នាងអាចនឹងនាំខ្លួនមីនមកវិញបាន ខ្ញុំលាសិនហើយ> និយាយចប់លោកផាកក៏ប្រញាប់ដើរចេញទៅវិញបាត់ទាំងអារម្មណ៍ច្របូកច្របល់ពេលខួរក្បាល ព្រោះតែពេលនេះវាដល់ពេលដែររឿងនោះកើតឡើងហើយ ជីមីនទើបតែមានអាយុ19ឆ្នាំអាចនិយាយថាគេនៅក្មេងនៅឡើយ ឪពុកម្នាក់នេះមិនចង់ឲ្យកូនរៀបការពេលនេះនោះទេ

< ចៅហ្វាយ ! អ្នកប្រុសទូរស័ព្ទមកទាន > កាងលីដែលជាដៃស្ដាំលោកចនផ្ទាល់ក៏បានហុចទូរស័ព្ទទៅឲ្យចៅហ្វាយ

លោកចនសម្រួលអារម្មណ៍បន្តិចមុននឹងលើកយកមកទទួលនឹងនិយាយជាមួយកូន

< ជុងហ្គុក ចនវ៉ារី អ្នកប្រុសត្រឡប់មកវិញពេលណា ប៉ានឹងបានទៅទទួលកូន >

[ ខ្ញុំប្រាប់ប៉ាហើយថាមិនទៀងនោះទេ នៅទីនេះកាស៊ីណូនឹងក្លិបមានបញ្ហាទើបមិនអាចកំណត់បានថានៅពេលណា ]

🗡️ទាយាទសាតាន🗡️(ចប់)Where stories live. Discover now