ផ្ដើមរឿង

2.3K 107 3
                                    

#រឿងទឹកភ្នែកសងគំនុំ
#ផ្ដើមរឿង

    
      នៅថ្ងៃទី1 ខែកញ្ញា ជាថ្ងៃកំណើតគម្រប់អាយុ18ឆ្នាំ របស់កូនប្រុសរបស់ ម៉ាហ្វៀកំណាចម្នាក់ នៅក្នុងប្រទេសកូរ៉េ ខាងត្បូង។ គេនៅជាក្មេងវិឡាល័យនៅឡើយទេ មិនចូលបានចូលប្រឡូកក្នុងសង្គមម៉ាហ្វៀនោះទេ ដោយសារម៉ាក់របស់គេហាម គាត់មិនចង់ឲ្យកូនប្រុសមាននិស្ស័យមិនល្អ។ គេត្រូវបានអប់រំឲ្យមានចរឹកល្អ និងបណ្ដុះបណ្ដាលចំណេះដឹងបែបមនុស្សថ្លៃថ្នូរក្នុងសង្គម ផ្ទុយពីសង្គមដែលគេរស់នៅ។ គេមានឈ្មោះថា ចន ជុងគុក ដែលត្រូវបានគេស្គាល់ថា ជាក្មេងដែលមាន ទេពកោសល្យ និងមានចរឹកល្អ។

    នៅថ្ងៃនោះផងដែរ មានមិត្តគាត់ម្នាក់ ដែលជាម៉ាហ្វៀដូចគ្នា ក៏បានចូលរួមជាមួយកូនប្រុសរបស់គាត់ដែរ។ ក្មេងប្រុសម្នាក់នោះ មានអាយុប្រហែលជា ប្រាំពីរ ទៅប្រាំបីឆ្នាំ។ គេមិនចង់មកជាមួយនោះទេ តែត្រូវប៉ារបស់គេបង្ខំ ឲ្យចូលប្រឡូកក្នុងសង្គមម៉ាហ្វៀនេះ តាំងពីអាយុប្រាំឆ្នាំ។ គេទន់ខ្សោយណាស់ ថែមទាំងឆាប់ខ្លាចទៀត នៅពេលដែលគេបានចួបក្រុមមនុស្សដែលគួរឲ្យខ្លាចនោះហើយ ពេលទៅផ្ទះវិញ គេតែងតែអង្គុយឱបកូនតុក្កតាយំ នៅកន្លែងងងឹតរហូត។ បើម៉ាកគេនៅរស់ គាត់ប្រហែលជាអាចជួយគេបានខ្លះហើយ មិនត្រូវប៉ាចិត្តខ្មៅបង្ខំរហូតបែបនេះទេ។

   // អាងទឹក ផ្ទះ ជុងគុក //

ក្មេងតូចថ្ពល់ប៉ោងៗ កំពុងតែអង្គុយមើលទឹក ទាំងទឹកមុខក្រៀមខំ ដូចជាមិនសប្បាយចិត្តនោះទេ។ ពេលនោះម្ចាស់ខួបក៏បានដើរកាន់នោះ ក៏ប្រទះឃើញ ជីមីន ដែលជាក្មេងតូចនោះ គេក៏ដើរមកជិត ជីមីន ។

    " នែ៎! អាល្អិតមុខប៉ោង! ធ្វើមុខស្អុយម្លេះហា៎? "

    " បងប្រុស គឺខ្ញុំឃ្លាន! "

   គេពិតជាឃ្លានមែន តាំងពីព្រឹកមកដើរតាមប៉ារបស់គេ នៅមិនទាន់បានញ៉ាំអីនោះទេ។

    " មកតាមយើងមក! "

    ជុងគុក ក៏បាននាំជីមីន ទៅរកអីញ៉ាំជាមួយគ្នា។ ជីមីន ចូលចិត្ត ជុងគុក ណាស់ ដោយសារគេជាមនុស្សល្អ។

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now