ep 33 ( កាដូរខួបកំណើត ជុងគុក )

868 76 3
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី33

  
  // តុលាការ //

  ថ្ងៃកំណើតគឺជាថ្ងៃដែលគ្រប់គ្នា តែងតែរីករាយនឹងទទួលបានពាក្យជូនពរជាច្រើន ប៉ុន្តែខុសប្លែកអីតែ ជុងគុក ដែលត្រូវចូលខ្លួនមកក្នុងតុលាការ ដើម្បីកាត់ក្ដីក្នុងរឿង ដែលគេមិនបានតាំងចិត្តថានឹងធ្វើវាបន្តិចសោះឡើយ។

   គ្រប់យ៉ាងវាកើតចេញពីល្បិចរបស់មនុស្សអាក្រក់ទាំងអស់ រហូតធ្វើឲ្យគេធ្លាក់ទៅក្នុងទីងងឹតមួយនេះ ដែលមិនអាចនឹង ស្រោចស្រង់វិញបាន រហូតឈានដល់ដំណាក់កាលដ៏ធ្ងន់ធ្ងរមួយនេះ។ ជុងគុក ខ្លួនឯងក៏សឹងតែមិនជឿថា ដើរដល់ចំណុចនេះទេ។

     ទឹកមុខរបស់ ជុងគុក ប្រែទៅជាសោកសៅ ចាប់តាំងពីពេលដែល ជីមីន បានដេកស្ដូកស្ដឹងមក។ គេបានដឹងកំហុសរបស់ខ្លួនឯងហើយ គេនឹងប្រើពេលវេលាដែលនៅសេសសល់ កែប្រែគ្រប់យ៉ាងល្អមកវិញ ទោះបីគេមានឱកាស ឬគ្មានឱកាសកែប្រែវាជាមួយ ជីមីន ក៏ដោយ ក៏គេនៅតែព្យាយាមបំពេញវាដែរ។

   ស៊ូហ្គា និងលោកមីន ក៏បានមកចូលរួមនៅក្នុងការកាត់ក្ដីមួយនេះដែរ ព្រោះពួកគេជាសាក្សីសំខាន់របស់ ជុងគុក ដែលនៅសល់ ប៉ុន្តែនៅសល់ជនបង្កនៅពីក្រោយខ្នងនៃរឿងនេះ តែម្នាក់គត់ដែលប៉ូលិសកំពុងតែតាមចាប់ខ្លួនគាត់។

      លោកផាក អង្គុយនៅលើរទេះរុញ ទាំងក្នុងចិត្តអាណិតដល់ ជុងគុក ក្រៃលែង។ គាត់ពិតជាបន់ស្រន់សូមឲ្យតុលាការ លើកលែងទោសឲ្យ ជុងគុក ព្រោះរឿងគ្រប់យ៉ាងមិនមែនជាកំហុសរបស់គេទាំងស្រុងនោះទេ។ រឿងកើតឡើងតាំងពីជំនាន់ចាស់ៗ តែធ្លាក់មកលើរូបគេទាំងមិនបានដឹងអី រហូតជ្រុលខ្លួនទៅជាបែបនេះ។

      ពេលវេលាកំណត់នៃការកាត់ក្តី ក៏បានឈានចូលមកដល  សាលក្រមទាំងមូលបានចាប់ផ្តើម។ ព្រះរាជអាជ្ញាបានអាននៅរឿងក្តីទាំងអស់ ដែល ជុងគុក បានប្រព្រឹត្តខុសច្បាប់ ទាំងនៅទីក្រុងហុងកុង និងប្រទេសកូរ៉េ។

     រឿងដែល ជុងគុក មិនអាចប្រកែកបាននោះ គឺការសម្លាប់មនុស្ស និងរត់ពន្ធអាវុធខុសច្បាប់។ ចំណែកឯមេធាវីខាង ជុងគុក ក៏បានតស៊ូក្ដី រឿងប៉ាម៉ាក់របស់គេផងដែរ និងលើយកហេតុផលផ្សេងមកតស៊ូជាមួយតុលាការ។

    រឿងរ៉ាវកាន់តែបែកធ្លាយ សាក្សីរស់របស់ ជុងគុក ក៏បានឡើងតស៊ូក្ដី ទាំងលោកផាក លោកមីន រួមទាំង ស៊ូហ្គា ផងដែរ។

   ចៅក្រមក៏បានវិចារណា ទោសរបស់ ជុងគុក សារជាថ្មី។ ទោសរបស់ ជុងគុក ក៏ចាប់ផ្តើមស្រាលបន្តិចម្តង បន្តិចម្តងរហូតដល់ចុងក្រោយ ចៅក្រមក៏បានកាត់ក្ដីឲ្យ ជុងគុក ជាប់ពន្ធនាគារចំនួន ប្រាំឆ្នាំ និងត្រូវពិន័យជាទឹកប្រាក់ចំនួន មួយរយលានវ៉ុន។ ចំណែលទោសផ្សេងត្រូវធ្លាក់ទៅលើដើមហេតុដែលជា លោកគីម ទាំងអស់។  លោកគីម ដែលជាមេខ្លោងធំនៅក្នុងរឿងនេះ គាត់នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត បើសិនជាប៉ូលិសចាប់ខ្លួនរបស់គាត់បាន។

    ជុងគុក មានសង្ឃឹមមកវិញហើយ គេសន្យាថា ពេលដែលចេញពីកន្លែងនោះវិញភ្លាម គេនឹងកសាងខ្លួនឱ្យល្អឡើងវិញ  លុបលាងទោសកំហុសជាមួយ ជីមីន ។

     ក្រោយពីគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយ មុនពេលគេបញ្ជូនខ្លួនទៅ ជុងគុក ក៏បានស្នើសុំ និយាយជាមួយ ស៊ូហ្គា ជារឿងផ្ទាល់ខ្លួនតែពីរនាក់។

    ពួកគេទាំងពីរបាននិយាយជាមួយគ្នា ដោយ ជុងគុក បានស្នើរសុំឲ្យ ស៊ូហ្គា ជួយតាមរក ថេយ៉ុង និងមើលថែគេផង ព្រោះបន្តិចទៀតទៅ ថេយ៉ុង គ្មានអ្នកនៅចាំមើលថែ និងការពារគេទៀតនោះទេ។ តាំងពីគេទៅរស់នៅជាមួយ ថេយ៉ុង មកគេដឹងថា ថេយ៉ុង ជាមនុស្សស្អាតស្អំណាស់ មិនមានគំនិតអាក្រក់ទៅលើនរណាឡើយ ថែមទាំងទន់ខ្សោយទៀត ទើបគេបារម្ភខ្លាចមានរឿងមិនល្អកើតឡើង ចំពោះប្អូនរបស់គេ មានតែ ស៊ូហ្គា ទេជាមនុស្សចុងក្រោយ ដែលគេទុកចិត្តបំផុតនោះ។

     ចំណែកឯ ស៊ូហ្គា ក៏ចាប់ផ្ដើមគិតពីរឿងរ៉ាវគ្រប់យ៉ាងដែល ជុងគុក បាននិយាយប្រាប់គេ។ តាមពិតទៅ ថេយ៉ុង មិនបានដឹងរឿងអ្វីនោះទេ ចុះហេតុអ្វីក៏គេត្រូវខឹងស្អប់ទៅលើ ថេយ៉ុង ដែរ?

   ស៊ូហ្គា ក៏បានទទួលយកការស្នើរសុំមួយនេះ ហើយក៏បានចាកចេញទៅបំពេញសន្យារបស់គេ ជាមួយ ជុងគុក។

     ជុងគុក ក៏បានមកលា លោកផាក ម្ដងទៀតជាលើកចុងក្រោយ។ គេក៏បានស្នើរសុំគាត់ដូចគ្នា គឺសូមឲ្យគាត់ ជួយមើលថែ ជីមីន ជំនួសគេផង នៅក្នុងរយៈពេលប្រាំឆ្នាំ ដែលគេមិនបាននៅក្បែរ ជីមីន។

    លោកផាក បានទទួលយកសំណើនេះ ដោយក្ដីរំភើបរីករាយ ព្រោះ ជុងគុក ជាមនុស្សដែលមានការទទួលខុសត្រូវ និងចេះកែខ្លួនឡើងវិញ។

   ជុងគុក ក៏ដល់ម៉ោងត្រូវចេញដំណើរទៅកន្លែងរបស់គេ តែក៏ត្រូវផ្អាក ព្រោះមានសំឡេងមួយបានបន្លឺឡើងថា៖

   " កុំទាន់ទៅអី!!! "

_____________________

See you next part.

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now