ep 12 ( មនុស្សទឹកកក )

771 67 6
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី12

// ទីក្រុងហុងកុង //

យើងក្រឡេកមកមើលទីក្រុង ដែលមានអគារខ្ពស់ស្កឹមស្កៃនេះវិញម្ដង។ នៅក្នុងសម្ព័ន្ធ ជេធីគ្រុប ដែលស្ថិតនៅនៅក្រោមការគ្រប់គ្រងរបស់ម៉ាហ្វៀ ដែលមានអំណាចបំផុតនាសម័យមុន ជុងគុក ឡើងគ្រប់គ្រង។ គាត់មានឈ្មោះថា គីម វ៉ាងឈីយាន  ហើយគាត់ជាអ្នកដែលបានយក ជុងគុក មកពីកូរ៉េ ។ គាត់ទទួល ជុងគុក ជាកូនធម៌ ហើយចិញ្ចឹម និងបណ្ដុះបណ្ដាល ជុងគុក ឲ្យក្លាយជាម៉ាហ្វៀជំនាន់ថ្មី ជំនួសគាត់។

       និយាយពីដើមកំណើត ដែលគាត់បានជួបនឹង ជុងគុក  កាលណោះគាត់បាននាំកូនប្រុសទោសរបស់គាត់ ទៅលេងប្រទេសកូរ៉េ ជាលើកដំបូង។ បន្ទាប់មកក៏បានជួបនឹង ជុងគុក ដែលត្រូវក្មេងញៀនថ្នាំវាយធ្វើបាប។ គាត់ក៏បានជួយជុងគុក ចេញពីពួកនោះ ហើយអាណិតគេជាខ្លាំង។ ដោយមើលឃើញពី គុណសម្បត្តិពៅខាងក្នុង ទើបគាត់សម្រេចចិត្តយក ជុងគុក មកនៅជាមួយ។

    ថ្វីដ្បិតគាត់មានអាយុច្រើនណាស់ទៅហើយ ប៉ុន្តែគាត់នៅតែជាម៉ាហ្វៀមានអំណាច និងខ្លាំងក្លាដដែល។ ការងារមួយផ្នែកធំត្រូវបាន ជុងគុក ជួយគ្រប់គ្រង ចំណែកឯកូនប្រុសរបស់គាត់វិញ គេមិនចូលចិត្តការងារនោះទេ ទើបមិនអាចគ្រប់គ្រងជំនួញជំនួសគាត់បាន ។

      នៅក្នុងវិមានដ៏ធំ ក្មេងប្រុសម្នាក់ រាងស្តើង ត្រគាកសាយ  ជើងដៃស្រឡូនប្រៀបបានដូចទៅនឹងមនុស្សស្រី ប៉ុន្តែគេជាមនុស្សប្រុសនោះទេ ថែមទាំងមានកែវភ្នែកស្រស់ថ្លា បបូរមាត់ក្រហមទុំគួរឲ្យស្រលាញ់ទៀត។

    គេមានឈ្មោះថា គីម ថេយ៉ុង មានអាយុ20ឆ្នាំហើយ កំពុងតែដើរសំដៅទៅបន្ទប់របស់លោកប៉ាគេ។

   " លោកប៉ា! កូនចង់ទៅលេងបងប្រុសនៅកូរ៉េ! លោកប៉ាឲ្យកូនទៅទេ? "

   " ឯងប្រាកដហើយ ថាទៅលេងបងប្រុស! មិនមែនទៅរកប្រុសកូរ៉េនោះណា៎! "

   " ម៉េចក៏ប៉ានិយាយបែបនេះ? កូននឹកបងប្រុសមែនណា៎! "

   " កូនទៅថ្ងៃណាដែល? "

   " ខ្ញុំទៅស្អែកនេះហើយបាទ! "

  " ចង់ទៅក៏ទៅ តែពេលទៅដល់ មិនត្រូវរញ៉េរញ៉ៃបងប្រុសឯងនោះទេ! "

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now