ep 36 ( ប្ដី? )

1K 101 2
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី36

    ជុងគុក ឈរ​មើល​ទិដ្ឋភាពនៅជុំវិញផ្ទះវិឡានោះ រួចរៀបនឹងចូលទៅខាងក្នុងទៅហើយ តែពេលនោះ ស៊ូជេ បានមកពីហាងរបស់គេវិញ។ នាយក៏បានឃើញ ជុងគុក ដែលជាប្អូនប្រុសធម៌របស់គេ ដោយក្ដីរំភើប ស៊ូជេ ក៏ចុះពីឡានរត់មកឱប ជុងគុក ឡើងជាប់តែម្ដង។

    ជុងគុក វិញសប្បាយចិត្តណាស់ ដែលបានចួប ស៊ូជេ ព្រោះគេអាចសួរគាត់ពី ការផ្លាស់ប្ដូររបស់ ជីមីន។

    " បងប្រុស! ហេតុអ្វីក៏ ជីមីន ទៅជាបែបហ្នឹង? គេមិនស្គាល់ខ្ញុំទៀតទេ! តើមានរឿងអ្វីកើតឡើងចំពោះគេ មែនទេបងប្រុស? "

   គេសួរដោយក្ដីបារម្ភ ព្រោះមិនមែនសុខៗ មនុស្សត្រឹមត្រូវដូច ជីមីន ប្រែប្រួលទៅជា ដូចកូនក្មេងយ៉ាងហ្នឹងទេ។

    " ហ៊ើយ! តាមពិតបងលាក់រឿងនេះ ជាមួយឯងយូរហើយ! "

   // ត្រឡប់ទៅ4 ឆ្នាំមុន //

     ក្រោយពេល ជីមីន បានដឹងការពិតថា គេមានកូនហើយ កូននោះបានស្លាប់។ គេទទួលយកមិនបាននោះទេ ក៏រត់ចេញពីផ្ទះ តែក៏ត្រូវបានឡានដឹកទំនិញមួយ បើកមកបុកគេមួយទំហឹង បណ្តាលឲ្យ ជីមីន ដួលទៅបុកក្បាលជាមួយនឹងទ្រូងផ្លូវ ធ្វើឲ្យគេរង់របួសជាទម្ងន់។

     ជីមីន ត្រូវសន្លប់ជាច្រើនថ្ងៃម្ដងទៀត ចំណែកលោកផាក កាន់តែពិបាកចិត្ត សុខភាពក៏ចុះខ្សោយ បណ្ដាលឲ្យគាត់ ធ្លាក់ខ្លួនឈឺ ហើយក៏បានបាត់បង់ជីវិតទៅ។

    នៅពេលដឹងខ្លួនមកវិញ  ជីមីន ក៏ប្រែប្រួលទៅជាមានចរឹកដូចកូនក្មេង។ គ្រូពេទ្យក៏បានប្រាប់ថា គេបានបាត់ការចងចាំទាំងស្រុង  ព្រោះសម្ពាធដែលគេមាននោះ វាធ្ងន់ធ្ងរពេលរហូតដល់ខួរក្បាលរបស់គេ ទទួលយកមកវិញលែងបាន តែក៏នៅមានភាគរយតិចបំផុត ដែលអាចយកមកវិញបាន បើសិនមានអ្វីដែលធ្វើឲ្យអារម្មណ៍គេរំភើប ហើយអាចរំញកដល់ការចងចាំពីមុននោះមកវិញបាន។

    ជីមីន ត្រូវក្លាយជាមនុស្សធំ ដែលមានចរឹកក្មេង ដោយសារតែការចងចាំពីមុនត្រូវរលុបបាត់អស់។ ស៊ូជេ និងថេយ៉ុង រួមជាមួយ ស៊ូហ្គា នៅចាំការពារ និងណែនាំគេមករហូត។

    ចំណែករឿងនេះ  ស៊ូជេ ក៏មិនបានប្រាប់ ជុងគុក ដែរពេលដែលគេទៅលេង ជុងគុក នោះ ព្រោះគេចង់ឲ្យ ជុងគុក រស់នៅដោយមិនខ្វល់ខ្វាយច្រើននឹងរឿងរ៉ាវនៅខាងក្រៅ។

   // បច្ចុប្បន្ន //

    " ហេតុអ្វីបងមិនប្រាប់ខ្ញុំកាលពីមុនមក? "

  " បើបងនិយាយប្រាប់ឯង! តើឯងព្រមរស់នៅទីនោះទេ? តើឯងធ្វើយ៉ាងម៉េច ដើម្បីជួយ ជីមីន នោះ? ត្រៀមខ្លួនរស់នៅជាមួយ មីនៗ ក្នុងជីវិតថ្មីទៅណា៎ប្អូនប្រុស! "

    " បាទ! ចុះឯណាភរិយាបងនោះ? "

    " នាងនៅខាងក្នុង! ថេ ក៏នៅខាងក្នុងដែរ! "

    " បាទបង! "

   ពួកគេក៏បណ្ដើរគ្នាចូលទៅខាងក្នុង ដែលមានសមាជិកជាច្រើន កំពុងតែរងចាំគេនៅខាងក្នុង។

    " បងប្រុស!!! "

  ថេយ៉ុង រត់មកឱប ជុងគុក ទាំងសប្បាយចិត្ត គេខានឃើញបងប្រុសគេយូរហើយ សុំស្វាមីទៅលេងជាមួយគេក៏មិនបាន ណាមួយជាប់មើលកូន និងជីមីន ទៀត។

    " ស៊ូថេហា៎! តិចពូហ្នឹងមកចាប់ពួកយើងទៅ? ទេ....ម៉េចបងថេ ទៅឱបគាត់អ៊ីចឹង? "

    ជីមីន ឱនទៅនិយាយខ្សឹបៗជាមួយ ស៊ូថេ ដែលអង្គុយចាំញ៉ាំបាយល្ងាច។

    " អូនមិនដឹងទេ! សួរប៉ាថេទៅ? "

   ជីមីន ចុះពីតុទៅឈរពីក្រោយពួកគេ ហើយសួរឡើងថា៖

   " បងថេហា៎! ម៉េចក៏បងថេមកឱបពូនេះអ៊ីចឹង? ក្រែងបងថេ ប្រាប់មីនៗ មិនឲ្យឱបគ្នាជាមួយមនុស្សហ្អី? "
 
     " គាត់ជាបងប្រុសបងទេ! "

    " ហា៎?  "

    " ត្រូវហើយ គាត់ជាស្វាមីរបស់មីនៗទៀតផងណា៎! "

   " ស្វាមី!!! អូពាក្យហ្នឹងប្រែថាប្ដី ត្រូវទេ? "

   " ត្រូវហើយ! "

   " មីនៗមានប្ដីហើយ! តែមីនៗយកប្ដីមកធ្វើអីទៅបងថេ?  មីនៗ ខ្លាចគេងនោមដាក់ប្ដីមីនៗ! "

   " មីនៗ.....របស់បងអើយ! ហាស ហាស ហាស! "

 

_______________

See you next part.

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now