ep23 ( មិនឲ្យជាប់ក្លិនរបស់ឯង! )

782 70 2
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី23

     ថេយ៉ុង ពិតជាក្លាហានណាស់ គេបានដោះឡេវអាវរបស់រាងក្រាសគ្មានសល់ ហើយបង្ហាញឲ្យឃើញពីសាច់ដុំដែលហាប់ណែនរបស់រាងក្រាស់ ដែលមិនធ្លាប់មានអ្នកបានឃើញពីមុនទេ។ ថេយ៉ុង ជាមនុស្សទីមួយហើយ ដែលបានឃើញសាច់របស់ ស៊ូហ្គា។ តាំងពីដើមមក ស៊ូហ្គា មិនតែដែលប៉ះពាល់ស្រីណាទេ មានតែ ថេយ៉ុង ទេដែលបានឃើញសាច់សខ្ចី និងអាចប៉ះពាល់ខ្លួនរបស់នាយបាន។

     នៅពេលបានឃើញរូបរាងរបស់ ស៊ូហ្គា ស្រស់ៗ នៅនឹងមុខបែបនេះ ថេយ៉ុង ពិតជាខ្នាញ់នឹងសាច់នោះណាស់ គេក៏ឱនមកថើបដើមទ្រូងរបស់នាយ ហើយងើបទៅខ្សឹបដាក់ត្រចៀករបស់គេថា៖

    " សាច់របស់លោកប្ដីអូនស្អាតណាស់! ពួកយើងផ្សំដំណេកទៅណា៎! "

   "  ឯងពិតជាក្លាហានណាស់ក្មេងតូច! "

     ក្រោយពីនិយាយពាក្យនេះចេញរួច គេចាប់ផ្ដើមអង្ហែលសក់របស់ ថេយ៉ុង ថ្នមៗបន្ទាប់មកក៏បង្វែរខ្លួន ថេយ៉ុង ឲ្យនៅខាងក្រោមគេម្ដង រួចទាញអាវរបស់គេទម្លាក់ចុះក្រោម។ បន្ទាប់មកក៏ប្រឡេះឡេវអាវរបស់ ថេយ៉ុង វិញគ្មានសល់។

    " រាងកាយរបស់ អូនក៏គួរឲ្យស្រឡាញ់រាប់ដែរ! "

    " បើគួរឲ្យស្រលាញ់អ៊ីចឹង បងនៅចាំអីទៀត! ម៉េចក៏....! "

   ថេយ៉ុង និយាយមិនចេញទៀតទេ គេអៀនឡើងមុខក្រហម  ហើយយកដៃរបស់គេមកបិទមុខដែលអៀននោះ។ ស៊ូហ្គា ញញឹម ពេលបានឃើញចរិតរបស់ ថេយ៉ុង បែបនេះ។ មុននេះគេក្លាហានណាស់ តែឥឡូវពេលដែលនៅខាងក្រោមគេម្ដង បែរជាអៀនមុខឡើងក្រហម។ នៅពេលដែលបានឃើញអាការៈបែបនេះ គេក៏បានដឹងហើយថា គេជាមនុស្សទីមួយរបស់ ថេយ៉ុង ដូចគ្នា។ ស៊ូហ្គា ចាប់ដៃរបស់គេយ៉ាងថ្នមៗ ហើយឱនចុះមកដាក់បបូរមាត់គេលើបបូរមាត់ក្រហមព្រឿងៗ ទន់ល្មើយរួមទាំងមានក្លិនក្រអូបប្រហើរ របស់ ថេយ៉ុង យ៉ាងជក់ចិត្ត។

     មាត់របស់ពួកគេទាំងពីរ ក៏បានផ្សារភ្ជាប់គ្នា ចំណែកឯដៃវិញ ក៏ចាប់ផ្តើមរាវសព្វពេញទាំងរាងកាយរបស់ ថេយ៉ុង។ មិនបានប៉ុន្មាននាទីផង សម្លៀកបំពាក់របស់ពួកគេទាំងពីរ ក៏បានរបូតចេញពីរាងកាយអស់ បង្ហាញឲ្យឃើញរាងកាយ ដ៏ល្អឥតខ្ចោះ រួមជាមួយនឹង ក្លិនក្រអូបដែលសាយភាយចេញមកនោះ វាពិតជាទាក់ទាញតែម្តង។

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now