ep 15 ( កម្មពៀររបស់ឯងនៅមិនទាន់អស់ទេ! )

772 68 2
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី15

    ដោយសារតែខឹងនឹង ស៊ូហ្គា ដែលមិនធ្វើតាមការសុំ ដែលខ្លួនចង់បាន ថេយ៉ុង ក៏ឡើងទៅអង្គុយលើភ្លៅរបស់ ស៊ូហ្គា ដោយគ្មានការអនុញ្ញាតពីនាយ។ សកម្មភាពនេះ ធ្វើឲ្យគេភ្ញាក់ជាខ្លាំង ថែមទាំងស្រែកសម្លុតឲ្យ ថេយ៉ុង វិញទៀតផង។ ប៉ុន្តែ ថេយ៉ុង មិនបានខ្លាចនឹងការសម្លុតរបស់គេនោះឡើយ។

ផ្ទុយទៅវិញ គេមានតែញញឹមឌឺឲ្យរាងក្រាស រួមទាំងនិយាយចំអកដោយមិនញញឺតថែមទៀតផង។ ស៊ូហ្គា អស់យោបល់នឹង ថេយ៉ុង តែម្តង ព្រោះមនុស្សមិនដែលស្គាល់គ្នាសូម្បីតែឈ្មោះ តែគេហ៊ានដល់ថ្នាក់មកអង្គុយលើភ្លៅរបស់គេ។  នេះកុំតែមុខមាត់គេគួរឲ្យស្រឡាញ់ទេ កុំអីប្រហែលជាត្រូវបានសម្លាប់ចោលមិនខានឡើយ។

   ថេយ៉ុង លើដៃរបស់គេទាំងពីរ ទៅឱបកររបស់ ស៊ូហ្គា ជាប់ ហើយនិយាយឡើងថា៖

   " លោក!!! ខ្ញុំពិតជាឃ្លានមែនណា៎....! ខ្ញុំអត់បានញ៉ាំអីយូរមកហើយ លោកស្ដាប់សម្លេងកូរពោះរបស់ខ្ញុំទៅ! "

    គេនិយាយបែបក៏មុខកូនក្មេង ហើយអុកចង្កេះចុះឡើង នៅលើចង្កេះរបស់ ស៊ូហ្គា។  ការប៉ះពាល់របស់ ថេយ៉ុង ធ្វើឲ្យអារម្មណ៍របស់នាយច្របូកច្របល់ ហេលហាលយ៉ាងម៉េចមិនដឹងទេ។

   ស៊ូហ្គា ពិតជាខ្លាចនឹងអារម្មណ៍ដែលទទួលបាននេះណាស់ គេក៏សម្រេចចិត្ត បន្តសម្លក់ទៅរាងតូច ដើម្បីបន្លំអារម្មណ៍ និងឲ្យគេចុះពីចង្កេះរបស់នាយ។  ថេយ៉ុង ជាមនុស្សរឹងរូស គេមិនចុះងាយៗនោះទេ ទោះបី ស៊ូហ្គា ព្យាយាមបេះដៃរបស់គេចេញពីស្មារបស់នាយយ៉ាងណាក៏ដោយ។

   ស៊ូហ្គា ក៏បាននិយាយដោយម៉ឺងម៉ាត់ថា៖

   " ឯងឆាប់ងើបចេញពីយើងភ្លាម!!! មុននឹងយើងស្លាប់ឯងនៅទីនេះ!!!  យើងមិនដែលស្គាល់គ្នាផង ហេតុអីក៏ឯងហ៊ានដល់ថ្នាក់នេះ? ឯងមិនខ្លាចយើងបាញ់អីស្លាប់ទេឬ? "

    " ខ្លាចលោកធ្វើស្អី!!! លោកមិនមែនជាខ្មោចផង លោកមិនហ៊ានសម្លាញ់ក្មេងប្រុសខ្ជូតៗដូចខ្ញុំទេ! តែ....កុំនិយាយច្រើនពេកអី! ខ្ញុំឃ្លានហើយ ឆាប់នាំខ្ញុំទៅញ៉ាំអីភ្លាម!!! "

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now