ep 39 ( ដួលបោកក្បាល )

981 85 5
                                    

រឿងទឹកភ្នែកសងគំនុំ
#ភាគទី39

   
ត្រឹមបានរស់នៅជាមួយគ្នា ក្នុងថ្ងៃដំបូងសោះ ជុងគុក ក៏មានអារម្មណ៍ថា ពិតជាហួសចិត្តនឹងការផ្លាស់ប្តូរ ដោយសារតែការបាត់បង់ការចងចាំរបស់ ជីមីន ណាស់ ទាំងការនិយាយស្ដី និងកាយវិការរបស់គេ រាល់សកម្មភាព ដែលបានសម្ដែងចេញមកទាំងអស់ គឺដូចជាកូនក្មេង ដែលមិនដឹងអ្វីទាល់តែសោះ។

    យូរៗទៅធ្វើឲ្យគេកាន់តែអស់សំណើច ទោះបីជាយ៉ាងណាក៏គេ ត្រូវតែខំធ្វើឲ្យ ជីមីន របស់គេត្រឡប់មកដូចដើមវិញឲ្យបាន  ទោះបីជាត្រូវប្រើរយៈពេលយូរយ៉ាងណាក៏ដោយ។

      ជុងគុក លើកបី ជីមីន រួចហើយនិយាយលួងលោមគេថា៖

  " អូនមិនស្លាប់ទៅណាចោលបងនោះទេ! កុំបារម្ភអី!  ចាំបងនាំអូនទៅងូតទឹកណា៎ ហើយប្ដូរសម្លៀកបំពាក់ថ្មី! "
 
   " មីនៗអត់ស្លាប់ទេណ៎ពូ? ហ៊ឹក ហ៊ឹក មីនៗខ្លាចតែអត់បានលេងរបស់ពូទៀត! "
   
    " ហាស ហាស មីនៗអស់អីហើយ កុំយំអីមនុស្សល្អ! "

     គេជូតទឹកភ្នែក ដែលជាប់នៅលើថ្ពាល់របស់ ជីមីន ចេញ ហើយបីរាងតូចទៅបន្ទប់ទឹក។ ចុងក្រោយគេ គេត្រូវងើបមកងូតទឹកឲ្យរាងតូចដែរ។
   
        ក្រោយពីងូតទឹក និងដូរសម្លៀកបំពាក់ថ្មីរួច ពួកគេក៏បានចុះមកខាងក្រោម ដើម្បីញ៉ាំអាហារពេលព្រឹក។ ការមកដល់របស់ពួកគេ ធ្វើឲ្យអ្នកនៅក្នុងផ្ទះ នាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះតែរូបរាងរបស់ ជុងគុក។ មុខរបស់គេឡើងស្លេក ដូចជាមនុស្សមិនបានគេង ថែមទាំងគេចុះមកដោយបី ជីមីន ទៀត។

      " សាហាវណាស់ឯងនេះ កាលយប់មិញ! មើលតែមុខចុះ! ហាស ហាស ហាស! "

      " កុំថាតែខ្ញុំ! មើលថេ ប្អូនខ្ញុំចុះ សូម្បីតែអង្គុយក៏នៅគេងដែរ! "

    ពួកគេ​ចំអន់ឲ្យគ្នា តែអ្នកដែលឆ្ងល់នោះ ជាស៊ូជេ និងភរិយារបស់គេ។

     " សរុបមកពួកឯងអត់បានគេងទេយប់មិញនេះ? "

    " មីនៗអត់គេងទេ ពូស៊ូជេ! មីនៗញៀនលេងប្រដាប់នោម ពូ..ប្ដីមីនៗ! "

    " ហា៎ លេងប្រដាប់នោម??? "

    ស៊ូជេ និងអ្នកគ្រប់គ្នាបើកភ្នែកធំៗ រួមទាំងថេយ៉ុង ផងដែរ គេឡើងស្វាងតែម្ដង។

       ជុងគុក អៀនឡើងនិយាយលែងចេញតែម្ដង សំណាងហើយដែលមានតែសមាជិក គ្រួសារ មិនអ៊ីចឹងស្លាប់មិនខានទេ។

     " មើលមីនៗធ្វើស្អី? មីនៗនិយាយអីខុសមែនទេ? មីនៗសប្បាយណាស់យប់មិញ! "

     " បានហើយមីនៗ បងខ្មាស់គេណាស់! "

   ជុងគុក ឱនមកខ្សឹបដាក់ ជីមីន ឲ្យឈប់និយាយ។

     " យប់មិញពូបង្រៀន មីនៗ ឲ្យថ្ងូរ អឺស អាស់ ៗៗៗ បែបនេះទៀតហ៎! "

     " ហាស....ហាស !  "

  គ្រប់គ្នាក៏បានសើច នេះសំណាងហើយ ដែល ស៊ូថេ ទៅសាលាមត្តេយ្យបាត់ កុំអី គ្នាត្រូវខូចត្រចៀកបាត់ហើយ។

    ជុងគុក បិទមាត់ ជីមីន ឲ្យ ឈប់និយាយ ហើយបញ្ចុកអាហារគេ ពេលដកដៃចេញ។ ហ៊ានតែឲ្យទំនេរមាត់ ដឹងតែនិយាយអស់គ្មានសល់ហើយ។

      // បីខែកន្លងផុតទៅ //

   " អួក អួក...អួក! ហ៊ឹក ហ៊ឹក ហ៊ឹក ពូ ជួយមីនៗផង! "

   ជីមីន ក្អួតចង្អោររហូតដួលបោកក្បាលនឹងចានបង្គន់ ឈាមក៏ហូរចេញមកជាច្រើន ឡើងក្រហមពេញបន្ទប់ទឹក។ គេសន្លប់នៅក្នុងដៗថ្លុកឈាម ដោយមិនមាននរណាដឹងឡើយ។

    ជុងគុក ចេញទៅមើលហាងលក់ ម៉ូតូ និងឡានរបស់គេ។ ស៊ូជេ និងភរិយាក៏បានទៅហាង គ្រឿងសមុទ្ររបស់ពួកគេ។ ចំណែក ស៊ូហ្គា បាននាំ ថេយ៉ុង ទៅពេទ្យពិនិត្យសុខភាព កូនរបស់គេទៅសាលា។

   ជីមីន នៅគេងម្នាក់ឯងទើប ជុងគុក មិនដាស់គេយកទៅជាមួយ រហូតក្លាយទៅជាបែបនេះ។

    គ្រប់គ្នាសុទ្ធតែមានការរវល់រាងខ្លួន អ្នកឈឺក៏នៅដេកហូរឈាមម្នាក់ឯងក្នុងបន្ទប់ទឹក។

__________________

ជួបគ្នាភាគថ្មីណា៎ 🥲😘

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now