ep21 ( មនុស្សកម្ជិល )

774 66 4
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី21

    
    ជុងគុក បានបង្កើនភាពស្និតស្នាលជាមួយ ជូអា កាន់តែខ្លាំងជាងមុនទៅទៀត ដោយប្រើរយៈពេលត្រឹមតែមួយថ្ងៃសោះ។ គេពិតជាសាហាវណាស់ នាងនៅក្មេងខ្ជី មិនយល់ពីចិត្តមនុស្សប្រុសច្បាស់ ក៏លង់គំនិតគិតថា គេចូលចិត្តនាងពិតមែន។ ណាមួយវិបាត្តិសេដ្ឋកិច្ចទៀត ទើបនាងត្រូវរកបុរសណា ដែលមានលុយ ជួយឲ្យនាងបានរស់នៅសុខស្រួលដូចលើកមុនវិញ។

       ពេលយប់ក្រោយពីចំណាយពេល បោកចិត្ត ជូអា អស់រយៈពេលមួយថ្ងៃពេញហើយ ជុងគុក ក៏ធ្វើដំណើរមកភូមិគ្រឹៈវិញដោយទឹកមុខរីករាយ។ គំនុំរបស់គេ សងជិតអស់ហើយ ចំណែកគ្រួសារ ជីមីន ក៏ជិតវិនាសដែរ។

        នាយកំលោះចូលដល់ក្នុងភូមិគ្រឹៈ ដែលមានសភាពងងឹតសូន្យ ដោយសារតែគ្មានអ្នកបើកភ្លើង។ គេមានអារម្មណ៍ថា ខឹងនឹង ជីមីន ដែលមិនបើកភ្លើង ទុកឲ្យផ្ទះងងឹតបែបនេះ។

    " ស៊ូជេ! បើកភ្លើង!!! "

    " បាទចៅហ្វាយ! "

  ស៊ូជេ ចូលទៅបើកភ្លើង ជុងគុក ក៏ដើរចូលទៅខាងក្នុង ក៏បានឃើញ ជីមីន កំពុងតែគេងនៅលើសាឡុង។  គេខឹង ជីមីន ណាស់ នៅផ្ទះលួចខ្ជិលមកគេងស្រួល ការងារផ្ទះមិនធ្វើបែបនេះ។

    " ស៊ូជេ ទៅយកទឹកឲ្យយើងមួយកែវ! "

   " បាទលោកចៅហ្វាយ! "

   បន្តិចក្រោយមក ស៊ូជេ ក៏យកទឹកឲ្យ ជុងគុក មួយកែវពេញ គេស្មានថា ជុងគុក យកមកផឹក តែទៅដឹងអី ទឹកមួយកែវនោះត្រូវជះទៅលើ ជីមីន ដែលគេងលក់នោះ។

    " ខិះ ខិះ ខិះ....! "

   ជីមីន ក្អកខ្លាំងៗ ព្រោះតែទឹកចូលច្រមុះរបស់គេ។ ក្រោយពីសម្រួលអារម្មណ៍បានហើយ រាងតូចក៏ងាកទៅមើល ជុងគុក បន្តិចហើយក៏ឱនមុខចុះវិញ។

    " ជាអ្នកបម្រើត្រូវធ្វើការ មិនមែនកម្ចិលបែបនេះទេ!!! "

    " ខ្ញុំសូមទោសផងលោក! ខ្ញុំហត់ពេកទើបងងុយគេងបែបនេះ! "

    " កុំមកដោះសា មនុស្សខ្ជិលនៅតែខ្ជិល! យើងនឹងដាក់ទោសមនុស្សកម្ចិលដូចជាឯងឲ្យរៀងម្ដង! "

     ជីមីន ចាប់ផ្ដើមភ័យជាមួយទឹកមុខរបស់គេទៀតហើយ ប្រៀបដូចជាបិសាចអ៊ីចឹង។

      " ឯងមកតាមយើងមក! "

   ជីមីន ចុះពីសាឡុងហើយដើរតាម ជុងគុក ទៅកន្លែងមួយ។ នៅខាងក្រោយភូមិគ្រឹះមាន កូនផ្ទះតូចមួយដែលគេទុកចោលជាយូរមកហើយ។

     ជុងគុក ចុចបើកភ្លើងបង្ហាញឲ្យឃើញ នៅសភាពរបស់បន្ទាប់ទាំងមូល ដែលមានសុទ្ធតែសំបុក្រពីងពាង និងធូលី នៅលើគ្រឿងសង្ហារឹមទាំងនោះ។

    " ការងាររបស់ឯងត្រូវសំអាតវាឲ្យស្អាតក្នុងយប់នេះ! "

    " បាទ! "

    " បើមាននរណាហ៊ានជួយឯងនោះ! ម្នាក់នោះត្រូវស្លាប់! "

  " បាទលោក! "

   ជុងគុក បានដើរចេញពីក្នុងផ្ទះតូច ទៅបន្ទប់របស់គេវិញ។ ចំណែក ជីមីន វិញនៅឈរមើលសភាពរបស់ផ្ទះនោះ ទាំងដកដង្ហើមធំ។ គេច្បាស់ជាដាច់ខ្យល់ស្លាប់មិនខានទេ រហូតធ្វើវារួចនោះ។

   // ថេយ៉ុង និងស៊ូហ្គា //

  ស៊ូហ្គា មកពីធ្វើការ គេក៏បានឈ្លៀតទៅទិញទូរសព្ទថ្មី ឲ្យ ថេយ៉ុង ផងដែរ។ នាយកាន់ប្រអប់ទូរសព្ទ ចូលទៅក្នុងបន្ទប់ តែមិនបានឃើញ ថេយ៉ុង នោះទេ។

   " គេទៅណាបាត់ហើយ? "

   " លោកប្ដីសង្ហា!!! "

  សំឡេងរាងតូច ចេញមកពីបន្ទប់សម្លៀកបំពាក់។ មុននេះគេទើបតែងូតទឹករួច ក៏ចូលទៅដូរខោអាវគេងយប់។

    " នេះរបស់ឯង! "

    " អរគុណណាស់បាទ! ពិតជាគួរឲ្យស្រលាញ់ណាស់! សឺត! "

   " ឯងថើបយើង! "

   " ឲ្យរង្វាន់នោះអី! "

   ស៊ូហ្គា មានអារម្មណ៍ថា ហួសចិត្តជាមួយ ថេយ៉ុង ណាស់ ទើបតែចួបគ្នា ក៏ទាមទារគេឲ្យធ្វើជាស្វាមី ឥឡូវហ៊ានមកថើបថ្ពាល់របស់គេទៀត។

    " លោកប្ដីហា៎ មានលេខបងនៅក្នុងនេះឬនៅ? "

    " មានហើយ! "

    " ល្អខ្លាំងណាស់! បងងូតទឹកទៅ អូនសុំលេងទូរសព្ទសិនហើយ! "

    ថេយ៉ុង កាន់ទូរសព្ទថ្មីរបស់គេឡើងទៅគេងលើពូក ចុចលេងដោយមិនខ្វល់ពី ស៊ូហ្គា ដែលឈរមើលគេទាំងហួសចិត្តនេះទេ។

_________________

See you next part.

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now