ep25 ( លោកប្រាដកយ៉ាងម៉េច ថាប៉ាខ្ញុំជាអ្នកធ្វើនោះ ? )

812 71 5
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី25

ដោយសារតែខឹងនឹង ជីមីន ដែលអង្វរខ្លួនឲ្យលើកលែងឲ្យ បុរសនោះខ្លាំងពេក ជុងគុក ក៏បានបាញ់កាំភ្លើងគំរាមគេ ចំនួនពីរគ្រាប់ ធ្វើឲ្យសំឡេងឮរំពងពេញឃ្លាំងតែម្ដង។

មុននឹងចាប់បុរសម្នាក់នេះមក ជុងគុក បានស៊ើបច្បាស់ណាស់ គេបានលួចរបស់ទៅលក់ ដើម្បីចិញ្ចឹមស្រីស្នេហ៍របស់គេតែប៉ុណ្ណោះ។ គេមិនបានយកទៅធ្វើផ្ទះ ដូចអ្វីដែលគេនិយាយប្រាប់ ជីមីន ឡើយ។ ហើយគោលបំណងដែលគេ បានហៅ ជីមីន មកទីនេះ គឺដើម្បី ើឲ្យគេឃើញពីទិដ្ឋភាព នៃការបាញ់សម្លាប់បុរសម្នាក់នេះ ហើយវាក្លាយទៅជាសុបិនអាក្រក់ម្តងទៀត ដូចកាលពីលើកមុនដែរ។ ម្យ៉ាងទៀតនេះ ជាការគំរាម ដើម្បីឲ្យ ជីមីន ព្រមធ្វើតាមគេតែប៉ុណ្ណោះ។

" ឯងនេះពិតជាល្ងង់ណាស់ អ៊ីចឹងហើយបានជាប៉ារបស់ឯង បោកមករហូត! រៀនប្រើខួរក្បាលគិតច្រើនជាងនេះបន្តិចទៅ វាយកលុយទៅចិញ្ចឹមស្រី មិនមែនយកទៅធ្វើផ្ទះសងគុណអីនោះទេ! ឯងមិនបាច់មកចេញមុខជួយវានោះទេ ព្រោះអនាគតទៅឯងក៏មិនខុសពីវាដែរ! "

ជុងគុក ស្រែកដាក់ ជីមីន យ៉ាងខ្លាំង ធ្វើឲ្យគេស្លុតចិត្តខ្លាំង ស្ទើរតែសន្លប់ម្តងទៀតទៅហើយ។
" ប៉ុន្តែបើគេធ្វើខុសយ៉ាងណា ក៏លោកមិនត្រូវសម្លាប់មនុស្សដែរ! គេក៏ចង់រស់ ដូចលោកក៏ចង់រស់ដែរ! ហេតុអីក៏លោក ធ្វើបាបគេខ្លាំងម្លេះ? "

" យើងធ្វើពីព្រោះថា យើងមានហេតុផលរបស់យើង ! "

" ហេតុផលរបស់លោកពិតជាមិនសាកសមនោះទេ! ក្នុងខ្លួនរបស់លោកមានតែគុំនំ! លោកគួរតែលើកលែងទោសឲ្យអ្នកដទៃខ្លះ! ទោះបីជាគេធ្វើខុស គេក៏អាចកែខ្លួនមកល្អវិញបានដែរ! ហេតុអ្វីក៏លោកមិនផ្តល់ឱកាសឲ្យគេកែខ្លួនម្ដងទៅ? "

" ឯងជានរណា ហេតុអីក៏ហ៊ានមកតវ៉ាជំនួសគេ? យើងឲ្យឯងមកនេះ មិនមែនមកតវ៉ាទេ! យើងឲ្យឯងមកមើលពីផលដែលហ៊ានក្បត់ជាមួយយើង! "

" ពេលដែលលោកសម្លាប់មនុស្សហើយ លោកសប្បាយចិត្តណាស់មែនទេ? លោកមានគិតដល់សាច់ញាតិរបស់ពួកគេទេ? "

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now