ep 24 ( ទុកជីវិតឲ្យគេផងលោក! )

790 69 4
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី24

       ក្រោយពេល ជុងគុក ចេញផុតទៅ ជីមីន ក៏បង្ហូរទឹកភ្នែករបស់ខ្លួនឯង ចេញមកដូចជាទឹកភ្លៀងអ៊ីចឹង។ គេបន្ទាសខ្លួបឯង មិនគួរណាល្ងង់ទៅលង់ស្រលាញ់មនុស្សអត់បេះដួង និងចិត្តថ្លើមដូចជាគេសោះ។ តាំងពីធ្លាក់ខ្លួនស្រលាញ់គេមក មានតែទឹកភ្នែក និងភាពឈឺចាប់ដែលទទួលបានពីគេវិញ។

      ក្រោយពីខ្ញុំឆ្អែតហើយ គេក៏បានឡើងទៅរៀបចំរបស់ខ្លះ និងសម្លៀកបំពាក់ដែលគេធ្លាប់ប្រើប្រាស់ យកទៅផ្ទះដែលគេបានសំអាតកាលពីយប់មិញ។ បន្ទាប់ពីរៀបចំនៅផ្ទះតូចរួច ក៏ឡើងមកសម្អាតបន្ទប់ ជុងគុក វិញម្ដង។ ជីមីន ដុសជូត គ្រប់កន្លែងដែលគេធ្លាក់ ប្រើប្រាស់ និងយកស្ពាយក្រអូបមកបាញ់ក្នុងបន្ទប់ ដើម្បីបំបាត់ក្លិនខ្លួនរបស់គេ។
    
      ទម្រាំតែរួច គេក៏ហត់ស្ទើរតែដកដង្ហើមមិនរួចទៅហើយ ថែមទាំងមានអារម្មណ៍ថាចុកចង្កេះថែមទៀតផង។ ជីមីន សង្កេតឃើញថា គេមួយរយៈនេះ ដូចជាហត់ខុសប្លែកពីធម្មតា ថែមទាំងញ៉ាំមិនសូវបានទៀត។ គេក៏មានគំនិតមួយថា ប្រហែលគេមានជំងឺអ្វីមួយហើយ។ ហើយគេក៏ប្រហែលជាជិតស្លាប់ហើយ បើគេស្លាប់មែន វាជារឿងមួយដ៏រីករាយណាស់ ព្រោះបើសិនជាគេស្លាប់បាត់ទៅ គេក៏មិនបាច់ត្រូវរស់នៅជា ភាពឈឺចាប់ដូចរាល់ថ្ងៃនេះដែរ។
        // ស៊ូហ្គា និងថេយ៉ុង //

    បើនិយាយពី ស៊ូហ្គា និងថេយ៉ុងវិញទេ។ អ្នកទាំងពីរកំពុងតែ មកមើលកន្លែងរៀបមង្គលការ និងទៅមើលចិញ្ចៀនរៀបការទៀត។ ស៊ូហ្គា ក៏បានអញ្ជើញភ្ញៀវ ដែលជាមនុស្សជិតដិត ជាមួយគេថែមទៀតផង។ ក្នុងចិត្តគេមិនទាន់ចង់រៀបការនោះទេ ប៉ុន្តែដោយសារតែ ថេយ៉ុង បង្ខំគេខ្លាំងពេក ក៏គ្មានជម្រើស ហើយក៏ធ្វើតាមចិត្តក្មេងម្នាក់នេះទៅ។

      ស្អែកជាថ្ងៃមង្គលការហើយ ថេយ៉ុង ពិតជាចង់ឲ្យ ប៉ា និងបងប្រុស ចូលរួមមង្គលការរបស់គេណាស់។ ប៉ុន្ដែក៏មានចិត្តមួយទៀតគិតថា បើពួកគេចូលរួម នោះស៊ូហ្គា ច្បាស់ជាដឹងការពិតពីប្រវត្តិគេ ដែលជាកូនររបស់ម៉ាហ្វៀមិនខានឡើយ។ ថេយ៉ុង ក៏មិនហ៊ានស្នើសុំដែរ ទើបឲ្យ ស៊ូហ្គា អញ្ជើញតែភ្ញៀវខាងគេ។ គ្រួសារមីន វិញ ក៏មិនជំទះអ្វីដែរ ព្រោះគាត់ក៏ចង់បានកូនប្រសា ហើយណាមួយទៀត ថេយ៉ុង ក៏គួរឲ្យស្រលាញ់ដែរ។

      // ជុងគុក //

   ជុងគុក នៅតែឈ្លៀតទៅញ៉ែ ជូអា ដដែលក្រោយពេលដែលគេទំនេរពីការងាររបស់គេ។ នាយនៅតែរក្សាគំនិតសងសឹងលោក ផាក ដដែល។ ជុងគុក កាន់តែស្និតស្នាលជាមួយ ជូអា ចំណែកម៉ាក់ចុង ជីមីន វិញ កាន់តែនិយាយបញ្ចុះបញ្ចូលកូនស្រីឲ្យតោង ជុងគុក ឲ្យជាប់។ គាត់មិនគិតអ្វីទេ ក្រៅពីចង់បានទ្រព្យគេ វាមិនខុសពីពេលដែលគាត់មករៀបការជាមួយ ប៉ារបស់ ជិមីននោះទេ។

    // រំលងទៅពេលយប់ //

   នៅក្នុងអាគារបាក់បែកមួយកន្លែង ជីមីន ត្រូវស៊ូជេ ជំនិតរបស់ ជុងគុក នាំគេមកទីនេះទាំងយប់ មិនដឹងថា នាយមានអ្វីចង់ធ្វើបាបគេទៀតទេ។

     " អួយ....! "

   ដើរចូលមិនទាន់ដល់ខាងក្នុងផង ក៏មានសំឡេងស្រែក បង្ហាញពីភាពឈឺចាប់បានបន្លឺឡើងទៅហើយ។ ជីមីន ចាប់ផ្ដើមភ័យឡើងញ័រខ្លួនទៅហើយ មិនដឹងថា គេត្រូវចួបរឿងអីទៀតនោះទេ។

     " ឯងមកហើយមែនទេ?  យើងរង់ចាំឯងយូរណាស់! យប់នេះយើងមានអីល្អមើលឲ្យឯងមើលណា៎! "

   ជុងគុក ដើរមកជិត ជីមីន រួចក៏ទាញដៃគេទៅខាងក្នុងទៀត ស៊ូជេ ដើរតាមពីក្រោយទាំងអាណិត ជីមីន ជាខ្លាំង។

   មកដល់ខាងក្នុងមានមនុស្សម្នាក់ត្រូវ ជុងគុក ចាប់ចង ហើយមានរបួសពេញទាំងតួខ្លួនតែម្ដង។ ជីមីន យកដៃបិទមាត់ ព្រោះតែភ្ញាក់ផ្អើលនឹងអ្វីដែលគេបានឃើញ។

    " ឯងដឹងទេថា អាម្នាក់ហ្នឹងវាបានលួចកាំភ្លើងរបស់យើងទៅលក់ជាច្រើនដើម នៅលួចក្បត់យើងទៀត! ឯងថាទៅមើលយើងគួរទុកជីវិតឲ្យវាទេ? "

    ជីមីន មើលទៅបុរសនោះទាំងអាណិតគេជាខ្លាំង ជីមីន បានទៅជិតបុរសម្នាក់នោះហើយនិយាយទៅកាន់គេថា៖

    " លោកមានបានលួចរបស់គេទេ? "

   " ហ៊ឹក ហ៊ឹក ខ្ញុំយកទៅលក់ ព្រោះតែខ្ញុំចង់បានលុយទិញ...ផ្ទះឲ្យប៉ារបស់ខ្ញុំ! សូមលោកទុកជីវិតឲ្យខ្ញុំផងណា៎! "

   ជីមីន រំភើបចិត្តណាស់ពេលបានដឹងចម្លើយគេបែបនោះ គេក៏ដើរមករក ជុងគុក វិញហើយនិយាយទៅ ជុងគុក ថា៖

    " លោកហា៎ អាណិតគេផងទៅ! គេមិនបានយកវាទៅលក់ព្រោះតែខ្លួនឯងទេ! "

    " ឯងនេះល្ងង់មែន!!! "

  // ផាំង! ផាំង //

  " លោក!!! "

  ________________

SEE YOU NEXT PART.

#យូជិ

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now