ep2 ( ក្មេងល្ងង់ )

964 83 4
                                    


#រឿងទឹកភ្នែកសងគំនុំ
#ភាគទី2

   ជីមីន ដើរចូលក្នុងបន្ទប់ទឹក របស់លោកម៉ាហ្វៀកំលោះទាំងភ័យខ្លាច ដៃមួយចំហៀងខ្ទប់ក្បាលដែលឈាមហូរនោះ។ ជីមីនចូលមកដល់ក្នុងបន្ទប់ទឹក គេបានវែកសក់មើលរបួលតាមកញ្ចក់ ក៏បានឃើញថា ស្នាមរបួសនោះធំគ្រាន់បើដែរ។ គេគ្មានថ្នាំអ្វីយកកាំបិតនោះទេ មានតែយកទឹកមកលាងរបួសនោះ ឲ្យជ្រះឈាម ហើយបត់ក្រដាសជូតមាត់ ជាពីរយកមកខ្ទប់កន្លែងបែកនោះ។

     ដោយសារតែរងចាំ ជីមីន យូរពេក ជុងគុក ក៏បានចូលមកក្នុងបន្ទប់ទឹកជាមួយនឹងទឹកមុខមួរមៅ ដើរសំដៅទៅរករាងតូច ដែលកំពុងកូរទឹកសាប៊ូក្នុងអាង។

    " ឯងនេះពិតជាយឺតខ្លាំងណាស់! យើងពិតជាស្ដាយលុយណាស់ ដែលទិញឯងមក ធ្វើជាទាសកររបស់យើង! "

ជីមីន ឈប់កូរទឹក ហើយក៏មានមិនបានតបអ្វីនោះឡើយ បានត្រឹមតែឱនមុខចុះ។

   " ឆាប់ចេញពីបន្ទប់នេះទៅ! ការងារបន្ទាប់ទៅរៀបចំ សម្លៀកបំពាក់របស់យើង ចូលក្នុងទូ! "

    " បាទលោក! "

   ជីមីន ដើរចេញទាំងឱនមុខចុះ គេមិនហ៊ានមើលមុខរបស់លោកម៉ាហ្វៀនេះ ពិតជាគួរឲ្យខ្លាចណាស់ សូម្បីតែពេលគេនិយាយចេញមកម្ដងៗ ជីមីន ចង់រត់ចេញពីគេទេ។

    ជីមីន បានរៀបចំសម្លៀកបំពាក់ចូលទៅក្នុងទូ ម្ដងមួយៗ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ពីរឿងពណ៌របស់សម្លៀកបំពាក់នោះទេ។ ទម្រាំរៀបចំរួច គេហត់ស្ទើរតែឈរលែងនឹងទៅហើយ ព្រោះសម្លៀកបំពាក់របស់រាងក្រាស់ ច្រើនណាស់ឡើងបីទូឯណោះ។ ណាមួយទូនោះវាខ្ពស់ហូសមាឌរបស់គេទៀត ទើបពិបាកក្នុងការទុកដាក់។

   ក្រោយពីរៀបចំរបស់លោកម៉ាហ្វៀមាឌធំនេះរួច ជីមីន ក៏បានរកមើលថ្នាំ ដើម្បីលាបលើរបួសរបស់គេ ប៉ុន្តែគ្មានថ្នាំអ្វីឲ្យគេលាបនោះទេ។ ទើប ជីមីន សម្រេចចិត្តអង្គុយចាំ រាងក្រាសចេញពីងូតទឹកវិញ។

      រាងកាយដែលមានសាច់ដុំធំៗកង់ៗ ដងខ្លួននៅមានតំណក់ទឹកតិចៗ ក្លិនក្រអូប ថែមទាំងមានចាក់សាក់លើរាងកាយនោះផងដែរ ធ្វើឲ្យ ជីមីន មើលឡើងភ្លឹកតែម្ដង។ គេចេញមកពីមានតែកន្សែងរុំត្រឹមចង្កេះ ហើយដើរមកបង្ហាញឲ្យ ជីមីន ឃើញអ៊ីចឹង គេមានបំណងអីទៅណ៎?
   ជុងគុក សាងទៅបើកទូសម្លៀកបំពាក់របស់គេ នាយក៏ខឹងច្រឡោតភ្លាមៗតែម្ដង។

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now