ep 10 ( ល្បែងសងសឹងចាប់ផ្ដើមលេងម្ដងទៀតហើយ )

733 70 4
                                    


#រឿងទឹកភ្នែកសងគំនុំ
#ភាគទី10

  ក្រោយពេលលោក ផាក ធ្លាក់ខ្លួនគេងពេទ្យបែបនេះ ជំនួញទាំងស្របច្បាប់ និងមិនស្របច្បាប់របស់គាត់ទាំងអស់ ចាប់ផ្ដើមធ្លាក់ចុះ។ ម្ចាស់បំណុលចាប់ចាប់ផ្ដើមរឹបអូសទ្រព្យរបស់គាត់ ធ្វើឲ្យលោកស្រី ហេរីន និងកូនស្រីមានការភ័យព្រួយរឿងទ្រព្យសម្បត្តិ។ លោកស្រីហេរីន បានយកលុយលោកផាក ជាច្រើន ហើយនាំកូនស្រីចាកចេញពីវីឡាផាក ទាំងគ្មានស្រណោះអីបន្តិច។

    លោកផាក ធ្លាក់ខ្លួនអ្វីក៏មិនសល់ទៀតដែរ មានតែជំងឺដែលមិនអាចនិយាយបាន ត្រូវគេងដូចមនុស្សគ្មានវិញ្ណាណអ៊ីចឹង។ រឿងនេះ ជីមីន មិនបានដឹងនោះទេ ដោយសារ ជុងគុក បញ្ជាឲ្យ ស៊ូជេ បិទរឿងនេះជាសម្ងាត់។ ជុងគុក បានយកលោកផាកមកលាក់ទុកនៅកន្លែងសម្ងាត់មួយ ដើម្បីទុកគំរាម ជីមីន នៅថ្ងៃក្រោយ។ គេក៏មានគម្រោង បញ្ឈឺចិត្តគាត់ដូចគ្នា ការសងសឹកគ្រួសារផាក កាន់តែមានភាពងាយស្រួលហើយ។

// មួយសប្ដាហ៍កន្លងទៅ //

    ជីមីន ត្រូវ ជុងគុក លួងលោមបោកចិត្តគេយ៉ាងសាហាវ ដល់ថ្នាក់ ជីមីន លង់ស្រលាញ់គេដោយមិនដឹងខ្លួន។  ជីមីន ភ្លេចខ្លួននៅរាល់ទង្វើរដែល ជុងគុក ធ្វើបាបគេកន្លងមក ហើយស្រលាញ់តែដោយជឿលើការលួងលោមលែងក្លាយនេះ។ ជីមីន ចាប់ផ្ដើមអាណិត ជុងគុក ជាជាងអាណិតខ្លួនឯងទៅទៀត រហូតដល់ភ្លេចគ្រាកន្លងមកដែល ជុងគុក ធ្លាប់ធ្វើបាបគេ។

    មួយសប្ដាហ៍នេះ ជុងគុក មិនបានធ្វើបាបធ្វើជីមីនទេ របួសជីមីន ក៏ជាសះស្បើយច្រើនដែរ នៅតែស្នាមបន្តិចបន្តួចនោះទេ។ ការរស់ក្នុងផ្ទះបុរាណនេះ មានសុទ្ធតែរូបភាពល្អៗ ដែលជុងគុក បង្កើតឡើងមក ដើម្បីបោកប្រាស់ចិត្ត ជីមីន។

   ពេលវេលានៃការបង្កើតរូបភាពក្លែងក្លាយនេះ ក៏ត្រូវដល់ពេលបញ្ចប់ ជុងគុក និងជីមីន ត្រូវដល់ពេលមក សេអ៊ូលវិញ។

   ឡានស៊េរីទំនើបបើកនៅតាមដងវិថី ដែលមានលោកម៉ាហ្វៀ ចន ជុងគុក ជាអ្នកបញ្ជាផ្ទាល់។ ជីមីន អង្គុយនៅម្ខាងដោយមិនហ៊ាននិយាយស្ដីអ្វីទេ ព្រោះមុខជុងគុក ចាប់ផ្ដើមក្រម៉ូវវិញទៀតហើយ។

    ឡានបើមកដល់ភូមិគ្រឹះពណ៌ខ្មៅរបស់គេវិញ ជីមីន ចុះពីឡានដើរតាមនាយពីក្រោយ រហូតដល់ក្នុងផ្ទះ។ មនុស្សស្រី បបូរមាត់ក្រហម ស្លៀកពាក់រ៉ូបសិចស៊ី បញ្ចេញដើមទ្រូវធំៗរបស់នាង បានរត់មកទទួល ជុងគុក។ នាងងើបមកថើបមាត់នាយ នៅចំពោះមុខ ជីមីន ដែលឈរនៅក្បែរជុងគុក ទាំងគ្មានអៀនខ្មាស់អីបន្តិច។

   នាងបឺតមាត់របស់ជុងគុក ដោយទទួលបានការថើបពី ជុងគុកវិញដូចគ្នា។ ពួកគេធ្វើរឿងនេះជាមួយគ្នាដោយមិនគិតពីចិត្តក្មេងប្រុសម្នាក់ដែឈរមើលពួកគេទាំងឈឺទ្រូងខាងឆ្វេងនោះទេ។

   " អឺស... ទៅបន្ទប់វិញទៅអូនសម្លាញ់! "

   " ចាស៎បងសម្លាញ់! "

   ជុងគុក លើកបីនាងឡើងទៅខាងលើដោយមិនខ្វល់ពី ជីមីន អីបន្តិចសោះ ធ្វើដូចគេហ្នឹងជាដុំថ្មអ៊ីចឹង។

  ជីមីន នៅគាំងមួយកន្លែងឈានជើងដើរលែងរួចតែម្ដង គេធ្វើអីខុសទៅ ឬមួយគេមិនស្អាត ទើបជុងគុកយកមនុស្សមកឱបថើបនៅមុខគេបែបនេះ? គេក៏មានបេះដូង ហើយវាក៏ចេះឈឺដែរ ។

   // រំលង //

  នាងតូចស្លៀកឈុតគេងចុះមកខាងក្រោម ដូចជារកអ្វីម្យ៉ាង ក៏បានឃើញ ជីមីន នៅផ្ទះបាយតែម្នាក់ឯងបែបនេះ នាងក៏និយាយឌឺ ជីមីន ថា៖

   " នែ៎! អ្នកបម្រើជួយធ្វើស៊ុបពៅឲ្យយើង និងបងជុងមួយឆ្នាំងមកណា៎! "

   " បាទ! "

  " អូ! យើងឮមកថា មានក្មេងថ្មីដែលបងជុងគាត់ស៊ីហើយបោះចោលនៅម្ដុំនេះ! តើឯងស្គាល់វាទេហា៎? "

   ជីមីន មិនបានឆ្លើយតបទេ តែគេក្រវីក្បាលជំនួសវិញ ហើយពាយ្យសម្ដីរបស់នាងប្រៀបបាននឹងដាវដែលមុតស្រួច យកមកចាក់គេឲ្យស្លាប់ទាំងរស់អ៊ីចឹង។

   " តែយើងអាណិតក្មេងនោះណាស់ មិនគួរណាល្ងង់ឲ្យបងជុងបោកស៊ីអ៊ីចឹងសោះ! "

   " បាទ! "

    " យើងប្រាប់ឯងចុះ យើងនឹងបងជុងជិតភ្ជាប់ពាក្យហើយ! "

  // ប្រាវ.....! //

   " នេះឯងភ្ញាក់ផ្អើលរហូតកាន់ចានលែងជាប់មែនទេ? "

________________

#យូជី

Picture Credit to the Owner.

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now