ep11( ក្មេងល្ងង់ )

741 72 11
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី11

    
   បន្ទាប់ពីសើចចម្អកឲ្យ ជីមីន អស់ចិត្តហើយ ស្រីស្រស់ក៏ឡើងមកខាងលើវិញជាមួយស្នាមញញិម។ នាងចូលទៅជិត ជុងគុក ទទួលលុយថ្លៃឈ្នួន ដែលនាងបានសម្ដែងមុននេះ។ នាងពិតជាមានអីៗជាមួយ ជុងគុក មែន តែចុះទៅបញ្ឈឺ ជីមីន មុននេះជាល្បិចជុងគុកជួលនាងថែមទៀតនោះទេ។ ក្រោយពេលទទួលបានលុយជាច្រើនហើយ នាងក៏បានចាកចេញទៅកន្លែងរបស់នាងវិញ។

    ជុងគុក រៀបចំខ្លួនទៅមើលក្លឹបរបស់គេ ព្រោះខានទៅច្រើនថ្ងៃមកហើយ។ ចុះមកដល់ខាងក្រោម គេក៏ឈានចូលទៅផ្ទះបាយរកមើល ជីមីន។

   ជីមីន អង្គុយយំនៅក្នុងផ្ទះបាយ ដោយមិនបានចម្អិនស៊ុបឲ្យ ជុងគុក នោះទេ ព្រោះគេគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់។ ម្សិលមិញនៅល្អជាមួយគេសោះ ថ្ងៃនេះប្រែជាស្អប់គេវិញ ឬមួយគេត្រឡប់មករកភាពដើមវិញហើយមែនទេ?

    " នែ៎! អាក្មេងរំអួយ! យ៉ាងម៉េចខូចចិត្តមែនទេ បានជាមកអង្គុយយំនៅទីនេះ? "

     ជុងគុក សួរគេបែបសើចចម្អកឲ្យ ជីមីន ព្រោះគេដឹងរួចហើយថា ជីមីន យំព្រោះរឿងអ្វីនោះ។ គេដើរចូលកាន់តែជិត ជីមីន រួចលុតជង្គុងចុះស្មើនឹង ជីមីន ដែរ។ នាយយកដៃរបស់គេទៅចាប់មុខរបស់ ជីមីន ដែលអង្គុយយំ រួចនិយាយឡើងថា៖

   " មុខដូចជាឯងហ្នឹងស្មានថា យើងយកឯងមែនទេហា៎? ចាំទុកក្នុងខួរក្បាលដ៏សែនល្ងង់របស់ឯងទៅថា យើងស្អប់ឯងណាស់កូនឃាតក!  "

     ជីមីន យំកាន់តែខ្លាំងជាងមុន បង្ហាញពីភាពឈឺចាប់ ដែលគេល្ងង់ លង់ជឿលើអំពើល្អដែល គេធ្វើដាក់ខ្លួនត្រឹមប៉ុន្មានថ្ងៃហ្នឹង។ ជុងគុក ប្រលែងដៃពីមុខរបស់ ជីមីន រួចហើយក៏ដើរចេញមកវិញ ប៉ុន្តែមុននឹងចេញផុតមក គេក៏បានលួចថតរូបរបស់ ជីមីន ដែលកំពុងយំនោះទុក។

        // បន្ទប់សម្ងាត់ //

  ជុងគុក បានមកមើលលោកផាក ដែលជាម្ចាស់គំនុំ និងជាឃាតកសម្លាប់បានសូម្បីតែជាមិត្តសម្លាញ់នឹងគ្នា។ គេបានក្លាយជាម៉ាហ្វៀ និងរស់នៅខ្វះក្ដីស្រលាញ់ពីប៉ាម៉ាក់គេ ក៏ដោយសារលោកផាកដូចគ្នា។

      ជុងគុក ចុចបើកភ្លើងបំភ្លឺនៅក្នុងបន្ទប់ បង្ហាញឲ្យឃើញមនុស្សប្រុសមានវ័យចំណាស់ម្នាក់ ដែលគេងនៅលើគ្រែ ដោយមានដាក់សឺរ៉ូជាប់ដៃ។ គេដើរទៅរកគាត់ ទាំងកែវភ្នែកមុតស្រួច បញ្ជាក់ពីគំនុំដែលមានជាយូរមកហើយនោះ។

     " ពេលបានគេងមួយកន្លែងបែបនេះសប្បាយចិត្តទេ? "

   គេឱនសួរលោកផាក ដែលកំពុងតែសម្លឹងមកគេ ទាំងមិនយល់ពីអ្វីដែល ជុងគុក និយាយ។

    លោកនៅតែទទួលបានការព្យាបាលពីពេទ្យ ថែមទាំងល្អជាងមុនទៅទៀត ដោយសារជុងគុក ចង់ឃើញគាត់ដឹងខ្លួនមក ឃើញកូនប្រុសសំណព្វចិត្ត ត្រូវបានគេធ្វើបាប។

    " លោកនៅចាំក្មេងប្រុសម្នាក់ ដែលលោកបានបាញ់ប៉ាម៉ាក់របស់គេ នៅក្នុងថ្ងៃកំណើតអាយុ18ឆ្នាំរបស់គេទេ? "

   ជុងគុក និយាយដោយសម្លក់លោកផាក ឯលោកផាក វិញគាត់បាននឹកឃើញដល់ហេតុការណ៍នោះ  ប៉ុន្តែគាត់មិនអាចនិយាយតបទៅ ជុងគុក វិញបាននោះទេ។

    " លោកស្គាល់ក្មេងម្នាក់នេះទេ? គេឈ្មោះផាក ជីមីន មុខមាត់របស់គេគួរឲ្យស្រលាញ់ណាស់! តែស្ដាយដែលគេកើតមកជាកូនលោក! "

     លោកផាក ចាប់ផ្ដើមប្រកាចខ្លួន នៅពេលឃើញរូបភាព ជីមីន អង្គុយយំ។

     " លោកប្រាដកជាគិតថា កូនប្រុសលោករស់នៅសុខស្រួលជាមួយស្វាមីហើយមែនទេ? ហាស ហាស ហាស វាដូចជារឿងរបស់ក្មេងម្នាក់នេះដូចគ្នា! "

   គេចង្អុលមកខ្លួនឯង ព្រោះរឿងវាខុសគ្នានោះទេ ប្រហែលជាមនុស្សជាច្រើនគិតថា គេរស់នៅមានក្ដីសុខហើយ ដែលបានក្លាយទៅជាម៉ាហ្វៀមានលុយ មានអំណាច តែការពិតវាខុសច្រឡះ។

   "លោកប្រហែលគិតថា ខ្ញុំរស់នៅសុខហើយ តែការពិតវាដូចជាកូនប្រុសលោកពេលនេះអ៊ីចឹង! ហើយប៉ាម៉ាក់ខ្ញុំនៅខាងលើនោះ ត្រូវមើលមកខ្ញុំដោយវេទនាចិត្ត! ខ្ញុំនឹងសងទៅលោកវិញទាំងអស់! "

    ជុងគុក ដើរចេញមកវិញទាំងខឹង ។

  ជុងគុក បានស៊ើបពីគ្រួសារលោកផាក តាំងពីយូរមកហើយ គេរង់ចាំឲ្យតែ ជីមីន ចូល18ឆ្នាំទេ ទើបចាប់ផ្ដើមដំណើរការណ៍សងសឹកលោកផាក។ គេនឹងធ្វើឲ្យជីមីន ឈឺចាប់ដូចអ្វីដែលគេធ្លាប់បានឆ្លងកាត់។ ចំណែកលោកផាក ត្រូវមើលសកម្មភាពកូនប្រុស ដោយវេទនាចិត្ត។

   _____________________

See you next.

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now