ep 35 ( អូនប្រែហើយ មីនៗ )

990 75 4
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី35

      // 5 កន្លងផុតទៅ //

     ពេលវេលានៃការកំណត់របស់ ជុងគុក បានមកដល់ រយៈពេលប្រាំឆ្នាំពិតជាយូរណាស់ សម្រាប់ ជុងគុក ក្នុងវិលត្រឡប់មកវិញ។ នាយបានដើរចេញពី ពន្ធនាគារដោយគោលដៅថ្មី ក្នុងជីវិតរបស់គេ។ នៅក្នុងនេះគេបានរៀនសូត្រពីមេរៀន ជីវិតច្រើនណាស់ រហូតដល់គិតថា កន្លងមកនេះ គេធ្វើខុសធ្ងន់ណាស់ដាក់ ជីមីន រហូតដល់មិនហ៊ានទៅចួបមុខរបស់គេ។

    " បងគួរឲ្យស្អប់ណាស់! បងមិនហ៊ានចួបមុខអូនទេ ផាក ជីមីន! បងធ្វើឲ្យកូនរបស់ពួកយើងស្លាប់! "

   គេនៅតែបន្ទោសខ្លួនឯងដដែល  ទោះបីរឿងកន្លងផុតទៅប្រាំឆ្នាំទៅហើយក្ដី។ ជុងគុក ដកដង្ហើមធំ រួចដើរសំដីទៅរកចំណោទឡានក្រុង ដើម្បីធ្វើដំណើរទៅ ប៊ូសាន។

    // នៅក្នុងឡានក្រុង //

   ជុងគុក បានឃើញគ្រួសារមួយ ដែលពួកគេជាមនុស្សប្រុសស្រលាញ់ប្រុស ហើយមានកូនតូចម្នាក់ មិនប្រាដកថា ជាកូនបង្កើត ឬក៏ជាកូនចិញ្ចឹមនោះទេ តែមើលទៅពួកគេពិតជាមានក្ដីសុខណាស់។ ពួកគេផ្អែមល្ហែមដាក់គ្នា សំឡេងសន្ទនាដ៏សែនស្រទន់ ស្នាមញញឹមដែលមានន័យ ធ្វើឲ្យជីវិតពោពេញទៅដោយភាពរីករាយ និងចង់រស់រានបន្ត។

     ជុងគុក បានគិតដល់ រូបគេ និងជីមីន តើគួរសាងគ្រួសារសារថ្មីម្ដងទៀត ដូចពួកគេដែរទេ?

    // ប៊ូសាន //

  ជុងគុក បានចេញពីឡានក្រុង គេបន្តដើរទៅមាត់ឆ្នេរ ស្រូបយកខ្យល់ឱកាសនៅខាងក្រៅបន្តិចសិន មុននឹងបន្តដំណើរទៅរកគ្រួសាររបស់គេ។

   " ខ្ញុំខានមានសេរីភាពបែបនេះយូរហើយ! ហ៊ឹម ស្រស់ស្រាយណាស់! "

   គេឈរលាដៃ ហើយបិទភ្នែក ដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធ ចូលទៅក្នុងខ្លួន។

    // ព្រួស //

   " អួយ​យួរ! "

  សំឡេងស្រែកឈឺ របស់មនុស្សប្រុសវ័យកំលោះម្នាក់ ដែលបានរត់ទៅបុកខ្នងរបស់ ជុងគុក ហើយគេក៏បានដួលទៅលើដីខ្សាច់។

    " បងមីន! "

   សំឡេងក្មេងតូច ដែលមានវ័យត្រឹមតែ 4 ឆ្នាំ បានហៅ ជីមីន ពេលដែលគេបានឃើញ ជីមីន ដួលមុននេះ។

   " ឯង.....! "

ជុងគុក គាំងនិយាយលែងចេញ ក្រោយបានដឹងថា នកដែលរត់បុកគេមុននេះ ជា ផាក ជីមីន។ តែអ្វីដែលសំខាន់នោះ គេធ្វើដូចជាមិនស្គាល់នាយទៅវិញ ធ្វើឲ្យបេះដូង ជុងគុក ចាប់ផ្ដើមឈឺពឺតៗតែម្ដង។

   " បងមីន! អូនប្រាប់ហើយថា កុំរត់លឿនពេក! "

  " មីនៗ ខ្លាច ស៊ូថេ ចាប់ មីនៗ បាន​ហ្នឹងហា៎! ហើយនរណាដឹង គ្រាន់តែងាកក្រោយតិចសោះ បុកពូនេះឡើងប៉ើងហ្មង! "

  សំឡេង និងការនិយាយស្ដីរបស់ ជីមីន ប្រៀបបានដូចជាកូនក្មេង ធ្វើឲ្យ ជុងគុក ចាប់ផ្ដើមស្ងាល់ ព្រោះពេលដែល ស៊ូជេ ដែលជាបងធម៌របស់គេទៅសួរសុខទុក្ខគេម្ដងៗ គាត់បាននិយាយថា ជីមីន មានសុខភាពល្អណាស់។

    ចំណែកក្មេងតូចនេះ គេក៏បានស្គាល់ដែរ គេជាកូនប្រុសរបស់ ថេយ៉ុង និងស៊ូហ្គា ។

   " ជីមីន! អូន...កើតអ្វីទេ? "

   " ពូឯង​ហ្នឹង នរណាគេ? បានមកហៅគេថា អូនៗអ៊ីចឹង!!! "

  ជីមីន ងើបឈរវិញ ហើយសម្លក់ ទៅកាន់ ជុងគុក ទាំងឆ្ងល់ ព្រោះគេមិនដែលឃើញមុខនាយផង នាយបែបជាស្គាល់គេទៅវិញ។

   " ស៊ូថេ! ក្មួយអ៊ំ! "

   " អ៊ំ? "

   ស៊ូថេ ក៏ស្ងាល់ដូចគ្នា គេធ្លាប់ឮប៉ាថេ ប្រាប់ថាមានអ៊ំ តែមិនដែលឃើញមុខ ទើបមិនស្គាល់ ហើយគេក៏មិនសូវចាប់អារម្មណ៍រឿងអ៊ំគេដែរ។

  " ស៊ូថេ ហា៎! ទៅវិញទៅយើង ពូហ្នឹងចាប់ស៊ីពោះវៀនឥឡូវហើយ! "

   ជុងគុក មិនទាន់បានសួរនាំអ្វីផង ពូកគេទាំងពីររត់ទៅបាត់។ គេក៏រត់តាមពីក្រោយ រហូតមកដល់ផ្ទះវីឡាមួយដ៏ធំ នៅជាប់មាត់ឆ្នេរ។

   គេបានឈប់ ហើយក៏ញញិម ព្រោះវាជាផ្ទះវិឡា ដែលគេបានទិញទុកសម្រាប់ ជីមីន មុនពេលគេចូលពន្ធធាគារនោះ។

   " អូនកើតអីទៅមីនៗ ?  "

_________________

ភាគទី 36 បងដឹងហើយថា អូនមីនៗកើតអីនោះ 😂

ហើយបងក៏គួរតែត្រៀមខ្លួនដែរទៅ បងជុងគុកគ 🤣

ចួបគ្នាភាគថ្មីណា៎!

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now