ភាគបញ្ចប់ ( គ្រួសាររីករាយ )

1.5K 126 13
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគបញ្ចប់

      ជុងគុក អង្គុយធ្វើការទាំងអារម្មណ៍មិនសុខ ចេះតែនឹកឃើញដល់ ជីមីន នៅឯផ្ទះម្នាក់ឯង ទើបគេសម្រេចចិត្តត្រឡប់មកវិញ។ ជុងគុក បើកឡានយ៉ាងលឿន ក៏បានមកដល់ផ្ទះវិញ ដោយប្រើពេលត្រឹមជាង20នាទីប៉ុណ្ណោះ។

     គេរត់ចូលមកក្នុងផ្ទះ ឡើងទៅបន្ទប់របស់គេ ថែមទាំងស្រែករក ជីមីន ទៀត ប៉ុន្តែមិនបានឃើញ ជីមីន នៅក្នុងបន្ទប់នោះទេ។ ជុងគុក ក៏ដើរសំដៅទៅរក បន្ទប់ទឹក។ នៅពេលដែល គេបើកទ្វារភ្លាម ធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងដោយតែបានឃើញឈាម រួមជាមួយការសន្លប់របស់ ជីមីន។

    " មីនៗ បងសូមទោស ដែលទុកអូនចោល! បងនឹងនាំអូនទៅពេទ្យណា៎! "

    ជុងគុក ប្រញាប់បី ជីមីន ឡើងឡានបើកសំដៅទៅពេទ្យយ៉ាងលឿន។ មកដល់មន្ទីរពេទ្យ ជុងគុក បានបី ជីមីន ចូលទៅទាំងស្រែករក គ្រូពេទ្យ ធ្វើឲ្យ​ផ្អើលពេញមន្ទីរពេទ្យ។

      ជុងគុក អង្គុយស្ដាយក្រោយនូវកំហុសមួយនេះ បើគេដាសឲ្យ ជីមីនភ្ញាក់ហើយយកគេទៅជាមួយ រឿងនេះក៏មិនកើតឡើងដែរ។
     គ្រូពេទ្យបើកទ្វារចេញមកវិញ ជាមួយ​ទឹកមុខស្មើ។

   " លោកគ្រូពេទ្យ គេយ៉ាងម៉េចទៅហើយ? "

   " អ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ ទាំងម្ដាយ និងទារក! តែលោកគួរតែមើលថែភរិយាឲ្យល្អជាងនេះផង ព្រោះមិនអ៊ីចឹងទេ ទារកអាចនឹងមិននៅជាមួយពួកលោកទៀតទេ! "

    ក្រោយពីនិយាយចប់ គ្រូពេទ្យក៏បានដើរចេញទៅ ជីមីន ក៏បានបញ្ចូនទៅបន្ទប់ផ្ទាល់ខ្លួន។ ជុងគុក សប្បាយចិត្ត នៅពេលដឹងថា គេមានកូនជាលើកទីពីរ។ តែក៏នៅមានចិត្តមួយទៀត ដែលគិតថា គេជាមនុស្សអត់បានការ ធ្វើឲ្យ ជីមីន ឈឺ មួយលើកជាពីរលើក។

    ជុងគុក ដើរចូលក្នុងបន្ទប់សម្រាក ទាំងទឹកមុខក្រៀមក្រំ ដូចជាចង់យំ។ គេចូលទៅអង្គុយជិត ជីមីន ហើយអង្អែលដៃរបស់រាងតូច រួចនិយាយឡើងថា៖

      " កូនទីមួយក៏ស្លាប់ដោយសារបង! កូនទីពីរក៏ជាកំហុសរបស់បងម្ដងទៀត ដែលទុកអូននៅម្នាក់ឯង! បងនៅតែជាមនុស្សអាក្រក់ អត់បានការ! បងការពារអូន និងកូនមិនបានល្អ! ហ៊ឹក ហ៊ឹក! បងសូមទោសណា៎! ប្រពន្ធសម្លាញ់! កូនអភ័ទោសឲ្យ ប៉ាផងណា៎ ដែលធ្វើឲ្យកូនឈឺ ទាំងមិនទាន់ឃើញពន្លី! "

You've reached the end of published parts.

⏰ Last updated: Feb 19, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now