ep 6 ( ការចងចាំដ៏អាក្រក់ )

856 75 2
                                    

រឿងទឹកភ្នែកសងគំនុំ
#ភាគទី6

   ក្រោយពីលេងសើចជាមួយ ជីមីន អស់ចិត្តហើយ ជុងគុក បានទាញដៃ ជីមីន ឲ្យដើរតាមគេ ទៅចូលក្នុជណ្ដើរយន្ត រួចចុចទៅជាន់ក្រោមបង្អស់។ គេមិនចង់ទាញដៃ ជីមីន នោះទេ តែដោយសារដឹងថា ជីមីន ដើរមិនសូវរួចទើបទាញគេតែម្ដង កុំឲ្យខានពេលច្រើន។ ជុងគុក នាំជីមីន ចេញពីជណ្ដើរយន្ត ចូលទៅក្នុងបន្ទប់មួយដែល ជាបន្ទប់ដាក់អ្នកដែលជំពាក់បំណុលគេ គ្មានលុយសង ហើយព្យាយាមរត់គេចពីគេ។

    ជីមីន ភ័យឡើងញ័រសាច់ គេពិតជាខ្លាចណាស់ នៅពេលបានឮសម្រែកនៃការឈឺចាប់ របស់មនុស្សទាំងនោះ ត្រូវបានគេដាក់ទោសយ៉ាងសាហាវបំផុត។ អ្នកខ្លះត្រូវគេវ៉ៃឡើងជាប់ឈាមក្រហមពេញខ្លួន ខ្លះបែកមុខមាត់ ខ្លះទៀតក៏ស្លាប់បាត់ទៅហើយ។

    " លោក! ហ៊ឹក ហ៊ឹក ខ្ញុំខ្លាចណាស់! "

   " ឆាប់ខ្លាចម្លេះហា៎? កាលពី10ឆ្នាំមុន យើងបានឃើញគេបាញ់ប៉ាម៉ាក់យើងនៅហ្នឹងមុខ ថែមទាំងមានឈាមជាប់ខ្លួនយើងទៀត! យើងខ្លាចផង ឯងត្រឹមឃើញប៉ុណ្ណឹងខ្លាចដែរ? "

    នាយនិយាយទាំងសើច ដែលបង្កប់នូវភាពឈឺចាប់ និងការខឹងសម្បារ នៅសមក្មភាពថ្ងៃនោះ គេចាំវាមិនភ្លេចនោះទេ។

   " យើងមានល្បែងឲ្យឯងលេងណាក្មេងតូច! "

  ជុងគុក បានប្រគលកាំភ្លើងនោះទៅឲ្យ ជីមីន ទាំងគេបដិសេធមិនទទួលវា។

   " ឯងត្រូវបាញ់អាម្នាក់នោះឲ្យយើង! បើឯងបាញ់វាមិនងាប់ទេ អ្នកដែលត្រូវងាប់ជំនួសវា ជាលោកផាក ប៉ារបស់ឯង! "

   " លោក! ហ៊ឹក ខ្ញុំធ្វើមិនបានទេ! ហ៊ឹក ហ៊ឹក ហ៊ឹក...! "

    " យើងអត់ចូលចិត្តនិយាយច្រើនទេ! ទុកពេលឲ្យមួយនាទី! "

  ជីមីន កាន់កាំភ្លើងទាំងញ័រដៃ ទឹកភ្នែកចេះតែហូរមកឥតឈប់ គេគ្មានជម្រើសទេ។ គេមិនចង់ក្លាយខ្លួនជាឃាតកសម្លាប់មនុស្សទេ គេខ្លាចណាស់ តែក៏មិនអាចទុកឲ្យប៉ារបស់គេត្រូវម៉ាហ្វៀសម្លាប់ដែរ។

  // ផាំង ផាំង ផាំង ផាំង ផាំង...//

  ក្រោយពីបាញ់បុរសនោះស្លាប់ហើយ ជីមីន ក៏ដួលសន្លប់បាត់ទៅ វាជាលើកដំបូងហើយ ដែលគេលើកដៃបាញ់សម្លាប់មនុស្ស ហើយវាជាការចងចាំដ៏អាក្រក់បំផុតសម្រាប់ ជីមីន ផងដែរ។

   ជុងគុក ឈរសើចសមចិត្តដែលអាចផ្ដល់ការចងចាំ ដ៏អាក្រក់នេះទៅកាន់ ជីមីន បាន វាជាអ្វីដែលគេមាន10មកហើយ។ ក្មេងម្នាក់នេះ គួរតែទទួលបាននូវអ្វីដែលគេធ្លាប់បានឆ្លងកាត់កន្លងមក។ 

   ជុងគុក បីជីមីន ចេញពីបន្ទប់នោះ មកល្នុងការិយាល័យរបស់គេវិញ ដោយដាក់ជីមីន ឲ្យគេលើសាឡុងនោះ។ នាយក៏បន្តធ្វើការរបស់គេបន្តទៀត។ ពេលរសៀល ជីមីន បានដឹងខ្លួនឡើងវិញ ទាំងទឹកមុខស្លេកស្លាំង ដូចជាមនុស្សគ្មានវិញ្ញាណអ៊ីចឹង។

   ជុងគុក បានហៅម្ហូបដែលមានរសជាតិ ហិលបំផុត ជាច្រើនមុខ ទុកសម្រាប់ ជីមីន ញ៉ាំជាអាហារថ្ងៃត្រង់។

   " ដឹងខ្លួនហើយឬក្មេងតូច? យើងនៅមានរបស់ពិសេសឲ្យឯងទៀតណា៎...! "

   ជីមីន ចាប់ផ្ដើមភ័យសារជាថ្មីម្ដងទៀត គេកាន់តែភ័យនៅពេលដែលឃើញ ជុងគុក កាន់ប្រអប់អាហារមកដាក់លើតុ នៅពីខាងមុខគេ។

   " ឯងត្រូវស៊ីវាឲ្យអស់ ហើយហាមផឹកទឹកសូម្បីតែមួយតំណក់! បើឯងហ៊ានប្រឆាំង ជីវិតគ្រួសាររបស់ឯងត្រូវ ស្លាប់ទាំងអស់! យើងទុកពេលឲ្យកន្លះម៉ោង! "

   ជីមីន ស្រាយថង់យកម្ហូបទាំងនោះចេញមក គេគិតក្នុងចិត្តថា ញ៉ាំយ៉ាងម៉េចអស់ទៅ បើគេមិនសូវចេះញ៉ាំហិលផង។ ហើយបើញ៉ាំវាទៅ គេនឹងត្រូវឈឺចាប់ខ្លាំងជាមិនខាន នៅពេលបញ្ចេញវាវិញ នៅមានរបួសដែល ជុងគុក ធ្វើបាបគេនៅត្រង់នោះទៀត វាប្រាកដជាផ្សារមិនខានទេ។

  " លោកសុំដូរញ៉ាំរបស់ផ្សេងវិញបានទេ? "

  // ផាំង...//

" អាយ....ខ្ញុំខ្លាចហើយ ខ្លាចហើយ ហ៊ឹក ហ៊ឹក! "

ជីមីន យកដៃបិទត្រចៀក នៅពេលបានឮសំឡេងកាំភ្លើងដែល ជុងគុក បាញ់ថូផ្កា នៅជិតគេនោះ។ ការចងចាំដ៏អាក្រក់នោះ ក៏បានរើសឡើងមក វាពិតជារូបភាពដ៏គួរឲ្យខ្លាចណាស់។ ជីមីន ខ្ទប់ត្រចៀកយំ ធ្វើឲ្យ ជុងគុក ខឹងជាខ្លាំង ក៏ស្រែកដាក់ ជីមីន ឲ្យញ៉ាំម្ហូបទាំងនោះ។

ជីមីន សម្រួលអារម្មណ៍ ហើយយកវាមកញ៉ាំទាំងក្រហាយមាត់ និងក្តៅក្នុងបំពងកជាខ្លាំង គេមិនដែលញ៉ាំរបស់ទាំងនោះពីមុនមកទេ វាពិតជាហិលណាស់។

_____________________

See you next part.  Enjoy your reading.

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now