ep 14 ( កុំសង្ឃឹមថា យើងអាណិតឯងនោះ! )

787 68 6
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី14

        ថេយ៉ុង ដើរទៅរកបុរសដែលស្លៀកឈុតខ្មៅ មានកូនចៅតាមពីក្រោយនោះ ព្រោះគេដឹងថាគេ បរុសនោះជាអ្នកមាន ប្រហែលជាអាចជួយគេ ឲ្យបានជួបនឹងបងប្រុសរបស់គេវិញបាន។ ថេយ៉ុង ដើរទៅបុកនាយចំពីមុខ ធ្វើឲ្យគេដួលអ៊ុកគូទ នឹងការ៉ូ។ ថេយ៉ុង ធ្វើមុខដូចចង់យំ ហើយអង្អែលគូទរបស់គេ ដើម្បីឲ្យ បុរសម្នាក់នោះអាណិត ប៉ុន្ដែគេមិនបានចាប់អារម្មណ៍នឹង ថេយ៉ុង នោះទេ។

     ថេយ៉ុង បាននិយាយជាភាសាចិន ឲ្យគេជួយលើកខ្លួនឲ្យងើប ប៉ុន្ដែគ្មានប្រយោជន៍នោះទេ។

   " យី!!! អាប៉ិមុខងាប់នេះ ពិតជាអត់ចិត្តមែន! "

ថេយ៉ុង និយាយភាសាចិន ងើបដោយខ្លួនឯងទាំងពិបាក ក្រោយមកគេក៏បាន និយាយទៅកាន់បុរសនោះទៀត ឲ្យជួយរកផ្លូវ ទៅជួបបងប្រុសគេ។

     បុរសម្នាក់នោះ ធ្វើជាមិនយល់នូវអ្វីដែលគេនិយាយនោះទេព្រោះវាជាភាសាចិនទាំងអស់ ទើបគេដើរចេញទៅ។  ថេយ៉ុង នៅតែព្យាយាម ទៅតាមគេពីក្រោយ ទាំងនិយាយអង្វរផង លួចជេនាយផង រហូតធ្វើឲ្យបុរសនោះ ងាកមកសម្លក់ ថេយ៉ុង ដោយកែវភ្នែកមុតថ្លា។

   ថេយ៉ុង អូសវ៉ាលីរត់តាមគេរហូតមកដល់ឡាន គេនឹកឃើញ ល្បិចមួយទៀត។

    គេនៅតែព្យាយាម ចូលទៅជិតឡានគេ រហូតធ្វើឲ្យគេធុញហើយក៏រុញ ថេយ៉ុង ម្ដងទៀត។ ថេយ៉ុង ក៏បានដួលតែមិនខ្លាំងទេ  តែគេបានធ្វើជាបោកក្បាលនឹងខឿនសន្លប់បាត់។

   " ធ្វើយ៉ាងម៉េចទៅចៅហ្វាយ ក្មេងម្នាក់នេះសន្លប់បាត់ទៅហើយ! "

    " ហ៉ើយ! ពិតជាធុញមែន មិនដឹងជាកម្មពារអ្វីទេ! យកគេដាក់លើឡាន បើកទៅក្រុមហ៊ុនឥឡូវនេ ! "

   " បាទចៅហ្វាយ! "

  កូនចៅរបស់គេ ក៏បានលើករាងតូច ដាក់ទៅលើកៅអីខាងក្រោយ ជាមួយចៅហ្វាយ ហើយក៏ចេញដំណើរទៅក្រុមហ៊ុនវិញ។ មុននេះបន្តិច នាយមកនិយាយការងារជាមួយនាយទុន  នៅក្បែរនេះ ទើបបានជួបគ្នាបែបនេះ។

   // ជីមីន //

     និយាយពី ជីមីន វិញ គេនៅមិនទាន់ដឹងខ្លួននៅឡើយទេ គេងលើគ្រែរងាញាក់ ប្រហែលជាឈឺធ្ងន់ផងមើលទៅនោះ។ ហគ្មាននរណានៅមើលថែគេ ជុងគុក ចេញទៅធ្វើការតាំងពីព្រឹក  ទុកឲ្យគេគេងឈឺម្នាក់ឯងនៅលើគ្រែ។

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Tahanan ng mga kuwento. Tumuklas ngayon