ep32 ( ថ្ងៃឯកា )

997 85 3
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី32

     រឿងរ៉ាវជាច្រើនដែលបានកើតឡើង ហើយក៏បានធ្លាក់ទៅដល់កូនៗឲ្យចូលរួមចំណែកជាមួយដែរ ទាំងដែលពួកគេមិនបានដឹងអ្វីសោះ។ ដូចជារឿងរ៉ាវរបស់មនុស្សចាស់សោះ តែថេយ៉ុង ស៊ូហ្គា ជីមីន និងជុងគុក ត្រូវរងកម្មជាមួយពួកគាត់ដែរ។ 

     រឿងរ៉ានៅតែមិនទាន់ចប់ ព្រោះចាប់អ្នកខុសពិតប្រាដកមិនបាន ថែមទាំងពាក់ព័ន្ធជាមួយ ជុងគុក ទៀត។ ជុងគុក ជាអ្នកដែលរងកម្មខ្លាំងជាងគេ នៅក្នុងល្បែងគំនុំមួយនេះ។ គេធ្វើបាប ជីមីន ព្រោះតែត្រូវលោក ថេយូ បំភ័ន្តភ្នែក ថាលោកផាក ជាអ្នកបំផ្លាញ់គ្រួសាររបស់គេ។

    គេក្លាយជាឧបករណ៍របស់គាត់ ដោយចូលក្នុងសង្គមងងឹត ដល់ពលរឿងរ៉ាវបែកធ្លាយ គេក៏ត្រូវក្លាយជាជនរងគ្រោះ ទទួលទោសម្ដងទៀត ទាំងដែលគេមិនមានបំណងថានឹងធ្វើវាផងនោះ។

   ចុងក្រោយគេនៅតែរងគ្រោះ ដោយសារតែសេចក្ដីលោភលន់របស់មនុស្សចាស់ ដែលគិតតែពីខ្លួនឯង។

   ជុងគុក ឈានចូលមកមើល ជីមីន ជាលើកចុងក្រោយ ព្រោះគេមិនដឹងថា ពេលណាបានចេញមកវិញនោះទេ។ គេជិតឡើងតុលាការកាត់ក្ដី រឿងរកស៊ីខុសច្បាប់ នៅហុងកុងហើយ។ គេដឹងច្បាស់ណាស់ ថាគេមិនរួចខ្លួននោះទេ ទើបមកលាមនុស្សជាទីស្រលាញ់ជាលើកចុងក្រោយ។

    តាំងពីដឹងការពិតមក គេដឹងកំហុក និងព្យាយាមកែខ្លួន ស្រលាញ់ ជីមីន ឲ្យច្រើនជាមុន។ តែក្ដីស្រលាញ់ដែលគេបានឲ្យទៅ ជីមីន នោះទើបតែបានប៉ុន្មានថ្ងៃ ឥឡូវក៏ដល់ពេលដែលត្រូវលាបាត់ទៅហើយ។

    ជុងគុក បើកទ្វារចូលមកដោយមាន ស៊ូជេ តាមពីក្រោយគេ។ ជុងគុក បានងាកមកនិយាយការងារជាមួយ ស៊ូជេ មុនសិន មុននឹងលា ជីមីន៖

    " ស៊ូជេ! ខ្ញុំសុំពឹងឯងឲ្យមើលថែ ជីមីន និងលោកប៉ាផាក ជំនួសយើងផង! ពេលជីមីន និងលោកប៉ាផាក ដឹងខ្លួនវិញ ឯងនាំពួកគេទៅរស់នៅប៊ូសានចុះ! ផ្ទះ លុយ និងឡានយើងត្រៀមទុកឲ្យរួចរាល់ហើយ! ប្រាប់គេផង កុំបារម្ភពីយើងអី! "

   " ចៅហ្វាយ! "

   " ឯងរកមនុស្សល្អម្នាក់រៀបការ បង្កើតគ្រួសារចុះ! ទុកគ្រប់យ៉ាងខ្ញុំជាអ្នកទទួលខុសត្រូវ! ផ្ដាំប្រាប់ជីមីនផង ថាយើងសូមទោសគេផង! "

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now