ep 18 ( ខ្ញុំហត់ណាស់ )

862 71 4
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី18

    ថេយ៉ុង ភ័យរហូតដល់សន្លប់ ដោយសារតែគេបានឃើញ ស៊ូហ្គា កំពុងតែសម្លាប់មនុស្ស។ សំឡេងកាំភ្លើងមុននោះ គឺជាការបាញ់សម្លាប់មនុស្សដោយដៃរបស់គេផ្ទាល់។ ឈាមក្រហមស្រស់ នៅជាប់នឹងអាវរបស់គេនៅឡើយទេ អ៊ីចឹងហើយជាហេតុដែល ធ្វើឲ្យមនុស្សទន់ខ្សោយ ដូចជា ថេយ៉ុង ត្រូវសន្លប់បាត់ស្មារតីនោះ។

     ថេយ៉ុង ជាមនុស្សទន់ខ្សោយ គេងាយនឹងសន្លប់ណាស់ ពេលបានឃើញហេតុការណ៍បែបនេះ។ ពេលដែលគេរស់នៅហុងកុង ទាំង ជុងគុក និងប៉ារបស់គេ មិនដែលឲ្យគេទៅកន្លែងដែលមានគ្រោះថ្នាក់ ឬក៏បានឃើញហេតុការណ៍បែបនោះទេ  ព្រោះថាគេជាមនុស្សទន់ខ្សោយ ។

        និយាយពី ស៊ូហ្គា វិញក្រោយពេលដែលបាន ឮសំឡេងស្រែករបស់ ថេយ៉ុង ហើយគេក៏ងាកសម្លឹងមកមើល ថេយ៉ុង រួចក៏បានឃើញគេដួលសន្លប់បាត់ទៅហើយ។

       តាំងពីជួប ថេយ៉ុង មកគេមានអារម្មណ៍ថាមិនសូវសប្បាយចិត្តនោះទេ មិនដឹងជាជាប់កម្មពៀរអ្វីនោះទេ បានជាត្រូវមកមើលថែក្មេងប្រុសទន់ខ្សោយដូចជាគេនេះ។ រាងក្រាសបានដោះអាវដែលប្រឡាក់ឈាមនោះចេញ ហើយដើរមកបី រាងតូច មកបន្ទប់របស់គេវិញ។

      ពេលដាក់ ថេយ៉ុង ឲ្យគេងស្រួលបួលហើយ គេក៏ចូលក្នុងបន្ទប់ទឹកលាងឈាម ដែលប្រឡាក់នៅលើមុខរបស់គេចេញសិន។ បន្ទាប់មកទើបចេញមកខាងក្រៅ អង្គុយសម្លឹងមើលមុខក្មេង ទន់ខ្សោយដែលសន្លប់នេះវិញ។

   "  ហេតុអ្វីបានជាយើង ត្រូវមកចិញ្ចឹមមនុស្សទន់ខ្សោយ ដូចជានេះហា៎? ក្មេងប្រុសទេ តែរូបរាងប្រៀបដូចជាមនុស្សស្រី  គ្មានសាច់ដុំ រាងតូច គ្រាន់តែឃើញប៉ុណ្ណឹង ក៏សន្លប់បាត់ទៅហើយ! មិនដឹងជាកម្មពៀរស្អីរបស់យើងទេ! "

      ដោយសារតែអស់កម្លាំង និងនឿយហត់ខ្លាំងពេក គេក៏មានថាល្វើយៗ នាយក៏ទម្រេតខ្លួនគេងក្បែរ ថេយ៉ុង តែម្តងទៅ។

       // ជីមីន //

    ពន្លឺថ្ងៃបានចាំងចូលតាមប្រឡោះមាត់បង្អួច ចូលមកក្នុងបន្ទប់ពណ៌ខ្មៅ ដែលមានសភាពងងឹតនោះ ឲ្យភ្លឺឡើងវិញ។ ជីមីន បើកភ្នែកទាំងឈឺចាប់ពេញរាងកាយរបស់គេ។ បើសិនជាអាចគេងបែបនេះ ជារៀងរហូត គេមិនចង់ងើបនោះទេ។

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now