ep 31 ( រស់ដោយខ្យល់អ៊ុកស៊ីសែន )

1K 94 6
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី31

  រាងកាយតូចច្រឡឹង គេងលើគ្រែរបស់គ្រូពេទ្យ ទោះបីជាត្រូវអ្នកម្ខាងទៀត យំស្រែកឲ្យគេងើបយ៉ាងណា ក៏មិនអាចងើបមកបានដែរ ព្រោះបេះដូងរបស់គេ ស្ពឹកស្រពន់ លែងចង់ដំណើរការទៅហើយ។

     ត្រឡប់ទៅប៉ុន្មានម៉ោងមុននេះ ក្រោយពេលដែល ជុងគុក បានចាកចេញទី ជីមីន ចាប់ផ្ដើមឈឺពោះជាខ្លាំង ឈាមជាច្រើនបានហូរចេញមក។ គេស្រែកយំអង្វរហៅ ឲ្យអ្នកខាងក្រៅជួយ ប៉ុន្តែគ្មាននរណាម្នាក់ បានឮសំឡេងសម្រែកនៃការឈឺចាប់របស់គេឡើយ។ គេយំប្រកាច់ប្រឡាក់ឈាមពេញខ្លួន រហូតដល់សន្លប់បាត់ស្មារតី។

   គេឈឺរហូតសន្លប់ ឈាមជាច្រើនប្រឡាក់អាវរបស់ វាពិតជាគួរឲ្យឈឺចាប់ណាស់ និងវេទនាណាស់។ រឿងដែលសំខាន់នោះ គេតែមិនទាន់ដឹងថា ខ្លួនគេមានផ្ទៃពោះផង ក៏ត្រូវបាត់បង់កូនរបស់គេបាត់ទៅហើយ។ វាក៏ជាហេតុផល ដែលធ្វើឲ្យ ជីមីន ចុះខ្សោយខ្លាំង ដល់ថ្នាក់មិនអាចដូចដើមវិញ។

   // បច្ចុប្បន្ន //

    ជុងគុក យំអង្វរ ស្រែកហៅឈ្មោះ ជីមីន ឲ្យងើបដើម្បីឲ្យគេបានសុំទោស រាល់កំហុសដែលគេបានសាងកន្លងមក ប៉ុន្តែវាបានយឺតពេលទៅហើយ។ រូបរាងកាយតូចមួយនេះ លែងដឹងឮអ្វីទៀតហើយ។ គេបានត្រឹមតែគេងស្ងៀមមួយកន្លែងមិន ទទួលដឹងឮអ្វីទាំងអស់។

    ពេលវេលាវាចេះតែរំកិលទៅមុខ ចំណែកឯសម្ពន្ធភាពរបស់ ស៊ូហ្គា និងថេយ៉ុង កាន់តែឃ្លាតឆ្ងាយទៅ ព្រោះពេលនេះ ស៊ូហ្គា និងជុងគុក កំពុងតែរកភ័ស្តុតាងបន្ថែម ក្នុងការចាប់ លោកគីម ដាក់គុក។

   ជុងគុក បានសម្រេចចិត្ត ចាកចេញពីពិភពខ្មៅងងឹតនោះ ហើយព្យាយាមបង្កើតមុខរបរថ្មី ដែលមានភាពត្រឹមត្រូវ និងសុចរិតក្នុងការរស់នៅ។

    ចំណែកស៊ូហ្គា វិញក៏បានកាត់ចិត្តឈប់ចាប់អារម្មណ៍ពី ថេយ៉ុង។ គេក៏ឈប់ប្រឡូងក្នុងសង្គមម៉ាហ្វៀលាក់មុខដែរ រឿងរ៉ាវរបស់លោកមីន បង្រៀនគេច្រើនណាស់ ទើបនាយសម្រេចចិត្តប្រលែងដៃពីសង្គមនេះ។

   // ថេយ៉ុង //

ជីវិត របស់ ថេយ៉ុង កាន់តែវេទនាទៅ វេទនាទៅ ដោយសារតែប៉ារបស់គេ ត្រូវរត់គេចខ្លួន ហើយត្រូវទុកឲ្យរស់នៅតែម្នាក់ឯង។  លុយកាក់ក៏គ្មាន ផ្ទះក៏ត្រូវគេរឹបអូស ព្រោះតែប៉ារបស់គេ ត្រូវបានប៉ូលីសស៊ើបដឹងថា ប្រព្រឹត្តអំពើខុសច្បាប់។

ថេយ៉ុង ត្រូវចាកចេញពីភូមិគ្រឹះ គេចង់ទៅរក ស៊ូហ្គា  តែក៏មិនដឹងទៅតាមផ្លូវណា ទើបត្រូវដើរវង្វេងក្នុងទីក្រុងតែម្នាក់ឯង ដូចក្មេងអនាថា។

   // ជីមីន //

  មួយរយៈពេលធំមកហើយ ដែល ជីមីន ក្លាយជាមនុស្សដែលអាចរស់បានដោយសារតែខ្យល់អុកស៊ីសែន។ ចំណែកឯ ជុងគុក ពេលចេញពីធ្វើការ ក៏មកមើល ជីមីន រាល់ថ្ងៃ។ គេមិនបានចេញទៅណាឆ្ងាយពី ជីមីន ឡើយ។

     ចំណែកលោក ផាក វិញអាការៈក៏បានធូរស្បើយជាងមុន ព្រោះតែទទួលបានការយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញ។ គាត់អាចនឹងដូចដើមវិញ។

   // ម៉ាក់ចុងជីមីន //

  
   ម៉ាកចុងរបស់ ជីមីន ក៏ទទួលបានផលកម្មរបស់គាត់ដែរ គឺត្រូវបានក្រុមម៉ាហ្វៀធ្វើបាបរហូតជិតស្លាប់។ ចំណែកឯកូនស្រីវិញ  មិនអាចចាប់ ជុងគុក បានតាមសមបំណងនោះទេ ព្រោះអ្វីៗគ្រប់យ៉ាង បានផ្លាស់ប្ដូរអស់ទៅហើយ។ ទើបគម្រោងទាំងអស់ត្រូវរំសាយ នាងក៏ទៅរកអ្នកមានផ្សេងវិញ ប៉ុន្តែចៃដន្យអី ត្រូវភរិយាដើមរបស់គេ ធ្វើបាបរហូតស្ទើរស្លាប់ដូចគ្នា។

   _________________

See you next part.

រងចាំ ជីមីន ដឹងខ្លួនវិញណា៎

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now