ep30 ( ជីមីន ងើបមក យើងត្រូវការឯង! )

1.1K 92 10
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី30

    ក្រោយពីបានដឹងរឿងគ្រប់យ៉ាងហើយ ជុងគុក ក៏បន្តពិភាក្សាជាមួយលោកមីន និងស៊ូហ្គា អំពីរឿងដែលត្រូវចាត់ការបន្តទៅទៀត។

    បន្ទាប់ពីពិភាក្សារួច គេក៏ប្រញាប់មកផ្ទះវិញដើម្បីសុំទោស ជីមីន ចំពោះរឿងដែលកន្លងមក។ គេក៏ចាប់ផ្តើមមានអារម្មណ៍ថាខុសចំពោះរាងតូច ដែលមិនស្ដាប់ហេតុផលរបស់គេ ហើយក៏ជ្រុលដៃធ្វើបាបគេរហូតដល់ថ្នាក់នេះ។

  គេសង្ឃឹមថា ជីមីន នឹងលើកលែងទោសឲ្យគេ ហើយគេនឹងលុបលាងកំហុសគ្រប់យ៉ាង ដែលធ្លាប់បានសាងកន្លង ទោះបីជាត្រូវ ជីមីន ឲ្យគេធ្វើអីក៏ព្រមដែរ។

      ពេលមកដល់ភូមិគ្រឹះរបស់គេវិញ ជុងគុក ក៏ប្រញាប់រត់ទៅបន្ទប់ ជីមីន។ ពេលមកដល់ក្នុងបន្ទប់ គេស្រាប់តែ បើកភ្នែកធំៗ រួមជាមួយនិងការភ័យខ្លាចជាខ្លាំង ព្រោះរាងកាយរបស់ ជីមីន ប្រឡាក់សុទ្ធតែឈាម។

  ជុងគុក ក៏បានបី ជីមីន ចេញមកខាងក្រៅយ៉ាងលឿន។ គេបី ជីមីន ដាក់ឡាន ហើយចេញឡានទៅមន្ទីរពេទ្យ។
    ខ្លួនរបស់គេ ប្រឡាក់ដោយឈាមរបស់ ជីមីន តែគេមិនបានរើសអើងនិងឈាមនោះទេ ផ្ទុយទៅវិញ គេបារម្ភនិង ភ័យខ្លាចបាត់បង់ជីវិត ជីមីន ទៅវិញ។

     ជីមីន បញ្ជាន់ល្បឿនយ៉ាងលឿន ដោយត្រឹមតែប្រាំនាទីក៏មកដល់មន្ទីរពេទ្យ។ គេស្រែកថាលោកគ្រូពេទ្យឲ្យជួយ ជីមីន។ គេអង្គុយរង់ចាំនៅខាងក្រៅបន្ទប់សង្គ្រោះបន្ទាន់ ទាំងអន្ទះសា និងសោយស្ដាយកំហុសរបស់ខ្លួនឯង។

      ជុងគុក អង្គុយក្ដោបមុខរួចឱនចុះក្រោម នឹកគ្រាដែលគេធ្លាប់ធ្វើបាប ជីមីន។ គេនឹកឃើញហេតុការណ៍ទាំងនោះ វាពិតជាសាហាវព្រៃផ្សៃណាស់។ គេល្ងង់ដែលត្រូវគេបោកប្រើបាន ថែមទាំងធ្វើបាបគ្រួសារដែលចង់ជួយគ្រួសារទៀត ។

     ជុងគុក បានខលទៅ ស៊ូជេ ឲ្យបញ្ចូន លោកផាក ទៅមន្ទីរពេទ្យ ដែលល្អជាងគេនៅទីក្រុងនេះ។

      ទឹកភ្នែករបស់ ជុងគុក ក៏បានហូរចុះមក គេខឹងខ្លួនឯងណាស់ ចំពោះរឿងទាំងអស់ ដែលកើតឡើងមក ដោយសារតែគេគិតលើគំនុំ ការសងសឹងជាធំ ទើបភ្លេចគិតដល់ភាពត្រឹមត្រូវ និងរឿងនៅពីក្រោយខ្នង។

         គ្រូពេទ្យ ចំណាយពេល អស់រយៈពេលពីរម៉ោង ក៏បានចេញមកវិញ ជាមួយនឹងទឹកមុខសោកសៅ បង្ហាញពីការសោកស្តាយចំពោះរឿងអ្វីមួយ។

      ជុងគុក បានស្ទុះទៅនិយាយជាមួយលោកគ្រូពេទ្យថា៖

    " គេយ៉ាងម៉េចទៅហើយលោកគ្រូពេទ្យ? "

    " ខ្ញុំចូលរួមសោកស្ដាយចំពោះកូនរបស់លោកផង! ហើយអ្នកម៉ាក់ពេលនេះលែងអីហើយ គ្រាន់តែអ្នកម៉ាក់មានសភាពខ្សោយខ្លាំងពេក ប្រហែលជាគេមិនដូចដើមវិញទេ! "

     " លោកនិយាយថាម៉េច? គេមានកូន? "

     " ត្រូវហើយឈាមដែលហូរនោះ ជាឈាមរបស់អ្នកម៉ាក់ដែលរលូតនោះ! មូលហេតុមកពី អ្នកម៉ាក់រងសម្ពាធខ្លាំងពេក ថែមទាំងញ៉ាំមិនបានគ្រប់គ្រាន់ ហើយរួមភេទដោយប្រើកម្លាំងខ្លាំងហួស កម្លាំងដែលមាននៅក្នុងខ្លួន!  "

      ជុងគុក នៅស្ងៀមនិយាយអីលែងចេញតែម្ដង នេះគេត្រូវបាត់បង់កូនម្នាក់ទៀតហើយមែនទេ? គំនុំសងសឹករបស់គេ  ធ្វើឲ្យគេក្លាយជាឃាតកសម្លាប់កូនខ្លួនឯងហើយមែនទេ?

      ជុងគុក ដើរតាមគ្រូពេទ្យទៅបន្ទប់ថ្មីរបស់ ជីមីន ទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន។  គេស្អប់ខ្លួនណាស់ពេលនេះ គេជាមនុស្សបរាជ័យគ្រប់យ៉ាង។ ក្តីសុបិនរបស់គេត្រូវរលាយ  ក្លាយខ្លួនទៅជាម៉ាហ្វៀ ធ្វើរឿងអាក្រក់ជាច្រើន។ ប៉ាម៉ាក់ស្លាប់ក្នុងថ្ងៃកំណើតរបស់គេ ហើយមិនបានដឹងរឿងហេតុនៅក្រោយពិត បែរជាគេសងសឹងខុសមនុស្ស រហូតធ្វើឲ្យមនុស្សចាស់ដែលមិនដឹងអីត្រូវមកពិកា ថែមទាំងធ្វើបាបមនុស្សមិនដឹងអីដូច ជីមីន ហើយថែមទាំង។ អ្វីដែលឈឺចាប់នោះ គេធ្វើឲ្យកូនខ្លួនឯងត្រូវស្លាប់ទៀត។

      
     គេឈឺចាប់ណាស់ ហត់ណាស់
តើជីវិតរបស់គេខុសអីទៅ? ជុងគុក យំឱប ជីមីន ដែលគេងលែងដឹងឮពាក្យអីទាំងអស់នោះទៅហើយ។ នាយដឹងខុសហើយ នាយហត់នឹងជីវិតមួយនេះហើយ ជីមីន អើយសូមអ្នកបើកភ្នែកមក។ គេត្រូវការអ្នកណាស់ ក្នុងពេលនេះ។

________________

See you next part.

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now