ep26 ( រំសាយមង្គលការ )

794 71 6
                                    


#រឿងទឹកភ្នែកសងគំនុំ
#ភាគទី26

  
     ថេយ៉ុង រំភើបស្ទើរស្រស់ទឹកភ្នែក ពេលបានឃើញបងប្រុសខ្លួន អាចមកចូលរួមមង្គលការរបស់គេបានបែបនេះ។ គេងើបមកឱប ជុងគុក ទាំងចង់ហូរទឹកភ្នែក។

    " បងប្រុស! អូននឹកបងណាស់! "

    " បើនឹកបងមែន មិនការមិនប្រាប់បងបែបនេះទេ! "

   បើ ស៊ូហ្គា មិនអញ្ចើញគេមក ក៏មិនបានដឹងដែរ។ ពេលមកដល់មុខកម្មវិធី ក៏បានឃើញរូបភាព ថេយ៉ុង និងស៊ូហ្គា គេក៏ភ្ញាក់ផ្អើលខ្លាំងដែរ។ គេក៏បានខលទៅសួរ ប៉ាធម៌របស់គេ នៅហុងកុង ទើបដឹងថា ថេយ៉ុង មកកូរ៉េ។ ទើបគេសុំអនុញ្ញាតពី ស៊ូហ្គា មកចួប ថេយ៉ុង។

   ថេយ៉ុង លែង ជុងគុក វិញហើយក៏ប្រាប់ទៅនាយវិញទៀតថា៖

  " អូនមកលេងបង តែអូនអត់យកកាបូកលុយមក ទើបវង្វែង ហើយក៏បានចួបតាប៉ិមុខថ្មហ្នឹង! ពេលរស់នៅជាមួយគេបានប៉ុន្មានម៉ោងមក អូនក៏លង់ស្រលាញ់គេ ហើយក៏ចាប់គេធ្វើប្ដីទៅ! បងថាទៅមើល អូនឆ្លាតទេ? "

    ជុងគុក ក្រវីក្បាលនឹងចរឹករបស់ ថេយ៉ុង ជួបគេបានតែប៉ុន្មនាម៉ោងសោះ ទាក់ចិត្តគេរហូតបានធ្វើជាស្វាមី។

   " ឆ្លាតណាស់! តែមុននេះ បងបានខលទៅប្រាប់លោកប៉ារួចហើយ! "

   " បងថាម៉េច? "

  " ប៉ាជិតមកដល់ហើយ! "

   ថេយ៉ុង បើកភ្នែកធំៗពេលឮដំណឹងនេះ បើគាត់មក តើគាត់នៅទទួលយក ស៊ូហ្គា បានទេ? នៅមាន ស៊ូហ្គា ទៀត បើដឹងថា ប៉ាគេជាម៉ាហ្វៀនោះ គេនៅធ្វើល្អដាក់គេទៀតទេ?

    ថេយ៉ុង កាន់តែមានអារម្មណ៍មិនល្អហើយ គេខ្លាចថា មង្គលការនេះ មិនរលូតទៅមុខ។

    " កុំបារម្ភអីណា៎! "

   " បាទ! "

// ជីមីន //

  រាងកាយតូចស្គមមានតែស្បែងដណ្ដប់ឆ្អឹង គេងលើគ្រែដែលមានពូកស្ដើង ក្បាលនៅមានស្នាមប្រឡាក់ឈាមកក ដែលរង់របួសកាលពីយប់មិញនោះ។ គេបើកភ្នែកព្រឹមៗ ទទួកយកពន្លីដែលជះចូលមកតាមមាត់បង្អួចនោះ។

   ជីមីន នឹកឃើញរឿងរ៉ាវគ្រប់យ៉ាង តាំងពីតូចដល់ធំ វាសុទ្ធតែជារូបភាពនៃការបាំងសម្លាប់ របស់មនុស្សនៅជុំវិញខ្លួនគេ រួមទាំងរូបភាពដែលគេបានបាំញបុរសម្នាក់នោះផងដែរ។

  " ខ្ញុំសូមទោស! ហ៊ឹក ហ៊ឹក ហ៊ឹក ខ្ញុំខុសហើយ ហ៊ឹក ខ្ញុំសូមទោស ដែលមិនអាចជួយអ្នកទាំងអស់គ្នាបាន! ហេតុអ្វីអ្នកស្លាប់មិនមែនជាខ្ញុំ? ហេតុអ្វីឲ្យខ្ញុំឃើញរូបភាពទាំងនោះ? ហ៊ឹក ហ៊ឹក ម៉ាក់កូនខ្លាច ហ៊ឹក ...! "

    ជីមីន យំរវើយរវាយ ជាមួយរូបភាពពីអតីតកាល ទោះបីព្យាយាមលុបវាយ៉ាងណា ក៏មិនអាចរលុបបានដែរ។ គេមានអារម្មណ៍ថា ខ្លាចពិភពលោកមួយនេះណាស់។

    គេយំឡើងសន្លប់បាត់ តំណក់ទឹកភ្នែកនៅជាប់លើថ្ពាល់ទាំងសងខាង រួមជាមួយភាពសោកសៅ ដែលបង្ហាញយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់គេ។

    // មង្គលការ ស៊ូហ្គា //

   ប៉ាម៉ាក់ ស៊ូហ្គា សប្បាយចិត្តណាស់ ពេលដែលបានឃើញកូនប្រុសរៀបការមានគ្រួសារបែបនេះ។ តទៅគាត់លែងបារម្ភពីរឿងនេះទៀតហើយ ទោះបីជាគេរៀបការជាមួយភេទដូចគ្នាក៏ដោយ។

      វេលាល្អក៏បានមកដល់ ជុងគុក បានដឹកដៃ ថេយ៉ុង ចូលមកវេនទីកាមង្គលការ ដែលមានភ្ញៀវកិត្តិយសជាច្រើន នៅចាំអបអរពួកគេ។

   ជុងគុក បានប្រគលដៃ ថេយ៉ុង ទៅកាន់ ស៊ូហ្គា រួមជាមួយពាក្យជូនពរដល់គេទាំងពីរផងដែរ។ ថេយ៉ុង រំភើបឡើងចេញទឹកភ្នែក ពេលបានឮសម្ដីរបស់បងប្រុស ក្នុងថ្ងៃមង្គងរបស់គេ។

    " កូនថេ! ប៉ាមកហើយ!!! "

  សំឡេងនិយាយជាភាសាចិន បានធ្វើឲ្យភ្ញៀវងាកទៅមើលគាត់គ្រប់គ្នា រួមទាំងលោកមីន និងលោកស្រីផងដែរ។ ពួកគាត់ទាំងពីរប្រែជា ខឹងចម្បារ រួមជាមួយកែវភ្នែកបង្កប់នូវភាពឈឺចាប់។

    " រំសាយពិធីមង្គលការនេះ!!! "

______________________

See you next part .

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now