ep28 ( កូនឱបប៉ាជាលើកចុងក្រោយ )

956 81 5
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី28

      ជុងគុក បានបើកទ្វារចូលទៅក្នុងបន្ទប់របស់ ជីមីន គេបានឃើញស្ថានភាពរបស់រាងស្ដើង មិនខុសពីមនុស្សស្លាប់នោះឡើយ។ នៅក្នុងចិត្តរបស់គេ ក៏មិនបានអាណិតរាងតូចដែរ មានតែសប្បាយចិត្ត នៅពេលដែលបានឃើញ ស្ថានភាពរបស់ ជីមីន វេទនាបែបនេះ។

       " នេះជិតងាប់ហើយឬ? "

       " លោក...! "

     ជីមីន ខំបើកភ្នែកសម្លឹងមើលមករាងក្រាស ទាំងគ្មានកម្លាំងនៅក្នុងខ្លួន។ គេដឹងថា គេជិតស្លាប់ហើយមើលទៅនោះ បាយមិនបានញ៉ាំ ក្អួតឡើងខ្សោះពីខ្លួន ក្បាលឈឺផង វិលផង។

     មុនពេលស្លាប់ គេពិតជាចង់លាប៉ារបស់គេ ជាលើកចុងក្រោយណាស់ តែបើចង់ចួបគាត់ គេត្រូវបម្រើ ជុងគុក ឲ្យគេពេញចិត្តសិន។ ជីមីន គិតរួចហើយ គេនឹងប្រើកម្លាំងដែលនៅសល់នេះ ជាការដោះដូរដើម្បីទៅចួបប៉ារបស់គេ ជាលើកចុងក្រោយ។

     " មើលសភាពឯងពេលចុះ គួរឲ្យសង្វេកណាស់ ផាក ជីមីន! ហាស ហាស  "

 
      " ខ្ញុំចងជួបប៉ា! "

      " ចង់ជួបប៉ារបស់ឯង! តើឯងមានកម្លាំងគ្រប់គ្រាន់ទេ? "

     ជីមីន ក៏ព្យាយាមងើបពីគ្រែទាំងឈឺក្បាល វិលមុខ ដើម្បីបង្ហាញថា គេនៅមានកម្លាំងខ្លះអាចបម្រើតណ្ហានាយបាន។ ក្រោយពីងើបរួចហើយ ជីមីន បានញញិមទៅកាន់ ជុងគុក ទាំងបង្ខំ។ គេព្យាយាមលាក់ភាពទន់ខ្សោយ និងភាពឈឺចាប់អស់សង្ឃឹមកុំឲ្យ ជុងគុក ដឹង។

     " ល្អណាស់! ដើរទៅកន្លែងចតឡានទៅ! "

គេក៏បានដើរចេញពីកូនផ្ទះរបស់ ជីមីន ។ ជីមីន វិញគេដាក់ជើងដល់ដី រៀបនឹងដើរ តែក៏ទន់ជើងឈរមិននឹងផង។

    " ទេ! ខ្ញុំត្រូវតែធ្វើឲ្យបាន!!! "

  គេខំងើបម្ដងទៀតទាំងពិបាក ទឹកភ្នែកក៏ហូរចេញមក ដោយសារគេពិបាកទ្រាំពេក។ ទម្រតែងើបបានគេខំប្រឹងឡើងញ័រជើងទាំងសងខាងទៅហើយ។ ជីមីន ខំដើរទៅខាងក្រៅ តែវាមិនងាយដូចគេគិតទេ។
    ត្រឹមតែប៉ុន្មានជំហានសោះ គេបែកញើសជោគថ្ងាស់ទៅហើយ។ ដើរមកដល់ទ្វារ ក៏បានឃើញ កូនចៅជំនិតរបស់ ជុងគុក។ ជីមីន មានសង្ឃឹមវិញហើយ ព្រោះមានតែគេទេ ដែលគេអាចពឹងពាក់បាននោះ។

        ស៊ូជេ បានជួយគ្រា ជីមីន ទៅកន្លែងចតឡានរបស់ ជុងគុក។ ជុងគុក បានឃើញ កូនចៅខ្លួនជួយ ជីមីន បែបនេះនាយស្រាប់តែមានអារម្មណ៍ថាខឹង ជីមីន ជាខ្លាំង។
    

       " គ្រាន់តែដើរចម្ងាយហ្នឹងក៏មាយាដែរឯងនេះ! "

      " ចៅហ្វាយ!!! "

     " កុំតវ៉ាជំនួសវា ឆាប់ចូលទៅបើកឡានភ្លាមទៅ!!! "

     ស៊ូជេ ក៏ធ្វើតាមបញ្ជាចៅហ្វាយ ចំណែកជីមីន ខំប្រឹងចូលទៅក្នុងឡានទាំងញ័រដៃជើង និងហត់ជាខ្លាំង។

    នៅពេលធ្វើដំណើរ ជីមីន គេងឱបខ្លួនយ៉ាងគួរឲ្យអាណិត តែជុងគុកវិញ ធ្វើដូចជាមិនខ្វល់ខ្វាយឡើង។

     // បន្ទប់ លោកផាក //

     ជីមីន ដើរចូលខាងក្នុងដោយមាន ស៊ូជេ ជាអ្នកជួយគ្រាគេ ដើរតាមពីក្រោយ ជុងគុក។

    " ប៉ា! ហ៊ឹក ហ៊ឹក ហ៊ឹក ! "

  ជីមីន យំឱបប៉ារបស់គេ យ៉ាងណែន ព្រោះមិនដឹងថា មានពេលឱបគាត់បានទៀតឬអត់ទេ។ គេនឹកគាត់ខ្លាំងណាស់ ពេលនេះបំណងគេបានសម្រេចហើយ ។

    ជុងគុក បានដេញឲ្យ ស៊ូជេ ទៅចាំនៅខាងក្រៅ។ គេឈរញញិម សម្លឹងមើលទៅប៉ាកូនទាំងពីរ។

   " យើងទុកពេលឲ្យដប់នាទីទៀត ឯងត្រូវបម្រើយើង! "

  " បាទលោក! "

   ជីមីន ងើបទៅជិតមុខប៉ារបស់គេ ហើយឱនទៅថើបគាត់ជាលើកចុងក្រោយ។ ទឹកភ្នែករបស់គេហូរមក ដូចជាទឹកភ្លៀងដែលគ្មានថ្ងៃរាំង។

________________

See you next part.

Cover by Dalin Bal

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now