ep 22 ( មិនយល់ពីអារម្មណ៍ខ្លួនឯង! )

733 67 4
                                    

រឿងទឹកភ្នែកសងគំនុំ
#ភាគទី22

    ជីមីន បានរកមើលសភារៈសម្អាតផ្ទះ នៅក្នុងទូទុកដាក់អ៊ីវ៉ាន់ ពេលនោះក៏បានឃើញសម្ភារៈសំអាតមែន។ គេចាប់ផ្ដើមទាញយកអំបោកវែង ទៅបោកសម្បុកពីងពាង ដែលមាននៅផ្នែកខាងលើ។ វាពិតជាមានការពិបាកខ្លាំងណាស់ ព្រោះតែកម្ទេចធូលីបានចូលក្នុងភ្នែករបស់គេទាំងសងខាង ជាហេតុឲ្យគេពិបាកឃើញ ហើយត្រូវប្រើរយៈពេលយូរ។

     ក្រោយពីបោកសំបុកពីងពាងរួច គេក៏ចាប់ផ្ដើមយកក្រណាត់ ស ចេញពីគ្រឿងសង្ហារឹមទាំងអស់ ដែលមាននៅក្នុងផ្ទះតូចនោះ។ គេអូសវាម្ដងមួយៗ យកមកទុកនៅខាងក្រៅផ្ទះ។ បន្ទាប់មកដាក់ទឹកក្នុងធុងជូតគ្រឿងសង្ហារឹមទាំងនោះ រហូតស្អាតដូចកាលពីមុន។

    ជាចុងក្រោយ ជីមីន ត្រូវជូតការ៉ូទាំងក្នុង និងខាងក្រៅបន្ទប់នៃកូនផ្ទះនោះ។ ជីមីន ជូតការ៉ូទាំងញ័រដៃ រួមជាមួយនឹងតំណក់ញើសជាច្រើន ដែលហូរមកតាមជើងសក់ រួមនិងដងខ្លួនរបស់គេ។ ចំណែកឯកម្លាំងវិញ ក៏នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះរាល់ថ្ងៃនេះ គេញ៉ាំអីមិនសូវបាននោះទេ តែក៏សំណាងដែលគេងបានច្រើន មិនដូច្នេះទេ គេប្រហែលជាសន្លប់បាត់ទៅហើយ។

     // ថេយ៉ុង និងស៊ូហ្គា //

     យើងក្រឡេកមកមើលមួយគូនេះវិញ ក្រោយពីងូតទឹករួច ស៊ូហ្គា ក៏បានយកឈុតគេងមកស្លៀកពាក់ ហើយក៏បានឡើងមកគេងលើគ្រែក្បែរ ថេយ៉ុង ដែលកំពុងតែមើលរឿងភាគចិន។ ថេយ៉ុង ចូលចិត្តមើលរឿងភាគចិនណាស់ គេមើលរឿងប៊ីអិល (bl )។ តែចៃដន្យអី ភាគដែលគេមើលនោះ វាជាភាគបែបរ៉ូមែនទិចជាទីបំផុត។

     ដោយឃើញ ថេយ៉ុង រាងអៀនខុសធម្មតា ស៊ូហ្គា ក៏បានសួរគេឡើងថា៖

    " ឯងមើលស្អីនៅហ្នឹង? "
 
     " កុំឮមាត់មើល!!! "

      ដោយឆ្ងល់នឹងអាការៈរបស់ ថេយ៉ុង រួមជាមួយនឹងការយកចិត្តទុកដាក់មើលពីគេខ្លាំងពេក ស៊ូហ្គា ក៏ឆ្ងល់ និងចង់ដឹងថា គេកំពុងតែមើលស្អី។ នាយក៏ចាប់ផ្ដើមលួចមើល កញ្ចក់ទូរស័ព្ទរបស់ ថេយ៉ុង ។

     គេពិតជាភ្ញាក់ផ្អើលណាស់ ពេលឃើញរូបភាពដែល ថេយ៉ុង កំពុងតែផ្ចង់អារម្មណ៍មើលនោះ គឺជារូបភាពដែល តួអង្គកំពុងតែធ្វើរឿងនោះជាមួយគ្នា។

    ក្រោយពីឃើញបែបនោះហើយ គេមិនបានឈប់មើលនោះទេ គេនៅតែបន្តមើលជាមួយ ថេយ៉ុង រហូតដល់ថ្នាក់មានអារម្មណ៍ថា ដូចជាមិនសូវស្រួលក្នុងខ្លួនយ៉ាងម៉េចទេ ព្រោះរូបភាពដែលបានឃើញនោះ វាច្បាស់ៗពេក។ ថេយ៉ុង ដឹងថាស៊ូហ្គា កំពុងតែលួចមើល ពេលនោះគេក៏បានដោះកាសមួយចំហៀង យកមកដាក់ត្រចៀករបស់រាងក្រាស់។ សំឡេងកាន់តែឮរំពងពេញត្រចៀក បូករួមជាមួយរូបភាព ធ្វើឲ្យ ស៊ូហ្គា មិនអាចគ្រប់គ្រងខ្លួនឯងបានទៀតនោះទេ។

    ដៃរបស់គេចាប់ផ្ដើមររាមហើយ គេស្ទាប់អង្អែលលើគូទរបស់ ថេយ៉ុង ដែលទន់ៗនោះ។ ថេយ៉ុង វិញមិនបានជំទាស់អ្វីនោះទេ ព្រោះរឿងភាគនេះ ក៏ធ្វើឲ្យគេក្ដៅខ្លួនដូចគ្នា។

     " អួយ! ឈប់មើលហើយ! រំលោភប្ដីវិញហា៎! "

     " និយាយថាម៉េចមិញ? "

     " ចង់រំលោភបងឯងហ្នឹងហា៎! និយាយមែនហា៎ កុំធ្វើមុខអ៊ីចឹងមើល! "

    ថេយ៉ុង ឡើងមកអង្គុយពីលើ ស៊ូហ្គា ហើយចាប់ទាញមុខរបស់នាយលេងដូចជាមនុស្សដែលស្រលាញ់គ្នារាប់ឆ្នាំ។ ស៊ូហ្គា វិញ គេក៏មិនយល់ពីខ្លួនឯងដែរ តាំងពីចួប ថេយ៉ុង មកគេមិនអាចប្រឆាំជាមួយក្មេងម្នាក់នេះបានសោះ។ ហើយអ្វីដែលចម្លែកមួយទៀតនោះគឺ គេជាមនុស្សដែលមិនងាយនឹងញញឹម ឬក៏សើចនោះទេ ប៉ុន្តែក្មេងម្នាក់នេះ មានឥទ្ធិពលមកលើគេណាស់ អាចធ្វើឲ្យគេផ្លាស់ប្ដូរខ្លួនឯងបាន។ គេពិតជាមិនយល់នោះឡើយ ថាវាមកពីកត្តាអ្វីនោះ ដែលអាចជំរុញឲ្យគេផ្លាស់ប្ដូរខ្លួនឯងបែបនេះ? គេប្រែមកជាអាចញញឹមបាន និងស្របតាមគេគ្រប់យ៉ាងដោយត្រឹមរយៈពេលខ្លីយ៉ាងនេះ។

      ថេយ៉ុង អង្គុយមិនស្ងៀមនោះឡើយ គេចេះតែអុកចុះឡើងនៅត្រង់ចង្កេះរបស់រាងក្រាស់ វាក៏បានធ្វើឲ្យកូនប្រុសរបស់គេ ងើបមកមួយរំពេច។

   " កុំអុកបែបនេះបានទេ? ប្រយ័ត្នកូនប្រុសរបស់យើងទ្រាំអត់បានទៅ! "

   " បើទ្រាំមិនបានក៏លួងគេទៅ! មានអីពិបាក! "

________________

See you next part.

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now