ep34 ( ប្រាំឆ្នាំទៀត ចាំជួបគ្នា )

934 74 4
                                    

#រឿងទឹកភ្នែកសងគំនុំ
#ភាគទី34

    សំឡេងរបស់ ស៊ូជេ ដែលជាជំនិតរបស់ ជុងគុក បានហៅប៉ូលិសឲ្យឈប់សិន ព្រោះគេមានរឿងចង់និយាយជាមួយនិង ជុងគុក ។ ចំពោះ ជុងគុក បានងាកមកមើលជំនិតរបស់ខ្លួន ទាំងញញិម ព្រោះមានតែ ស៊ូជេ ទេដែលនៅជិតខ្លួន ចាំមើលថែគេ បន្ទាប់ពីប៉ាម៉ាក់របស់គេ។ អ៊ីចឹងហើយបានជាគេ ទុកចិត្តលើ  ស៊ូជេ ឲ្យគេរស់នៅជាមួយ ជីមីន និងលោកផាក។

     " ឈប់សិនលោកប៉ូលិស កុំទាន់អាលទៅអី! ខ្ញុំមានរឿងសំខាន់ចង់ប្រាប់ចៅហ្វាយរបស់ខ្ញុំមួយភ្លែតសិន! "

    ស៊ូជេ សម្លឹងទៅ ជុងគុក ដោយស្នាមញញឹម បញ្ជាក់ថាគេមានដំណឹងល្អចង់ប្រាប់ទៅនាយហើយ។

   " ចៅហ្វាយខ្ញុំបានជួបអ្នកប្រុស ថេយ៉ុង ហើយ! ខ្ញុំនឹងយកគាត់ទៅរស់នៅជាមួយគ្នា សូមចៅហ្វាយកុំបារម្ភពីពួកគាត់អី! សូមអ្នកប្រុសរស់នៅទីកន្លែងនោះ ឲ្យមានសេចក្ដីសុខ! ខ្ញុំនឹងមើលថែអ្នកទាំងអស់គ្នា! ចៅហ្វាយមិនបាច់ព្រួយបារម្ភឡើយ ប្រាំឆ្នាំទៀត ពួកយើងនឹងជួបជុំគ្នាវិញហើយ! "

    ជុងគុក រំភើបឡើងស្រក់ទឹកភ្នែក ហើយស៊ូជេ ក៏រត់មកឱប ជុងគុក ជាលើកចុងក្រោយ។

     " ប្រាំឆ្នាំទៀត ជីវិតចៅហ្វាយនិងជួបតែសេចក្ដីសុខ! សូមចៅហ្វាយកុំព្រួយបារម្ភពីអ្នកខាងក្រៅអី ពួកយើងនឹងរង់ចាំចៅហ្វាយវិលត្រឡប់មកវិញ! "

     " ខ្ញុំមិនមែនជាចៅហ្វាយរបស់បងទៀតទេ តែខ្ញុំជាប្អូនប្រុសរបស់បងទៅវិញទេ! សូមបងថែរក្សាគ្រួសាររបស់ពួកយើងផងណា៎! ពេលខ្ញុំត្រឡប់មកវិញ ពួកយើងនឹងរស់នៅជាមួយគ្នាមានសេចក្ដីសុខជាងមុន! "

     ប៉ូលិសផ្ដល់សញ្ញាថាដល់ពេលត្រូវឡើងឡាន ចេញដំណើរទៅកន្លែង ដែលគេត្រូវរស់នៅហើយ។ ជុងគុក ឡើងឡានទាំងទឹកភ្នែក ឯអ្នកមកអមដំណើរ ក៏យំដូចគ្នា មិននឹកស្មានថា ជីវិតរបស់ក្មេងប្រុសដែលស្លូតត្រង់ ដូចជាគេត្រូវមករងទុក្ខវេទនាបែបនេះសោះ។ កំហុសដែលគេមិនសមនឹងទទួល នេះហើយជាលទ្ធផលនៃការចងគំនុំ ដែលមិនបានដឹងពីដើមហេតុច្បាស់លាស់ យកទោសៈដឹងមុខ។
   
     អ្វីៗកាន់តែប្រសើរឡើង រឿងរ៉ាវគ្រប់យ៉ាងក៏បានស្ងប់ស្ងាត់ និងដោះស្រាយរួចរាល់ខ្លះៗហើយ។ នៅសល់រឿងមួយទៀតដែលមិនទាន់បានដោះស្រាយនោះ គឺការតាមចាប់ខ្លួនរបស់លោក គីម ដែលជាមេខ្លោងលាក់មុខ និងជាជនក្បត់ពិតប្រាកដ ដែលបង្ករឿងគ្រប់យ៉ាង។
     // មួយអាទិត្យក៏បានរំលង //

    លោកគីម ក៏ត្រូវបានគេចាប់ខ្លួនបាន ហើយក៏ត្រូវទទួលទោស តាមការកាត់ក្ដីកន្លងមក គឺលោកត្រូវជាប់ពន្ធនាគារអស់មួយជីវិត មិនអាចចេញមកខាងក្រៅបានទៀតនោះឡើយ។

      ដោយទឹកចិត្តជាកូន ថេយ៉ុង បានមកលាគាត់ជាលើកចុងក្រោយ នៅឯប៉ុស្តិ៍ប៉ូលិស។ ក្រោយពីគាត់ចេញផុត គេអង្គុយយំឡើងជិតឆ្គួតទៅហើយ ព្រោះតែមិននឹកស្មានថា ប៉ាជាទីស្រឡាញ់របស់គេ ប្រែក្លាយទៅជាជនអាក្រក់លាក់មុខបែបនេះនោះឡើយ។

     នេះហើយជាហេតុផល ដែលលោកគីម មិនឲ្យ ថេយ៉ុង ចូលប្រឡូកក្នុងវិស័យម៉ាហ្វៀរ រួមទាំងកាប់សម្លាប់មនុស្សផងដែរ ព្រោះគាត់ដឹងពីអនាគតរបស់គាត់រួចទៅហើយ ធ្វើយ៉ាងណាគាត់ត្រូវតែការពារកូនប្រុសបណ្ដូលចិត្តរបស់គាត់ ដោយបណ្តាលឲ្យគេធ្វើអីតាមចិត្ត ទោះបីជាច្រើនគេទន់ខ្សោយ មិនសមជាកូនប្រុស ក៏គាត់មិនខឹងដែរ ព្រោះតែគាត់គិតថា បើឲ្យ ថេយ៉ុង ដើរតាមផ្លូវរបស់គាត់ នោះជីវិតគេនឹងត្រូវវិនាសដូចគាត់អ៊ីចឹង។

    ក្រោយពីសន្លប់អស់រយៈពេលជាច្រើនសប្តាហ៍មក ជីមីន ក៏បានដឹងខ្លួនឡើងវិញ។ គ្រប់គ្នាពិតជាសប្បាយចិត្តណាស់ នៅពេលដែលដឹងថា គេបានដឹងខ្លួនឡើងវិញ ប៉ុន្តែគ្មាននរណាម្នាក់ ហ៊ាននិយាយប្រាប់គេ ពីរឿងរបស់ ជុងគុក ឡើយ។ ជីមីន ត្រូវសម្រាកនៅមន្ទីរពេទ្យបន្តមួយអាទិត្យទៀត ទើបអាចចេញទៅប៊ូសានបាន។

      ហើយនៅពេលដែលគេ សួរអំពី ជុងគុក គ្រប់គ្នាតែងតែស្ងាត់មាត់ ហើយគ្រវីក្បាល ព្រោះពួកគេគិតថា វាមិនទាន់ដល់ពេល ដែល ជីមីន ត្រូវដឹងរឿងទាំងអស់នេះនោះឡើយ។

       ចំណែករឿងកូនដែលស្លាប់នោះ ក៏គ្មាននរណាហ៊ាននិយាយដែរ។ ពួកគេនឹងលាក់វាជាការសម្ងាត់រហូតទៅ ដើម្បីកុំឲ្យ ជីមីន គិតច្រើនពីរឿងនេះ។

     ក្រោយពីសុខភាពរបស់ ជីមីន ត្រឡប់មកដូចដើមហើយ គ្រប់គ្នាក៏បានជួយគ្នារើផ្ទះ មករស់នៅលើទឹកដី ប៊ូសាន ដែលជាតំបន់សមុទ្រ មានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។

_______________

ភាគក្រោយមានរឿងអីកើតឡើងទៀតន៎?

Cover by Dalin Bal.

#យូជី

រឿង ទឹកភ្នែកសងគំនុំ ( ចប់ )Where stories live. Discover now