ភាគ1+2

9.2K 180 3
                                    

  //សេអ៊ូល//

     នៅកន្លែងចតឡានក្រុងមួយកន្លែងដែលចំកណ្តាលសេអ៊ូល ក្មេងស្រីមាឌតូចស្លៀកពាក់សាមញ្ញាស្បែកជើងប៉ាត់តាជាមួយនិងអាវយឺតដៃខ្លីរលុងមើលទៅពិតជាទាក់ទាញខ្លាំងណាស់ នាងតូចអង្គុយចាំឡានក្រុងត្រឡប់ទៅផ្ទះវិញ នាងតូចអង្គុយសម្លឹងមើលនាឡិកាដៃរបស់ខ្លួន ខ្លួនក៏ហត់និងឈឺដៃឈឺជើងតិចតួចថ្ងៃនេះភ្ញៀវច្រើនទើបរៀងហត់ នៅមកអង្គុយចាំឡានក្រុងទៀត .....
      « អេរ ក្មេងតូចអ៊ំសុំអង្គុយដែលណា » អ៊ំស្រីចំណាស់ម្នាក់ដែលមើលទៅគាត់ប្រហែលជាដើរមកអស់កម្លាំងខ្លាំងហើយ ទើបនាងតូចប្រញាប់ញញឹមឆ្លើយយល់ព្រមអោយអ៊ំស្រីចំណាស់នោះអង្គុយក្បែរខ្លួន
     « ក្មួយចាំឡានក្រុងយូរហើយមែនទេ? » អ៊ំស្រីចោតសួរទៅនាងតូចដែលនៅស្ងៀម មិននិយាយអ្វីធម្មតាហើយនាងជួបមនុស្សប្លែកមុខនាងមិនសូវនិយាយរកទេ ព្រោះជីមីនបានហាមនាងមិនអោយនិយាយរកនរណាឡើយខ្លាចនាងមានគ្រោះថ្នាក់!!
    « ចាស មុននេះបន្តិច » នាងតូចនិយាយហើយញញឹមជាការគួរសមដាក់អ៊ំស្រីចំណាស់នោះ ។គាត់ពិតជាមាននិស្ស័យជាមួយនិងនាងតូចណាស់គ្រាន់តែឃើញស្នាមញញឹមនាងគាត់ចង់បាននាងធ្វើជាកូនប្រសារបាត់ទៅហើយ  រូបរាងមុខមាត់ពិតជាស្រស់ស្អាតណាស់ឃើញអត់សរសើរពុំបានឡើយ!
     « ក្មួយមានសង្សាហើយឬនៅ »អ៊ំស្រីចំណាស់គាត់ខំព្យាយាមសួរនាំនាងតូចឲបានច្រើន តែនាងមិនសូវមាត់ករ-ឡើយទាល់តែគាត់សួរបាននាងឆ្លើយវាធ្វើអោយគាត់ពិបាកក្នុងការសន្ទនា
     « ចា...ចាស ខ្ញុំមានស្វាមីរួចហើយ » នាងតូចតបទៅវិញធ្វើអោយ គាត់ស្រងាកចិត្តភ្លាមៗតែម្តង គាត់មិននឹកស្មានថានាងមានស្វាមីសោះ ។អ្វីគាត់គិតថានិងអាចរកប្រពន្ធអោយកូនប្រុសបាននោះវាត្រូវរលាយ
         « ក្មួយនៅក្មេងណាស់ មិចរហ័សយកប្តីយ៉ាងនេះ !!» អ៊ំស្រីដោយឥតចង់ដឹងពុំបានក៏ចោរសួរទៅតែក៏ត្រូវបានទទួលចម្លើយមកវិញ!
   « វាជារឿងផ្ទាល់ខ្លួន !» រាងក្រាសមាឌធំទ្រនុយឈុតceoមើលទៅពិតជាសង្ហាអស់ស្ទះ មាឌរាងដំបងខ្ពស់ស្រឡះមុខមាត់ស្រស់សង្ហាស្រីណាឃើញហើយមិនលង់ទើបចំម្លែក
    « ផាក ជីមីន !?» អ៊ំស្រីហៅឈ្មោះរាងក្រាសទាំងភ្ញាក់ផ្អើល ។នេះកុំថានាងនេះជាប្រពន្ធរបស់គេណា ទេវាមិនអាចឡើយ!!
     « បាទ អ៊ំស្រីមានបញ្ហាអីដែល »រាងក្រាសញញឹមចុងមាត់សម្លឹងមើលទៅម្តាយរបស់សត្រូវដូចសុីសាច់ហុតឈាម
     « គ្មានទេ »អ៊ំស្រីបែរមុខមកវិញអង្គុយធម្មតា គាត់រងចាំកូនចៅរបស់កូនប្រុសគាត់មកយកទៅផ្ទះយូរពេកងាកមកឃើញនាងតូចទើបដើរមកនិយាយលេង គាត់គ្រាន់តែឃើញមុខតូចៗដូចតុកត្តាគាត់ចង់បាននាងធ្វើកូនប្រសាភ្លាមទៅហើយ តែនាងជាប្រពន្ធរបស់សត្រូវ!
      « ឆេយ៉ុង ទៅផ្ទះ !?» រាងក្រាសហៅនាងតូចដែលអង្គុយស្ងៀមៗជួនថ្ងៃនេះគេចេញញុំាអាហារជាមួយនិងដៃគូសហការរបស់គេ តែក៏ចៃដន្យជួបនិងនាងតូចចាំឡានក្រុងហើយត្រឡប់ទៅផ្ទះវិញ រាងក្រាសក៏មិនបានបើកឡានបន្តដូចគ្នា អង្គុយនៅក្នុងឡានជាមួយជំនិតរបស់គេមើលនាងតូចពីចំម្ងាយទាំងនាងមិនដឹងខ្លួន សុខៗស្រាប់តែលេចអ៊ំស្រីដែលជាម្តាយគូរសត្រូវរបស់គេ គេចង់ឈានទៅភ្លាមតែត្រូវកូនចៅគេខាត់ តែដោយសារមិនចង់អោយនាងនៅជាមួយអ៊ំស្រីនិងយូរខ្លាចមិនស្រួល ទើបប្រញាប់ចេញទៅរកនាងតូច
    « ជំរាបលាអ៊ំស្រី » នាងតូចអោនគោរពតាមរបៀបកូរ៉េមុននិងលើកកាតាបស្ពាយអោយបានត្រឹមត្រូវ មុននិងដើរតាមក្រោយជីមីនទៅក្នុងឡាន
      យើងងាកត្រឡប់មកអតីតាលកាលពីឆ្នាំមុនវិញ លោកគីមប៉ារបស់ឆេយ៉ុងបានលេងល្បែងសុីចាញ់សងអស់ប្រាក់រាប់លានទើបម្ចាស់បំណុលគេមកទាមទារវិញគាត់គ្មានប្រាក់អោយពួកវា ពួកវាបានបាញ់សម្លាប់លោកផាកនិងយកទ្រព្យក្នុងផ្ទះទៅទាំងអស់ សំណាងហើយពេលនោះលោកផាកដែលត្រូវជាមិត្តលោកគីមបានមកដល់ទាន់ពេល តែវាក៏សល់ដង្ហើមចង្រឹតៗប៉ុណ្ណោះ ។ពាក្យប៉ុន្មានឃ្លារបស់លោកគីមទៅកាន់លោកផាក គាត់សុំអោយលោកផាកមើលថែរឆេយ៉ុង និងសុំអោយឆេយ៉ុងបានរៀបការជាមួយកូនប្រុសលោកផាកផងព្រោះគាត់ទុកចិត្តកូនប្រុសលោកផាក លោកផាកគ្រាន់តែឃើញមិត្តរបស់ខ្លួនិយាយបែបនេះគាត់យល់ព្រមភ្លាមដើម្បីជាការសងគុណទៅគាត់ ដែលជួយជ្រំជ្រេងគាត់បានមកដល់ពេលនេះ ។ជីមីនគេក៏មិនបានបដិសេធដូចគ្នាព្រោះយល់ដល់លោកគីមជួយប៉ារបស់គេ ចំណែកពួកម្ចាស់បំណុលនោះវិញត្រូវជីមីនចាប់ដាក់គុកបាត់ទៅហើយ!!
     « ឆេយ៉ុងខ្ញុំមានប្រាប់នាងដែលទេ ថាមិនអោយនិយាយជាមួយសមនុស្សមិនដែលស្គាល់គ្នា?» រាងក្រាសនិងនាងតូចចូលមកដល់ក្នុងឡានភ្លាមជីមីនហាឡើងដោយទឹកមុខមាំគ្មានបែរមុខមកមើលនាងតូចដែលអង្គុយនៅស្ងៀម
     «  តែអ៊ំស្រីនោះគាត់នៅតែមកនិយាយរកខ្ញុំរហូត ចង់អោយខ្ញុំមិននិយាយរកគាត់វិញឬ» នាងតូចនិយាយឡើងទាំងសម្លឹងមុខគេដែលបែរទៅកញ្ជាក់ រៀបការមួយឆ្នាំជាងហើយតែចរឹកគេដដែលគ្មានប្រែ ហាមខាត់គ្រប់យ៉ាង
     « ចោះមិនដើរចេញទៅ » រាងក្រាសស្រែកទៅនាងតូចធ្វើអោយនាងភ្ញាក់ គេស្រែកសម្លុតនាងខ្លាំងៗបែបនេះអ្នកណាដែលថាមិនភ្ញាក់នាងតូចនៅស្ងៀមមិននិយាយតបតទៅគេវិញដឹងហើយថាមិនឈ្នះគេ គេប្រកែកគ្មានហេតុផលសមស្របសោះ មានតែមនុស្សក្រអឺតក្រទូមដូចគេទេទើបធ្វើបាន នាងធ្វើមិនបាន
      « នាងមិនលឺខ្ញុំនិយាយទេឬ អីឡូវនេះចេះកើតក្មេងក្បាលរឹងពីកាល ?» រាងក្រាសមិនលឺនាងតបគេក្រឺតជាខ្លាំងទុកសម្តីគេជាឆ្កែឬ គេតែងតែដាស់ទៀនមិនអោយនាងនិយាយរកអ្នកណាផ្តេរផ្តាសខ្លាចក្រែងជួបមនុស្សមិនល្អ តែនាងមិនដែលស្តាប់គេឡើយឌឺណាស់
      «......»នាងតូចមិនឆ្លើយធ្វើមិនដឹងមិនលឺខឹងចិត្តណាស់ ធ្វើមិចបើចរឹកនាងពីធម្មជាតិមករួសរាយរាក់ទាក់ទោះជាខំកែរយ៉ាងណាក៏ធ្លោយចេញមកខ្លះដែលនាងខំព្យាយាមណាស់តែវាមិនអាច
      « ចរឹកគ្មាននរណាប៉ះបាន ប្រដៅមិនដែលស្តាប់»ជីមីននិយាយឡើងដោយមុខមាំខឹងនិងនាងតូចដែលមិនព្រមស្តាប់គេសោះ
      //ភូមិគ្រឹះផាក//
      « ........» ឡានទំនើបបានឈប់ចតនៅក្នុងភូមិគ្រឹះដ៏ធំស្គឹមស្គៃយដែលជាភូមិគ្រឹះគេនិងឆេយ៉ុង ដែលប៉ាម៉ាក់របស់ជីមីនបានរៀបចំឲ ឯងពួកគាត់វិញរស់នៅឯងប្រទេសក្រៅតាំងពីជីមីនចុះអេតាសុីវិលជាមួយឆេយ៉ុងមកម្លេស ។ នាងតូចនៅបើកទ្វាឡានដោយខ្លួនឯងខ្ជិលចាំអ្នកបើកអោយណាស់ រាងក្រាសសម្លឹងមើលកាយវិកាអ្នកចុះពីក្នុងឡាន
      «ហេតុអ្វី? គេតែងតែដាក់គំណាបខ្ញុំ? ចាំមើលថ្ងៃណាមួយលោកនិងលង់ស្រឡាញ់ខ្ញុំ ខ្ញុំនិងវាយលោកទាល់តែបែកក្បាល ចាយលុយលោកអស់ រករឿងលោកទាល់តែស្លាប់ ហឹស»នាងតូចរអ៊ូតែឯងតិចៗទាំងជើងឆានទៅមុខមិនឈប់!
     « ធុញៗ »នាងតូចដើរចូលទៅក្នុងផ្ទះទាំងមុខមិនស្រស់នាងមិនចង់ខឹងគេឡើយតែគេធ្វើអោយនាងខឹងដដែល នាងតូចដើរតាំងៗឡើងទៅខាងលើមិននិយាយរកអ្នកណាឡើយសូម្បីតែម៉ែដោះបម្រុងនិងហៅនាងតែនាងឡើងទៅលើបាត់មិនខ្វល់ពីវត្តមានគាត់សោះ
     « អ្នកប្រុស អ្នកនាងតូចកើតអី?» គ្រាន់តែដើរចូលភ្លាម ម៉ែដោះអោនបន្តិចមុននិងសួរទៅរករាងក្រាសដែលដើរក្នុងផ្ទះជាដោយលូកដៃចូលហោប៉ៅ
     « តាមតែនាងទៅ កុំខ្វល់ »រាងក្រាសឈប់ ឆ្លើយតបទៅម៉ែដោះវិញ គេក៏ឡើងទៅលើដូចគ្នាហត់និងក្មេងដែលមិនទាន់ធំអាយុ20ហើយធ្វើចរឹកដូចកូនក្មេងគ្មានអ្នកណាប្រដៅបាន រាល់ថ្ងៃនាងគិតថាគេជាស្អី ប្រដៅមិនបានសោះ ប៉ះរលាកៗ
    « ហឹម » រាងក្រាសបើកទ្វាបន្តិចក្រហឹមដើមករដោយការហត់នឿយ គេទម្លាក់អាវក្រៅនិងនៅចុងគ្រែមុននិងដើរទៅក្នុងបន្ទប់ទឹក ។តាមមើលទៅជិវិតប្តីប្រពន្ធរបស់គេមិនដូចអ្នកដទៃឡើយមានត្រឹមតែឈ្មោះ...
    //បន្ទប់ឆេយ៉ុង//
     « អាបិសាច អាមនុស្សអាក្រក់យើងចង់តែសម្លាប់ឯងទេ ហាមខាត់យើងគ្រប់យ៉ាង » នាងតូចអង្គុយចុងពូករអ៊ូតែឯង គេស្តីអោយឡើងដូចឪពុកទៅហើយ ហាមគ្រប់យ៉ាងសូម្បីគ្រាន់តែនាងទៅធ្វើការនៅហាងផ្កាក៏គេមិនអោយនាងទៅដែល កុំតែនាងឌឺក្រញ៉ញ់ចង់ទៅធ្វើមិនចង់ចាយលុយគេ ទើបគេព្រមអោយនាងធ្វើការតែនាងតូចមិនបានដឹងឡើយថាជីមីនបានបង្កាប់កូនចៅអោយតាមមើលនាងតូចរហូត សូម្បីកន្លែងចតឡាននោះដូចគ្នាខ្លាចមានគ្រោះថ្នាក់!!

« ប៉ាខ្ញុំនឹកប៉ាណាស់ » នាងតូចដើរសម្លឹងទៅពន្លឺព្រះអាទិត្យជិតលេចទៅហើយព្រោះវាម៉ោងជិត7ទៅហើយ នាងតូចប្រញាប់ងូតទឹកព្រោះថាហត់ពេញមួយថ្ងៃហើយ

//តុក តុក //

« ទៅហើយ ?!» នាងតូចប្រញាប់ប្រមូលអារម្មណ៍មកវិញ ប្រញាប់ទៅបើកទ្វាអោយអ្នកខាងក្រៅ

« អ្នកនាងតូច ញុំាអាហារពេលល្ងាច » ម៉ែដោះ

« អត់ទេ ខ្ញុំមិនឃ្លាន ?!» នាងតូចនិយាយហើយបម្រុងនិងបិទទ្វាវិញតែត្រូវម៉ែដោះនិយាយបន្ត

«តែអ្នកប្រុស.?» ម៉ែដោះមិនទាន់និយាយចប់ផង ក៏ត្រូវនាងតូចនិយាយកាត់

លង់ស្នេហ៍ភរិយា|( complete✓)Where stories live. Discover now