« ខ្ញុំឪ្យពួកគេអង្គុយផ្សេងគ្នាហើយ » ក្នុងហាងពេលនេះគ្មានភ្ញៀវក៏គ្មានបុក្គលិកក៏ត្រូវជីនដេញអោយទៅផ្ទះអោយអស់ ចម្លែកណាស់រាល់ដងបើមានរឿងបែបនេះដេញភ្ញៀវដែលមានរឿងនោះចេញមិនអោយនៅទេខ្លាចប៉ះពាល់ដល់ភ្ញៀវផ្សេងតែលើកនេះវិញដេញភ្ញៀវចេញអស់ ចម្លែកមែនទេហើយ
« អរគុណច្រើនណាស់ រំខានលោកពេកទេដឹង» ជីស៊ូអោនបន្តិចនិយាយទាំងអៀសចិត្ត សម្លឹងមើលមុខជីន វិញបេះដូងគេស្ទើរតែលោតចេញមកក្រៅហើយពេលសម្លឹងមើលមុខនាងតូចអោយចំស្អាតណាស់ចរឹកសុភាពរាបសាទៀត ត្រៀមធ្វើប្រពន្ធខ្ញុំអោយហើយទៅអ្នកនាង
«បានមិនអីទេអ្នកនាង ....»ជីនអ័ក្សព្រោះមិនទាន់ស្គាល់ឈ្មោះនាងឡើយ
«ហៅខ្ញុំ ជីស៊ូ ទៅបានហើយ!»នាងតូចញញឹមប្រាប់ទៅគេជីនងក់ក្បាលញញឹម ពួកគេសំណេះសំណាលគ្នាយូរបន្តិចក៏ងាកមកមើលពួកគេពីរម្តងទៀតទើបដឹងថាឆេយ៉ុងនិងប៊ែលឡាវ៉ៃគ្នាម្តងទៀតហើយទើបប្រញាប់រត់ទៅខាត់ ពីនាក់នេះបានតែឈ្លោះៗយកស្លាប់រស់មែនទេ?
« ឆេ បានហើយ ឆេ ឈប់ទៅលឺបងនិយាយទេ »ជីស៊ូចាប់ឆេយ៉ុងឯងជីនចាប់មប៊ែលឡា វ៉ៃប្រតយប្រតប់គ្នាឡើងជាម់មុខអស់ហើយសក់ក្បាលក៏រញ៉េរញៃ៉គ្មានអោយចាញ់គ្នាឡើយ ជីស៊ូនាងស្មានមិនដល់ថាឆេយ៉ុងនាងកាចឆ្នាសដល់ថ្ងៃនេះទេ សង្ស័យតែអស់ភាពអត់ធ្មត់ហើយ
« បងឯងមើលទៅមីនិងវា និយាយដៀមដាមខ្ញុំទៀតហើយ ខ្ញុំថាឈប់ហើយតែនាងនិងវាមិនឈប់!!»នាងតូចគ្រឺតណាស់ នៅសម្តីប៊ែលឡាថានាងឆេអស់សាច់ហើយដឹងសង្ស័យជាមួយប្តីគេផង! ទាំងដែលនាងមិនដែលទាំងស្គាល់ជាតិឡើយ អស់សាច់ឬនាងពិតជាហួសចិត្តនិងសម្តីប៊ែលឡាណាស់ចង់តែសម្លាប់ចោល ត្បិតថានាងមានប្តីមួយឆ្នាំជាងហើយតែគេមិនដែលហ៊ានលូកលាន់នាងឡើយ
« ឆេ បានហើយ បងសុំចោះ »ប៊ែលឡាវិញនាងក៏ខ្លាំងចង់រត់ទៅវិញឆេយ៉ុង ពួកគេទាំងពីនាក់ប្រឹងទប់ឆេយ៉ុងនិងប៊ែលឡាខ្លាំងរៀងខ្លួន អាអ្នកទប់ក៏ព្យាយាមទប់ សម្តីពួកគេគ្មានចូលត្រចៀក ប៊ែលឡានិងឆេយ៉ុងឡើយ
«ឈប៊ទៅ....ឈប់បានហើយឬនៅ ប៊ែលឡាឆេយ៉ុង»ជីស៊ូស្រែកឡើងដោយមុខមិនស្រស់ពួកគេឈ្លោះនេះឈ្លោះមិនហត់ទេឬ?//ក្រាក !!
សំឡេងបើកទ្វាហាងបានបន្លឺមក ឃើញកម្លោះសង្ហាមាឌធំដើរចូលមកជាមួយនិងកូនចៅរបស់ខ្លួនតែក៏ត្រូវចៅហ្វាយខ្លួនអោយចេញទៅវិញ
« មានរឿងអី !!»ជីមីន សម្លឹងមើលពួកគេទាំងអស់គ្នាទាំងមុខងាប់ មុននាងបែរមុខទៅរកឆេយ៉ុង នាងតូចគ្រាន់តែឃើញជីមីនភ្លាមបើកភ្នែកធំទាំងភ្ញាក់គេមកធ្វើអីនៅទីនេះ ហើយក៏ប្រញាប់បែរចេញយ៉ាងលឿន
« អេ អាមីនឯងមកធ្វើអីទីនេះ ខានជួបគ្នាយូរហើយ »ជីនហៅជីមីនដែលធ្លាប់ជាមិត្តរួមថ្នាក់គ្នាកាលនៅរៀនតែតាំងពីបញ្ចប់កាសិក្សាមកក៏មិនដែលជួបគ្នាទៀតឡើយសុខៗក៏មកធ្វើអោយគេភ្ញាក់ផ្អើល។ជីស៊ូវិញសម្លឹងមើលជីនឆ្លាស់គ្នាជាមួយនិងជីមីន ។ ប៊ែលឡានាងគ្រាន់តែឃើញជីមីនភ្លាមនាងលង់ស្នេហ៍តែម្តងសង្ហាតាំងពីក្បាលដល់ចុងជើងតែម្តងមើលទៅមិនមែនក្រទេ គួរតែចាប់ឪកាសនេះអោយជាប់ ប្រហែលមិត្តភក្ភិអាម្នាក់កំពុងតែចាប់យើងហើយ សង្ហាខ្លាំងណាស់លោកអើយ
« ខ្ញុំមករកប្រពន្ធខ្ញុំ !!» ជីមីនិយាយប្រាប់ទៅជីន មុននិងសម្លឹងមុខនាងតូចដែលមានស្នាមបាទដៃរបស់ប៊ែលឡាលើផ្ទៃមុខដ៏ស្រស់ស្អាតសក់ក្បាលក៏មើលមិនយល់ពិជាអាក្រក់ណាស់ ជីមីនងាកមើលប៊ែលឡាម្តងក្នុងខឹងដែលនាងហ៊ានវិញសំណព្វចិត្តគេ ទាំងគេមិនដែលហ៊ានប៉ះផងថ្នមសឹងស្លាប់ហើយថ្នមអោយដូចពេជ្រ មើលចោះផ្ទៃមុខនាងឃើញហើយខ្លោចចិត្តរបស់គេតែម្តង! ជីមីនមើលទៅប៊ែលឡាដោយការខឆង តែសម្រាប់ប៊ែលឡានាងមិនបានគិតថាជីមីនមើលនាងក្នុងន័យនោះឡើយនាងគិតថាគេចាប់អារម្មណ៍នាងទៅវិញ
«ប្រពន្ធ? ម្នាក់ណាទៅ??» ជីនចាប់ផ្តើមភើតពោះពេលលឺជីមីននិយាយថាប្រពន្ធកុំថាជីស៊ូអោយសោះណា គេមិនចង់មានឈ្មោះស្រឡាញ់ប្រពន្ធមិត្ត តែបើគិតដូចជាមិនមែនជីស៊ូប្រហែលប៊ែលឡាហើយឃើញថាជីមីនសម្លឹងមើលមុខប៊ែលឡា
« ខ្ញុំប្រពន្ធគាត់ »ប៊ែលឡានាងឆ្លើយដោយគ្មានការស្ទាក់ស្ទើរសោះតែម្តង នាងនិងប្រើវីធីនេះដើម្បីចាប់គេអោយបាន។ជីស៊ូ និងឆេយ៉ុងជ្រួញចញ្ចើមនៅសម្តីរបស់ប៊ែលឡានាងតូចហួសចិត្តមែនទេននៅសម្តីអម្បិមិញនិយាយគ្មានក្រែងចិត្តប្រពន្ធពេញច្បាប់ត្រង់នេះសោះ ក្តៅក្រហាយតើ។ជីនលឺហើយក៏ធូចិត្តព្រោះមិនមែនជាជីស៊ូ
« ខ្ញុំថាពាក្យដែលនាងនិយាយថាខ្ញុំដើរទាក់ប្តីគេមុនេះ គួរតែខ្ញុំជាអ្នកប្រើពាក្យនេះទៅនាងបានសម ឆយ ប៊ែលឡា»ជីស៊ូក៏នៅតែអោបឆេយ៉ុងដូចដើមជីនក៏ដូចគ្នា មិនព្រមប្រលែងឡើយ ឯងជីមីនឈរកណ្តាលលូកហៅប៉ៅយ៉ាងសង្ហា
« យ៉ាងមិចច្រណែនយើងហ៎ » ប៊ែលឡានេះមុខក្រាសណាស់ នាងនិយាយឌឺដងផ្គើនទៅនាងតូចទាំងមានអំណួត គិតថាខ្លួនជាអ្នកឈ្នះ
« បងស៊ូលែងខ្ញុំ »នាងតូចទាញដៃជីស៊ូចេញពីចង្កេះនាង បម្រុងនិងលើកដៃទះប៊ែលឡាទៅហើយក៏ត្រូវជីមីនចាប់ចង្កេះមកវិញ បង្វែខ្លួននាងមករកគេចាប់លីដាក់លើស្មារគេ ។គេខ្ជិលច្រលក់ជាមួយនិងនាងនិងណាស់មនុស្សគ្មានកំណើតបែបនេះ តែឆេយ៉ុងនេះវិញដូចជាហួងហែងគេដល់ហើយ ជីមីនគេមិនបានបញ្ចេញអាការៈខឹងច្រលោតឡើយធម្មតាតែក្នុងចិត្តចង់តែសម្លាប់នាងប៊ែលឡានិងចោលទេ
« ល..លែងខ្ញុំ ជីមីន ល..លែងទៅ ដាក់ខ្ញុំចុះ »នាងតូចរើបម្រាស់ពីលើស្មារគេនិងគប់ខ្នងគេខ្លាំងៗ តែរាងក្រាសមិនបានធ្វើអ្វីឡើយខាំមាត់សង្កាត់ចិត្ត ដើរចេញទៅគ្មានលាអ្នកណាឡើយ
« ក្រែងនាងថាគេជាប្តីនាងហី ?!» ជីនសម្លឹងមើលជីមីនលីឆេយ៉ុងទៅទាំងឆ្ងល់ មុននិងងាកមុខមករកប៊ែលឡា។ប៊ែលឡា នាងពិតជាខ្មាសគេណាស់នៅសម្តីខ្លួនស្មានតែបុរសនោះមកជួយនាងគ្មានដឹងថាជាប្តីនាងនោះឡើយ អួយសាំណាស់យកមុខទៅទុកនៅឯណា
« គ ..គឺនាងឆេម្នាក់នោះ វាដណ្តើមប្តីខ្ញុំ» យីនៅមិនទទួលការពិតទៀត ធ្វើជីស៊ូក្រវីក្បាលនៅចរឹករបស់នាង ថ្ងៃណាមួយគេវ៉ៃបានដឹងខ្លួនម្តង
«កុំប្រើពាក្យបែបនេះទៅកាន់ឆេយ៉ុង នាងទេដែលចង់ដណ្តើមប្តីគេ !» ជីស៊ូនាងហត់និងប៊ែលឡាណាស់
«ខ្ញុំលាសិនលោកស៊ុកជីន!»ជីស៊ូអោនបន្តិចមុននិងឈានជើងដើរទៅមុខនិងដើរចេញទៅទុកអោយប៊ែលឡានៅតែឯង ខ្ជិលខ្វល់
________
//ផូស !
« អួយ ..!»សំឡេងថ្ងួចថ្ងូររបស់នាងតូចបានបន្លឺឡើងនៅពេលដែលនាងបោះទម្លាក់នាងនៅលើកៅអីឡានមួយទំហឹង គ្មានចេះថ្នមស្អីទេ
« ប៉ុនហ្នឹងឈឺគេវ៉ៃឡើងជាំ មិចមិនស្រែក!» ជីមីនដាក់គូទអង្គុយក្នុងឡានទាញទ្វាមកបិទមួយទំហឹងការងារគេច្រើនណាស់ហើយគេមានប្រជុំធំទៀតតែក៏ត្រូវបានខកខានបន្ទាប់ពីជីស៊ូខលមកប្រាប់ ការប្រជុំត្រូវបានសម្រាយអស់!គេសុខចិត្តចោលការងារព្រោះបារម្ភពីនាង។ ជីមីនស្រែកប្រាប់កូនចៅអោយបើកឡានចេញ ដោយនាងតូចអង្គុយឡើងកិបនិងជញ្ចាំង ជីមីនអង្គុយគងទាក់ខ្លាសម្លឹងមើលទេសភាព