ភាគ31

2.4K 62 4
                                    

    //សេអ៊ូល/
     បន្ទាប់ពីធ្វើដំណើរអស់ពេលជាយូរពួកគេបានមកដល់កូរ៉េតែម្តង ចំណែកឯងជីមីនគេបង្ខំអ្នកបើកយន្តហោះស្ទើរតែស្លាប់ហើយ គេខ្លាច ខ្លាចពួកវាធ្វើបាបប្រពន្ធរបស់គេខ្លាំងណាស់
     « ទៅឃ្លាំងជិតទន្លេទៅ » ជីមីនគេមិនខ្វល់ខ្វាយច្រើនឡើយគេចង់យន្តហោះឈប់ចតនៅជាប់និងឃ្លាំងតែម្តងតែក៏ត្រូវអេនហាមផ្តាច់
     « ចៅហ្វាយ...ចៅហ្វាយកុំស្លន់ស្លោរអី បើចៅហ្វាយធ្វើបែបនិងវាកាន់តែដឹងពីទំហំចិត្តចៅហ្វាយមានចំពោះអ្នកស្រីពួកវាកាន់តែបានចិត្ត ជឿតខ្ញុំចៅហ្វាយវាមិនហ៊ានធ្វើអីអ្នកនាងឡើយ»
     « មិនហ៊ានហេរ...ឯងមានផ្ទៃមុខប្រពន្ធយើងទេសិទ្ធតែស្នាមគេវាយ...បងឯងជាយើងឯងមានអារម្មណ៍ដូចម្តេចនៅពេលមនុស្សជាទីស្រឡាញ់ជួបរឿងបែបនេះ»
     « ចៅហ្វាយ..ស្តាប់ខ្ញុំ..សតិល្អ!របស់ចៅហ្វាយបាត់ទៅណាហើយ .ជឿរខ្ញុំចៅហ្វាយ...កុំទៅទាំងឆៅ!» ពួកគេនិយាយចុះឡើងចុះឡើងទម្រាំតែត្រូវគ្នា។ពួកគេសម្រេចចិត្តថានិងទៅផ្ទះសិន!ចំណែកឯងជីមីនចិត្តគេនៅមិនស្ងៀមឡើយអន្ទះសារពេញនិងឯង..ឯងម៉ែដោះក៏មិនហ៊ានសួរអ្វីព្រោះមើលតែទឹកមុខក៏ដឹងថាមានបញ្ហាដែល!
     «ចៅហ្វាយ..ជឿតខ្ញុំកុំដៃឆៅអីពេលនេះ...» អេនគេនិយាយដាស់តឿនចៅហ្វាយគេ បន្តិចបន្តួច! ពួកគេក៏ធ្វើដំណើរកាន់ឃ្លាំងនោះដោយមានអង្គរក្សជាច្រើនដែលចាំលាក់ខ្លួនឯងខ្លះទៀតក៏រៀបចំលាក់ខ្លួនជុំវិញឃ្លាំងនោះផងដែល
     បន្ទាប់ពូធ្វើដំណើរអស់រយះពេលប៉ុន្មាននាទីពួកគេក៏បានមកដល់មាត់ទន្លេដែលវានៅក្បែរឃ្លាំងអាវុធនៅកូរ៉េរបស់ជុងហ៊ូតែម្តង
     « ទុកឲយើងទៅមុន...»
     «ច..ចៅហ្វាយ...វាមិនមែនជារឿងល្អទេ..ព្រោះវាចូលចិត្តលេងល្បិចណាស់ » ជីមីនគេក៏យល់ស្រប់នៅសំណើរមួយនេះ ងក់ក្បាលឲអេចូលទៅជាមួយនិងកូនចៅពីនាក់ទៀត ហើយផ្សេងៗទៀតនៅឃ្លោមមើល!
     ផឹងៗ//
     គ្រាន់តែដើរចូលមកក្នុងភ្លាមរាងក៏បានឃើញភរិយារបស់ខ្លួនត្រូវកូនចៅរបស់ជុងហ៊ូវាយនិងរំពាត់មួយទំហឹងៗ ធ្វើឲគេស្ទើរគាំងបេះដូងមួយកន្លែងហើយ ដោយសារតែអារម្មណ៍មិនអាចទ្រាំមើលមនុស្សដែលខ្លួនឯងស្រឡាញ់ទទួលរងនៅការឈឺចាប់បានឡើយ ទាញកាំងភ្លើងបាញ់ទម្លុះក្បាលអ្នកដែលវាយនាងតូចនោះនិងតម្រង់កាំភ្លើងទៅកណាជយងហ៊ូតែក៏ត្រូវគេគេច ។អេននាពេលឃើញបែបនេះមានតែតាមដំណើរក៏ប្រញាប់បាញ់ទៅកាន់អ្នកដែលនៅជុំវិញនោះ
     « ហឹក..ហឹក..មីន..បងមកជួយអូនហើយមែនទេ ..ហឹក..ផឹប...!» នាងតូចនាពេលដែលបានឃើញជីមីនភ្លាមនាងពិតជាត្រេកអរខ្លាំងណាស់អារម្មណ៍ភ័យខ្លាចក៏បាត់អស់ ប៉ុន្តែដោយសារតែកម្លាំងនាងខ្សោយក៏ដួលសន្លប់តែម្តង ។ ឆ្លៀតឪកាសជុងហ៊ូគេចាប់ទាញនាងមកក្បែរគេតែម្តង
     « អាមីន...ឯងសាកចូលមក..សាកមក..នេះប្រពន្ធឯង..យើងនិងបាញ់ក្បាលនាងឲស្លាប់» ជុងហ៊ូនិយាយឡើង ទាំងយកកាំភ្លើងភ្ជង់ក្បាលរបស់នាង
     « ហេ..ហេរ..ឯងគិតថាយើងភ្លើរណាស់មែនទេ អាជុងហ៊ូ??ផាច់...ផាច់...ផាច់!!!» ជីមីននិយាយហើយទះដៃបីដងក៏លេចចេញនៅរូបរាងមនុស្សវ័យចំណាស់ដែលច្បាស់ណាស់ថាជាម្តាយរបស់ជុងហ៊ូនិងឯងកំពុងតែត្រូវបានជីមីនចាប់ចង និងអូសយកមកភ្ជុុងក្បាលដូចគ្នា!!
     « ហឹ..អេ ....អឹម» អ្នកស្រីលីចំរើបម្រាស់ពីកូនចៅជីមីនដើម្បីទៅរកជយងហ៊ូដែលជាកូនប្រុសរបស់គាត់!
     « អ្នកម៉ាក់!!?» ជុងហ៊ូហៅឈ្មោះម្តាយរបស់គេដោយភាពភ្ញាក់ផ្អើលជាខ្លាំង ។
     « ឯងសាកមើលទៅ? មនុស្សជាទីស្រឡាញ់របស់និងនៅក្នុងដៃរបស់យើង?» ជីមីននិយាយឡើងដោយលើកចញ្ជើមឌឺទៅកាន់គេ យ៉ាងអំណាចកាំភ្លើងរបស់ជីមីនក៏ភ្ជង់លើក្បាលរបស់អ្នកស្រីលី កាំភ្លើងជុងហ៊ូភ្ជុង់លើក្បាលនាងតូចដូចគ្នា
     « អាលឹក...!!ពួកឯងទៅណាអស់ហើយហាសមិចក៏មិនមើលថែរម៉ាក់យើងឲបានល្អ!!»ជុងហ៊ូស្រែកឡើងដោយការខឹង និងភ័យព្រួយជាខ្លាំង ម៉ាក់របស់គេគឺជាអ្វីៗគ្រប់យ៉ាងរបស់គេ គេស្រឡាញ់ម៉ាក់របស់គេខ្លាំង គេមិនអាចរស់ដោយគ្មានគាត់បានឡើយ
     « វាងាប់បាត់ហើយ....ឯងឆាប់ដោះលេងប្រពន្ធយើងភ្លាមទៅបើមិនចង់ឲគាត់ស្លាប់..យើងដឹងណាថាឯងស្រឡាញ់ម៉ាក់ឯងណាស់បើចង់ថែរក្សាគាត់ដោះលេងប្រពន្ធយើង!»
     « ទេ...យើងនិងសម្លាប់នាងដូចដែលប៉ងធ្លាប់ធ្វើឲ្យយើងឈឺចាប់នោះអី ឯងភ្លេចហើយឬ...យើងនិងសងសឹកឯង...ឲឯងរស់នៅឯកាមួយជីវិត!!»
     « ហឹស....បើយើងសម្លាប់ម្តាយឯង..គិតថាខ្លួនឯងរស់បានដែលទេ...យើងក៏និងធ្វើឲឈឺចាប់ដូចគ្នា កុំយករឿងចាស៌មកនិយាយព្រោះតែស្រីម្នាក់បោះដោយខ្លួនឯងទេកុំមកបន្ទោសយើង!»
     « មកពីឯងផាក ជីមីនយើងនិងសម្លាប់នាងឲឯងមើល » ដកកាំភ្លើងពីក្បាលបម្រុងនិងកេសកៃតែក៏ត្រូវជីមីនបាញ់ទម្លុះទ្រូងរបស់គេយ៉ាងឆាប់រហ័ស!!  ដួលភ្លាមៗឥតព្រផងចំណែកឯងនាងតូចវិញក៏អេនចាំបីឲផុសពីកន្លែងនេះចូលទៅក្នុងឡានបាត់ទៅ ធ្វើឲជីមីនគេរាងធូរទ្រូង
     អ្នកស្រីលីនាពេលដែលឃើញកាំភ្លើងតម្រង់ទៅកាន់កូនប្រុសគាត់ពិតជាស្លុតចិត្ដណាស់ ស្ទើរតែគាំងបេះដូងមួយកន្លែង កូនសំណព្វចិត្តសំណព្វបេះដូងដែលតែងតែងផ្តល់ស្នាមញញឹមឲគាត់កន្លងមក ទឹកភ្នែកជាម្តាយក៏ធ្លាក់ចុះមកដោយឥតព្រៀងនាពេលដែឃើញកូនស្ថិតក្នុងស្ថានភាពពោពេញទៅដោយឈាមជុំវិញខ្លួនតែម្តង គាត់ចំរើបម្រាស់ដើម្បីទៅរកកូនប្រុសដែលដេកលើភ្លុកឈាមនោះ ទឹកចិត្តជាម្តាយដែលមើលថែរតាំងពីបាតដៃក្រហមមកដល់ត្រឹមនេះពិតជាមិនអាចទទួលយកបានឡើយ កម្លាំងកំហែងក៏គ្មានមានត្រឹមតែទឹកភ្នែកហូរមកមិនឈប់ហាស្តីក៏មិនចេញព្រោះតែមាត់ជាប់និងសង្កេតបាត់ទៅហើយដៃក៏ជាចំណង វាពិតជាពិបាកទទួលយកណាស់!
     ជីមីនគេសម្រេចចិត្តថានិងដោះលេងអ្នកស្រូលីឥទៅរកកូនប្រុសរបស់គាត់ទាំស្រាយចំណងឲថែមទៀតផង!
     « ហឹ..ហឹក...ជុងហ៊ូកូន...ងើបឡើងកូន..ហឹក...ម៉ាក់សុំទោស ....ខុសមកពីម៉ាក់ ...គ្រប់យ៉ាងមកពីម៉ាក់ទាំងអស់ត្រឡប់មកវិញមកណាកូន...ងើបមកណា..ទៅផ្ទះជាមួយម៉ាក់ចាំម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្តណា...ហឹក..ហឹក..ងើបឡើងកូនម៉ាក់...» អ្នកស្រីលីនិយាយឡើងដោយទឹកភ្នែកហូរចុះមិនឈប់សោះ ពេលនេះគាត់ពោពេញទៅដោយការឈឺចាប់បំផុតដែលគាត់មិនអាចទទួលយកបានឡើយកូនជាទីស្រឡាញ់ ជាកែវភ្នែករបស់គាត់!
     « មកពី៉ង...ដោយតែឯងទើបកូនយើងអាជីមីន...អាថោកទាប...ហឹក..ហឹក..អាមនុស្សចង្រៃឯងនេះមិនសមរស់នៅលើភពផែនដីនេះឡើយ...ផាំង!!» និយាយមិនទាន់ចប់ផងសំឡេងកាំភ្លើងក៏បានបាញ់ទម្លុះក្បាលរបស់ខ្លួនយ៉ាង មិនមែនជានរណាបាញ់ឡើយគឺគាត់ខ្លួនឯងផ្ទាល់!! ធ្វើឲជីមីនគេភ្ញាក់ផ្អើលណាស់!
     « ជុងហ៊ូកូន...សូមឲជាតិក្រោយម៉ាក់បានជួបកូនទៀតចោះណា...ម៉ាក់សុំទោស...ពួកយើងនិងរស់នៅជាមួយគ្នាឥតមានសុភមង្គលណា...ម៉ា..ម៉ាក់ស្រឡាញកូនខ្លាំងណាស់..ជុ...ហ៊ូ!!!»
     សម្តីរបស់អ្នកស្រីលីបន្លឺឡើងដែលខំព្យាយាមអោបក្រសោបដៃកូនប្រុសរបស់ខ្លួនជាប់តែម្តង  ទោះស្លាប់ក៏គាត់ព្រមដែល រស់រាល់ថ្ងៃព្រោះគេមានគគេគឺជាស្នាមញញឹមរបស់គាត់។នេះហើយទឹកចិត្តម្តាយដែលមានចំពោះកូនវាពិតជាធំធេងណាស់ម្តាយហ៊ានលះបង់គ្រប់សម្រាប់យើង គាត់ហ៊ានគ្រប់យ៉ាងមិនថាលំបាកតូចធំក្តី ធ្វើគ្រប់យ៉ាងពិពាគ្រប់ឧបសគ្គដើម្បីយើង ត្រូវចាំថាម្តាយគឺជាមនុស្សស្រីទី1ដែលតែងតែនៅក្បែរយើងលើកទឹកចិត្តយើងផ្តល់កម្លាំងចិត្តឲយើង  ផ្តល់ស្នាមញញឹម!!
     « .....» ជីមីននាពេលដែលបានឃើញរូបភាពនេះហើយគេពិតជាអាណិតខ្លាំងណាស់ គេមិននឹកស្មានថាអ្នកស្រីលីលើកាំភ្លើងបាញ់ខ្លួនឯងដូច្នេះឡើយ
     « ទៅឲបានសុខចោះ!!» ជីមីនខំព្យាយាមសម្រួលអារម្មណ៍របស់ខ្លួនមកជាធម្មតាវិញបានយ៉ាងលឿន ព្រោះគេមិនចង់នៅអាល័យដូរឡើយទោះជាយ៉ាងណា ទោះគេជាមិត្តវិទ្យាល័យក្តីគេសូមសន្យាថាមិនអាល័យឡើយ
        « លាសិន..សូមឲអ្នកទាំងពីទៅជាមួយគ្នាឲបានសុខចោះ...» ជីមីនងាកក្រោយបន្តិចដើម្បីអោយគោរពមុននិង
     បឹម!!
     រាងក្រាសបន្ទាប់ពីដើរផុតឃ្លាំងទាញគ្រាប់បែកបោះទៅខាងក្រោយតែម្តង ដោយមិនសោកស្តាយនិងអាល័យអ្វីឡើយ ពេលខ្លះយើងមិនអាចរស់នៅជាមួយភាពអាល័យច្រើនពេកទេវាធ្វើឲយើងស្មុកស្មាញវិញទេ!!
     « ចៅហ្វាយ~~~» អេនហៅឈ្មោះជីមីនតិចៗ
     « ឆេយ៉ុងយ៉ាងមិចហើយ...» ជីមីនិយាយហើយដើរចូលក្នុងឡានមើលភរិយារបស់ខ្លួនដែលសន្លប់បាត់ស្មារតីតែម្តង!!
     « មុខរបស់អូន..វាមានស្នាមជាម់....»ជីមីនយកដៃអង្អែលើផ្ទៃមុខរបស់នាងថ្នមៗ ដោយមានអារម្មណ៍ថាឈឺខ្ទោកៗនិងទ្រូង សម្រស់ផូផង់ដែលស្រស់ស្អាតថើបអង្អែលបែរជាពេលនេះសុទ្ធតែរបួសទាំងស្រុង!!
    បន្ទាប់ពីធ្វើដំណើរអស់រយៈពេលយូរគួរសមក៏បានមកដល់ភូមិគ្រឹះរបស់គេដោយសុវិត្ថិភាពប៉ុន្តែវាស្ងាត់អោយច្រងំដោយសារនេះគឺម៉ោង2ទៅហើយមនុស្សម្នាគេងលក់អស់ហើយ  ជីមីនចាប់បីនាងតូចចូលទៅក្នុងភូមិគ្រឹះរបស់ខ្លួនដោយខ្ជិលហៅម៉ែដោះយប់ហើយអោយគាត់សម្រាកខ្លះ
    «គួរហៅពេទ្យឬអត់?» បន្ទាប់ពីដាក់នាងនៅក្នុងបន្ទប់មិនមែនជាបន្ទប់របស់នាងឡើយគឺបន្ទប់របស់គេតែម្តង រួចក៏ឈរគិតថាគួរហៅពេទ្យឬអត់ ហេតុអីចាំបាច់គិតគ្រាន់តែហៅពេទ្យសោះនិង
    «មិនបាច់ល្អជាង ទុកអោយបងមើលថែរអូនដោយខ្លួនឯង បងជាអ្នកធ្វើអោយអូនទៅជាបែបនេះ  មិនដឹងថាអូនភ័យយ៉ាងណាទេ »ជីមីនចាប់ដៃរបស់នាងនិយាយដោយទឹកមុខអន់ចិត្តនិងដឹងខុសដែលខ្លួនទុកនាងចោល បើគេយកនាងទៅជាមួយប្រហែលជាគ្មានរឿងនេះកើតឡើងឡើយ
    « ចាំមួយភ្លេតណា...បងទៅយកទឹកមកជូតខ្លួនអោយ»ជីមីននិយាយហើយក៏ប្រញាប់រត់យ៉ាងលឿនតាមដែលអាចធ្វើបានច្បាស់ណាស់ថាគេបារម្ភពីនាងខ្លាំងណាស់ នៅពេលដែលឃើញនាងស្ថិតនៅសហភាពបែបនេះ គេទទួលយកមិនបានឡើយ
      ជីមីនយកចានដេកធំហ្មមនិងកូនកន្សែងមួយសម្រាប់ជូតខ្លួនអោយនាងតូចដែលដេកស្តូកស្តឹង តែពេលដែលដាក់ចានដេកនោះលើតុហើយក៏សម្លឹងមើលនាងតូចរួចក៏ចាប់ផ្តើមដោយសំលាកើបំពាក់ឲនាង ដើម្បីឲគេងាយស្រួលជូតខ្លួន ណាមួយរូបរាងណាគេឃើញហើយនិងមិនដឹងថា
     « បងមិនចង់រូបរាងអូនសោះ អោយតែឃើញរាងកាយអូនចង់តែរំលោភ» ជីមីននិយាយមុននិងមូលដៃអាវរបស់ខ្លួនទាំងសម្លឹងមើលនាងតូច
       « សម្រួលអារម្មណ៍ ហើយហែងក៏ដូចគ្នាគ្មានស្អីផងក៏ភ្ញាក់ដែល» ជីមីនខឹងក្រឺតជាខ្លាំងពេលវាបែបនេះ ជីមីនចាប់ផ្តើមដោះអាវរបស់នាងតូចដែលវាបង្ហាអោយឃើញដើមទ្រូងមូលខ្លំលាក់ក្នុងអាវទ្រនាប់គេចាបើផ្តើដោះទំពាត់របសើវាថ្នមៗ
       « បិទភ្នែក បិទច្រមុះ»ជីមីនយកកន្សែងជ្រលក់ទឹកមុននិងបិទភ្នែកស្រវាជូតខ្លួននាងតូចដោយមិនបានបើកភ្នែក តែពេលខ្លះក៏លួចបើកភ្នែកតិចៗដែល។ ទម្រាំតែជូតចាំញីសគេសឹងតែហូរក្លាយជាទឹកទៅហើយ

    
    
         
    
    
     

លង់ស្នេហ៍ភរិយា|( complete✓)Where stories live. Discover now