ភាគ២៥

2.8K 58 0
                                    

ថ្ងៃបន្ទាប់.....
« ហឹម.....»សំឡេងក្រហឹមដើមកររបស់អ្នកម្លោះមាឌធំនេះបានបន្លឺឡើងនៅក្នុងបំពងករទាំងមិនទាន់អស់ងងុយ ដៃរបស់គេក៏ស្រវារកមើលអ្នកដែលថ្ងូរក្រោមទ្រូងរបស់គេនោះ ស្ទាបយ៉ាងណានៅតែមិនឃើញបាត់ស្រមោលទៅណាហើយ ជីមីនក៏បើកភ្នែករកមើលនាងតូចតែមិនឃើញសោះគេក៏ក្រោកពត់ដៃពត់ជើង ទាំងមិនទាន់អស់ងងុយៗ
« ក្មេងក្បារឹងទៅណាហើយនេះ» ជីមីនក៏រកមើលនាងតូចមិនងងុយដេកទេឬ គេនេះមិនទាន់អស់ជាតិងងុយផង នាងពិតជាកម្លាំងពិតមែនមិន
«ហឹស...ខ្លាំងបស់គេ » ជីមីនសើចចុងមាត់មុននិងងើបខ្លួនចេញពីគ្រែទៅរកកន្សែងដើម្បីចូលទៅងូតទឹក
តុកៗ//
« daddy... daddy..»សំឡេងគោះទ្វាផ្អើលអស់ភពទាំងបីរបដ់ស្នាដៃប្រពន្ធគេបានបន្លឺឡើង
« ....ឈ...ឈប់...បងទៅហើយ...» ជីមីនក៏ប្រញាប់មកបើកទ្វារនាងតូចទាំងដែលគេទើបតែចេញពីបន្ទប់ផ្លាស់ប្តូរសំលាក់បំពាក់មិននេះ
« daddy រួចហើយឬ??»នាងតូចសម្លឹងជីមីននាពេលនេះទាំងពីលើដល់ចុងក្បាល ដែលមានត្រឹមតែអាវសរនិងខោជើងវែងមិនទាន់រៀបរយនៅឡើយទេ
« បងនៅទេ!!» ជីមីនបន្ទាប់ពីបើកទ្វាហើយក៏ដើរទៅបន្ទប់សំលាក់បំពាក់វិញ ដោយមាននាងតូចដើរពីក្រោយ
« ឲលឿនហូវអូនចាំ....» នាងតូចដាក់ខ្លួនលើពូកអង្គុយចាំគេ
« daddy...យូមេស~~~~អូនឃ្លានណាស់!» នាងពិតជាឆ្ងល់ណាស់គេធ្វើអ្វីហេតុអីបានជាយូរបែបនេះ
« បងទៅហើយ~~~តោះមក..អូនឃ្លានអី?» ជីមីនប្រញាប់ចេញមកនិងដឹកដៃរបស់នាងចេញទៅក្រៅ
«អីក៏បានដែលមិនរើសទេស!» ជីមីននិងនាងតូចបន្ទាប់ពីញុំាអាហារពេលថ្ងៃត្រង់រួចហើយក៏ប្រញាប់នាំនាងទៅហាងផ្កាដើម្បីទៅយកផ្កា ទៅផ្នូរប៉ារបស់នាងតូចនិងណា! មិនទាន់និងបានចេញដំណើរផងសំឡេងទូរស័ព្ទក៏បានរោទិ៍
« ចាំបងនៅឡានទៅ បងមកវិញឡូវហើយ» ជីមីននិយាយហើយដើរទៅនិយាយទូរសព្ទតែម្តង ។បន្ទាប់ពីដើរបានរៀងឆ្ងាយបន្តិចរាងក្រាសក៏លើកទទួលវា
« អាឡូ!»
<ចៅហ្វាយ!ខ្ញុំចាំបានអាអ្នកតាមថតសកម្មភាពអ្នកនាងតូចហើយ >
« វានៅឯងណា» រាងក្រាសញញឹមចុងមាត់ចង់ដឹងណាស់ថាវាជានរណាមិចក៏ហ៊ានម្លេស
<បាទ ខ្ញុំបានចាប់ពួកវាមកឃ្លាំងចាស់!>
« បន្តិចទៀតយើងទៅដល់»រាងក្រាសនិយាយហើយក៏ប្រញាប់បើកឡានតម្រង់ទៅឃ្លាំងរបស់ខ្លួនភ្លាមៗតែម្តង

+ហាងផ្កា

សំឡេងឡានរបស់ពួកគេក៏ឈប់នៅនិងមុខហាងរបស់ជីស៊ូរាងក្រាសក៏បាននិយាយបង្អាក់ទៅកាន់នាងតូច!
« អូន...!ចាំបងនៅហាងជីស៊ូនេះហើយណាបងមានការរវល់បន្តិចកុមទៅណាដឹងទេ នៅក្នុងហាងនេះហើយ ពេលបងមកវិញយើងទៅជាមួយគ្នាណា ជុបៗ» រាងក្រាសនិយាយហើយទាញនាងមកជិតថើបបបូមាត់នាងថ្នមៗ
« អូខេ...អូនចាំ..»
« ក្មេងល្អ!»
« អូនទៅហើយណា លាសិនហើយ» នាងតូចដើរចូលទៅខាងក្នុងហាងរហូតដល់ផិតកន្ទុយភ្នែកទើបគេបើកឡានចេញ
__________
« ចាក់អឺ..?»ឆេយ៉ុងមកដល់ក៏ចាក់ចង្កេះរបស់នាង ធ្វើអោយកន្ត្រាក់ដែលនៅក្ន្ងងខ្លួនរបស់នាងក៏ប៉ះនិងកន្ត្រៃធ្វើឲឈាមក៏ហូរមកភ្លាមៗដោយគ្មានការព្រៀងទុក!
« អួយ..!»នាងស្រែកបន្តិចដោយភាពចុកចាប់របស់កន្ត្រៃមុតដៃរបស់នាង
« ឆេ!អោយបងសុំទោសណា គ្មានចេតនាឡើយ !!»ជីស៊ូនាងក៏ស្លន់បន្តិចដោយសារឈាមនាងតូចហូរមកឥតឈប់សោះ ជីស៊ូចាប់ទាញដៃនាងតូចមកមើល
« ខ្ញុំមិនអីទេបង មិនឈឺទេ..!» នាងតូចញញឹមប្រាប់ថាមិនឈឺឡើយអារម្មណ៍ក៏ចាប់ផ្តើមមិនស្រួលកើតឡើងមកនាងពិបាកនិងពណ៌រនាពីអារម្មណ៍នាងពេលនេះណាស់ភ័យៗភើតពោះ
« មកជាមួយបង បងលាបថ្នាំអោយណា»ជីស៊ូមិនខ្វល់ក៏ទាញដៃនាងតូចមក ទៅខាងមុខដើម្បីលាបថ្នាំរបួសអោយនាងតូច នាងតូចក៏មិនតវ៉ាក៏ទៅតាមដូចគ្នា ឆេយ៉ុងនាងពិតជាឆ្ងល់ខ្លាំងណាស់ហេតុអីបានមិនឃើញប៊ែលឡានាងមកធ្វើការចឹង
« បងស៊ូ!ខ្ញុំសួរបន្តិចណា!»បន្ទាប់ពីជីស៊ូដាក់នាងអោយអង្គុយកៅអីហើយ នាងដើរទៅយកថ្នាំលាបរបួសនៅខាងក្នុងដើម្បីលាបអោយនាងតូច មកដល់ភ្លាមជីស៊ូប្រញាប់យកក្រណាត់មកជូតឈាមនាងតូចដែលហូរនោះ
« ចាស៎!សួរមកណា...ឈឺដែលទេនេះ»ជីស៊ូចាប់ផ្តើមលាបថ្នាំអោយនាងតូច
« ..អត់ទេ...ខ្ញុំចង់សួរ...ថា...ប៊ែលឡានាងទៅណាហើយ??»នាងមិនគួរសួរឡើយព្រោះនាងនិងប៊ែលឡាមិនដែលត្រូវគ្នាផង ឃើញគ្នាខាំដូចឆ្កែសោះ ជីស៊ូនាងមិនទាន់បាត់ហួសចិត្តរឿងនាងតូចនិងប៊ែលឡាកាលពីប៉ុន្មានថ្ងៃមុនផង អីឡូវចង់រកវ៉ៃគ្នាម្តងទៀតឬតែស្តាយណាស់ប៊ែលឡានាងបានឈប់ធ្វើការហើយព្រោះអ្នកផ្ទះផ្ញើរសំបុត្រថានាងឈប់
«នាងឈប់ធ្វើការហើយ?? មិចបានជាបែបនេះ?» នាងពិតភ្ញាក់ផ្អើលណាស់នៅពេលលឺបែបនេះ ចឹងមានន័យថានាងក៏ឈប់ ប៊ែលឡាក៏ឈប់
« ដោយសារតែខ្ញុំមែនទេបាននាងឈប់??»នាងតូចចង្អុលមកខ្លួនឯង ខ្លាចថាប៊ែលឡាខឹងនាងរហូតដល់ថ្នាក់ឈប់ តែយ៉ាងណាក៏ដូចវាមិនមែនឡើយនាងប៊ែលឡានេះគឺសត្រូវចង់ឈ្នះនាងសឹងស្លាប់ហើយ.
« មិនមែនទេ គឺនាងចង់ទៅមើលថែរម្តាយនាងនៅនិងខេត្តវិញ»នាងតូចបានលឺហើយក៏ធូរចិត្តបន្តិចតែក៏ស្តាយឈ្លោះជាមួយនាងមិនទាន់ឆ្អែតផង។ គ្មាននរណាបានដឹងរឿងដែលប៊ែលឡាបានស្លាប់ឡើយ គឺកូនចៅជីមីនធ្វើការបានល្អខ្លាំងណាស់
« ស្តាយ...ខ្ញុំក៏ឈប់នាងក៏ឈប់!»នាងតូចធ្វើមុខជូរៗដាក់ជីស៊ូដែលកំពុងតែរុំរបួសអោយខ្លួននោះ ជីសូ៊ក៏សើចនិងទឹកមុខរបស់នាងតូច ឆេយ៉ុងនាងពិតជាគួរអោយស្រឡាញ់ខ្លាំងណាស់ ចរឹកនាងកូនក្មេងពិតមែនតែពេលដែលធ្វើការអ្វីមួយគឺមត់ចត់ខ្លាំងណាសហើយក៏ល្អឥខ្ចោះទៀតភាគច្រើននាងមិនសូវបានធ្វើអ្វីធំដុំឡើយព្រោះជីមីនមិនអោយនាងធ្វើ
« ហឹម..កុំតូចចិត្តតូចថ្លើមអី...ជីមីនធ្វើព្រោះបារម្ភពីឯង...» ជីស៊ូនិយាយឡើងដោយស្នាមញញឹម មិនទាន់និងបានប៉ុន្មាននាទីផងក៏លឺសំឡេងមនុស្សបានបន្លឺឡើង
« ជីស៊ូហា~~~» សំឡេងរបស់បុរសដែលត្រូវជាមិត្តប្រុសជីស៊ូបានបន្លឺឡើងមក ធ្វើឲពួកគេប្រញាប់ងាក់រកមើលប្រភពសំឡេងនោះ!
« អូរ! បងជីន? » ជីស៊ួហៅឈ្មោះមិត្តប្រុសរបស់ខ្លួនដោយស្នាមញញឹមជាប់មាត់តែម្តង! ធ្វើឯងអ្នកជាមិត្តប្រុសបេះដូងលោតមិនស្មើរគ្នាតែម្តង!
« បងស៊ូ? ...គាត់ជានរណាគេ?» នាងតូចចោតដួរទៅកាន់ជីស៊ូ និងសម្លឹងមើលមុខមនុស្សប្រុសដែលមើលទៅស្និតស្នាលនិងបងស៊ូតាមពាក្យសម្តី។ អ្វីដែលពីសេសតាមនាងចាំអាបុិកនោះ ជាបុរសដែលនៅក្នុងហេតុការណ៍នាងនិងប៊ែលឡាឈ្លោះគ្នានោះហើយ!!
« អូរ!!អ្នកនាង!»
« បងជីននេះឆេយ៉ុង..ហើយបងជីននេះគឺជាសង្សាររបស់បង!» ជីស៊ូណែនាំទៅកាន់ឆេយ៉ុងធ្វើឲនាងភ្ញាក់ផ្អើលមែនទេ! នេះជាស្នេហារន្ទះបាញ់ឬ?បានជាលឿនបែបនេះ!!
« ច..ចាស៎...សួរស្តីបងជីន រីករាយដែលបានស្គាល់»
« បាទសួរស្តីឆេយ៉ុង! ចោះឯងណាជីមីនគេមកជាមួយឯងដែលឬទេ?» ជីនដើរមកជិតជីស៊ូហើយក៏សួរទៅនាងដោយស្នាមញញឹម
«មកតើស៎! ប៉ុន្តែគាត់ថារវល់ទៅវិញមិននេះឯង»ពួកគេសំណេះសំណាលគ្នាតែម្តង
________
ក្រឹប//
មិនយូរប៉ុន្មានការធ្វើដំណើររបស់រាងក្រាសក៏បានមកដល់គោលដៅរបស់ខ្លួនតែម្តង ទើបគេប្រញាប់ប្រញាល់ចូលទៅខាងក្នុងឃ្លាំងរបស់ខ្លួនយ៉ាងលឿនតាមដែលអាចធ្វើបានចង់ដឹងណាស់នរណាជាអ្នកបញ្ជូនវាមក!.
« អូ...!ចៅហ្វាយមកដល់ហើយឬ!» អេនក៏ប្រញាប់អោនគោរពចៅហ្វាយបន្តិចមុននិងដួរទៅកាន់គេ
« អឹម...ឯងណាវា...យើងមើលមុខបន្តិចមើស...»រាងក្រាសនិយាយចប់អេនក៏ប្រញាប់នាំផ្លូវចៅហ្វាយរបស់គេទៅមើល បុរសដែលតែងតែតាមចាប់សកម្មភាពនាងតូច
« នេះចៅហ្វាយ...វាសន្លប់បាត់ហើយដោយសារតែវារើបម្រាស់ពេក» អេននិយាយឡើងប្រាប់ទៅចៅហ្វាយរបស់ខ្លួនដែលកំពុងតែសម្លឹងមើលមុខជនអនាមិកម្នាក់នោះ ដែលត្រូវបានគេចងអេបនិងជញ្ចាំងតែម្តង មុខមាត់ហើមទាំងសងខាងដោយសារតែអេនអ្នកវាយដោយផ្ទាល់!.
« ចៅហ្វាយនេះប្រវត្តិរូបរបស់គេ..» ជីមីនទទួលវាហើយអានវាដោយស្ងាប់ស្ងាត់ទាំងអស់សំណើចត្រឹមជាការសែតធម្មតាៗសោះ ចង់មកហក់ជាមួយគេឬ?
« ហឹម...ល្អណាស់....យកទឹកមកជះវាមក!» ជីមីននិយាយប្រាប់ទៅកាន់កូនចៅដែលឈរពីក្រោយគេនោះ ។ រាងក្រាសក៏ដាក់គូទអង្គុយលើសាឡុងគងទាក់ខ្លាចាំមើលសកម្មភាពមួយនេះ!
« ឆាប់ជះលើវាទៅ...»ជីមីននិយាយឡើងដោយអំណាចទៅកាន់កូនចៅរបស់គេ
ឈូ//
« ខឹស..ខ...ខឹស...ហូ..អ្នកណាវើយមកជះទឹកលើយើង!!...ខឹសៗ..» បុរសនោះនិយាយឡើងដោយសេចក្តីខឹងនិងមួម៉ៅតែម្តងច្រឡោតដោយមិនដឹងថាជានរណាគេនៅចំពោះមុខខ្លួន
« សម្តីបានសម្បើមណាស់តើសនេះ....លោក គឹម រ៉ាយុក» ជីមីនសង្កាត់ឈ្មោះរបស់ខ្លាំងៗតែម្តង!
«...ល..លោក..លោក..លោកផាក!!»រ៉ាយុកដែលជាអ្នកការសែតនោះពិតជាភ្ញាក់ផ្អើលខ្លាំងនៅពេលឃើញវត្តមានរបស់ជីមីននៅត្រង់នេះ!
« ស្គាល់យើងដែលឬ? យើងស្មានតែមិនស្គាល់ហើយតើ??» ជីមីននិយាយឡើងអោនទៅឲចំនិងមុខអ្នកកាសែតធ្វើឲគេកាន់តែស្លេកស្លាំងមុខមាត់ប្រែជាភ័យភ្លាមៗនៅពេលឃើញតោកំណាចនេះ គេពិតជាគួរខ្លាចដូចគេនិយាយមែន!!
« ល...លោកផាក..សូមដោះលែងខ្ញុំផងទៅ..សុំអង្វ» រ៉ាយុកនិយាយឡើងដោយទឹកភ្នែកភ័យស្លន់ស្លោរខ្លាចតែគេសម្លាប់ខ្លួនទេ គេមិនគួរណាទទួលការងារនេះពីអ្នកស្រីលីសោះស្តាយណាស់ មិនដឹងថាជាតិនេះរស់ឬអត់ទេ!
« ដោះលេងហេរ??..វាដូចជាស្រួលពេកហើយ...ហឹម..អាអេនជួយគិតយើងបន្តិចមើល..»ជីមីន
«គិតអ្វីទៅចៅហ្វាយ??» អេនដើរមកជិតចីហ្វាយនិងចោតសួរ! រ៉ាយុកលឺហើយមានសង្ឃឹមដោយគិតថាគេនិងដោះលេងខ្លួនតែវាមិនដូចការគិតឡើយ!!
« គួរតែសម្លាប់ឬក៏ពិកាមួយជីវិត?» ជីមីនយកដៃច្រត់ចង្ការធ្វើជាគិតយ៉ាងឌឺទៅកាន់គេ
«ល..លោកផាក...សូមអង្វរ ឲខ្ញុំធ្វើក៏ព្រមដែលសូមទុកជីវិតឲខ្ញុំផង» រ៉ាយុកនិយាយឡើងដោយពពកពេញទៅដោយទឹកភ្នែកតែម្តង
« យើងមានសំណើរដោះដូរ!»
« អ្វីទៅ..ខ្ញុំព្រមទាំងអស់»រ៉ាយុក
« ប្រាប់មកថានរណាជាអ្នកជួលឯងមកតាមដានប្រពន្ធយើង? វាមិនខ្លាចងាប់ទេឬ!» ជីមីនដួរទៅកាន់ដោយម្ខមាំខុសពីមុនេះខ្លាំងណាស់ ស្អប់ណាស់អ្នកដែលប៉ះពាល់ប្រពន្ធរបស់គេនេះ!
« ....ខ្ញុំសុំមិនឆ្លើយចំពោះរឿងនេះ!» រ៉ាយុកនិយាយឡើងដោយលាក់បានជិតល្អណាស់ដឹងទេថាដោយសារអ្វី? លោកយាយរបស់គេ!!
« អៅ?ក្រែងថាព្រមឆ្លើយ មិចក៏មិននិយាយមកថាជានរណា លោកព្រមស្មោះស្ម័គ្រដល់ស្មើរណាទៀត?កុំភ្លេចថាជិវិតលោកនៅក្នុងដៃខ្ញុំ!» ជីមីននិយាយខ្សឺបៗនិងត្រចៀកគេ
« ទេ..ខ្ញុំមិនឆ្លើយជាដាច់ខាត» ដាច់ខាតក៏ខ្ញុំមិនឆ្លើយ បើខ្ញុំឆ្លើយជីវិតលោកយាយខ្ញុំច្បាស់ជាចប់ជាមិនខាន!!!
« ហឹមម..តាមលោកចោះ..អាអេន..វាយវារហូតដល់វាព្រមនិយាយទៅ» ជីមីនគេពិតជាក្រឺតណាស់បានតែសម្លាប់ចោលទេ។ មួយសន្ទុះក្រោយមកបន្ទាប់ពីវាយហើមហើយមាត់អស់ហើយ!
«ខ្ញុំព្រមនិយាយហើយ! គ...គឺ.»រ៉ាយុកខិតខំនិយាយដោយលំបាកលំបិន
«អ្នកស្រីលី!!!» ជីមីនលឺភ្លាមគឺភ្ញាក់ផ្អើកណាស់ នេះចង់បានន័យថាមិចនិង!អ្នកស្រីកំពុងព្យាយាមយកប្រពន្ធគេចេញពីគេជាមិនខានហើយ ច្បាស់ណាស់ថា!!អ្នកដែលនិយាយដាក់នាងតូចកាលពីថ្ងៃនោះគឺជាមនុស្សរបស់អ្នកស្រីលីជាមិនខាន!!!
« សម្លាប់វាទៅ ...» ជីមីនស្រែកឡើងមួយទំហឹងមុននិងដើរចាកចេញដោយកំហឹង
«រៀបចំអោយបានស្អាត បញ្ជូនក្បាលវាទៅអោយ អ្នកស្រីលី ទុកជាកាដូរដែលខំព្យាយាមធ្វើគំនិតថោកចង់បានរបស់គេ» ជីមីននិយាយប្រាប់កូនចៅគេហើយក៏បើកឡានចាកចេញទៅបាត់




លង់ស្នេហ៍ភរិយា|( complete✓)Where stories live. Discover now