ភាគ19

3.1K 66 0
                                    

« គឺ កាលពីយប់មិញនិងលោកផាកបានមករកខ្ញុំនិងណា ហៅគាត់តែងតែដង្ហៅឈ្មោះអ្នកនាងមិនឈប់សោះទាំងដែលគាត់នៅជាមួយខ្ញុំ»យូជីននិយាយប្រឈិតប្រឆៀងរបៀបថាដូចជីមីននិងដេកជាមួយនាង
"មីកញ្ចាស់នេះ វានិយាយដូចប្តីអញនិងទៅដេកជាមួយវា ! ឆ្ងល់? ឈប់សិន! ឬជានាងដែលដាក់ថ្នាំងសម្រើបជីមីន? ត្រូវហើយគឺនាងច្បាស់ណាស់" ឆេយ៉ុងសម្លឹងមើលមុខយូជីនទាំងនិយាយក្នុងចិត្តសម្លក់សម្លឹងយូជីនឥតឈប់តែម្តង
« អ្នកនាងសម្លឹងអី» យូជីនសួរទៅនាងតូចដែលដេកកើយទ្រូងរាងក្រាសនិយាយពីថានាងសែនជ្រេញខ្លាំងណាស់ ហើយជីមីននោះក៏ដោយនៅស្ងៀមថែមទាំងទាញឯកសាមកមើលដូចគ្មានរឿងអីកើតឡើងធ្វើមិនដឹងហាក់មិនខ្វល់អ្វីសោះ
« សម្លឹងមើលមុខមីកញ្ចាស់ឯងនិង!! មុខស្រីចង់ដើរទាក់ប្តីគេ!» នាងតូចនិយាយឡើងមកយ៉ាងឈ្លើយដូចគ្មាននរណាប្រដៅចឹង រាងក្រាសគ្រាន់តែលឺភ្លាមសម្លឹងមើលមុខអ្នកអង្គុយលើភ្លៅរបស់គេអីក៏ឈ្លើយម្លេស កាត់តាមនរណា និយាយដូចគ្មាននរណាប្រដៅចឹង គេនេះហើយដែលខ្មាសគេមិនមែននាងឡើយកើតជាប្តីគេមិនចេះប្រដៅប្រពន្ធ។ ហើុយយ៉ាប់ណាស់ប្រដីកែរមកឡើងពិតមែនហើយនាងនេះ
«ឆេយ៉ុងនិយាយអីបែបនេះមិនពិរោះស្តាប់ទេ!យើងប្អូនគេសម្តីអោយសមរម្យ!?»ជីមីនឪនប្រាប់ឆរយ៉ុងមិនឲប្រើពាក្យមិនសមរម្យបែបនិងឡើងនាងនៅក្មេងណាស់ មិនគួរប្រើពាក្យបែបនិងឡើយ។ ទោះគេស្អប់នាងមែនតែនៅឲនាងតូចនិងនិយាយអោយស្រួលរមទម្យទៀតពិតជាប្តីល្អមែនបានតែល្អគឺល្អខុសរឿង
« ហឹស ..ទៅនិយាយពិរោះស្អីជាមនុស្សចង់បានប្តីគេ ..»នាងតូចមិនខ្វល់នៅសម្តីគេឡើយនិយាយបន្តទៀតហៅគេសុទ្ធតែចង់បានប្តីគេពេញមាត់។អាយុមិនទាន់និងបាន20ស្រួលបួលផងឈ្លើយពិតមែន !នាងមិនខ្វល់ឡើយ ទោះយូជីនអាយុបងនាងប៉ុន្មានឆ្នាំក្តី! កុំសង្ឃឹមថាបានជីមីនធ្វើប្តី អោនក្រោមសំពាត់នាងឲសោះ គេអោនបានតែសំពត់ខ្ញុំប៉ុណ្ណោះនាងគ្មានសិទ្ធ
«នែ!នាងនៅក្មេងទេ កុំឈ្លើយពេក !លោកមើលនាងចោះសម្តីដូចគ្មានមិនបានរៀនសូត្រ »យូជីននាងមិនសុខចិត្តឡើយនៅពាក្យសម្តីនាងតូចហៅនាងសុទ្ធតែមីកញ្ចាស់ទាំងមុខរបស់នាងនៅផូផង់ស្រស់ស្អាតតឹងណែននៅឡើយមិនសុខចិត្តត្រូវតែយកយុតិ្តធម៌អោយខ្លួនឯងទាល់តែបាន សម្តីនាងពិតមិនប្រមាឌខ្លួនសោះក្មេងទេតែឈ្លើយ
« ឆេ កុំ..(កុំឈ្លើយពេក )»តែមិនទាន់និងបាននិយាយផងប្រពន្ធក្មេងកំពូលឌឺកំពូលឈ្លើយកំពូលក្បាលរឹងកំពូលយំកំពូលល្មោមម្នាក់នេះបាននិយាយកាត់
« ស្ងាត់ !»យីស្អីក៏មឹងៗ នាងតូចនិយាយឡើងសម្លក់រាងក្រាសដកដៃខ្លួនដៃស្រងំលេងទ្រូងគេមិនត្រឹមតែលេងទេច្របាច់ចុចនេញៗគេទៀតតែគេនេះចេះតែស្រងំទៅមិនហ៊ានមាត់ទុកអោយគេធ្វើតាមចិត្ត។ នាងតូចងើបឈរពីភ្លៅគេអោបដៃរបស់ខ្លួនសម្លឹងមើលខ្លួនយូជីនតាំងពីក្បាលដល់ចុងជើងទាំងពេបមាត់ដាក់យូជីន
« ហឹស មើលខ្លួនឯងផង ចង់អោយគេនិយាយសម្តីសមរម្យជាមួយខ្លួន»
«ខ្លួនខ្ញុំយ៉ាងមិច??»
« នាងខ្លួនឯងមិនដឹងផងមកសួរខ្ញុំ ខ្ញុំមិចនិងដឹងទៅ»នាងតូចធ្វើមុខស្លឺដាក់យូជីនមុននិងញញឹមចុងមាត់ដើរទៅកកៀកនិងត្រចៀកយូជីន
«មុខនាង គ្រាន់តែមើលក៏ដឹងថាចង់ទាក់ប្តីខ្ញុំដែល!ចឹងមិនបាច់សម្តីសមរម្យជាមួយនិងស្រីអត់កេរ្តិ៍ខ្មាសដូចអ្នកនាងឡើង ខំតាមគេត្រុកៗដូចឆ្កែក៏គេមិនយកភ្នែកមើលដែលហាស ហាស »នាងតូចនិយាយតិចៗរួចក៏សើចលឺៗធ្វើអោយូជីននាងបើកភ្នែកធំៗខឹងដូចបាយពុះចឹងនាងមិនដែលខឹងនរណាដូចខឹងនាងតូចឡើយ ឯងរាងក្រាសលើកចញ្ចើមហើយគេក៏មិនពេញចិត្តនៅរឿងបែបនិងដែល
«ឈ..ឈប់!»មិនទាន់និយាយចប់ផងយូជីនស្រែកឡើងផ្អើលអស់ថានទាំងបី!
«អាយយ...យើងមិនសុខចិត្តទេ នាង..នាង..នាង..ឯង!»យូជីនស្រែកខ្លាំងស្ទើរតែបែកក្រដាសត្រចៀកនាងតូចនិងជីមីនទៅហើយនាងតូចយកដៃផ្ទប់ត្រចៀកព្រោះថ្លង់ខ្លាំងពេក
« នែ! នាងមកស្រែកស្អីត្រង់នេះហាស មានដឹងកន្លែងគេធ្វើការទេ ថយអោយឆ្ងាយទៅ ធ្វើដល់អ្នកគ្រប់គ្រងក្រុមហ៊ុនដែលមើលធ្វើចរឹកចោះដូចស្រីក្នុងក្លឹប!!»ជីមីនស្រែកឡើងផ្អើលអស់ហើយ នាងតូចកន្ត្រាក់ខ្លួននៅសំឡេងរបស់គេ ថាយូជីនទៅនាងស្រែកខ្លាំង គេវិញខ្លាំងជាងនាងទៅទៀត ។ជីមីនសង្កត់ពាក្យស្រីក្នុងក្លឹបនោះមែនស្រីក្នុងក្លឹបចរឹកចឹងធ្វើអ្វីមិនបានសម្រេចដូចចិត្តឬចង់បានបុរសណាធ្វើប្តីមិនបានសម្រេចតែងតែស្រែក ។
« លោក..លោកថាអោយខ្ញុំស្រីក្នុងក្លឹបឬ?...» យូជីននាងយកដៃចង្អុលខ្លួនឯងទាំងនិយាយដោយអួលដើមករនាងមិនដែលមាននរណាថាអោយនាងបែបនេះឡើយគេជាមនុស្សទីមួយហើយដែលអោយនាងស្គាល់ពាក្យនេះ លឺហើយសែនហួសចិត្តអស់ក្រែងតែម្តង នាងពិតជាមិនអាចទទួលយកពាក្យសម្តីដែលគេនិយាយបានឡើយ
« មែន! ចេញទៅអោយឆ្ងាយទៅកុំត្រឡប់មកវិញទៀត បងមើលមិនចង់អោយខ្ញុំសម្លាប់នាងចោល!!»រាងក្រាសសង្កត់ពាក្យសម្លាប់នាងចោលនិងបាញ់ភ្នែកទៅនាងភ្លែរៗគួរអោយខ្លាចដូចចង់សុីនាងទាំងរស់ ឯងស្រីតូចយើងវិញគ្រាន់តែឃើញកាយវិការជីមីនពេលនេះមានអារម្មណ៍ថាខុសដាច់ពីពេលគេនៅជាមួយនាងទោះគេសោះក្រោះក៏គេមិនដែលនិយាយពាក្យទាំងនេះហើយប្រើក្រសែវភ្នែកបែបនេះឡើយ មើលទៅពិតជាគួរអោយខ្លាចខ្លាំងណាស់លោកអើយ នាងសឹងតែមិនហ៊ាននៅជិតគេ
« នៅកាលទៀតមិនទៅ! សម្លក់ស្អីឆាប់ !បើក!» រាងក្រាសចង្អុលទៅទ្វានិងស្រែកអោយទ្វានោះដំណើរការបើកចំហរង់ចាំមនុស្សចាកចេញ
« ហឹក ហឹក លោកអាក្រក់ណាស់ គួរអោយខ្លាចខ្ញុំមិននៅទេ ហឹក ហឹក » យូជណស្រែកយំរត់ចេញទៅបាត់ដោយភាពខ្មាសអៀននាងមិនដែលទទួលបានអារម្មណ៍បែបនេះឡើយនៅជាមួយគេបានមួយភ្លេតដៀលនាងប៉ុហ្នឹងហើយចោះទម្រាំនៅយូរទៀត នាងសូមសន្យាថានិងមិនឲគេឃើញមុខទៀតឡើយ!!
« ឆេយ៉ុងខ្ញុំនិងឲនាងសងគ្រប់យ៉ាង!!» យូជីននិយាយឡើងម្ននិងចាកចេញដោយកំហឹងពេញខ្លួនតែម្តង ។នាងតូចសម្លឹងមើលយូជីនភ្លឺសៗហាក់មិនជឿរលើសម្តីនាងតែម្តង
«.....មើលស្អី» រាងក្រាសដាក់ខ្លួនអង្គុយវិញនិងទាញឯកសារមកមើលមិនខ្វល់ពីម្នាក់ទៀតដែលកំពុងតែសម្លឹងមើលមុខគេដូចទ្រូងខ្លាចគេមិចមិនដឹង ជីមីនគេធ្វើបែបនេះក៏មានចេតនាចង់អោយនាងចេះខ្លាចគេផងកុំបានដៃពេកអីឡូវដូចប្រហើនណាស់តែគេមិននិយាយ

លង់ស្នេហ៍ភរិយា|( complete✓)Where stories live. Discover now