ភាគ21

2.9K 65 0
                                    

   « ប្រពន្ធហេរ!! នេះវាមានប្រពន្ធហើយឬមិចក៏គ្មានលេចលឺដំណឹងអ្វីសោះ?» ជុងហ៊ូចាប់ផ្តើមមានចម្ងល់នាពេលដែលថាគេមានប្រពន្ធពិតជាចម្លែកណាស់ ឬមួយគេលាក់បាំង
   « បើម៉ាក់គិតមិនខុស ជីមីនគេស្រឡាញ់នាងនិងខ្លាំងណាស់» គាត់សង្កេតមើលកាយវិការរបស់ពួកគេដែលបានចូលក្នុងហាងសំលៀកបំពាក់នោះ
   « ខ្ញុំគិតដូចម៉ាក់!» ជយងហ៊ូនិយាយឡើងទាំងសម្លឹងមើលមិនឈប់
   « បើឯងអាចយកនាងមកបាន វាជារឿងល្អបំផុត ព្រោះថាមនុស្សមិនងាយស្រឡាញ់នរណាស្រឡាញ់ហើយគឺងប់ងល់ណាស់ បើបែកច្បាស់ជាឈឺគ្មានឈប់!!» មែនដូចអ្វីដែលគាត់និយាយមែន តែយើងស្រឡាញ់ហើយវាពិបាកណាស់ ពេលគេឆក់យកមនុស្សជាទីស្រឡាញ់ចេញពីខ្លួន!.
   « ហឹស.. ម៉ាក់ទុកចិត្តលើខ្ញុំ» នាយនិយាយឡើងទាំងសម្លឹងមើលមិនឈប់ ហលយក៏មានគំនិតថ្មីៗចេញមកផងដែល
   ~~~~~~
   « daddy! អានេះស្អាតណាស់ អូនយកហើយណា!» នាងតូចបន្ទាប់ពីអូសដៃរាងក្រាសបានចូលហាងហើយក៏រើសវាដោយស្នាមញញឹមដោយមានជីមីនអង្គុយចាំនាង
   « ហឹម...រើសអស់ឬនៅ?»ជីមីនដួរទៅកានើនាងតូចដែលរលសបាន4-5ឈុតនោះ នាងក៏ងក់ក្បាលយល់ព្រម
   « បើអស់ហើយក៏ទៅកាន់លុយទៅបងចាំខាងក្រៅ!»មើលសម្តីគេចោះចេញមកគឺផ្គើននាងម៉ង់ហាស៎ នាងតូចលឺហើយឡើងគាំងស្តូកមួយកន្លែង
   « ហាស ហាស៎..មកនេះមកពៅមាស..ហាសៗ ..អ្នកណាទៅដាច់ចិត្តទិកអូនចោល....ហាស ..ហាស៎» នាងតូចពិតជាភ្ញាក់ផ្អើលនៅពេលដែលបានឃើញស្នាមញញឹមរបស់នាងសើចនាងមិនដែលឃើញគេសើចបែបនិងឡើយ ។ជីមីនគេដើរមកឪបនាងថែមទាំងអង្អែលក្បាលរបស់នាង ប្រៀបដូចជាជាកូនក្មេងរបស់គេទៅហើយនេះ
   បន្ទាប់ពីគិតលុយហើយពួកគេបានចូលញុំាអាហារនៅជិតៗនេះ ព្រោះថាល្ងាចដែលហើយឃ្លាន! នាងតូចបន្ទាប់ពីចូលហាងក៏សុំជីមីនទៅបន្ទប់ទឹកមួយភ្លាម ព្រោះមានអារម្មណ៍មិនស្រួលៗ
   « មីន..អូនទៅបន្ទប់ទឹកមួយភ្លេត » ជីមីនងក់ក្បាលយល់ព្រម នាងតូចប្រញាប់ទៅបន្ទប់ទឹក។តែនាងក៏ឆ្លៀតឆ្លុះកញ្ជាក់សិនតែវាដែលគួរឲចម្លែកនោះគឺ!
   « អ្នកឆេយ៉ុង អ្នកនាងស្អាតណាស់ តែស្តាយណាស់ នាងនៅរស់មិនបានយូរ! »សំឡេងរបស់មាឌធំឈរនិយាយបែរខ្នងដាក់នាងធ្វើឲនាងចងចញ្ជើមចូលគ្នាតែម្តង នេះមានរឿងអីគេជានរណាមិចក៏ស្គាល់ឈ្មោះនាងមកពីណាទៅ?
   « លោកជានរណា?»នាងតូចចោតសួរទៅកាន់ទាំងឆានជើងមួយជំហានៗទៅរកគេ
   « នរណាមិនសំខាន់ឡើយ! សំខាន់គឺខ្ញុំយកជីវិតនាងឲបាន!!» សម្តីរបស់គេវាធ្វើបាបភ័យខ្លាចខ្លាំងណាស់តែនាងមិនអាចវាគ្រប់គ្រង់បានឡើយ
   « ល..លោក .ឈប់ភ្លាមណា!» មិនទាន់និយាយចប់ផងមិនដឹងថារត់តាមណាបាត់យ៉ាងលឿន រកតែតាមមិនទាន់ទៅបាត់ ។នាងតូចក៏ចាកចេញពីបន្ទប់ទឹកវិញដោយក្តីបារម្ភហើយក៏មានចម្ងល់ដូចគ្នាចំពោះសម្តីរបស់គេ
   « ឆេ? កើតអីឬអត់ » រាងក្រាសសួរទៅឆេយ៉ុងដោយសារតែតាំងពីនាងអង្គុយមកភ្លឹកៗរហូតៗតែម្តង
   « អ..អឹក..គឺ..គឺអត់ទេ..គ្មានអីទេៗ»
   « ចឹងឆាប់ញុំាទៅត្រជាក់ប្រយ័ត្នមិនឆ្ងាញ់!» នាងងក់ក្បាលហើយក៏ប្រញាប់ញុំាវា ជីមីនគេហាក់មិនស្រណុកក្នុងចិត្តគេជឿរថានាងច្បាស់ជាមានអ្វីលាក់គេជាមិនខានហើយ
   « ឆេអូនចង់ញុំាអីទិញអីទៀតឬអត់??»រាងក្រាសសួរទៅកាន់នាងបន្ទាប់ពីចេញពីកន្លែងញុំាអាហារមើលតាមទឹកមុខនាងមិនសប្បាយចិត្តសោះតាំងពីមកពីបន្ទប់ទឹក
   « អត់ទេ...ពួកយើងទៅផ្ទះទៅ...!» នាងតូចនិយាយឡើងទាំងកាន់ដៃជីមីនធ្វើឲគេអត់ឆ្ថល់មិនបាន ចរឹកនាងមិនមែនបែបនិងឡើយ
   « ហឹម...ឆេ..កើតអីមែនទេ?....នរណាធ្វើអ្វីមកកាន់អូនឬបានមុខស្អុយបែបនេះ? នរណាគេ ប្រាប់បងមក បងមិនឲវារួចខ្លួនទេ ស្តាប់បងកុំលាក់ អូនគ្មាននរណាទេមានតែបងតែម្នាក់ដែលអូនពឹងផ្អែកបាន ប្រាប់បង!» ជីមីនកាន់ដៃនាងទាំងក្តោបចូលគ្នានិយាយឡើងលោមនាងឲប្រាប់មកកាន់គេពីបញ្ហារបស់នាង
   «....គ្មានអីទេ....មីនកុំភ័យេអី..តោះយើងទៅវិញទៅ»នាងតូចនិយាយហើយខំព្យាយាមញញឹមទៅកាន់ជីមីនយ៉ាងស្រស់ធ្វើដូចនាងសប្បាយណាស់អញ្ចឹងទាំងដេលពេលនេះអារម្មណ៍ហោះហើរទៅដល់ណាហើយក៏មិនដឹង ចិត្តភ័យខ្លាចហើយក៏មិនយល់ថាជារឿងពិតឬក៏អត់ ហើយក៏មិនចង់ឲជីមីនគេភ័យព្រួយឡើយ!.
   « អូនកុំគិតថាលាក់បងជិតឲសោះ បងស្គាល់អូនច្បាស់ជាងអូនស្គាល់ខ្លួនឯង!»ជីមីននិយាយឡើងនាពេលដែលបានដើរចូលទៅក្នុងឡានរបស់ខ្លួនវិញដោយឲអីវ៉ាន់របស់របរនាងតូចនោះទៅឲអេន
   «........» នាងតូចនៅស្ងៀម មិននិយាយឬតបតទៅកាន់គេវិញឡើយ
   ______
   ភូមិគ្រឹះផាក
   ងឺត!
   ឡានក៏បានឈប់ចតនៅមុខផ្ទះអេក៏ប្រញាប់ទៅបើកទ្វារចៅហ្វាយរបស់ខ្លួនយ៉ាងលឿនតាមដែលអាចធ្វើបាន បន្ទាប់មកជីមីនក៏ដលរអៅកេបក្រោយនៃឡានយកអីវ៉ាន់និងរបស់របរបស់នាងតូចដែលបានទិញយកទៅក្នុងផ្ទះ
   « មានរឿងអ្វី? ហើយមានបញ្ហាអី?ខ្ញុំ ពិតជាចង់ដឹងណាស់ » ជីមីមចោតសួរខ្លួនឯងដោយចម្ងល់ជាខ្លាំង អ្នកណាធ្វើអីនាងបានជានាងស្ងៀមស្ងាត់បែបនេះ
   «អ្នកប្រុស! មោះខ្ញុំជួយ» ម៉ែដោះក៏ប្រញាប់មកទទួលជីមីននិងឆេយ៉ុង ហើយបម្រុងថានិងជូយកាន់អីវ៉ាន់ដែលនៅក្នុងដៃនោះតែក៏ត្រូវ
   « មិនចាំបាច់ទេ! ខ្ញុំកាន់ខ្លួនឯងបាន» ជីមីននិយាយហើយប្រញាប់ឡើងទៅលើដែលជាបន្ទប់របស់នាងតូចនោះហើយ
   តុក តុក//
   « ឆេ..បើកទ្វាឲបង ...» ជីមីនគោះទ្វាប៉ុន្មានដងទម្រាំតែនាងព្រមបើក
   «មានអីមែនទេ មីន?»
   « អីវ៉ាន់អូន! »ជីមីននិយាយហើយដើរចូលក្នុងបន្ទប់របស់នាងដាក់អីវ៉ាន់លើពូកមុននិងដាក់ខ្លួនអង្គុយដែល
   « មកជិតបង...បងមានរឿងសួរ» ជីមីននិយាយឡើងទាំងយកដៃទះពូកថ្នមៗឲនាងអង្គុយក្បែរគេស្រួលនិយាយគ្នា
   « អ្នកណាធ្វើអីមែនទេឆេយ៉ុង? នរណាគំរាមគំហែងមែនទេ? ឬនរណាធ្វើបាបអ្វី? ប្រាប់បងមកណា អូនត្រូវចាំថា អូនគ្មាននរណានោះទេពេលនេះមានតែបងម្នាក់គត់! ប៉ារបស់អូនបានលាចាកលោកទៅហើយ គាត់បានសុំឲបងជួយមើលថែរអូនជំនួសគាត់ ចុះបើអូនមានបញ្ហាបងមិនប្រាកដក្លាយជាមនុស្សលេបសម្តីហើយត្រូវទេ? ស្តាប់បង បងជាប្តីអូន អូនមិនគួរណាលាក់បងទេ បងនិងនិងធ្វើគ្រប់យ៉ាងមិនថាលះបង់ជិវិតបងក៏បងព្រម!» សម្តីជីមីននិយាយឡើងទាំងអោបក្រសោបមុខរបស់នាងជាប់តែម្តង ។នាងបន្ទាប់ពីស្តាប់គេនិយាយហើយកើតចិត្តរំភើបភ្លាម"
   « ហឹក....ហឹក.. មីន....អូន..អូនខ្លាច..ហឹក...ខ្លាចគេយកអូនចេញពីបង ហឹក....ហឹក...» នាងតូចនិយាយឡើងទាំងហក់ទៅឪបគេដោយទឹកភ្នែកតែម្តង នាងភ័យណាស់ ភ័យខ្លាចដូចសម្តីរបស់បរុសមិនស្គាល់បាននិយាយមកកាន់នាងនាពេលនោះ
   « កុំយំ....និយាយមកណា...»រាងក្រាសខិតខំលួងលោមនាងដែលមិនធ្លាប់លួងនរណាពីមុនមកឡើយ!
   « ហឹក..ហឹក..គឺ...កាលពីថ្ងៃនិងអូនបានទៅបន្ទប់ទឹក...ហើយពេលដែលអូនឆ្លុះកញ្ជាក់និង ស្រាប់តែមានមនុស្សដែលមិនស្គាល់អត្តសញ្ញាណនោះនិយាយមកកាន់អូនថា..!» នាងតូចមិននិយាយបន្តក៏សម្លឹងមើលមុខរបស់ជីមីនដោយភាពភ័យខ្លាច ឯងជីមីនក៏ខិតខំចាំស្តាប់នាង!.
   « និយាយថា.....!?»
   « គេចង់បានជីវិតអូន..ហើយពេលនិងវារត់បាត់អូនអត់ដឹងថាទៅតាមណាទេ ហឹកៗ ...មីន ...»
   « យកជីវិតហេរ??!»
 

  
  
 
  

លង់ស្នេហ៍ភរិយា|( complete✓)Where stories live. Discover now