ឡានតាក់សុីដែុំនាងតូចជិះចេះតែមុខឥតឈប់តាមល្បឿនរបស់រថយន្ត មិនយូរប៉ុន្មានផងក៏ដល់កន្លែងនាងតូចធ្វើការហ្មម!
« គ្រប់ហ្មម នេះពូ !» នាងតូចប្រញាប់រូតកាបូបខ្លួនជាន់ទី1ដែលមានកាត និងលុយមានតែ5ដុល្លាប៉ុណ្ណោះក្នុងកាបូបនាងមានតែកាត។ នាងតូចបន្ទាប់ពីឲ្យទៅអ្នករត់តាក់ស៊ីហើយក៏ប្រញាប់ចុះពីរថយន្ត
« បងស៊ូ ខ្ញុំសុំទោសណារៀងបន្តិចហើយ» នាងតូចប្រញាប់បើកទ្វា ចូលក្នុងហាងផ្ការបស់គីមជីស៊ូ. ដែលជាម្ចាស់ហាងផ្កានាងរួសរាយរាក់ទាក់តែងតែមានស្នាមញញឹមជាប់ជានិច្ចអ្នកណាក៏លង់ស្នេហ៍នាងដែលភាពទន់ភ្លន់របស់នាងធ្វើអោយកម្លោះៗតាមចែចង់តែមិនបានសម្រេចឡើយ
«មិនអីទេ »ជីស៊ូដែលកំពុងតែ មើលជុំវិញហាងខ្លាចមានបញ្ហាអីនិងដៃមានកាន់ទឹកស្រោចផ្កា ញញឹមយ៉ាងស្រស់ទៅនាងតូច នាងតូចងក់ក្បាលបញ្ជាក់ថាមិនអីទេ! នាងតូចប្រញាប់ចូលទៅក្នុងយកអៀមមកពាក់ហ៊ាននិងបានជួយកាត់ផ្កាគេនៅខាងក្នុង
« មកធ្វើការយឺតរហូត » ប៊ែលឡាគឺជាអ្នកធ្វើការជាមួយនិងនាងតូចដូចគ្នា ពួកគេឈ្លោះគ្នាឥតឈប់តែម្តងជាពិសេសគឺប៊ែលឡានិងម៉ង់រករឿងនាងឥតឈប់ ដោយសារតែជីស៊ូតែងតែហាមខាត់នាងមិនអោយអោយឈ្លោះគ្នាប៊ែលឡានិងទេព្រោះចរឹកនាងគឺចូលចិត្តដើរតែទាស់គេនិងហើយ ចឹងហើយទើបខ្ជិលចង់អោយច្រលក់និងណាហើយក៏មិនចាំបាច់ប្រកាន់និងនាង តែប៊ែលឡាក៏ជាមនុស្សយកចិត្តទុកដាក់និងការងារដូចគ្នាទើបជីស៊ូអោយនាងនៅធ្វើការទីនេះរហូត
« ទាស់?» នាងតូចដាក់គូទអង្គុយក្បែរប៊ែលឡានាងតូចយកកន្ត្រៃមកកាត់ទងចេញខ្លះដើម្បីអោយផ្កាមើលទៅវាស្រឡូនស្អាតវាជាកាងារប្រចាំរបស់នាងហើយកាត់ទងនិងវេចខ្ជាប់ផ្កាអោយភ្ញៀវ នាងតូចរៀបចំបានយ៉ាងស្អាតក្នុងវេចខ្ជាប់ធ្វើអោយអ្នកធ្លាប់មកពេញចិត្តនៅស្នាដៃនាងតូចណាស់
« ខ្ជិលច្រលក់» ប៊ែលឡាពេបមាត់ដាក់នាងតូចមុននិងបែរមុខចេញឡើងចង់បាក់ករ មកធ្វើការរបស់ខ្លួន ។ សាភាពនៅក្នុងបន្ទប់វេចខ្ជាប់ផ្កានេះគឺមានសភាពស្ងាប់ស្ងាត់ព្រោះមានការងារៀងៗខ្លួនធ្វើ. មិនមានពេលជជែកគ្នាឡើយ...
//ក្រាក !
« ឆេយ៉ុងហ៎ា !» ដៃតូចៗរបស់នារីដែលមានឈ្មោះ. ជាម្ចាស់ហាងបើកឡើង ហៅឈ្មោះរបស់នាងតូចទាំងញញឹម នាងតូចងាកមកតាមសម្លេងហៅឃើញអ្នកជាបងក៏ប្រញាប់ញញឹមទៅវិញ
« មានការអីមែនទេ បងស៊ូ» រាងតូចប្រញប់ដើរទៅរកជីស៊ូ
«ថ្ងៃហើយឯងមិនឃ្លានទេឬ »ជីស៊ូ
« អឹមខ្ញុំក៏ឃ្លានដែលតោះ »នាងតូចងក់ក្បាលមុននិងថាទាញដៃជីស៊ូទៅហើយតែក៏ត្រូវសម្លេងមួយបានបង្អាក់
« ឈប់សិន ខ្ញុំសុំទៅដែល»ប៊ែលឡាស្រែកឡើងបង្អាក់ពួកគេ ជីស៊ូញញឹមយល់ព្រមពួកគេធ្វើដំណើរទៅហាងជិតនេះវាមិនឆ្ងាយពីហាងផ្កានាងប៉ុន្មានដែល អាចដើរទៅដល់
« ពួកឯងចង់ញុំាអី»គ្រាន់តែដាក់គូទអង្គុយភ្លាមជីស៊ូទៅពួកគេទាំងពីនាក់ដោយជីស៊ូនិងឆេយ៉ុងអង្គុយតុជាមួយគ្នាឯងប៊ែលឡាអង្គុយទល់មុខពួកគេទាំងពីរ
« សួស្តីបង បងត្រូវការកម្មង់អីដែល»អ្នករត់មានវ័យស្របាលនិងឆេយ៉ុងធ្វើការរាក់ទាក់សួរទៅភ្ញៀវទាំងញញឹមទោះពួកគេមកញុំាជារៀងរាល់ថ្ងៃមែនក្តី តែអ្នករត់តុម្នាក់នេះនៅតែមានសុជីវធម៌សួរគ្រប់ពេលតែម្តង ទោះចម្លើយគឺម្ហូបដដែលក្តី
« ខ្ញុំយកបាយឆាគីមឈីមក »នាងតូចងាកមកប្រាប់អ្នករត់ម្នាក់នោះ
« ខ្ញុំយក Toppokiមួយមក/ខ្ញុំបាយឆាគីមឈី»ប៊ែលឡាឆ្លើយប្រាប់ទៅអ្នករត់តុ បានជីស៊ូឆ្លើយតាមក្រោយ។
«ចាស សូមរង់ចាំបន្តិចណា»អោនបន្តិចជាការគួរសមចាកចេញទៅ ។ មួយសន្ទុះក្រោយមកម្ហូបក៏បានមកដល់ ពួកគេក៏ប្រញាប់ទទួលទានវាដោយសារតែឃ្លានដែលហើយពេលនេះ
______
« រួចអស់ហើយមែនទេ»បន្ទាប់ពីញុំាអាហារទៅយ៉ាងរលូនពួកគេមិនបានឈ្លោះគ្នាឡើយដោយសារតែជីស៊ូនៅទើបនាំគ្នានៅស្ងៀមរៀងខ្លួន។
«រួចហើយបងហៅគេគិតលុយមក» នាងតូចយកក្រដាសជូតមាត់មុននិងឆ្លើយប្រាប់ទៅជីស៊ូឯងប៊ែលឡានាងញុំារួចក៏អង្គុយបែរមុខទៅខាងក្រៅ។ជីស៊ូងក់ក្បាលមុននិងហៅអ្នករត់ទុកមកគិតលុយ
«នេះបងយកកាតខ្ញុំចោះ »ជីស៊ូដែលបម្រុងនិងហុចកាតនាងអោយអ្នករត់តុហើយតែនាងតូចក៏ទាញចុះអោយយកកាតនាងម្តងព្រោះថាមកលើកណាក៏ជីស៊ូជាអ្នកចេញរហូត
« ឯងនេះ !!»
«មកធ្វើឯងចិត្តខុសរបៀប» ប៊ែលឡាពេបមាត់សម្លឹងមើលមុខនាងតូច ទាំងជ្រេញមិនដឹងថាបានលុយចាយមកពីណាទេហៀរៗដៃខោអាវថ្មីមើលទៅសុទ្ធតែថ្លៃ នាងជាអ្នកណាមកពីណាខ្ញុំមិនដឹងថានាងជាអ្នកឡើយទោះធ្វើការជាមួយគ្នាយូរក្តី សង្ស័យតែនាងមានអ្នកចញ្ចឹមដឹង. តែបើមានអ្នកចញ្ចឹមហើយមិចចាំបាច់មកធ្វើការ?
« អ្នកនាង!!អធ្យាស្រ័យកាតរបស់អ្នកនាងមានបញ្ហា?»អ្នករត់តុកហុចកាតនោះអោយទៅនាងតូចវិញ តែនាងមិនទានបានទទួលឡើយ នាងតូចលើកចញ្ចើមកាតនាងមានបញ្ហាអី មានរឿងអីបានជាមានបញ្ហាប្រហែលមកពីម៉ាសីុនខាងគាត់ដឹង
« កាតខ្ញុំអត់មានបញ្ហាអីទេ បងសាកឆូតម្តងទៀតទៅមើល!!» ប៊ែលឡាគ្រាន់តែលឺថាកាតមានបញ្ហាក៏សើចឡើងមកខ្លាំងៗ
« បងយកកាតខ្ញុំសិនចោះ » ជីស៊ូហុចកាតរបស់ខ្លួនអោយទៅអ្នករត់ទុកនិងទទួលកាតនាងតូចមកអោយនាងតូច
« សមមុខនាងហើយ ឆេយ៉ុងនាងចាយលុយច្រើនៗពេកខោអាវទិញុសុទ្ធតែរបស់ថ្លៃៗមិនដឹងថាតាៗណាអោយខ្លះទេ» ប៊ែលឡានិយាយហើយបន្តសើចទៀត នាងតូចក្តាប់ដៃខឹង ខឹងប៊ែលឡាដែលសើចចំអកងំទេ ងំចង់ថានាងសុំតាៗឬ គ្រឺតណាស់ទ្រាំមិនបានទេអញ ។នាងច្បាស់ណាស់ថាជីមីនប្រាកដជាបិទកុងនាងជាមិនខានវាមិនដែលសុខៗកុងមានបញ្ហាប៉ះជួនថ្ងៃនិងនាងខឹងងក់និងជីមីនទៀត
« ប៊ែលឡា !»ជីស៊ូហៅឈ្មោះប៊ែលឡាដោយខាំសង្តាត់មាត់របស់ខ្លួនពាក្យសម្តីនាងនិយាយអម្បិញមិញនេះវាមិនសមឡើយសុទ្ធតែតាៗ ។មិនបាច់ឆ្ងល់ទេហេតុអីបានជាជីស៊ូខ្វល់ខ្វាយនិងឆេយ៉ុងម្លេសព្រោះតែជីមីនបានផ្តាំផ្ញើរនាងអោយមើលថែរឆេយ៉ុងផង តែគេបានប្រាប់ជីស៊ូមិនអោយនិយាយប្រាប់នាងថាគេផ្តាំផ្ញើរមើលថែរនិងនាងឡើយ ជីស៊ូបានដឹងដូចគ្នាថាជីមីនជាប្តីរបស់ឆេយ៉ុងតែគេមិនបានមាត់អ្វីឡើយ នាងតូចមិនមែនមានតាៗដូចប៊ែលឡានិយាយឡើយ