«អត់ទេ ...ហឹក ...ហឹក ..កុំអី ...កុំសម្លាប់ខ្ញុំអី សុំអង្វខ្ញុំមានម្តាយដែលត្រូវចញ្ចឹម ហឹក...ហឹក ...ហឹក សូម....អាយយយយយ!....» ប៊ែលឡាស្រែកយំទាមទារការអាណិតពីរាងក្រាស តែវាមិនបានផងសម្រាប់គេឡើយ កូនចៅជីមីនមាឌធំក្រាសម្នាក់ចាប់បោចសក់ប៊ែលឡាពីក្រោយមួយទំហឹងមើលទៅពិតជាអាណិតខ្លោចផ្សាខ្លាំងដែលមកជួបរឿងបែបនេះ ខ្លួនមិនមានជាអ្នកមាន ជីវីភាពក៏មិនសូវជាធូធានៅមានម្តាយនៅផ្ទះដេកឈឺទៀតបើនាងស្លាប់ទៅអ្នកណាមើលថែរគាត់ គាត់ច្បាស់ជាម្នាក់ឯង នាងខុសហើយនាងមិនគួរប្រលោកសម្តីជាមួយនិងឆេយ៉ុងនោះសោះ នាងមានប្តីអ្នកមាន ហើយចិត្តបិសាចទៀត គួរអោយខ្លាចពិតមែន
«ស...សូម ....កុំ ....ហឹក...ហឹក!»
« ស្ងាត់មាត់នាងទៅ ប្រយ័ត្នយើងអាករ» រាងក្រាសស្រែកមួយវាស ផ្អើលអស់ឃ្លាំងទាំងមូល
« ហឹក ...សូម ....ហឹក... ខ្ញុំមានម្តាយដែលត្រូវមើលថែរទុកជីវិតអោយខ្ញុំផង ហឹក ...ហឹក ....សុំអង្វរ. ....ខ្ញុំធ្វើអ្វីក៏ធ្វើដែល សូមទុក ជីវិតអោយខ្ញុំផង.... ហឹក ....ហឹក» សក់របស់នាងក៏ត្រូវកូនចៅជីមីនបោចខ្លាំងទៅៗ ដោយគ្មានក្តីអាណិតអាស៊ូសោះ.នាងស្រែកយំដង្ហាក់សុំជំនួយពីគេនិងការលើកលែងទោសអោយនាងផង ។ស្មានមិនដល់គេនេះស្រឡាញ់ប្រពន្ធរហូតដល់អ្នកណាប៉ះមិនបាន!
« ថ្លង់ណាស់ បាញ់សម្លាប់ចោលទៅស្រួល » រាងក្រាសថ្លង់និងសម្តីប៊ែលឡាណាស់ មនុស្សអោយតែដល់ដំណាក់កាលនេះតែងតែយកគោលចំហររឿងគ្រួសារមកនិយាយរហូតតែម្តងស្តាប់ឡើងសឹកត្រចៀកវាលេងច្រៀបចូលខួរគេដូចគ្នា ព្រោះគាត់ធ្លាប់ដោះលេងមនុស្សដែលនិយាយថាត្រូវមើលថែរឪពុកតែវាមិនមែនជាការពិតឡើយគេកាន់តែបង្ករឿងកាន់តែខ្លាំងជាងមុន. ទើបគេលែងជឿរលើសម្តីបែបនេះ
« អ...អត់..ទេ ...ទុកជិវិតឲខ្ញុំផង ហឹក ហឹក សុំអង្វរ អត់ទេ ហឹក ហឹក ....កុំបាញ់.....ផាំង!»កាំភ្លើងទម្លុះក្បាលប៊ែលឡាពីក្រោយភ្លាមៗដោយសារស្នាដៃកូនចៅជីមីនពួកគេនេះសិទ្ធតែសម្លាប់មនុស្សមិនរអា ហើយថែមទាំងស្ទាត់ជំនាញទៀតផង ធ្វើឲជីមីនញញឹចេញមកដោយការមិនខកបំណងនិងកូនចៅគេ ធ្វើការបានល្អៗណាស់
« យកសាកសពនេះបំផ្លាយចោលទៅ »រាងក្រាសអោបដៃសម្លឹងមើលសកសពប៊ែលឡាដែលដេកលើធ្លុកឈាមរបស់ខ្លួនទាំអាណោចអំធម ឈាមរបស់នាងហូរពេញនិងតែម្តងដេកស្លាប់មួយកន្លែងភ្លាមៗគ្មានការរង់ចាំ
«នេះហើយជាលទ្ធផល ដែលប៉ះពាល់របស់យើង »រាងក្រាសនិយាយទាំងទឹកមុខឃោឃៅចេញមកមុននិងសេរេក្រវ៉ាត់ករអោយស្រួលបួលដើរចេញមកខាងឃ្លាំងត្រឡប់ទៅផ្ទះវិញ ។
« អាហុងចាប់ការអោយបានរៀបរាយផង »បន្ទាប់ពីឡើងឡានអង្គុយមិនទាន់ក្តៅគូទផងរាងក្រាសនិយាយឡើង យ៉ាងត្រជាក់តែម្តង កូនចឡគេម្នាក់ៗមិនធនវើឲគេខកបំណងសោះ រៀបចំគ្មានសល់ស្លាកស្នាមទេ!
« បាទ ចៅហ្វាយ »