part32

2.3K 60 6
                                    

លង់ស្នេហ៍ភរិយា
     បន្ទាប់ពីជូតខ្លួននាងរួចហើយជីមីនក៏ទៅយកថ្នាំសាស្ត្រនិងថ្នាំជួយបំបាត់ស្នាមឲនាងកុំឲមើលស្មាមទៀតជាពិសេសខ្នងរបស់នាងគេពិតជាខ្លោចចិត្តណាស់ដែលឲនាងទទួលរងនៅបែបនេះបើគេយកនាងទៅជាមួយច្បាស់ណាស់ថាគ្មានអ្វីកើតឡើងលើនាងឡើយ
     " បងសុំទោស...គ្រប់យ៉ាងមកពីបងទើបអូនទៅជាបែបនេះ.." ជីមីនក៏និយាយឡើងទាំងថ្នាំលាបលើខ្នងសរខកចីរបស់នាងដែលប្រែក្លាយទៅជាស្នាមជាម់ពេញខ្នងតែម្តងគួរឲអាណិតបំផុតគេពិតជាមិនអាចទទួលយកវាបានឡើយ គេចង់តែជ្រែកទៅឋាននរកទៅសម្លាក់អាជុងហ៊ូរម្តងទៀតទេដោយសារតែវាទើបធ្វើឲប្រពន្ធគេទៅជាបែបនេះ
     " ....." បន្ទាប់ពីលាបថ្នាំហើយៗគេហាក់គ្មានប្រលឹងអីក្នុងខ្លួនសោះពេលឃើញនាងបែបនេះគេពិតជាទទួលយកមិនបានសោះ  រាងក្រាសក៏ថើបថ្ងាសរបស់នាងមុននិងចាកចេញទៅបន្ទប់ទឹកងូតទឹកជម្រះក្លិបឈាមចោលខ្លះ
     15នាទីក្រោយមក///
     បន្ទាប់ពីងូតទឹកជម្រះកាយរួចហើយជីមីនក៏ចេញមកវិញត្រឹមតែកន្សែងចងចង្កេះប៉ុណ្ណោះនិងសម្លឹងមើលភរិយាដែលលក់ស្តូកស្តឹងគ្មានដឹងខ្យល់អីនោះទាំងចិត្តអាណិត ជីមីនក៏ដើរមករកនាងតូចដែលគេងលក់នោះ រួចក៏ដាក់ខ្លួនគេងក្បែរនាងតែម្តង..
     " ឆាប់ដឹងខ្លួនមកណា បងនឹកអូនណាស់!" ជីមីននិយាយឡើងទាំងអោបក្រសោបនាងជាប់និងទ្រូងរបស់គេទាំងទឹកមុខតានតឹងបន្តិចដែលពេលដែលឃើញនាងគេងស្ងៀមបែបនិង
     " សុបិនល្អអូនសម្លាញ់...ខ្សឺត..."រាងក្រាសនិយាយហើយក៏ថើបថ្ងាសរបស់នាងមុននិងគេងលង់លក់តែម្តង
     ///ថ្ងៃថ្មី//
     ពេលព្រឹកក៏បានមកដល់គ្រប់គ្នាក៏ប្រញាប់ប្រញាល់ស្វាស់ស្វែងទៅធ្វើការរបស់ពួកគេរៀងៗខ្លួនដើម្បីបំពេញនៅតម្រូវការរបស់ ខុសអីតែប្តីប្រពន្ធមួយគូរនេះគេងអោបគ្នាយ៉ាងស្អិតតែម្តងបេះមិនចេញ
     " ហឹុម..."សំឡេងក្រហឹមរបស់នាងតូចក៏បានបន្លឺឡើងហើយកីមានអារម្មណ៍ថាចុករោយខ្លួនជាខ្លាំងវាពិតជាពិបាកក្នុងខ្លួនណាស់ចំណែកឯងខ្នងរបស់នាងវិញមានអារម្មណ៍ថាឈឺខ្លាំងណាស់ រហូតដល់នាងពិបាកទ្រាំតែម្តង..ទើបនាងក្រឡេកមើលជុំវិញខ្លួនច្បាស់ថានាងនៅត្រង់ណា។ ច្បាស់ណាស់ថាវាជាបន្ទប់របស់ជីមីនទើបនាងប្រញាប់ងាកមើលគេឃើញថាគេកំពុងនាងពិតជានឹកគេណាស់ សំណាងហើយពេលនោះគេមកជួយកុំអីនាងគ្មានរូចជីវិតទេមើលទៅ
     " ជុប! " នាងតូចឆ្មក់ថើបថ្ពាល់របស់គេ! ដោយស្នាមញញឹមតែក៏មានអារម្មណ៍ថាឈឺលើផ្ទៃមុខ!
     " ឈឺណាស់...!" នាងតូចក៏យកដៃប៉ះលើផ្ទះរបស់នាងមានអារម្មណ៍ថាឈឺដូចគ្នាទើបនាងប្រញាប់ងើបទៅមើលកញ្ជក់
     " ម..មុខ....មុខ..របស់ខ្ញុំ..ទ..ទេ...មិចនិងអាចទៅ"នាងតូចនិយាយឡើងទាំងញ័រមាត់ដោសម្លឹងមើលកញ្ចក់ទូសំអាងដោយក្តីឈឺចាប់បំផុតមុខដែលធ្លាប់តែស្រស់ស្អាតរបស់នាងក៏ប្រែទៅជាមានស្នាមចាយរបស់អាចោម្សៀតនោះនិងស្នាមគូទជាច្រើនកន្លែងដែលធ្វើឲនាងពិតជាទទួលយកមិនបានឡើយ
     "ហឹក...ហឹក..មិចនិងអាចទៅ...មុខរបស់ខ្ញុំ!វាមានស្នាមច្រើនណាស់..."នាងតូចក៏លើកដៃរបស់ខ្លួនប៉ះលើស្នាមមុខរបស់នាងថ្នមៗទាំងញ័រៗព្រោះថាមុខរបស់នាងគឺមានស្នាមទះពេញនិងតែម្តងថែមទាំងមានដុំខៀវវាបញ្ជាក់ថាត្រូវធ្ងន់! នាងពិតជាទទួលយកមិនបានឡើយ!
     " ហឹក...ហឹក..! មុខរបស់ខ្ញុំ" នាងតូចនិយាយឡើងទាំងទឹកភ្នែកហូរចុះមិនឈប់សោះតែម្តង ម្នាក់ម្ខាងទៀតដោយបានលឺសំឡេងស្រែកយំក៏ខំបើកភ្នែកមើលក៏បានដឹងថានាងតូចកំពុងតែយំនៅមុខកញ្ជក់តែម្តង!
     " ឆ..ឆេ..អូធូរខ្លះដែលទេ!"  រាងក្រាសគ្រាន់តែឃើះនាងតូចភ្លាមគេក៏ទម្លាក់ជើងសំយ៉ុងចុះក្រោមនុងសម្លឹងមើលទៅម្នាក់ម្ខាងដែលកំពុងឆ្លុះកញ្ជក់ទាំងទឹកភ្នែក ធ្វើឲបេះដូងគេនេះអួលៗដែល
     " មីន..មីន..មុខ..មុខអូន..ហឹក..ហឹក...មុខអូន.." នាងតូចក៏និយាយឡើងទាំងទឹកភ្នែកដាប់ថ្ពាល់តែម្តងឃើញហើយគេពិតជាទប់ទឹកភ្នែកមិនបានដូចគ្នា រាងក្រាសក៏ទាញកៅអីតុសំអាងនោះមកជិតគេមុននិងនិយាយ
     " មុខអូន..ស្អាតដដែល...ណាកុំគិតច្រើនបន្តិចទៀតវានិងជាហើយ..កុំយំណា...ជុប.."រាងក្រាសថើបថ្ងាសរបស់នាងតូចថ្នមៗកុំឲនាងមានអារម្មណ៍ថាពិបាកចិត្តគេដឹងថាមិនសប្បាយចិត្តឡើយនៅពេលនេះ គេពិតជាខឹងខ្លួនឯងណាស់ដែលបណ្តោយរឿងទៅជាបែបនេះ!
     " ហឹក...ពេលអូនឈប់ស្អាត...បងនិងទៅរកអ្នកថ្មីមិនខានហើយបងនុងទុកអូនចោល..ហឹក...បងនិងឈប់ស្រឡាញ់អូន " នាងតូចនិយាយឡើងទាំងទប់ទឹកភ្មែកមិនជាប់ហូរដូចចាក់ទឹកតែម្តង
     " ទេ..បងនៅតែស្រឡាញ់អូន...ទោះមានរឿងអ្វីក៏ដោយមិនទោចោលអូនឡើយទោះអូនមិនស្អាតក៏ដោយ ព្រោះបងស្រឡាញ់អូនជាអូនណា..កុំយំអីណា..មើសបងមើលរបួសខ្នងបន្តិចអូនបាត់ឈឺឬនៅ!"  រាងក្រាសក័ទាញនាងតូចបង្វិលមកក្រោយ
     " បងលាត់ហើយណា..!" រាងក្រាសនិយាយហើយក៏លាត់អាវនាងតូចដើម្បីមើលខ្នងរបស់នាង វានៅតែមានស្នាមដដែល គ្រាន់តែវាស្រាលជាយប់មិញដោយតែគេបានលាបថ្នាំឲនាង
     " ចាំបងលាបថ្នាំឲ..អូនគេងបែរខ្នងទៅបងទៅយកថ្នាំសិន" រាងក្រាសនិយាយហើយនាងងក់ក្បាលយល់ព្រម ដោយភាពស្ងៀមស្ងាត់ នាងហាក់មិនជាមិនសូវមានប្រលឹងក្នុងខ្លួនសោះមុខស្រពោនៗធ្វើឲគេក៏ពិបាកដូចគ្នា
     ~~~~
    ពេលល្ងាចក៏បានមកដល់ដែលម៉ោងគែជិត7ទៅហើយ ដែលពេលនេះជីមីនកំពុងតែធ្វើការងាររបស់គេនៅមុខកញ្ចក់កុំព្យូទ័រដោយមនានាងតូចអង្គុយច្រកគាវលើភ្លៅរបស់គេជាប់តែម្តង
    " ខ្សឺត...ឆេ..ឃ្លានទេ.." រាងក្រាសក៏អោនថើបកញ្ចីកររបស់នាងនិងសួរទៅកាន់នាងថ្នមៗ
    " អត់ទេ...ចង់គេង!" នាងនិយាយហើយក៏ឈ្មុលមុខនិងទ្រូងរបស់គេ បាត់ទៅ..រាងក្រាសក៏មិនបាននិយាយអ្វីបន្តក៏បន្តធ្វើការរហូតទៅ
    " ធ្វើចិត្តឲសប្បាយៗណា..បងស្រឡាញ់អូន..!"
    
    
    
    
   

លង់ស្នេហ៍ភរិយា|( complete✓)Where stories live. Discover now