ភាគ13

3.2K 75 1
                                    

//ផឹប !!អ៊ួក !!//
« សុំទោសដែលខ្ញុំត្រូវធ្វើបែបនេះ»រាងក្រាសវ៉ៃកញ្ចីកររបស់នាងតូចមួយទំហឹងដឹងហើយថាកម្លាំងមនុស្សប្រុសគឺធំណាវ៉ៃតែបន្តិចនាងសន្លប់បាត់ ។នាងតូចទន់ចខ្លួនល្អូកតែក៏ត្រូវរាងក្រាសបីត្រកងដាក់លើគ្រែនៅក្នុងបន្ទប់ការងាររបស់គេ មានស្រាប់ព្រោះពេលហត់នឿយអាចទៅសម្រាកបានឬខ្ចិលទៅផ្ទះតែគេមិនដែលបានដេកឡើយទៅគេងតែនិងផ្ទះ ព្រោះមិនចង់នាងនៅផ្ទះម្នាក់ឯង ទោះមានអ្នកបម្រើក្តី
«បើនាងស្តាប់តាមខ្ញុំ នាងនិងមិនឈឺខ្លួនឡើយ តែនាងឌឺខ្ញុំខ្លាំងណាស់! សុំទោសដែលខ្ញុំត្រូវធ្វើបែបនេះ នាងមិនត្រូវខឹងខ្ញុំទេ!» ជីមីននិយាយឡើងទាំងអង្អែលលើស្នាមដែលគេវាយអម្បិមិញដឹងថាគេខុស តែគេធ្វើព្រោះមិនចង់ឲនាងចាកចេញពីគេឡើយ
«ខ្ញុំធ្វើគ្រប់យ៉ាងគឺដើម្បីតែនាង នាងមិនអាចប្រើពាក្យលែងលះជាមួយខ្ញុំបានឡើយ ..ខ្ញុំស្អប់ពាក្យនេះណាស់ជាពិសេសគឺលឺចេញពីមាត់នាង»
« នាងមិនអាចចាកចេញទៅណាបានឡើយពេលនេះ »រាងក្រាសលើកដៃអង្អែលសក់ក្បាលនាងតូចព្រោះគេលឺដំណឹងពីកូនចៅដែលក្លោមមើលនាងតូចនោះថា មានមនុស្សម្នាក់តាមថតរាល់សកម្មភាពរបស់នាងតូចទើបតែបានប៉ុន្មានថ្ងៃនេះឯងគេក៏ចាប់ផ្តើមភ័យព្រួយរឿងសុវត្ថិភាពនាងជាខ្លាំងគេមិនចង់អោយនាងទៅធ្វើការឡើយខ្លាចថាមានរឿងអ្វីកើតឡើងលើនាង
« គេងទៅណា នាងត្រូវចាំថា មួយជំហានរបស់នាងគឺត្រូវតែមានខ្ញុំតាមខ្លោមមើលជានិច្ចមិនអោយឃ្លាតឡើយ »គេចង់បានន័យថានាងធ្វើអ្វីក៏ដោយក៏ត្រូវតែអោយគេដឹងជានិច្ចទោះនាងមិនប្រាប់គេក៏គេត្រូវតែដឹងនិយាយទៅ ដឹងគ្រប់យ៉ាងពីនាងអោយខ្ទិច
« ខ្សឺត...!»ជីមីនថើបលើសក់ក្បាលនាងតូចថ្នមៗមុននិងចាកចេញទៅខាងក្រៅដើម្បីធ្វើការងារបន្ត ព្រោះថាការងារគឺដូចភ្នំហើយពេលនេះ
ពេលវេលាក៏ចេះតែដើរទៅមុខលឿនទៅៗឥតឈប់ វាក៏ដល់ពេលវេលាដែលរាងក្រាសជួបណាត់ជាមួយនិងអ្នកដៃរួមសហការហ្មមដែលហើយពេលនេះ ។ ទើបប្រញាប់ចូលក្នុងបន្ទប់គេងវិញក្រែងលនាងតូចភ្ញាក់ គេក៏អាចយកនាងទៅជាមួយផង
« នាងមិនមិនទាន់ក្រោកទេ! មិនអីទេៗ ខ្ញុំទៅតែមួយភ្លេតទេមកវិញហើយណា »

លង់ស្នេហ៍ភរិយា|( complete✓)Where stories live. Discover now