« អានោះផ្សេង អានេះផ្សឹង វាខុសគ្នា !»នាងតូចងាកមុខមករកគេនិយាយទាំងសម្លក់ទាំងដែលអ្នកម្ខាងទៀត មិនខ្វល់ពីនាងសម្លក់ឡើង
« ធំហើយមិនមែនកូនក្មេងទេ ធ្វើអីអោយចេះគិតផង..»រាងក្រាសបែរមុខមើលរាងតូចមុននិយាយទាំងទឹកមុខស្មើរធេងដាក់នាងតូចទឹកមុខមើលទៅដូចជាខឹងនិងនាងតូចច្បាស់ណាស់។ នាងតូចនាពេលនោះដូចជារអានិងទឹកមុខគេដែល មើលទៅដូចជាខឹងនាងខ្លាំងហើយ!
« .....»ឆេយ៉ុងនៅស្ងៀមមិននិយាយអ្វីឡើយ
« កុំសូវបង្កបញ្ហពេកដឹងឬនៅ នាងធំហើយ មិនមែនកូនក្មេង មុខនិងធ្វើអីគិតមុខក្រោយផង បើនាងតែចរឹកបែបនេះ បើខ្ញុំឃុំឃាំងកុំថាខ្ញុំអាក្រក់!!» ជីមីននិយាយឡើងទាំងសម្លឹងមើលទេសភាព តែសម្តីនិយាយឡើងហូរហែរធ្វើឲនាងអត់ធុញមិនបាន ឪពុកទី2តែម្តងហើយនេះ តាំងពីប៉ានាងស្លាប់គឺគេហើយពេលនេះ
« មិនដឹងទេស »នាងតូចអោបដៃចូលគ្នាធ្វើមាត់ពេបដាក់គេ រាងក្រាសវិញឃើញហើយក៏បែរមុខចេញទៅខាងក្រៅធ្វើចឹងៗអីអ្នកណាដែលថាមិនស្រឡាញ់លោកអើយខ្យូតនោះខ្យូតចង់តែលេបចូលទេតែធ្វើអ្វីមិនបានក្រៅពីអង្គុយស្ងៀម!។ចំណែកឯងអេនជាកូនចៅជំនិតគេនោះក៏មិនខុសពីជីមីនឡើយកាន់តែមើលកាន់តែលង់សម្រាប់ចៅហ្វាយស្រី តែវាមិនអាចឡើយបានត្រឹមតែសរសើរព្រោះចៅហ្វាយគេនេះមិនអោយអ្នកណាប៉ះពាល់របស់គាត់ផ្តេរផ្តាសឡើយ
« ជីមីន !» នាងតូចមិនដឹងជាកើតស្អីទេ សុខៗស្រែកហៅគេឡើងផ្អើលឡានពុងតែស្ងាត់ផង នាងមកស្រែកចឹងទៀតផ្អើលអស់
« វាយ៉ាងមិចនាង »រាងក្រាសសង្កាត់ធ្មេញនិងនាងតូចអារម្មណ៍កំពុងតែហោះហើរផង
«លោកជាអ្នកបិទកុងលុយខ្ញុំមែនទេ?? »នាងតូចចោតសួរឡើង តែរាងក្រាសបែរជាធម្មតា
«មិចលោកឯងស្ងាត់ លោកឯងជាអ្នកធ្វើមែន? ឆ្លើយមក លោកដឹងទេថាលោកធ្វើខ្ញុំខ្មាសគេណាស់ដឹងទេ??»នាងតូចនិយាយយ៉ាងហូរហែរមក
« នាងប្អូនខ្ញុំណាឆេយ៉ុង ខ្ញុំធ្វើពូនាងបានកុំលោកឯងៗពេក!»ក្តៅចិត្តនិងក្មេងដល់ហៅគ្មានសុជីវធម៌សោះ
« យ៉ាងមិចចង់អោយខ្ញុំនិយាយមិច ហៅពូមែនទេ??»
« បិទមាត់ !» រាងក្រាសបែរមុខទៅខាងក្រៅ អោយនាងតូចបិទមាត់ថ្លង់ណាស់ ចូលចិត្តនិយាយច្រើនម្លេះដឹងគេធុញទេ។ នាងតូចពេលលឺគេអោយនាងបែបនេះនាងកាន់តែផ្គើនដោយការនិយាយលឺៗទៅកាន់គេ
« យ៉ាងមិច ថ្លង់សម្តីខ្ញុំណាស់ឬ ហេតុអីៗពូជាអ្នកធ្វើវាមែនទេ?! ដឹងទេថាធ្វើអោយខ្ញុំខ្មាសគេណាស់ »នាងតូចស្រែកចាចក្នុងឡានធ្វើអោយគេនិងកូនចៅគេឡើងស្រកៀរត្រចៀកអស់ហើយយូរៗទៅចរឹកដូចជាខ្លាំងទៅៗហើយតើនេះ អាងតែមិនមាត់ៗ។មិនដឹងជាស្អីទេលោកអើយនាងសមតែអោយលេបថ្នាំកណ្តុលអោយស្លាប់ទេ មកហៅគេពូអីនៀក ប្តីណាប្តីមិនមែនពូទេ
«ស្ងាត់ទៅ ផាកឆេយ៉ុង នាងមិនចេះថ្លង់ទេឬ» រាងក្រាសដោយអស់ភាពអត់ធ្មត់ស្រែកឡើងខ្លាំងៗតែម្តងដល់ថ្នាក់នាងតូចភ្ញាក់កន្ត្រាក់ខ្លួននៅសម្តីរបស់គេ ស្រែកខុសពីរាល់ដងលើកនេះស្រែកបូកកំហគមនុស្សកំពុងតែមួម៉ៅនិងការងារមកនិយាយច្រើនពេកធុញណាស់
« អាមនុស្សអាក្រក់ គេនិយាយបន្តិចមិនបានចាំតែស្រែក ដាក់.... »នាងតូចរុញខ្លួនទៅអង្គុយកៀនជញ្ចាំងឡានទាំងខឹងចិត្តជើងក៏ផ្គុំចូលគ្នាដៃទាំងសងខាងអោបចង្គុង ទឹកភ្នែករមៀលធ្លាក់មកចុះដោយមិនដឹងខ្លួនដោយខឹងនិងនាយ អោយតែស្រែកនាងតូចតែងតែចង់យំ ឬយំតែម្តងរំអួយណាស់តែគេក៏មិនបានលួងដូចគ្នា
"ស្រែកតិចតួចយំៗ "រាងក្រាសគិតក្នុងចិត្តទាំងលួចសម្លឹងមើលមុខអ្នកដែលអង្គុយដូចកូនកំប្រុកកៀនជញ្ជាំងឡានវា ទាំងក្រវីក្បាលហត់ចិត្តណាស់ចឹងៗអី
ឡានក៏ចេះតែបើកបន្តរហូតដោយល្បឿនមធ្យម ក្នុងឡានគ្មានអ្នកណានិយាយស្តីនាងតូចវិញមិនដឹងថាគេងលក់តាំងពីពេលណាឡើយក្បាលផ្អែកនិងកញ្ជាក់គេងលក់យ៉ាងស្ងៀមស្ងាត់រាងក្រាសងាកមកសម្លឹងឃើញថានាងតូចគេងលក់ក៏ខិតទៅរកនាងតូចទាញក្បាលនាងមកថ្នមៗមកកើយលើភ្លៅរបស់គេ នេះជាលើកទី1ហើយដែលគេទាញនាងមកគេងបែបនេះដោយសារតែឃើញនាងត្រូវគេវ៉ៃឡើងជាម់អាណិតបូករួមជាមួយនិងក្តីស្រឡាញ់ដែលមិនអាចហាមខាត់បានពេលឃើញនាងតូចបែបនេះ វាពិតជាពិបាកប្រាប់អារម្មណ៍មួយនេះណាស់នៅពេលឃើញនាងនៅស្ថានភាពបែបនេះ បានត្រឹមតែលើកដៃអង្អែលផ្ទៃមុខរបស់នាងថ្នមៗ បេះដូងគេដូចត្រូវអីមកដំអញ្ចឹងនៅពេលនេះ
« អាអេន! »ជីមីនលើកដៃអង្អែកសក់នាងតូចដែលបាំងមុខមាត់របស់នាងទាញទៅសៀតគុម្ពផ្កានាងតូចថ្នមៗទាំងហៅឈ្មោះជំនិតរបស់គេទាំងសំឡេងក្រលតែវាក៏មិនសូវលឺខ្លាំងដែលព្រោះខ្លាចនាងតូចភ្ញាក់
«បាទចៅហ្វាយ »អេនតបទៅចៅហ្វាយខ្លួនវិញទាំងសម្លឹងមុខតាមកញ្ជាក់ព្រោះគេជាប់បើកឡាន
« ទៅចាប់មនុស្សស្រីដែលពាក់អាវពណ៌ទឹកសមុទ្រដែលវាយជាមួយឆេយ៉ុងអោយយើង យកទៅកន្លែងឃ្លាំងចាស់!»រាងក្រាសនិយាយចប់អេនឆ្លើយផងផងងក់ក្បាលផងដឹងតែមិនរួចខ្លួនទេចាំមើលកន្លែងឃ្លាំងនោះគឺជាកន្លែងសម្រាប់សម្លាប់មនុស្សឬដាក់ទរុណកម្ម!អ្នកដែលមិនស្តាប់ឬជំទាស់។ ជីមីនគេមិនមែនរកសុីតែជំនួញខាងច្នៃពេជ្រនិងទេគេរកសុីខាងអ្នកច្នៃម៉ូតកាំភ្លើងទៀតផងដែលគ្មានអ្នកណាសូវដឹងឡើងព្រោះគេលាក់មុខសូម្បីតែឆេយ៉ុងមិនបានដឹងដូចគ្នា តែវាគេធ្វើឡើងដោយស្របច្បាប់(ច្នៃកាំភ្លើងហើយក៏ចេះសម្លាប់មនុស្សដូចគ្នា)
ភូមិគ្រឹះផាក//
«អ្នកប្រុស!?...»បន្ទាប់ពីធ្វើដំណើរអស់រយះពេលយូហ្មម ធ្វើដំណើរមកដល់ភូមិគ្រឹះអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺរាងក្រាសបីនាងតូចដោយផ្ទាល់ដៃធ្វើអោយម៉ែដោះភ្ញាក់ផ្អើលហើយឃើញសភាពនាងតូចផ្អែកក្បាលលើទ្រូងគេ ម៉ែដោះភ័យនិងនាងតូចដែលពេលឃើញនាងតូចបែបនេះខ្លាចតែអ្នកប្រុសប្រើអំពើហិង្សាដាក់នាងតូចណា ទេវាមិនអាចទេអ្នកប្រុសមិនហ៊ានឡើយ
« ម៉ែដោះជួយយកថ្នាំលាបរបួសអោយបន្តិច!» រាងក្រាសនិយាយហើយដើរបន្តទៅខាងលើទៅបន្ទប់របស់នាងតូចម៉ែដោះលឺហើយក៏ប្រញាប់ទៅរៀបចំអោយនាយក្រាស
//តុក តុក//
« ចូលមក » រាងក្រាសវិញអង្គុយក្បែរនាងតូចគោយគន់សម្រស់នាងតូច ស្អាតខ្លាំងណាស់ធ្វើអោយគេឈ្លក់វង្វេងហើយ សម្រស់របស់នាងខ្លាំងណាស់បូករួមជាមួយនិងក្លិនផ្កាសាគូរ៉ាដែលក្រូអូបចេញពីសាច់សាយភាយពេញច្រមុះរបស់គេធ្វើអោយកាន់តែចង់ទៅជិតដើម្បីស្រង់ក្លិននោះ រាងក្រាសអោនកាន់តែកៀកនិងថ្ពាល់របស់នាងតូចដែលមានស្នាមទៅកាន់តែជិតនិងបានស្រង់ក្លិនហើយក៏ត្រូវអ័ក្សដោយសារតែម៉ែដោះ គេពិតជាក្រឺតមែនទេន មិនងាយនិងបាននៅជិតផងសាំពិតមែនហើយមួយឆ្នាំមិនទាន់និងបាននៅជិតគ្នាដល់កៀកនិងខ្លួននាងតូចផង
« នេះអ្នកប្រុសថ្នាំ » ម៉ែដោះយកមកដាក់លើតុកៀនកក្បាលដំណេករបស់នាងតូច ។ និងដើរថយក្រោយបន្តិច សម្លឹងមើលពួកគេ
« ម៉ែដោះចេញទៅសិនទៅ !!» រាងក្រាសមូលដៃអាវបណ្តើរប្រាប់អោយម៉ែដោះចេញទៅគេចង់ចំណាលពេលជាមួយនិងនាងអោយយូរបន្តិចគាត់ងក់ក្បាលមុននិងដើរចេញទៅ រាងក្រាសទាញដកថ្នាំមកផ្តិតលើសំឡីមុននិងយកមកលាបលើកររបស់នាងតូចដែលមានស្នាមខ្វាចដែលជាស្នាដៃរបស់ប៊ែលឡា ច្បាស់ជាមិនរួចខ្លួនទេ
« ក្រអូបម្លេះទេមាសស្នេហ៍បងអើយ !!»មួយសន្ទុះក្រោយមកបន្ទាប់ពីលាបថ្នាំរួចរាល់គេក៏នៅបន្តគយគន់សម្រស់នាងតូចឥតឈប់ហើយក៏លួចទៅថើបថ្ពាល់របស់នាងតូចបានមួយខ្សឺតទៀតគេមិនដែលថើបនាងឡើយ ទើបតែថ្ងៃនេះទេដែលគេបាននៅជិតនាងតូចព្រោះនាងរពឹសណាស់នៅមិនដែលស្ងៀមឡើយនៅជាមួយគ្នាក៏នាងមិនដែលចង់នៅជិតគេឡើយ
« ម៉ែដោះ »មើលកូនក្រមុំគេឆ្អែតហើយក៏ប្រញាប់ហៅម៉ែដោះ
« ចាសអ្នកប្រុស!»
«ម៉ែដោះជួយប្តូរសំលាក់បំពាក់អោយនាងផង » រាងក្រាសនិយាយហើយដើរចេញទៅបន្ទប់ខ្លួនវិញ ហេតុតែជាសុភាពបុរសមិនហ៊ានប៉ះពាល់កូនគេផ្តេរផ្តាសឡើយទោះនាងគេងលក់ក៏ដោយគោរពសិទ្ធ ស្រឡាញ់តែមិនហ៊ានប៉ះពាល់