« ទៅរកប្រុស !» នាងតូចស្រែកខ្លាំងៗទៅគេឡើងលឺពេញផ្ទះ គេចង់អោយនាងផ្ទះយ៉ាងមិចនាងត្រូវទៅធ្វើការ នាងឃ្លានខ្លាំងណាស់រហូត នាងចង់ទៅដល់ហាងអោយឆាប់ៗ និងបានខ្ចីលុយបងស៊ូបន្តិចបន្តួចយកមកចាយសិន
« មើលសម្តីចោះ !និយាយគ្មានចេះក្រែងចិត្តយើងសោះ» រាងក្រាសក្រឺតនិងសម្តីនាងតូច និយាយចង់មកឡើងផុយអ្នកស្តាប់វិញចង់ទៅដល់ចាប់ទះអោយស្លាប់ទេ ខ្លួនឯងមានប្តីហើយសម្តីគួរតែអោយសមរទ្យបន្តិច តែនាងអត់ទេយូរៗទៅកាន់តែខ្លាំងៗទៅ. ថ្ងៃណាយកទៅដាក់ទោសអោយប៊ែលឡាបានដឹងខ្លួន
« យ៉ាងមិចលោកឯងចង់អោយខ្ញុំ អោយដាច់ពោះស្លាប់មែនទេ ខ្ញុំត្រូវតែទៅរកប្រុសចាស់ថ្មីអោយគេចញ្ចឹមខ្ញុំ ហើយខ្ញុំក៏មិនត្រូវការអាប្តីហេងស៊យដូចលោកឯងទេ »នាងតូចស្រែកខ្លាំងទៅគេដើរចេញទៅខាងក្រៅតាំងៗ ខឹងដាច់ក្បាលដាច់កន្ទុយអាង
« បិទកុងគេ អត់ឲចាយហើយ អត់ឲគេញុំាបាយទៀត មិចក៏មិនសម្លាប់ចោលម៉ង់ទៅ ទៅធ្វើស្អី »នាងតូចស្រែកឡើងចាចពេញផ្ទះតែម្តង រហូតដល់គេនិយាយអ្វីមិនចេញគ្មាននរណាដែលហ៊ានស្រែកដាក់គេដូចនាងឡើយ ។
« មកវិញឆេយ៉ុង »រាងក្រាសស្រែកចេញពីចង្គ្រានបាយទៅអ្នកខាងក្រៅដែលកំពុងតែទាញស្បែកប៉ាត់តាពណ៌សររបស់ខ្លួនដែលតែងតែពាក់ជាប្រចាំហើយក៏ស្រឡាញ់ខ្លាំងដូចគ្នាព្រោះវាជាការដូចកាលពីឆ្នាំមុនដែលម៉ាក់របស់ជីមីនទិញអោយនាង
« ទេ! ខ្ញុំទៅរកប្រុសចញ្ចឹម » នាងតូចស្រែកប្រាប់ទៅអ្នកដែលកំពុងតែដើរមករកនាង
« មិនបាន នាងដឹងខ្លួនទេថាកំពុងនិយាយអី »រាងក្រាសច្រត់ចង្កេះនិយាយសម្លក់ទៅនាងតូច ឡើងចង់ជ្រុះគ្រាប់ភ្នែកតែខំសម្រួលអារម្មណ៍ខំព្យាយាមខំបន្ថយភាពប្រច័ណ្ទហួងហែងរបស់ខ្លួនកុំអោយខ្លាំងពេកខ្លាចគេដឹង
« ដឹង ហើយច្បាស់ទៀត ខ្ញុំធុញណាស់ដឹងទេ ដែលត្រូវរស់នៅជាមួយមនុស្សសោះកក្រោះដូចលោក ធុញៗៗ ទៅរកប្រុសថ្មីល្អជាង» នាងតូចស្រែកអស់មួយទំហឹងសំឡេងរបស់ខ្លួនផ្អើលអស់ផ្ទះទាំងមូលរាងក្រាសញីសៀតផ្កាទាំងធុញធប់និងនាងតូច ស្រែកខ្លាចតែគេមិនលឺ ចង់តែចាប់ទះ
ទេ តែធ្វើពុំបានសោះ
« ស្ងាត់ទៅ! ឃ្លានទៅរកប្រុសណាស់មែនទេ ហាស » រាងក្រាសដោយអស់ភាពអត់ធ្មត់ក៏ស្រែកឡើងមកសំឡេងមនុស្សគឺក្រឡធំល្អណាស់គេគឺបែបនេះឯងស្រែកទាល់តែនាងតូចភ្ញាក់។នាងតូចសម្លឹងមើលមុខគេទឹកភ្នែកក៏ចាប់ផ្តើមរលឹងរលោងចេញមកតែម្តង
« ឃើញទេ ហឹក ហឹក លោកនិយាយភាសាចេញមកមើលងាយខ្ញុំណាស់ ហឹក ហឹក ធ្វើដូចខ្ញុំស្រែកឃ្លានប្រុសខ្លាំងណាស់ចឹង ហឹក ហឹក លោកអាក្រក់ណាស់ ហឹកៗ » រាងក្រាសគេពិតជាមិនយល់ពីនាងតូចពិតមែនមិនដឹងថានាងចង់បានអីអោយប្រាកដទេនេះ ខ្លួនឯងថាចង់ទៅរកប្រុសពេលអីឡូវមកថាគេនេះអាក្រក់ទៅវិញ
«ឈប់យំ ....មកណេសមក»រាងញីសៀតផ្ការបស់ខ្លួនហើយ ហៅនាងមកជិតគេ នាងតញចដើរយឺតៗទៅកាន់គេទាំងទឹកភ្នែកដាប់ថ្ពាល់ទៅហើយ ។នាងតញចប្រញាបើដើរទៅរកគដដោយគិតថាគេនិងអោបលួងលោមនាង
« យំនោះយំ នាងមិនមែនក្មេងទេ ធំ ហើយណា!»វាខុសពីអ្វីដែលនាងគិតទាំងស្រុងគេបែរជាស្តីឲនាងថែមទៀតផង
«ហើយនាងចេះអីក្រៅពីយំទេ?» រាងក្រាសគេញីសៀតផ្កាម្តងទៀត និយាយជាមួយនាងដូចនិយាយជាមួយក្មេង5ឆ្នាំចឹង គ្មានយល់សាច់ការទេវល់ៗ
« ចេះ !»
«ចេះស្អី »
« ចេះរំលោភប្តី ?! ចោះលោកវិញចេះស្អីក្រៅពីស្តីបន្ទោសហាស. ហាសឆ្លើយមក»នាងតូចសើចទាំងមុខដាបដោយទឹកភ្នែកតែម្តងមើលចរឹកនាងទៅ និយាយពីថានិយាគ្មានខ្មាសមាត់ឡើយគេប្រុសស្តាប់ហើយចង់គាំងសម្តីខ្លាំងណាស់ ហើយចេះស្អីអីខ្លះមកចង់រំលោភប្តីនិង
« និយាយអោយចេះខ្មាសមាត់ផងឆេយ៉ុង ស្រីនិយាយអោយសមខ្លួនជាស្រី »
« យ៉ាងណាក៏គ្រាន់ជាងលោក ចោះលោកវិញចេះស្អីក្រៅស្តីបន្ទោស» លោកព្រះយ៉ាងណាក៏គ្រាន់ហី?
«ហើុយ.. មិនបាច់ទៅណាទេទៅក្នុងផ្ទះវិញ » រាងក្រាសលើកដៃចង្អុលទៅខាងក្រោយបញ្ជាក់ថាគេមិនអោយនាងទៅណាទេ អោយចូលក្នុងផ្ទះវិញមិនបាច់ទៅធ្វើការស្អីប្រាក់ខែនាងក៏ធ្វើមិនក៏ចាយមិនគ្រប់ដដែលទៅនាំតែហត់
« អត់ចង់ »នាងតូចនិយាយមួយមាត់ៗ ឌឺទៅគេស្អីទេសមិញទើបតែយំទេអីឡូវមកស្អីទៀតហើយ កាន់តែមិនយល់និងនាងតូចកាន់តែខ្លាំង
« ចូលផ្ទះវិញកុំសូវធ្វើក្មេងក្បាលរឹងពេក ចាស់ប្រាប់អោយស្តាប់ផង » ច្រត់ចង្កេះស្តីអោយនាងតូចញេតៗ ដូចឪពុកស្តីប្រដៅកូនចឹង
« អត់ទេខ្ញុំមិនចូលទេ » នាងតូចនៅតែមិនសុខចិត្តអង្រួនខ្លួនពេបមាត់ដាក់គេធ្វើចរឹកដូចកូនក្មេងចឹង នាងមិនចង់នៅក្នុងផ្ទះទេធុញ
«ចូលភ្លេមឆេយ៉ុង»
«អត់ចង់ បើលោកចង់ចូលខ្លួនឯងទៅ!»នាងតូចនិយាយយ៉ាងផ្គើនទៅកាន់គេ
« ចូល !» រាងក្រាសចង្អុលអោយចូលសម្លក់នាងឡើងថ្លែរៗ។ វាចំពេលដែលអេនក៏បានបើកឡានមកដល់មុខទ្វាផ្ទះតែម្តងនាងតូចឃើញក៏រត់ចូលក្នុងឡានគេតែម្តង រាងក្រាសយាយពីថាតប់ប្រម៉ល់និងនាងណាស់នាងកើតស្អីថ្ងៃនេះបានជាមកកូរគេដល់ថ្នាក់នេះសព្វដងមិនដែលឡើយប្លែកណាស់