លង់ស្នេហ៍ភរិយា
«ម៉ែដោះប្រាប់គេទៅ ខ្ញុំមិនឃ្លានទេ!» នាងតូចនិយាយហើយបាត់ទ្វាបន្ទប់បាត់ នាងឃ្លានតែដោយសារតែដឹងហើយថាគេប្រាកដជាអង្គុយនិងសាឡុងហើយចឹង នាងមិនចង់ឃើញមុខគេទើបសម្រេចចិត្តថាមិនឃ្លានទាំងដែលឃ្លានចង់ដាច់ខ្យល់
___
« អ្នកប្រុស អ្នកនាងតូចគាត់ថាមិនឃ្លានទេ » ម៉ែដោះមកដល់ក្រោមផ្តល់ដំណឹងអោយរាងក្រាសដែលអង្គុយលេង iPadច្បាស់ណាស់ថាគេកំពុងតែច្នៃម៉ូតគ្រឿងពេជ្រម៉ូតថ្មីគេជាអ្នកច្នៃម៉ូតដ៏ល្បីឈ្មោះទ្រព្យចាយមិនខ្វះ ស្រីណាដែលថាមិនចង់បានគេទ្រព្យច្រើនយ៉ាងនេះ តែគួរអោយស្តាយគេមិនមែនជាបុរសដែលឃើញស្រីមិនបានអាចថាជាសុភាពបុរសបាន !« ហឹស ! ម្ហូបនៅសល់ម៉ែដោះកុំទុកអោយក្មេងក្បាលរឹងនោះអោយសោះក្នុងទូរទឹកកកដូចគ្នាយកសោរមកចាក់ កុំអោយនាងបានញុំាអោយសោះរយៈពេលមួយថ្ងៃ តែខ្ញុំដឹងថាម៉ែដោះអោយនាងញុំាមានរឿងជាមួយខ្ញុំ» រាងក្រាសនិយាយតែភ្នែកនិងដៃកំពុងតែគូរ ក្មេងក្បាលរឹងនេះឌឺណាស់គេដឹងច្បាស់ថានាងប្រាកដជាមិនចុះមកញុំាពេលនេះទេ ដឹងថាគេនៅអង្គុយសាឡុងប្រហែលជាខឹង ចាំលើកនេះលេងឲចាស់ដៃម្តង!
« អាឡូអាអេន » គ្រឺ ជុងអេន ជាកូនចៅជំនិតរបស់រាងក្រាសដែលប៉ាគេជាអ្នករើសអោយគេឧស្សាហ៍និងព្យាយាមនិងសោះត្រង់ចឹងហើយបានជាគ្រួសារគេស្រឡញ់ចូលចិត្តគេណាស់
<បាទចៅហ្វាយ>
« បិទកុងលុយឆេយ៉ុងទាំងអស់ កុំអោយនាងបានចាយអោយសោះសូម្បីតែមួយសេន» រាងក្រាសនិយាយហើយចុចបិទបាត់ ចាំមើលថានាងនៅខ្លាំងទៀតអត់ ធម្មតាៗឌឺណាស់ទាល់តែបែបនិង បាននាងដឹងខ្លួនខ្លះកុំអោយខ្លាំងដៃជាមួយគេពេក....///កណ្តាលយប់//
ក្រោក!!
មនុស្សម្នានាំគ្នាគេងលក់ស្ងាត់ច្រងំល្អណាស់នៅឡើយតែនាងតូចដែលអង្គុយកូរពោះឃ្លានជាខ្លាំង ដោយចិត្តចង់ឈ្នះមិនព្រមចុះមក! ដោយអស់ការទ្រាំក៏សម្រេចចិត្តថាចុះមកក្រោមតែម្តងព្រោះក្រពះនាងមិនអាចទ្រាំទ្ររួចឡើយ!
« អាទ្វានេះ ពេលថ្ងៃមិចក៏មិនលឺពេលយប់មិចជាបានលឺ សាំណាស់ »នាងតូចបើកទ្វាតិចៗខ្លាចបង្កសំឡេងអោយអ្នកជិតបន្ទប់បានលឺនិងដឹងថាកំពុងតែលួចចេញទៅខាងក្រៅ