លង់ស្នេហ៍ភរិយា
"ជីមីន..!"នាងតូចដោយឃើញទ្វាបើកក៏ប្រញាប់រុញអោយអស់ដើរចូលមកទាំងមុខមាំរបៀបថាធ្វើដូចខ្លួនកំពុងខឹងនិងគេប៉ុន្តែនាងគ្រាន់តែឃើញអ្វីដែលនាងមិនដែលនិងគិតសោះថាវានិងកើតឡើង
" អ្ហាស...ឆេ!"ទីបំផុតជីមីនក៏រុញយូជីនចេញពីខ្លួនគេបានសម្រេចគេគ្រាន់តែឃើញនាងតូចភ្លាមបើកភ្នែកធំៗមិនគិតសោះថានាងមកចំពេលបែបនេះច្បាស់ណាស់ថានាងកំពុងតែគិតអាក្រក់មកលើខ្លួនគិតថាគេនិងលួចមានស្រីក្រៅអីទៅចប់ហ្មម ប៉ះនាងជាក្មេងចិត្តឆាវផង។ជីមីនរុញយូជីនចេញយ៉ាងលឿនព្រោះនាងតោងគេស្អិតជុយម៉ាយ ជីមីនប្រញាប់ងើបឈរដើរទៅរកនាងតូច
"ឆេ!មិនមែនដូចអូនគិតទេ"ជីមីនចាប់ដៃនាងតូចមកទាំងសម្លឹងមើលកែវភ្នែករបស់នាងដងកំពុងតែចាប់ផ្តើមហូរមកបណ្តើរៗព្រោះតែមិនអាចទប់បាន អាចថានាងក្មេងឃើញអីក៏ឆាប់យំដែល
" ខ្ញុំមិននឹកស្មានថាលោករវល់ដោយសាររឿងនេះសោះ" នាងតូចនិយាយយំក្នុងចិត្តតិចៗសង្ស័យនេះជាមូលហេតុដែលគេមិនព្រមលើកទូរសព្ទរបស់នាងអាលៃតែពពាក់ពួនគ្នាជាមួយមីស្រីថោកទាបនោះសោះ ពិតជាគួរអោយចង់សើចណាស់ នាងមិនបានគិតដល់ចំណុចនេះទេប៉ុន្តែបន្ទាប់ពីឃើញវាហើយវាធ្វើអោយនាងគិត នាងតូចខំរើសបម្រាស់ដៃពីគេ នាងខឹងចិត្តណាស់
" លេងខ្ញុំទៅ!ដោះលេងខ្ញុំទៅ លោកថោកទាបណាស់មានមួយមិនស្ងាប់" នាងតូចនិយាយដៃខំរើបម្រាស់យ៉ាងខ្លាំង តែជីមីនចាប់ជាប់មិនព្រមប្រលែងសោះគេ នាងច្បាស់ជាគិតគេផ្លូវអាក្រក់ ពិតមែនហើយ
"អត់ទេ វាមិនដូចអូនគិតទេណា ជឿរបងនាងនិងបង! បងមិនដែលនិងគិតថាក្បត់អូនឡើយ បងមិនដែលឡើយ ជឿរបង " ជីមីនមិនទាន់និយាយចប់ផង យូជីននាងពិតជាហ៊ានណាស់មកអោប-ករគេពីក្រោយរួចយកបបូរមាត់មកថើបលើថ្ពាល់ជីមីនកណ្តាលមុខនាងតែម្តង យូជីននាងពិតជាសប្បាយចិត្តណាស់ដោយតែនាងបានធ្វើវាជោគជ័យដូចបំណងមុននោះបន្តិចនាងមកក្រុមហ៊ុនជីមីនចង់និយាយស្រុះស្របមកវិញតែគាប់ជួនឃើញនាងតូចដើរមកដូចគ្នាគឺដើរដូចខឹងនរណាម្នាក់នាងក៏មានកូនគំនិតមួយធ្វើបាបចិត្តនាងតូច ដោយគិតថាវិធីនេះជោគជ័យហើយបានជីមីនមកពិតៗ តែវាមិនដូចការគិតរបស់នាងសោះវិនាទីបន្ទាប់!
"ផាច់! នាងថោក...ថោកដល់កំរិតហើយ ឃ្លាចណាស់អាប្តីគេ ផាច់...ចង់បានណាស់ឬហាស៎..បានជាមិនចេះរៀង.ផឹប.."នាងតូចដោយឃើញកាយវិការយូជីននាងអត់ទ្រាំមិនបានឡើយទោះពេលនេះនាងខឹងជីមីនក្តីតែក៏ចាប់ការមីមួយនេះសិនហ៊ានប៉ះពាល់របស់នាង នាងថ្លើមធំចាំមើលដាក់នាងអោយរៀង នាងតូចក្រលាស់ដៃពីជីមីនចាប់ក្បាលយូជីនមកនិងទះថ្ពាល់លឺសូរតែផាច់មុននិងទាញនាងមួយទំហឹងទៅបោកក្បាលនាងនិងជញ្ជាំងមួយ លក្ខណះថារុញអោយទៅបុកក្បាលនិងជញ្ជាំង
"នាងចង្រៃឯងថ្លើមធំណាស់ ហ៊ានថើបថ្ពាល់ប្តីយើង អីក៏ហ៊ានម្លេស គេអោយលុយនាងប៉ុណ្ណាហាស៎បានជាខំម្លេស ប្តីយើងមិនមែនជារបស់សារធារណៈនរណាក៏ប៉ះបានឡើយ ផាច់ៗ"នាងតូចចាប់ក្បាលយូជីនបង្វែមករកខ្លួនដែលក្បាលរបស់នាងបែកហូរឈាមចេញមកស្ទើរតែប៉ះទៅនិងភ្នែកទៅហើយ នាងបើកភ្នែកមិនរួចដោយសារតែវាឈឺខ្លាំងពេក ឆេយ៉ុងទះមួយដៃទុកជាកាប្រមាន
"អើ យើងខ្លាំងចឹង!មិនដូចនាងទេភ្លើៗ"
"អីយ៉ាសថាយើងភ្លើ!អើបើជ្រុលជាភ្លើហើយសម្លាប់មីអ្នកចេះដឹងអោយងាប់ម៉ង់ទៅ បឹប"នាងតូចដោយក្រឺតនិងសម្តីយូជីនពេកក៏រុញនាងអោយដួលនិងដីមួយទំហឹងអាណាមិនឈឺលោកអើយ នាងស្ទើរតែសន្លប់ទៅហើយនាងគ្មានកម្លាំងតតាំងនិងឆេយ៉ុងវិញឡើយ នាងតូចចាប់បោចសក់មិនខ្វល់ថាក្បាលនាងហូរឈាមមកយ៉ាងណាទេ