ជីមីនបន្ទាប់ពីស្តាប់សម្តីរបស់នាងតូចរួចមក គេចាប់ផ្តើមភ័យព្រួលនៅក្នុងចិត្តហើយក៏មានអារម្មណ៍ថាស្លុតដូចគ្នា នេះតើមានរឿងអ្វីទៅ? នរណាជាអ្នកនិយាយបែបនេះមកកាន់នាង នរណាគេ!!
« ឆេ...មិនអីទេណា..កុំយំ..ខ្សឺត..មិនអីទេៗ វានិងមិនអីទេ ជួនកាលវាក្មេងពាលប៉ុណ្ណោះនិយាយបន្លាចយើងទេទេណា អូនកុំខ្លាចអី ....ខ្សឺត.....» ជីមីនឪបរាងកាយរបស់នាងតូចទាំងគិតថានរណាគេជាអ្នកនិយាយបែបនេះមកកាន់នាងពិតជាចម្លែកណាស់.
« អត់ទេ!វាស្គាល់ឈ្មោះអូនណា....ហើយថែមទាំងស្លៀកពាក់ដញចមនុស្ស អាកំបាំងអញ្ចឹង!»
« អាកំបាំងហេរ...»
« ហឹម...មិនអីទេណាជឿរបង អូនកុំភ័យហើយកុំខ្លាច ចាំបងអ្នកចាប់ការវាឲបានរៀបរយណា កុំគិតច្រើនក្មេងល្អ មានបងនៅក្បែរហើយអូនកំុភ័យ» ជីមីននិយាយបន្លំនាងកុំឲនាងមាអារម្មណ៍ថាភ័យខ្លាចនិងព្រួញចិត្តឡើយ
« ហឹក...ហឹក..មីន..ឆេខ្លាចតែមិនដូចសម្តីរបស់មីនទេ...»
« មិនអីទេៗ ជូតទឹកភ្នែកឲស្អាតហើយកុំគិតច្រើនអីណា ចាំទុកថាវាការយល់សប្តិដ៏អាក្រក់ចោះណា ជឿរបង កុំធ្វើស្អុយពេកប្រយ័ត្នចាស់ជាងអាយុ ងូតទឹកហើយញុំាបាយបន្ថែមផងឆាប់ធំ! បងទៅក្រៅមួយភ្លេត!!»ជីមីននិយាយឡើងដោយយកដៃអង្អែលក្បាលនាងមុននិងងើបឈរ បម្រុងនិងចាកចេញ
«....... daddy..!» នាងតូចហៅគេបែបនេះទៀតហើយដឹងហើយថាគេពិតជាពុះកញ្ជ្រោងណាស់នៅពេលលឺនាងហៅគេបែបនេះ
« យ៉ាងមិច...បងទៅតែមួយភ្លេតទេមិនយូរទេ ជុបៗ! » ជីមីនលុតជង្គុងពីមុខនាងនិយាយទាំងអង្អែលផ្ទៃរលោងរបសើនាងឥតឈប់ មិននិងថើបបបូរមាត់ក្រហមព្រផងរសប់នាងតិចៗ
«គ....គឺស្អែកនេះ...! ឆេចង់ទៅផ្នូររបស់ប៉ា! គឺអូននឹកប៉ា...»
« អូខេៗ ..ចាំបងជូនទៅស្អែកនេះ..ងូតទឹកញុំាបងផង បងទៅក្រៅមួយភ្លេតយប់បន្តិចទៀតបានមកវិញណា ...!» ជីមីននិយាយហើយក៏ប្រញាប់ចាកចេញបាត់ទុកឲនាងនៅតែម្នាក់ឯង
« ប៉ា....ខ្ញុំខ្លាច...ខ្លាចគ្រប់យ៉ាង...ប៉ា..តើតទៅមុខនេះខ្ញុំអាចរស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់បានដែលឬទេ...ខ្ញុំខ្លាច ខ្ញុំមិនចង់បាត់បង់គេទេ...» នាងតូចនិយាយទាំងយកដៃអង្អែលលើរូបថតរបស់ប៉ាខ្លួនថ្នមៗ នាងពិតជាមិនដឹងថាគួរធ្វើដូចម្តេចពិតមែននាពេលនេះ!!
« គ្រប់យ៉ាង?យើងត្រូវត្រូវជម្នះប្រលិតខិតត្រូវទេ??» នាងតូចនិយាយឡើងដោយអួលដើមករតែម្នាក់ឯង...
______
//ក្រោយភូមិគ្រឹះ//
ទឹកមុខមាំធឹងរបស់ជីមីបង្ហាញថាគេពិតជាកំពុងគិតនិងព្រួយបារម្ភពីសុវត្ថិភាពរបស់នាងតូចជាខហលាំងហលយក៏ចង់ដឹងដូចគ្នាថាជានរណាមកពីណាមិចបានជាគេនិយាយបែបនេះមកកាន់នាង មិនយូរប៉ុន្មានកូនចៅរបស់ជីមីនដែលជាអេនបានមកដល់តែម្តង
« ចៅហ្វាយ....» អេនហៅឈ្មោះរបស់ចៅហ្វាយតិចៗ
« ហឹម...ចាំទៅឆែកកាំមេរ៉ានៅផ្សារទំនើបកន្លែងអារដ្ឋានដែលយលងបានចូលនោះឲយើង យើងចង់ដឹងថាមនុស្សចម្លែកមុខណាដែលចេញពីបន្ទប់របស់មនុស្សស្រី...មានរូបរាងប្លែក..ឆាប់យកមកឲយើងមើល លឿនបន្តិចផងប្រយ័ត្នពួកនោះលុបករណីអស់»ជីមីននិយាយហើយអេនងក់ក្បាលយើងលឿនយល់សាច់ការពីអ្បីដែលចៅហ្វាយគេចង់បានទលបប្រញាប់ប្រញាល់ចាកចេញឲបានឆាប់!
« ទុកចិត្តលើខ្ញុំ..ចៅហ្វាយ» ជីមីនលើហើយងកើក្បាលមុននិងបែរទៅមាត់ទឹកគិត ថានរណាគេដែលហ៊ានធ្វើរឿងនេះ
«ហ្វាង យូជីន? លី ជុងហ៊ូ? » ជីមីនចោតសួរដោយចម្ងល់មិនដឹងថានរណាឲប្រាកដ បើជាយូជីនក៏ម្យ៉ាងដែលព្រោះនាងគុំគួនឆេយ៉ុងណាស់តាមទឹកមុខរបស់នាងគឺកាចយកគ្នាតែម្តង
« ខ្ញុំគួរធ្វើដូចម្តេចទៅពេលនេះ...» ជីមីនគេពួកនេះគិតមិនចេញសោះឡើយថាគួរធ្វើដូចម្តេចបន្ត
« ហើុយ មានតែវិធីមួយទេ គឺការពារនាង!!»មានតែវិធីនេះទេដែលល្អសម្រាប់គេបំផុតព្រោះបើគេនៅក្បែរគ្មាននរណាហ៊ានធ្វើអ្វីនាងឡើយ!។ជីមីននុយាយហើយក៏ចាកចេញឡើងទៅខាងលើដើម្បីទៅរកនាងតូច
~~~~~~
//ភូមិគ្រឹះលី//
នៅក្នុងភូមិគ្រឹះល្វឹងល្វើយដែលមានភាពស្រស់ស្រាយរំលេចទៅដោយធម្មជាតិមើលទៅពិតជាទាក់ទាញណាស់ អ្វីដែលទាក់ទាញនាពេលនេះគឺ សំឡេងសើចសប្បាយរបស់អ្នកស្រីលីនិងកូនប្រុសទោលរបស់គាត់តែម្នាក់
« ហាស..ហាស..តែប៉ុហ្នឹងហើយ ហ្គេមដឹងតែសប្បាយជាមិនខានហើយ ហាសៗ» សំឡេងសើចរបស់ជុងហ៊ូសើចឡើងយ៉ាងសប្បាយរីករាយហាក់មិនខ្វល់អ្វីសោះ នេះគ្រាន់តែជាការសាកល្បងលេងៗទេ គ្មានអ្វីធុំដុំទេតិចតួចៗលេងសើចនិងនាងបន្តិចសិនឲនាងខ្លាច!
« ម៉ាក់ចាំមើលណាកូនប្រុស...ចាំមើលភាពជោគជ័យរបស់កូននាពេលបន្តិចទៀតនេះវានិងក្លាយជារបស់កូនជាមិនខានហើយ ហាស...ហាស...»សំឡេងសើចរបស់អ្នកស្រីលីបានបន្លឺឡើងដូចទ្រូងជាសប្បាយចិត្តសម្បើមណាស់
« ម៉ាក់កុំភ័យ...នៅពេលណាដែលខ្ញុំយកប្រពន្ធវាបានខ្ញុំនិងធ្វើទារុណកម្មនាងរហូតដល់ស្លាប់នាងរហូតដល់ស្លាប់ជាមិនខាន នាពេលនោះ! គឺនិងអស់ឥទ្ធិពលក្នុងការប្រយុទ្ធជាមួយយើងជាមិនខាន! ហាសៗ...» សំឡេងសើចនេះវាពិតជាគួរឲខ្លួនណាស់ សើចដោយអំណាចនិងភាពកោងកាច អំណួតរបស់ពួកគេអ្នកស្រីលីវិញរឹតតែសប្បាយចិត្តនៅពេលស្តាប់កូនប្រុសគាត់និយាយហើយ !
« ម៉ាក់គ្រាន់តែគិតក៏រំភើបទៅហើយនេះ!»
« មិនអីទេម៉ាក់មិនយូរទេ ទុកពេលវាប៉ុន្មានថ្ងៃឲវាសប្បាយចិត្តសិនចោះ!»