ភាគ5

3.1K 84 0
                                    


    « ប៊ែលឡានាងនិយាយហ្មមៗណា ប្រយ័ត្នខ្ញុំទះនាងកណ្តាលហាង?»នាងតូចគោះតុមួយទំហឹងធ្វើអោយប៊ែលឡានិងជីស៊ូភ្ញាក់កន្ត្រាក់ អ្នកជុំវិញក៏សម្លឹងមើលពួកគេទាំងខ្សឹបខ្សាវ
    « ឆេយ៉ុង អង្គុយចុះវិញមកណា!»ជីស៊ូដោយឃើញអ្នកជុំវិញមើលមកពេក នាងក៏ទាញអោយឆេយ៉ុងអង្គុយវិញតែនាងមិនព្រមសោះតែម្តងសម្លក់ប៊ែលឡាស្ទើរតែជ្រុះគ្រាប់ភ្នែកមកហើយ
    « បើនាងខ្លាំងក៏ទះមក?!» ប៊ែលឡាងើបឈរដូចគ្នាតតាំងពាក្យសម្តីទៅនាងតូចវិញយ៉ាងផ្គើនប៊ែលឡាគិតថានាងតូចច្បាស់ជាមិនហ៊ានទេ ទើបងើបឈរនិយាយផ្គើន ទៅកាន់នាងវិញយ៉ាងក្លាហាន
    « ចង់សាកមើលទេ ឆយ ប៊ែលឡា» នាងតូចសង្កាត់ធ្មេញឡើងមកហៅឈ្មោះពេញត្រកូលដែលមុខឡើងក្រហមអស់ហើយ កំពុងតែខឹងរឿងកុងមានបញ្ហាផង នាងនេះមកថាតាៗចញ្ចឹមនាងទៀតស្តាប់ទៅវាពិតជាគួរអោយខ្ពើមណាស់សម្រាប់នាងតាៗចញ្ចឹម នាងសូម្បីតែគិតក៏មិនដែលគិតផង ចោះនាងជាស្អីមិចក៏ហ៊ានម្លេស
    « បើខ្លាំងក៏ទះមក បើមិនតាៗចញ្ចឹមស្មានតែនាងឯងមានលុយចាយច្រើនដល់ថ្នាក់នេះ? របស់របបប្រើសុទ្ធតែល្អៗបើមិនមានទើបចម្លែក??» ប៊ែលឡានាងចង់និយាយយូរហើយរឿងនេះពេលនេះនាងបាននិយាយហើយបន្តិចទៀតនាងក៏សុីកំផ្លៀងដូចគ្នា។នាងអោបដៃនិយាយខ្លាំងៗទៅនាងតូច គ្រប់គ្នាសម្លឹងមកនាង ខ្សឹបខ្សាវពេញនិងអ្នកខ្លះក៏យកទូរសព្ទមកថត ក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាគិតលើនាងតូចជាមនុស្សដូចនិងអ្វីដែលប៊ែលឡានិយាយពិតមែន ជីស៊ូដោយឃើញសរភាពបែបនេះពិតជាពិបាកនិយាយគ្នាដល់ហើយ មានតែនៅស្ងៀមមើលពួកគេសិន

   ///ផាច់!//
   « នាងឯងមើលងាយយើងជ្រុលពេកហើយណា ឆយ ប៊ែលឡា» នាងតូចទះមួយកំផ្លៀងហើយធ្វើអោយប៊ែលឡាបែរមុខទៅចំហៀងតាមកម្លាំងដៃរបស់នាងតូច មុនយកដៃចង្អុលរបស់ខ្លួនរុញក្បាលប៊ែលឡាដួលទៅនិងកៅអីអង្គុយនោះភ្លាម ជីស៊ូពេលឃើញឆេយ៉ុងទះប៊ែលឡានាងពិតជាភ្ញាក់ផ្អើលណាស់ព្រោះវាជាលើកទី1ហើយដែលឃើញនាងតូចធ្វើបែបនេះឃើញចរឹកសុខភាពៗខ្យូតតែមិននឹកស្មានថាកាចដ៏ថ្នាក់នេះសោះ
   « ឆេយ៉ុង បានហើយ »ជីស៊ូទាញដៃឆេយ៉ុងទម្លាក់កុំអោយចង្អុលប៊ែលឡាទៀត គ្រប់គ្នាយកទូរសព្ទមកថតក្រឹបៗធ្វើជីស៊ូពិតជាពិបាកណាស់ពេលឃើញសកម្មភាពបែបនេះ
   « ហឹស នាងឯងខ្លាំងណាស់ ហ៊ានវ៉ៃយើង. នាងស្រីឥតកេរ្តិ៍ខ្មាសដូចនាង ដើរទាក់តែតាៗ យើងសួរត្រង់ពេលនាងឡើងគ្រែជាមួយតាៗគេអោយប៉ុន្មាន?!» ប៊ែលឡាត្រូវគេទះមួយដៃហើយនៅតែនិយាយទៀត ឆេយ៉ុងពិតជាអត់ទ្រាំមិនបានឡើយនាងដើរទៅតុដែលប៊ែលឡាអង្គុយ ច្រានប៊ែលឡាមួយទំហឹងលើកៅអីសាឡុងនោះ
   
     //ផាច់ៗ
     « ខ្ញុំមិនថោកទាបដូចនាងនិយាយទេ ខ្ញុំខ្លាចតែនាងទេដែលចរឹកបែបនេះ កុំវិនិច្ឆ័យត្រឹមតែប៉ុហ្នឹងដឹងអោយច្បាស់ចាំនិយាយ នាងថោកអត់ខួរ» ឆេយ៉ុងទះប៊ែលឡាហើយនិយាយខ្លាំងទៅប៊ែលឡាដែលដេកនិងកៅអីនោះ ប៊ែលឡាលើកដៃទាញសក់ឆេយ៉ុងរហូតធ្លាក់កៅស៊ូកងចុះមកធ្លាក់សក់នាងតូចរលាស់ស្អាតនោះចេញមក។
     « ឈប់ភ្លាម ពួកឯងមិនខ្មាសគេទេឬ?»ជីស៊ូទាញពួកគេចេញពីគ្នាតែប៊ែលឡាគឺទាញសក់នាងតូចជាប់ទាំងសងខាងក្តាប់ជាប់ស្ទើរតែចង់ជ្រុះមកហើយ អាណាមិនឈឺ នាងតូចច្របាច់ករប៊ែលឡាវិញ។សកម្មភាពពេលនោះគឺនាងតូចជិះពីលើប៊ែលឡាច្របាច់ករនាង ឯងប៊ែលឡាទាញសក់ក្បាលឆេយ៉ុងយកៗ ជីស៊ូនាងចាប់ទាញពួកគេក៏ទាញមិនបានសោះស្អិតដូចកាវអញ្ចឹង
     « ហើុយធ្វើយ៉ាងមិចទៅបើស្អិតយ៉ាងនេះ» ជីស៊ូនាងវេទនាខ្លាំងណាស់ គ្រប់គ្នាក៏មើលមកពួកគេជាប់រហូតខ្សឹបខ្សាវគ្មានអ្នកណាមកជួយសោះប៊ែលឡានាងស្ទើរតែដាច់ខ្យល់ហើយព្រោះតែនាងតូចច្របាច់ករនាងខ្លាំងៗពេករហូតដកដង្ហើមមិនចង់ចេញ
     «មានរឿងអី!!» ម្ចាស់ហាងប្រញាប់ចេញមកមើលតាមដែលកូនចៅរបស់ខ្លួនបានប្រាប់ថាខាងក្រៅមានរឿងគេប្រញាប់ចេញមក គេជាម្ចាស់ហាងដែលសង្ហាខ្ពស់រាងមាំដែលធ្វើអោយបុក្គលិកលង់ស្នេហ៍គ្រប់ៗគ្នាចរឹកក៏ល្អរួសរាយរាក់ទាក់ តែគេពុំសូវចេញមកខាងក្រៅឡើងភាគច្រើនគេនៅតែក្នុងបន្ទប់ធ្វើម្ហូប ម្ចាស់ហើយក៏ជាមេចុងភៅ
     « លោក ជួយបន្តិចមកណា ខ្ញុំបំបែកមិនចេញទេ អោយលឿនទៅប៊ែលឡាស្លាប់អីឡូវហើយ » ជីស៊ូគ្រាន់តែឃើញបុរសមាឌធំនោះភ្លាម ក៏ប្រញាប់ហៅអោយមកជួយពេលនេះប៊ែលឡាដកដង្ហើមសឹងតែមកដល់គ្នាហើយ
     « ល..លែងយើង ....នាង..... ឆ្តួត» ប៊ែលឡានាងប្រឹងស្រែក អោយនាងតូចដកដៃចេញនាងថប់ដង្ហើមណាស់ នាងតូចរឹតតែបន្ថែមកម្លាំងដៃ មិនដឹងថានាងកើតឆ្កួតស្អីទេថ្ងៃនិង
     « យើងនិងសម្លាប់នាងឯង !!» នាងខឹងៗខឹងនិងប៊ែលឡាថាតាៗចញ្ចឹមនាងខឹងហើយឡើងគ្រែទៀតពិជាគួរអោយខឹង ។ហើយក៏ខឹងនិងជីមីនបិទកុងលុយនាងចាំមើលនាងទៅសម្លាប់អាប្តីចង្រៃនោះចោលវាហ៊ានធ្វើអោយប្រពន្ធខ្មាសគេ
     « ឆេ ឆេ បានហើយស្លាប់នាងឡូវហើយ លោកជួយផងមើល»ជីស៊ូប្រញាប់ទាញឆេយ៉ុងតែមិនមកសោះគ្រប់គ្នាចាប់ផ្តើមមករោមអូជុំវិញពួកនាង ឆេយ៉ុងវិញមិនដឹងថានាងជាបិសាចឬយ៉ាងមិចទេមិនប្រលែងសោះចង់សម្លាប់ប៊ែលឡាមែនទេ ប៊ែលឡាវិញនាងគ្មានកម្លាំងនិងបោចសក់នាងតូចទៀតឡើយស្ទើរតែអស់កម្លាំងពីខ្លួនហើយ
     «ប... បាទ » គីម ស៊ុកជីនដែលហៅថាជីន គឺជាម្ចាស់នេះនិងហើយគេសម្លឹងមើលជីស៊ូមិនដាក់ភ្នែក ស្អាតណាស់ព្រះអើយ ម៉ែៗចាំចូលស្តីអោយកូន។ ជីនដោយសារតែគេបុរសមាឌគេធំនិងកម្លាំងធំជាងនាងតូចក៏ទាញនាងតូចបានសម្រេច ប៊ែលឡាក្អកខឹសៗ ជិតដាច់ខ្យល់ទៅហើយ
     « នាងឆ្តួតនាងឯងចង់សម្លាប់យើងឬ ផាច់» ប៊ែលឡាដោយចិត្តខឹងច្រឡោត និងនាងស្ទើរតែចិត្តដាច់ខ្យល់ទៅហើយ នាងមិនខ្វល់ពីមនុស្សមើលមកនាងឡើយ ។ប៊ែលឡាវ៉ៃនាងតូចទះនាងតូចមួយដៃធ្វើអោយបែរមុខតាមកម្លាំងដៃរបស់បែ៊លឡាដោយសារតែនាងតូចត្រូវជីនចាប់ទើបប៊ែលឡាវ៉ៃនាងកើត កុំអីនាងមិនរួចខ្លួនទេ!!
     « យើងចង់តែទះនាងឯងទេ » ឆេយ៉ុងក៏ស្រែកឡើងមក បើជ្រុលជាបែបនេះហើយឈ្លោះអោយស្លាប់រស់ម៉ង់ទៅ
     « លោកជួយចាប់ឆេយ៉ុងអោយជាប់ផង ខ្ញុំទៅនោះមួយភ្លេត » ជីស៊ូប្រញាប់ទាញទូរសព្ទរត់ចេញទៅក្រៅច្បាស់ជាខលទៅនរណាមិនខាន ។ ជីនចាប់ឆេយ៉ុងដាក់អោយអង្គុយមួយកន្លែងហៅអ្នករត់តុអោយចាប់ប៊ែលឡាទុកមួយកន្លែង មុននិងស្រែកប្រាប់ភ្ញៀវអោយចេញទៅផ្ទះអោយអស់អាហារមិនចាំបាច់អស់លុយ
     « ខ្ញុំស្អប់នាងណាស់ នាងមើលងាយខ្ញុំ ទាំងប្តីយើងឡើងក្មេងសង្ហា ប្តីយើងឡើងមហាសេដ្ឋីចេះមកថាយើងទាក់តាៗទៅវិញ» នាងតូចស្ងាត់ៗសម្លក់ទៅកាន់ប៊ែលឡាដែលអង្គុយម្ខាងម្នាក់តែឯងបែរមុខមករកគ្នាឃើញ
     « អ្នកនាង អ្នកនាងខលទៅអ្នកណានិង »ជីនដើរពីក្រោយនាងធ្វើអោយនាងកន្ត្រាក់
     « ខ្ញុំខលទៅ! គ្មានអីទេ យ៉ាងមិចហើយពួកគេទាំងពី » ជីស៊ូបិសរបូតមាត់ចេញមកហើយសំណាង នាងមិនទាន់ហ៊ាននិយាយប្រាប់អ្នកដទៃថាជានាងខលទៅស្វាមីឆេយ៉ុងឡើយព្រោះខ្លាចម្ចាស់សាមីខ្លួនគេបដិសេធថាប្អូនធម៌អីទៅ

លង់ស្នេហ៍ភរិយា|( complete✓)Where stories live. Discover now