ភាគ11

3.1K 84 0
                                    

  « ហើុយ ទៀតហើយ ឆេយ៉ុងចុះភ្លាម អាអេនចាប់នាងចេញមក » រាងក្រាសស្រែកប្រាប់កូនចៅដែលឈរក្បែរឡានឲយកនាងចេញមក ពិតជាយ៉ាប់ពិតមែនហើយមិនក៏ថ្ងៃនេះនាងប្លែកម្លេះហើយប្លែកខ្លាំងទៀតហ៊ានទាំងសម្តីកាយវិកាពិតជា យ៉ាប់ពិតមែនហើយ
     «អ្នកនាងតូច!»អេននិយាយមិនទាន់និងចប់ផងនាងតូចកាត់បាត់
     « អត់ខ្ញុំមិនចុះជាដាច់ខាត~~~!» នាងតូចនិយាយឡើងទាំងខ្លួនកងទាក់ខ្លាអោបដៃនិយាយបែរមុខទៅចំហៀងផ្សេងបាត់ទៅ ក្រឺតណាស់លោកអើយមកធ្វើចរឹកចឹងៗអី
     « ឆេយ៉ុងនាងដឹងខ្លួនទេ ថានាងកំពុងតែធ្វើអោយខ្ញុំខាតពេល !»ជីមីននិយាយឡើងដើរទៅជិតឡាននិយាយអោបដៃទាំងមុខមាំសម្លឹងទៅនាងតូច ការងារគេច្រើនសឹងស្លាប់មើលនាងចោះចរឹកដូចកូនក្មេងទារឪទៅតាមចឹង កូរនោះកូរហើយ
     « មិនដឹងទេស លោកឯងតើមិនអោយខ្ញុំទៅធ្វើការ ចឹងលោកត្រូវនាំខ្ញុំទៅតាម !»
     « ចុះមកកុំតាប៉ែពេក !»រាងក្រាសទាញនាងតូចចេញបានសម្រេច ហើយគេដាក់ខ្លួនអង្គុយមុននិងបម្រុងថានិងទាញទ្វាមកបាត់ហើយ នាងតូចក៏ទាញទ្វាម្តងទៀតទាំងញញឹម
     « សុំទៅដែលមកណា ខ្ញុំគ្រាន់តែចង់ឃើញពិភពលោកខាងក្រៅ»នាងតូចខំនិយាយទាំងធ្វើភ្លើៗដាក់គេ តែគេវិញធ្វើធម្មតាសម្លឹងមើលមុខនាង ហើយនិយាយទៅអេនតែម្តង
     « ចេញឡានទៅ » តិចច្រឡំថាជីមីនអោយនាងតូចទៅដែលអត់ទេ គឺគេអោយអេនបើកឡានទៅមុខទាំងទ្វានៅចំហរនោះឯងពេលនិងនាងតូចក៏មិនបានជាចាប់អារម្មណ៍ប៉ុន្មានគ្រាន់តែរាងក្រាសនិយាយហើយភ្លាមអេនបើភ្លាមនាងតែកន្ត្រាក់ពេលឃើញឡានបើភ្លាមទាំងធ្វើបើកនាងចំហមាត់ធ្លុង គ្រាន់តែផុតនាងភ្លាមគេទាញទ្វាមកបិទបាត់
     « ផាក ជីមីន~~! អាមនុស្សអាក្រក់»នាងតូចស្រែកខ្លាំងៗ ទាំងមិនសុខចិត្ត គេនេះពិតជាអាក្រក់ណាស់សុំប៉ុហ្នឹងហើយមិនអោយទៀតវាហួសហេតុពេកហើយគិតថានាងព្រមចេញមែនទេកុំសង្ឃឹមអោយសោះទៅតាមដែល
     « លោកឯងគិតថាខ្ញុំចុះចាញ់ត្រឹមនិងឬ?» នាងតូចញញឹមចុងមាត់មុននិងរត់ចូលក្នុងផ្ទះយ៉ាងលឿន
     « ម៉ែដោះៗ »នាងតូចស្រែកទៀត ស្រែកមិនចេះហត់សោះតែម្តង និងបានហៅថាក្មេងពិតមែនក្មេងខ្លាំងណាស់ ធ្វើអោយប្តីក្រពុលមុខនិងនាងទាល់តែបាន ចាំមើលថាទៅក្រុមហ៊ុនមានអីកើតឡើងទៀត
     « ចាស អ្នកនាងតូច អៅមិញអ្នកនាងតូចមិនទៅជាមួយចៅហ្វាទេឬ!»ម៉ែដោះប្រញាប់រត់មកតាមប្រភពសំឡេងដែលហៅគាត់នោះ
     « អត់ទេគេមិនអោយខ្ញុំទៅ គេចិត្តអាក្រក់ណាស់ម៉ែដោះមិនដូចម៉ែដោះឯងទេចិត្ត » នាងតូចដើរទៅកៀកដៃម៉ែដោះញញឹមធ្វើភ្នែកព្រឹមៗដាក់គាត់
     « អ្នកនាងតូចមានអីម៉ែដោះជួយមែនទេ » គាត់ដឹងហើយច្បាស់ជាមានបានសួរតែម្តង
     « មាន ណាម៉ែដោះ »
     « គ.គឺ ខ្ញុំចង់ខ្ចីលុយម៉ែដោះ5$សិនមកណា »
     « តែខ្ញុំ ខ្លាចអ្នកប្រុសដឹង !»
     « មិនអីទេម៉ែដោះ បើគេធ្វើអីមែដោះ ម៉ែដោះប្រាប់ខ្ញុំមកខ្ញុំនិងចាប់ការគេអោយណាណីម៉ង» មើលសម្តីចេញមកអាងតែដឹងថាគេស្រឡាញ់មកធ្វើឯងអីណា
     « តែ .....»
     « ម៉ែដោះជួយខ្ញុំបន្តិចមកណា » នាងតូចអង្រួនដៃម៉ែដោះជាសុំអង្វរ
     « ចាស ម៉ែដោះជួយតែលើកនេះទេ »ម៉ែដោះនិយាយហើយក៏ហុចលុយអោយទៅនាងតូចទាំងរេរែកខ្លាចអ្នកប្រុសដឹង តែដឹងស្រាប់ហើយអ្នកនាងម្នាក់នេះកំពូលឌឺក្បាលរឹងណាស់ចង់បានអីត្រូវតែបាន គាត់មិនបានដឹងឡើយថានាងតូចយកទៅធ្វើអី
     « អរគុណច្រើនម៉ែដោះ ខ្ញុំទៅសិនហើយ បាយៗ» នាងតូចទទួលលុយពីម៉ែដោះញញឹមមុខយ៉ាងរីកដូចគ្រាប់ជីមុននិងរត់ចេញទៅយ៉ាងលឿន មិនអោយនាងទៅមែនទេកុំសង្ឃឹមថាខាត់នាងបានអោយសោះ
     « នេះពូលុយ !» បន្ទាប់ពីធ្វើដំណើរអស់ពេលយូរហ្មមក៏បានមកដល់ក្រុមហ៊ុនរាងក្រាសហ្មម នាងតូចហុចលុយ5$ទៅអោយពូតាក់សុី មុននិងដលរចេញមក ទាំងចំហរមាត់ធ្លុងងាប់មិនខានទេប្តីនាងធ្វើការក្រុមហ៊ុធំម្លេះលោកព្រះ
     « ធំម្លេសទេលោកអើយ !» នាងតូចងើយមើលក្រុមហ៊ុនពេជ្ររបស់អ្នកស្វាមី មុននិងដកដង្ហើមដើរចូលទៅ ក្រុមហ៊ុនប្តីខ្លួន នេះនាងមកលើកទី1ហើយក៏មកតែឯងទៀតកំឆត់ពិតមែន នាងតូចដើរចូលទាំងភ្នែកសម្លឹងមើលអ្នកជុំវិញខ្លួនទាំងមិនដឹងខ្យល់ ព្រោះវាធំខ្លាំងពេកដៃចាប់កាន់ខ្សែរកាបូបឡើងជាប់ដូចកូនក្មេងចឹង ដូចជាភ័យខ្លាចណាស់ចឹង
     « អត់ទោសបងស្រី ជាន់ទីប៉ុន្មានជាជាន់របស់លោកប្រធាន?»នាងតូចដើរទៅសួរបុក្គលិកដែលនៅខាងមុខរងចាំទទួលស្វាគមន៍
     «ចាស អ្នកនាងមករកគាត់មានណាត់ទុកជាមុនទេ»
     « អត់បានណាត់ទុកទេ »
     « គឺថាត្រូវការនិយាយជាមួយលោកប្រធានត្រូវណាត់ទុកជាមុន»
     « ហើយ អីក៏សាំម្លេសខ្ញុំមិនចាំបាច់ណាត់ទុកទេ ខ្ញុំជាប្រពន្ធគាត់ចូលមិនបានទេអី »នាងតូចនិយាយឡើងមកទាំងខឹង នាងមិនសុខចិត្តទេនាងចង់ចូលធ្វើអីនាង តែថាគេមិនស្គាល់និងណា បានប្រើនាមជាប្រពន្ធមកខ្លាចក្រែងគេឲចូល
     «ហាស ហាស ប្រពន្ធហេរ» បុគ្គលិកនាំគ្នាសើចអ្នកក្បែរៗនោះលឺក៏សើចមកដូចគ្នា ពាក្យប្រពន្ធអោយតែអ្នកមករកលោកប្រធានដឹងតែប្រើពាក្យនេះហើយ
     « នាងសើចស្អីហាស » នាងតូចសម្លឹងមុខបញ្ចេញភាពកាចឆ្នាសធ្វើអោយជុំវិញសម្លឹងមើលនាងអ្នកដើរឆ្លងកាត់សម្លឹងមើលដូចគ្នា
     « សើចនាងនិងហើយនិយាយមិនមើលខ្លួន»
     « មិចក៏នាងចាំបាច់មើលពីសំបកក្រៅម្លេសហាស »
     «បើនាងបែបនិងមើលខ្លួនឯងទៅឡើងស្រែ »នាងតូចអោនមើលខ្លួន៉ងនៅពេលនេះ ស្លៀកខោរលុងៗ អាវយឺតដៃវែងធម្មតានិងស្បែកជើងប៉ាតាធម្មតាជាមួយនិងការបូបស្ពៀយចំហៀងរបស់ខ្លួន
     «នែនាងកញ្ជះគេម៉ាជីវិតកុំខ្លាំងពេក »
     «អីយ៉ានាងហៅអ្នកណាកញ្ជះ វាហួសពេកហើយនាង »
     «ធ្វើស្អីនិង??»រាងក្រាសបម្រុងថានុងចេញទៅនិយាយការងាជាមួយនិងអ្នករួមហ៊ុនតែក៏ឃើញមានភាពចលចល់ដើរមកមើលមានណាប្រពន្ធខ្លួនឯងសោះ នេះនាងពិតជាឌឺកពិតមែនគេមិនមកហើយនៅតែមកទៀត

លង់ស្នេហ៍ភរិយា|( complete✓)Where stories live. Discover now